ឧកញ៉ា ហួត អៀង តុង

ធនាគាររបស់ អ្នកឧកញ៉ា ឧកញ៉ា ៣រូប បានភ្ជាប់ប្រព័ន្ធទូទាត់វិក្កយបត្ររបស់ក្រសួងមហាផ្ទៃ
ធនាគាររបស់ អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣រូប ​​​​​ជាធនាគារ​ដៃគូ​ជាមួយ​ក្រសួងមហាផ្ទៃ និង​​បានភ្ជាប់ប្រព័ន្ធទូទាត់​វិក្កយបត្រ ​ក្នុង​ការ​ទូទាត់​កម្រៃសេវារដ្ឋបាល​នានា​នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បី​​កាន់​តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ។

​ក្នុង​ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បង​កម្មវិធី​ព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ក្រោមអធិបតីភាព​ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​​នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឱ្យ​ដឹង​​ថា ធនាគារ វីង របស់​អ្នកឧកញ៉ា គិត ម៉េង, ធនាគារ កាណាឌីយ៉ា របស់​អ្នកឧកញ៉ា ពុង ឃាវសែ និង​ធនាគារ ហត្ថា របស់​ឧកញ៉ា ហួត អៀងតុង រួម​ទាំង​ធនាគារ​ដៃគូ​ចំនួន ៨​ទៀត គឺជា​ដៃគូ​បានភ្ជាប់​ប្រព័ន្ធទូទាត់​វិក្កយបត្រ (Payment Hub)។

​​​​លោក សួស ប្រាថ្នា ​​បាន​​​លើកឡើង​ក្នុង​របាយការណ៍​​ថា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន KESS INNOVATION PLC បំពាក់ម៉ាស៊ីនទូទាត់ប្រាក់ស្វ័យប្រវត្តិជូនរដ្ឋបាលរាជធានី ខេត្ត ដែល​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋអាចមានជម្រើសកាន់តែច្រើន ក្នុងការទូទាត់កម្រៃសេវារដ្ឋបាល ពោលគឺអាចបង់កម្រៃ​សេវា​តាមរយៈ​ប្រព័ន្ធធនាគារ ឬភ្នាក់ងារផ្តល់សេវាផ្ទេរប្រាក់ផ្សេងៗ ឬបង់កម្រៃសេវាជាសាច់ប្រាក់ដោយផ្ទាល់ក៏បាន។ ​

លោក​​អគ្គនាយករដ្ឋបាល បាន​បន្ថែម​ដូច្នេះ​ថា៖ “បច្ចុប្បន្ន​ ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ​​បាន​ភ្ជាប់​ជាមួយ​ធនាគារ​ដៃគូ​មាន​ចំនួន ១២ រួមមាន៖ ១.ធនាគារ អេស៊ីលីដា, ២.ធនាគារ អេប៊ីអេ, ៣.ធនាគារ ប៊ីអាយស៊ី, ៤.ធនាគារ វីង, ៥.ធនាគារ ស្ថាបនា, ៦.ធនាគារ កាណាឌីយ៉ា, ៧.ធនាគារ ភីភីស៊ីប៊ី, ៨.ធនាគារ ហត្ថា, ៩.ក្រុមហ៊ុន យូផេឌីជីថល, ១០.ភ្នាក់ងារ​ផ្ទេរប្រាក់​ទ្រូម៉ាន់នី, ១១.ភ្នាក់ងារ​ផ្ទេរប្រាក់ អ៊ីម៉ាន់នី និង ១២.ប្រព័ន្ធ KHQR បាគង។ ជាមួយគ្នានេះ ក្រសួង​ក៏​គ្រោង​ពង្រីក​ការ​តភ្ជាប់​ជាមួយ​ធនាគារ​ដៃគូ​ផ្សេងៗ​ទៀត នៅ​ពេល​អនាគត​ផង​ដែរ”។

