ឧកញ៉ា ហួត អៀងតុង

ធនាគាររបស់ ឧកញ៉ា ហួត អៀងតុង ឧបត្ថម្ភប្រាក់ ៤០លានរៀល ដល់អង្គការមូលនិធិរក្សាកុមារ
ធនាគារ ហត្ថា របស់​ឧកញ៉ា ហួត អៀងតុង កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ បាន​ចូលរួមឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន ៤០ លាន​រៀល ដល់អង្គការមូលនិធិរក្សាកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និង​ផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ​បាន​លើកឡើង​ក្នុងពិធី​ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ សូហ្វីតែលភ្នំពេញ ​ថា ការឧបត្ថម្ភកម្មវិធីនេះ គឺ​បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់​សុខុមាល និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។ ធនាគារ យល់ច្បាស់អំពីសារៈសំខាន់នៃការផ្តល់ចំណេះដឹង និងជំនាញចាំបាច់ផ្សេងៗ​ដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការ​សម្រេច​ចិត្ត​ផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឱ្យ​បានត្រឹមត្រូវ។​​

នារាត្រី​ថ្ងៃ​ដដែល ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ជាធនាគារពាណិជ្ជធំជាងគេ​លំដាប់ទី​៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ​ក៏​បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺការប្រារព្ធ​​អបអរខួប៣០ឆ្នាំនៃវឌ្ឍនភាព និងវិបុលភាព ជាមួយនឹងពិធីលៀងសាយភោជន៍​ផង​ដែរ។ កម្មវិធីនេះ មានការចូលរួម​តំណាង​​ពីធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងធនាគារក្រុងស្រ៊ី អតិថិជន ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវ​កិត្តិយស​​ជា​ច្រើន​រូប​ទៀត។

សូម​ជម្រាប​ថា មូលនិធិរក្សាកុមារ ត្រូវបាន​បង្កើត​ឡើង​ដោយ​លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់សកម្មភាពសប្បុរសធម៌ និងមនុស្សធម៌នៅកម្ពុជា ជាពិសេស​​ចូលរួម​លើកកម្ពស់​ការ​អប់រំ​របស់​កុមារ​កម្ពុជា៕

The post ធនាគាររបស់ ឧកញ៉ា ហួត អៀងតុង ឧបត្ថម្ភប្រាក់ ៤០លានរៀល ដល់អង្គការមូលនិធិរក្សាកុមារ appeared first on .

ឧកញ៉ា ពីររូបជាប់ឈ្មោះជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងអាណត្ដិថ្មី
នៅក្នុងឱកាសមហាសន្និបាតប្រចាំឆ្នាំ២០២៤ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្មី សម្រាប់អាណត្ដិឆ្នាំ២០២៤-២០២៥។ ជាលទ្ធផលមាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៣ បានជាប់ឆ្នោត ក្នុងនោះមានលោកស្រី ឌិត នីតា ទទួលបានសេចក្ដីទុកចិត្តធ្វើជាប្រធានសមាគម ចំណែកលោក សុខ វឿន ជាប់ឆ្នោតជា អនុប្រធាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន CMA។

ឧកញ៉ា ហួត អៀងតុង

តាមរយៈសេចក្ដីប្រកាសនេះ ឧកញ៉ា ចំនួន២រូបបានជាប់ឈ្មោះជាសមាជិករបស់សមាគម ដែលក្នុងនោះមានដូចជា ឧកញ៉ា ឈុន សុភ័ក្រ្ដ ជានាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និងឧកញ៉ា ហួត អៀងតុង ស្ថាបនិក និងជា​ប្រធានអគ្គនាយក​ធនាគារ ហត្ថា ម.ក។ ក្រៅពីនោះ លោក ដួស ឌីន, លោក គា បូរាណ, លោក ឃូ ប៊ុនទ្រី, កញ្ញា ឃុន សុនីតា, លោក ប៉ា ប៉ុណ្ណរិទ្ធី, លោក ស៊ីម សេនាជាតិ, លោក ឌី ស៊ីថា, លោក ខេង ទីឡែន និងលោក Yannick Nicolas MILEV ក៏ជាប់ឆ្នោតក្លាយជាសមាជិករបស់សមាគមផងដែរ។

ឧកញ៉ា ឈុន សុភ័ក្រ្ដ

សូមជម្រាបជូនថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៤ ក្នុងគោលបំណងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ សម្បូរបែប ទាន់ពេលវេលា តាមប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយការ ទទួលខុសត្រូវនិងនិរន្តរភាព ព្រមទាំងធានានូវសុវត្ថិភាព វិបុលភាព និងនិរន្តរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕

The post ឧកញ៉ា ពីររូបជាប់ឈ្មោះជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងអាណត្ដិថ្មី appeared first on .