ឧកញ៉ា ពូ សុធីរៈ

ឧកញ៉ាចំនួន៤រូប ស្ម័គ្រចិត្តលាលែងពីគោរមងារ «ឧកញ៉ា» ទៅបំពេញភារកិច្ចជាមន្ត្រីរាជការ
ឧកញ៉ាចំនួន៤រូប បានស័្មគ្រចិត្ត​លាលែងពីគោរមងារ ជា«ឧកញ៉ា» ទៅបំពេញភារកិច្ច​ជាមន្រ្ដីរាជការ​សាធារណៈ​ ក្នុង​អាណត្តិ​​រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ក្រោមការដឹកនាំ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៥៣១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧកញ៉ាៗចំនួន៤រូបរួមមាន៖ ឧកញ៉ា ពូ សុធីរៈ, ឧកញ៉ា តាំង ងួនសុង, ឧកញ៉ា សំ ប៊ន និងឧកញ៉ា ឌី បញ្ញា បានបញ្ចប់គោរមងារឧកញ៉ា។

បច្ចុប្បន្ន ឧកញ៉ា សំ ប៊ន មានតួនាទី​ជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ខណៈដែល​ឧកញ៉ា ៣រូបទៀត​ខាងលើ​ ក៏មានតួនាទី​ជា​មន្ត្រីសាធារណៈ​របស់​រាជរដ្ឋាភិបាលផងដែរ។

ការបញ្ចប់គោរមងារឧកញ៉ានេះ ធ្វើឡើងដោយសមីខ្លួនបានស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្តលេខាជាស្ថាពរ។

សូមជម្រាបជូនថា តាមព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ជំពូកទី៤ អំពីលក្ខខណ្ឌនិងលក្ខណសម្បត្តិដែលត្រូវផ្តល់គោរមងារឧកញ៉ា ត្រង់មាត្រា៦ និងមាត្រា៧ បានចែងថា គោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយ (លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឬឧកញ៉ា) ត្រូវផ្តល់ជូនដល់រូបវន្ត​បុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗនោះ ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។

ជាមួយគ្នានេះ មាត្រា៨ បានចែងយ៉ាងច្បាស់បន្ថែមទៀតថា គោរមងារឧកញ៉ា មានវិសមិតភាពជាមួយមន្ត្រី​រាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ បាន​ដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវជ្រើសរើសជាបន្ទាន់​ថាតើត្រូវយកងារ ឧកញ៉ា ឬយកតួនាទីរបស់ខ្លួន ប៉ុន្តែសម្តេចពុំបានបញ្ជាក់ច្បាស់អំពីមន្ត្រីរាជការស៊ីវិលនោះទេ។ ទោះយ៉ាងណា ព្រះរាជក្រឹត្យថ្មី ស្តីពីគោរមងារឧកញ៉ានេះ បានកំណត់ច្បាស់តែម្តងគឺ មន្ត្រីរាជការសាធារណៈ​គ្រប់ប្រភេទ មិនអាចមានគោរមងារឧកញ៉ានោះទេ៕

The post ឧកញ៉ាចំនួន៤រូប ស្ម័គ្រចិត្តលាលែងពីគោរមងារ «ឧកញ៉ា» ទៅបំពេញភារកិច្ចជាមន្ត្រីរាជការ appeared first on .