​តាម​ការ​បញ្ជាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលតាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញ​ប្រសិទ្ធ​ភាព និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការស្នើសុំសេវារដ្ឋបាលឱ្យបានកាន់តែឆាប់រហ័ស តម្លាភាព និង​គណនេយ្យ​ភាព ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។ លោក​ឧបនាយករដ្ឋមន្ត្រី​ យល់​ថា​ប្រព័ន្ធទូទាត់វិក្កយបត្រនេះ​ ក៏​នឹង​ចូលរួមចំណែកបំបាត់អំពើពុករលួយ និងការទាមទារ​កម្រៃសេវាក្រៅផ្លូវការ កាត់បន្ថយបន្ទុកបុគ្គលិកក្នុងការកាន់សាច់ប្រាក់ និងធានាបាននូវសុវត្ថិភាពខ្ពស់៕

The post ធនាគាររបស់ អ្នកឧកញ៉ា ឧកញ៉ា ៣រូប បានភ្ជាប់ប្រព័ន្ធទូទាត់វិក្កយបត្ររបស់ក្រសួងមហាផ្ទៃ appeared first on .

ឧកញ៉ា ហួត អៀងតុង ម្ចាស់ធនាគារ ហត្ថា បានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និងភរិយា បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង​​ កាលពី​ព្រឹក​​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកឧកញ៉ា ហួត អៀងតុង ព្រមទាំងលោកស្រី​ បាន​សំដែងនូវសេចក្តីសោមនស្សរីករាយ​ជាអនេកកប្បការ និងសូមក្រាបថ្វាយថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតឱ្យចូលក្រាបថ្វាយបង្គំគាល់ដោយផ្ទាល់។

ការ​ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ​ខាង​លើ​នេះ​ បាន​ប្រព្រឹត្ត​ឡើង​​​ ​ក្នុង​ឱកាស​ដែល​ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ​ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យមនៅកម្ពុជា និងលោកជំទាវ ទឹម គឹមហ៊ាង បាន​ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ១០៨រូប ចូលក្រាបថ្វាយបង្គំ​គាល់​ព្រះមហាក្សត្រ​ និងសម្តេចព្រះមហាក្សត្រី​ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។

សូម​ជម្រាប​ថា ​ឧកញ៉ា ហួត អៀងតុង ស្ថាបនិក និងជា​ប្រធានអគ្គនាយក​ ធនាគារ ហត្ថា ​ធ្លាប់​មាន​ប្រវត្តិក្រខ្សត់​​​កាល​នៅ​កុមារភាព​ និង​​​ធ្លាប់​ជា​ក្មេង​ដើរ​ទូលនំបុ័ងលក់ ប៉ុន្តែ​បាន​ខិតខំ​សិក្សារៀនសូត្រ ​​ដើម្បី​ឈាន​ចាប់​បាន​ឱកាស​​ការងារ​មួយ​ចំនួន ​​រហូត​ក្លាយ​ខ្លួន​ជា​ម្ចាស់ធនាគារពាណិជ្ជ​ដ៏​ឈាន​មុខ​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន។ ឧកញ៉ា ហួត អៀងតុង ​បាន​បង្កើត​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នៅ​ឆ្នាំ២០០១។ ដល់ឆ្នាំ២០១៦ លោក​​ឧកញ៉ាក៏​បាន​​ចុះកិច្ចព្រមព្រៀង​ជាមួយ​នឹង​ម្ចាស់​ភាគហ៊ុន​ក្រៅប្រទេស​ធំ​មួយ​ទៀត​គឺ​ ធនាគារ ក្រុងស្រ៊ី របស់​ប្រទេស​ថៃ ​​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន។ ក្រោយ​កិច្ចសហការ​ចូល​ហ៊ុន​នេះ លោក​ឧកញ៉ា​បាន​បំលែង​ខ្លួន​មក​ជា ធនាគារ​ពាណិជ្ជកម្ម (ធនាគារ ហត្ថា) នៅ​ឆ្នាំ២០២០៕

The post ឧកញ៉ា ហួត អៀងតុង ម្ចាស់ធនាគារ ហត្ថា បានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ appeared first on .

