ឧកញ៉ា លីម តារារិទ្ធ

ឧកញ៉ា លីម តារារិទ្ធ ត្រូវបានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន តែងតាំងជា ទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិ​សម្រាប់ប្រទេសកម្ពុជា
ឧកញ៉ា លីម តារារិទ្ធ ត្រូវបានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (USABC) តែងតាំងជា ទីប្រឹក្សាយុទ្ធសាស្ត្រ​ប្រតិបត្តិ​សម្រាប់ប្រទេសកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា តួនាទីនេះជាជំហានដ៏សំខាន់មួយក្នុងការ​ឆ្ពោះទៅរកការកសាងវត្តមានដ៏រឹងមាំ និងនិរន្តរភាពរបស់ USABC នៅកម្ពុជា។

ឧកញ៉ា លីម តារារិទ្ធ គឺជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងជាធុរជនមួយរូបពោរពេញដោយបទពិសោធ និងភាពជាអ្នកដឹកនាំ ដោយជាងពីរទសវត្សរ៍មកនេះលោកបានបំពេញមុខងារជាច្រើនរួមមាន ទីប្រឹក្សាតាម​បណ្តាស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបានវិនិយោគលើការថែទាំសុខភាព តាមរយៈការបង្កើតក្រុមហ៊ុន GE Cambodia នៅក្នុងឆ្នាំ២០០៨ ដោយលោកបានបំពេញតួនាទីជាប្រធាន និងនាយកប្រតិបត្តិអស់រយៈពេលជាង ១៣ឆ្នាំ និងបានវិនិយោគសំខាន់ៗក្នុងវិស័យថាមពល ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានរួម​ចំណែកក្នុងសកម្មភាពសប្បុរសធម៌នានា តាមរយៈមូលនិធិ GE ដោយបានបរិច្ចាគនូវធនធានប្រមាណជាជាង ១៨លានដុល្លារ ដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានការថែទាំសុខភាព និងការបណ្តុះបណ្តាលផ្នែកសុខាភិបាល​ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បំពេញមុខងារជានាយកប្រតិបត្តិនៃមន្ទីរពេទ្យជាតិ និងអន្តរជាតិ​ផងដែរ ដែលបានរួមចំណែកពង្រឹង និងបំពេញបន្ថែមស្តង់ដារនៃប្រព័ន្ធសុខាភិបាល​ប្រកបដោយគុណភាពកម្រិត​អន្តរជាតិ។

ជាមួយគ្នានេះ ឧកញ៉ា លីម តារារិទ្ធ ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអាម៉េរិកាំង​ភ្នំពេញ, មន្ទីរពេទ្យកុមារអង្គរ និងសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ព្រមទាំងជាអនុប្រធានគណៈកម្មាធិការ USABC សម្រាប់ភាគីកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ច​អាម៉េរិក-អាស៊ាន បានថ្លែងថា តាមរយៈជំនាញដ៏ស៊ីជម្រៅ និងភាពជឿជាក់ដ៏មុតមាំរបស់ខ្លួន ឧកញ៉ា លីម តារារិទ្ធ នឹងចូលរួមក្នុងការពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា ហើយនេះជាជំហានដំបូងឆ្ពោះទៅ​រកការកសាង​វត្តមានអចិន្ត្រៃយ៍របស់ USABC នៅក្នុងទីក្រុងភ្នំពេញ ដែលនឹងផ្តល់អត្ថប្រយោជន៍ថែមទៀត​ដល់ធុរកិច្ច​អាម៉េរិក និងការអភិវឌ្ឍន៍របស់កម្ពុជា។

ឧកញ៉ា លីម តារារិទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំមានកិត្តិយសណាស់ដែលបានចូលកាន់តួនាទី​ជាទីប្រឹក្សាយុទ្ធសាស្ត្រ​ប្រតិបត្តិ​របស់​ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ានសម្រាប់ប្រទេសកម្ពុជា ដែលជាបេះដូងនៃទ្វីបអាស៊ី ហើយនឹងផ្តល់​ឱកាសយ៉ាងធំធេងក្នុងការសហការជាមួយក្រុមហ៊ុនអាម៉េរិកនានា លើការកសាងធនធានមនុស្ស ការពង្រឹង​ឧស្សាហកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម ក៏ដូចជាប្រជាជន នៃប្រទេស​ទាំងពីរ។»

ជាមួយនឹងការតែងតាំងនេះ USABC បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសកម្ពុជា ក្នុងបេសកកម្ម​លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ដែលជំរុញឱ្យមានវិបុលភាពរួមគ្នានៅទូទាំងតំបន់អាស៊ាន៕

The post ឧកញ៉ា លីម តារារិទ្ធ ត្រូវបានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន តែងតាំងជា ទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិ​សម្រាប់ប្រទេសកម្ពុជា appeared first on .