ពីក្មេងដើរទូលនំបុ័ងលក់ ឧកញ៉ា ហួត អៀងតុង តស៊ូរហូតក្លាយជាម្ចាស់ធនាគារ ហត្ថា
លោក​ឧកញ៉ា ហួត អៀងតុង ស្ថាបនិក និងជា​ប្រធានអគ្គនាយក​ធនាគារ ហត្ថា ​ធ្លាប់​មាន​ប្រវត្តិក្រខ្សត់​​​កាល​នៅ​កុមារភាព​ និង​​​ធ្លាប់​ជា​ក្មេង​ដើរ​ទូលនំបុ័ងលក់ ប៉ុន្តែ​បាន​ខិតខំ​សិក្សារៀនសូត្រ ​​ដើម្បី​ឈាន​ចាប់​បាន​ឱកាស​​ការងារ​មួយ​ចំនួន ​​រហូត​ក្លាយ​ខ្លួន​ជា​ម្ចាស់ធនាគារពាណិជ្ជ​ដ៏​ឈាន​មុខ​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន។

ឧកញ៉ា ហួត អៀងតុង បាន​ថ្លែង​ឱ្យដឹង​​​ តាម​រយៈ​បទសម្ភាសន៍​មួយ កាលពី​ពេលថ្មីៗ​កន្លង​ទៅ​ថា លោក​មាន​ស្រុក​កំណើត​នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាស្រុកព្រៃភ្នំក្រំថ្មមួយ មានចម្ងាយប្រមាណ​ជាង ៣០គីឡូម៉ែត្រ ពី​ទីរួមខេត្តពោធិ៍សាត់។ នៅពេលដឹងក្តីចូលរៀន អាយុប្រហែល៧ឆ្នាំ លោក​បាន​ទៅ​រស់នៅ​និង​សិក្សា​នៅ​​ទីរួមខេត្ត​ពោធិ៍សាត់ ហើយ​នៅ​ពេល​នោះ​ លោក​​រស់នៅ​ជាមួយ​ម្តាយមីង ដែល​​​មាន​មុខរបរ​ដុត​នំបុ័ង​លក់ ហើយ​លោក​​ត្រូវ​ជួយ​ធ្វើ​នំបុ័ង​ម្តាយមីង​នៅ​ពេល​យប់ និង​ដើរ​ទូល​នំបុ័ង​លក់​នៅ​ពេល​​ទាបភ្លឺ និង​ដើរ​ទូលលក់​តាម​ស្ថានីយ៍​រថភ្លើង។

សម្រាប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប គឺ​​លោក​បាន​រាជរដ្ឋាភិបាល​ជួយ​ផ្តល់​អាហារូបករណ៍​ឱ្យ​ នៅ​ឆ្នាំ១៩៨៣។ បន្ទាប់​មក​ លោក​​បាន​មក​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​កសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយ​នៅ​តែ​បាន​​ការ​ជួយ​អាហារូបករណ៍​ពី​រាជរដ្ឋាភិបាល​ដដែល និង​​​បាន​បញ្ចប់​បរិញ្ញាបត្រ​ នៅ​ឆ្នាំ១៩៩១។ ពេល​ចប់​ពី​​សាកលវិទ្យាល័យកសិកម្ម​ហើយ ក៏​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ឱ្យ​ធ្វើ​ជា​មន្ត្រី​រាជការ​ ​នៅ​មន្ទីរ​កសិកម្ម​ ខេត្ត​ពោធិ៍សាត់ ហើយ​ពេល​នោះ​មាន​អង្គការ​មួយ​មក​ពី​ប្រទេស​កាណាដា ​មក​ចាប់​ផ្តើម​រៀបចំ​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ពោធិ៍សាត់ និង​បាន​ជ្រើសរើស​រូប​លោក​ ជា​មន្ត្រី​ជំនួយការ។ ពេល​នោះ​ លោក​​ធ្វើការ​ជា​មន្ត្រីកសិកម្ម​ផង និង​ធ្វើ​ជា​ជំនួយការ​​ឱ្យ​អង្គការ​កាណាដា​ផង។

លោក​ឧកញ៉ា បាន​បន្ត​ថា រហូត​ដល់​ឆ្នាំ១៩៩៥ លោក​យល់​ឃើញ​ថា កម្មវិធី​ឥណទាន​ គឺជាកម្មវិធីមួយ​ល្អ​ខ្លាំង​មែនទែន ដែល​លោក​​ស្រឡាញ់ ហើយ​ជាកម្មវិធី​មួយ​ដែល​​ប្រជាពលរដ្ឋខ្មែរ​ ត្រូវការ​យូរអង្វែង​ទៅមុខ ដូច្នេះ​លោក​ក៏​ជម្រាប​ទៅ​នាយកគម្រោង​របស់​អង្គការ​​ថា លោក​សុំ​ឈប់​ធ្វើ​ជា​ជំនួយការ​ទៀត​ហើយ ហើយ​​សុំ​ទទួល​ខុសត្រូវ​ធ្វើ​​តែ​គម្រោង​ឥណទាន​មួយ​ទេ។ ដូច្នេះ​ខាង​អង្គការ​ក៏​ទទួល​យក​សំណើ​របស់​លោក និង​ឱ្យ​​លោក​កាន់​ការងារ​តែ​ខាង​ឥណទាន​តែ​មួយ​មុខ។ នៅ​ឆ្នាំ១៩៩៦ លោក​​ក៏​សុំ​ផ្តាច់​ចេញ​ពី​គម្រោង​អង្គការ​ទាំង​ស្រុង​ និង​បាន​បង្កើត​អង្គការ​ខ្លួន​ឯង​មួយ ​​ដោយ​ដាក់​ឈ្មោះ​ថា អង្គការ​ហត្ថាកសិករ ដែល​យើង​ធ្វើការ​ផ្តល់​សេវា​ឥណទាន​ជូន​ប្រជាពលរដ្ឋ​របស់​យើង និង​បាន​ចុះបញ្ជី​ជា​អង្គការ​ក្នុងស្រុក​នៅ​ក្រសួងមហាផ្ទៃ។

ក្រោយ​មក​ អង្គការ​មួយ​នេះ​ ​បាន​ពង្រីក​ខ្លួន​បន្តិចម្តងៗ នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដូចជា​ខេត្ត​កំពង់ធំ សៀមរាប ខេត្តបន្ទាយមានជ័យ ជាដើម។ រហូត​ដល់ឆ្នាំ២០០០ ធនាគារជាតិកម្ពុជា ក៏​បាន​ចេញ​ច្បាប់​មួយ​ថា គ្រប់​អង្គការ​ឥណទាន ចាំបាច់​ត្រូវ​តែ​បំលែង​​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ឯកជន លោក​ក៏​ចាប់​ផ្តើម​រៀបចំ​ប្រែ​ក្លាយ​ខ្លួន​មក​ជា​ក្រុមហ៊ុន​ឯកជន ដោយ​ពេល​នោះ​មាន​ការ​លំបាក​យ៉ាង​ច្រើន ព្រោះ​ត្រូវការ​រក​អ្នកចូលហ៊ុន ធ្វើ​យ៉ាងណា ឱ្យ​មាន​អ្នក​ចូល​រួម​ភាគហ៊ុន​បន្ថែម។ រហូត​ដល់​ឆ្នាំ២០០១ ទើប​​លោក​បាន​បង្កើត​បាន​ជា​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាផ្លូវការ ដោយ​បាន​ចូលហ៊ុន​ជាមួយ​អង្គការ​របស់​បារាំង​មួយ និង​បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់។

នៅឆ្នាំ២០១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បាន​បំលែង​ខ្លួន​ម្តង​ទៀត​ ទៅ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើសន្សំ និង​បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំ។ ដល់ឆ្នាំ២០១៦ លោក​​ក៏​បាន​​ចុះកិច្ចព្រមព្រៀង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ជាមួយ​នឹង​ម្ចាស់​ភាគហ៊ុន​ក្រៅប្រទេស​ធំ​មួយ​ទៀត​គឺ​ ធនាគារ ក្រុងស្រ៊ី របស់​ប្រទេស​ថៃ ​​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន ​ជា​ម្ចាស់ក្រុមហ៊ុន​ហិរញ្ញវត្ថុ គ្រុប ​ដ៏​ធំមួយ​​នៅ​ជប៉ុន។ ក្រោយ​កិច្ចសហការ​ចូល​ហ៊ុន​នេះ លោក​ឧកញ៉ា​បាន​បំលែង​ខ្លួន​មក​ជា ធនាគារ​ពាណិជ្ជកម្ម (ធនាគារ ហត្ថា) នៅ​ឆ្នាំ២០២០។

លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ លើវិស័យហិរញ្ញវត្ថុ ​ដែលជាកត្តាធ្វើឱ្យលោក​ក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់​ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ បន្ទាប់ពី​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ ១៩៩១ លោកក៏បានបញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល និងគ្រប់គ្រងអាជីវកម្ម។ ជាពិសេស លោកឧកញ៉ា​ ក៏​ធ្លាប់ចូលរួមសិក្ខា​សាលាជាច្រើន នៅក្រៅ​ប្រទេស​ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជានៅប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត៕​

The post ពីក្មេងដើរទូលនំបុ័ងលក់ ឧកញ៉ា ហួត អៀងតុង តស៊ូរហូតក្លាយជាម្ចាស់ធនាគារ ហត្ថា appeared first on .

តើស្ថាបនិក និងជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ធនាគារ ហត្ថា ឧកញ៉ា ហួត អៀងតុង ជានរណា ?
ជាមួយនឹងបទពិសោធន៍ដ៏ចាស់ទុំក្នុងការបម្រើសេវាហិរញ្ញវត្ថុ អស់រយៈពេលជាង ២៧ឆ្នាំ កន្លងមកនេះ ធនាគារ ហត្ថា (Hattha Bank Plc) បានរួមចំណែកជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីជ្រុងតូចមួយក្នុងតំបន់ រហូតដល់ពង្រីកប្រតិបត្តិការនៅទូទាំងប្រទេស ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។

ភាពរីកចម្រើនយ៉ាង​ឆាប់​រហ័ស​របស់ Hattha Bank ដែលទទួលបាននូវជោគជ័យ បន្ថែមពីលើការរីកចម្រើនឥតឈប់ឈរពីអាជីវកម្មរបស់ខ្លួន គឺផ្តើមពីយុទ្ធសាស្រ្ត​ដឹកនាំ​ដ៏​ខ្លាំងខ្លា​របស់ CEO ធនាគារ​នេះ ពិត​ជាមិន​អាច​ឲ្យ​​គេ​មើលរំលងបាន​ឡើយ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើប្រធានអគ្គនាយក (President & CEO) របស់ធនាគារ ហត្ថា ម.ក ជានរណា? សូមតាមដានជាមួយ ឧកញ៉ាញូស៍ដូចតទៅ៖

លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ ហត្ថាកសិករ ក្នុងឆ្នាំ ១៩៩៤ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមកជាង ២៧ឆ្នាំ ជាមួយនឹងបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ លើវិស័យហិរញ្ញវត្ថុ ដែលបានធ្វើឱ្យលោកឧកញ៉ាក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។

លោក​ឧកញ៉ា ហួត អៀងតុង កើត​ក្នុង​ឆ្នាំ ១៩៦៨ ស្ថិតនៅ​ភូមិ​លាច ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មាន​ឪពុក​ជា​គ្រូ​បង្រៀន និង​ម្តាយជា​កសិករ។ ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៥​នាក់ លោក​គឺ​ជា​កូន​ទី២ ដែល​មាន​បងស្រី​តែ​ម្នាក់​គត់ ​អាច​ជួយ​ធ្វើ​ការ​ទំនុក​បម្រុង​ក្នុង​គ្រួសារ​ជាមួយ​ម្តាយ។

-ប្រវត្តិការសិក្សា

លោកបាន​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​ ១៩៨៣។ ដោយ​ចិញ្ចឹមចិត្ត​ចង់​រៀន​បាន​ខ្ពស់​លោក​ក៏បាន​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​នៅវិទ្យាស្ថាន​អប់រំ​កសិកម្ម (​សាកល​វិទ្យាល័យ​​ភូមិន្ទ​កសិកម្ម​) ហើយពេល​នោះ​លោក​ក៏​បានប្រឡង​ជាប់​ ដោយ​ការ​ស្នាក់នៅ​ហូប​ចុក​​ជា​បន្ទុក​របស់​វិទ្យាស្ថាន​។

បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅ ឆ្នាំ១៩៩១ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យបៀលប្រាយ។ ជាងនេះទៅទៀត លោកធ្លាប់បានចូលរួមនៅក្នុងសិក្ខាសាលាជាច្រើនពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅក្រៅប្រទេស រួមមាន៖ សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត ។

-បទពិសោធន៍ការងារ

នៅ​ពេល​បញ្ចប់​ការ​សិក្សា​​អង្គការ Cambodia Canada Development Bank ត្រូវការ​អ្នកស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅ​ខេត្តពោធិ៍សាត់ លោកក៏បាន​ដាក់ពាក្យ​ជាប់​នៅ​ទីនោះ ក្រោយពី​ចាប់​ប៉ុ​ស្តិ៍​ធ្វើការ​នៅ​មន្ទីរ​កសិកម្ម​ទីនោះ​រួចមក​។ បន្ទាប់ពីទទួលបាន​ជោគជ័យ​ អង្គការ​ក៏​បាន​ផ្តល់​សេចក្តី​ទុក​ចិត្តឱ្យ​លោក​​​គ្រប់គ្រង​គម្រោង​ថ្មី​ខាង​ផ្នែក​ឥណទាន គឺ​អង្គការ​ហត្ថាកសិករ​នេះ​តែម្តង។

ឆ្នាំ ២០០១ អង្គការ ហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារអាមេរិក ដោយផ្លាស់ប្តូរពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលមានឈ្មោះថ្មីថា “ហត្ថាកសិករ លីមីតធីត” ដែល​​​​ធ្វើការ​ដំបូង​នៅ​ក្នុង​​ស្រុក​ក្រគរ និង​ស្រុក​សំពៅ​មាស ដោយ​ផ្តល់​តែ​កម្ចី​លើ​ផ្នែក​កសិកម្ម​​​ប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០១៦ ហត្ថាកសិករ លីមីតធីត ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសជប៉ុន និងជាក្រុមសម្ព័ន្ធពហុហិរញ្ញវត្ថុ ធំបំផុតមួយក្នុងពិភពលោក។

នៅឆ្នាំ ២០២០ ហត្ថាកសិករ លីមីតធីត បានកម្លាយខ្លួនទៅជា ធនាគារ ហត្ថា ម.ក ដែលបានអនុម័តជាផ្លូវការដោយធនាគារជាតិ នៃ កម្ពុជា និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។

លោកឧកញ៉ា ហួត អៀងតុង សហស្ថាបនិក និងជាថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់ ដែលនៅពីក្រោយភាពជោគជ័យអស្ចារ្យរបស់ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា៕

The post តើស្ថាបនិក និងជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ធនាគារ ហត្ថា ឧកញ៉ា ហួត អៀងតុង ជានរណា ? appeared first on .