ឧកញ៉ា ហៃ លីអ៊ាង

ឧកញ៉ា ហៃ លីអ៊ាង ជូនអំណោយថ្នាំពេទ្យផលិតផលខ្មែរជាង ៥,៤០០ប្រអប់ សម្រាប់ចែកជូនមន្ត្រីក្រសួងព័ត៌មាន និងពលរដ្ឋក្រីក្រ
លោកឧកញ៉ា ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម និង​ជាប្រធាន​មូលនិធិគីណាល់ ​​​​កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានយកអំណោយសប្បុរសធម៌ជាថ្នាំពេទ្យ​ផលិតផលខ្មែរ​ចំនួន ៥,៤៣០ ប្រអប់/ដប/ទីប ជូនដល់ក្រសួង​ព័ត៌មាន ​​​សម្រាប់​ចែកជូន​មន្ត្រីក្រសួងព័ត៌មាន និង​ប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទដាច់ស្រយាល។

នេះបើតាមទំព័រហ្វេកប៊ុករបស់មូលនិធិគីណាល់ ​​បាន​ឱ្យ​ដឹង​ថា ពិធី​ប្រគល់​អំណោយ​ជា​ថ្នាំពេទ្យ​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​ឧកញ៉ា ហៃ លីអ៊ាង អញ្ជើញ​ចូលជួប​សម្តែងការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មាន។

ប្រភពដដែល បាន​​បញ្ជាក់​ថា អំណោយដែលបានប្រគល់ជូននេះ ជាផលិតផលខ្មែរ ១០០% ផលិតដោយសហគ្រាស​ផលិតឱសថប៉េប៉េអឹម មានដូចជា ថ្នាំក្អក Carbotoux 5% sans sucre, ថ្នាំលាបបំបាត់មុន Sanoxyl, វីតាមីនចម្រុះ Polivit, ថ្នាំបំបាត់ការឈឺចាប់ Kinal Ibu, ថ្នាំជួយបង្កើនចំណង់អាហារ Appetine និងឱសថប្រចាំគ្រួសារ Kinal Medication Familly។

ក្នុងឱកាសទទួលអំណោយនេះផងដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា អំណោយទាំងនេះ នឹងត្រូវចែកជូនមន្ត្រីនៃ​ក្រសួងពត៌មាន និងមួយចំណែកទៀត នឹងចែកជូន ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។

គួរបញ្ជាក់ថា លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ជាម្ចាស់សហគ្រាសផលិតឱសថដ៏ធំ ដែលបាននាំចេញឱសថ​កម្ពុជាជាង ២០០មុខ ទៅកាន់ ១៥ប្រទេស។ បច្ចុប្បន្នលោកឧកញ៉ា កំពុងផលិតឱសថចេញពីរុក្ខជាតិជាច្រើនមុខទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ​​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ៕

The post ឧកញ៉ា ហៃ លីអ៊ាង ជូនអំណោយថ្នាំពេទ្យផលិតផលខ្មែរជាង ៥,៤០០ប្រអប់ សម្រាប់ចែកជូនមន្ត្រីក្រសួងព័ត៌មាន និងពលរដ្ឋក្រីក្រ appeared first on .

អាជីវកម្ម​ឧកញ៉ា ហៃ លីអ៊ាង ជាប់ជយលាភី​លេខ ១ ប្រកួត​សហគ្រិន​ថ្នាក់​ជាតិ​ឆ្នាំ​២០២១
នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ (KE) ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ (NIEI) បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចំាការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។

ការ​​ប្រកួត​ប្រជែង​សហគ្រិនថ្នាក់​​ជាតិ​ឆ្នាំ ២០២១ ជយលាភី​លេខ ១ បានទៅលើ​ឧកញ៉ា ហៃ លីអ៊ាង ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ។

ឧកញ៉ា​ហៃ លី​អ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ឱសថ PPM និង​ក្រុមហ៊ុន​ផលិតផល​សរីរាង្គ Confirel ​ជា​សហគ្រិន​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ដែល​មាន​ផលិតផល​ប្រមាណ​ជាង ៤០០ ប្រភេទ រាប់​ចាប់ពី​ផលិតផល​ចំណីអាហារ​រហូត​ដល់​ថ្នាំពេទ្យ កំពុង​វាយលុក​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​យ៉ាង​ខ្លាំងក្លា។

នេះជាលើកទី២ ដែលសហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានរួមគ្នាបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅចំពោះមុខគណៈកម្មការទាំង៧រូប ជាលទ្ធផលកម្មវិធីបានស្វែងរកឃើញម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ទំាង៤រូប ជាស្ថាពរ។

ខាងក្រោមជា​ជយលាភីទាំង ៤ សម្រាប់ការ​ប្រកួត​សហគ្រិន​ជាតិ​ឆ្នាំ​២០២១ នេះ។

ម្ចាស់ជយលាភីលេខ៤ បានទៅលើ លោកស្រី រី ថានី (ម្ចាស់អាជីវកម្ម នរា អង្គរ ហេនឌីក្រាហ្វ ឯ.ក មកពីខេត្តសៀមរាប)

ម្ចាស់ជយលាភីលេខ៣ បានទៅលើ លោក យិន សុភាព (ម្ចាស់អាជីវកម្ម សាលារៀនគ្រូយើង មកពីខេត្ត រតនៈគិរី)

ម្ចាស់ជយលាភីលេខ២ បានទៅលើ លោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី (ម្ចាស់អាជីវកម្ម ឡាផ្លេនថេសិន មកពីខេត្តកំពត)

ម្ចាស់ជយលាភីលេខ១ បានទៅលើ លោក ហៃ លីអ៊ាង (ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ) ។

The post អាជីវកម្ម​ឧកញ៉ា ហៃ លីអ៊ាង ជាប់ជយលាភី​លេខ ១ ប្រកួត​សហគ្រិន​ថ្នាក់​ជាតិ​ឆ្នាំ​២០២១ appeared first on .

បង្ហាញបញ្ជីឈ្មោះពាណិជ្ជករ ០៧រូប ត្រូវបានតែងតាំងជាឧកញ៉ា ក្នុងខែមករាឆ្នាំ២០១១
ពាណិជ្ជករ និងសប្បុរសជន ០៧រូប ដែលទទួលបានគោរមងារជា “ឧកញ៉ា” ពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី កាលពីខែមករា ឆ្នាំ២០១១កន្លងទៅ។

លោក ​លឹម ប៊ុនណា ឡើងងារឧកញ៉ា តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០៤៨ និងលោក ឈុន សែ តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០៥២ ចុះថ្ងៃទី១៤។ លោក សុខ ផេង ទទួលបានងារឧកញ៉ា តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០៣៣ ចុះថ្ងៃទី១១។ លោក ងៃ ហេនរី​ខៃ​ស៊ឹង និងលោក លី ចេក​ម៉េង ឡើងងារឧក​ញ៉ា តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០២១ ចុះថ្ងៃទី៨។ លោក ហៃ លី​អ៊ាង ឡើងងារ ឧកញ៉ា​ តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០១៥ ចុះថ្ងៃទី៦។ លោកស្រី ម៉ី សីឡា ទទួលបានងារឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៣០១១១/០០៥ ចុះថ្ងៃទី៣។

សូមជម្រាបជូនថា អ្នករកស៊ី និងសប្បុរសជនដែលបាន​​ធ្វើ​អំណោយ​ចូល​រដ្ឋ​លើស​ពី​ ៥០ ម៉ឺន​ដុល្លារ​ទើប​ទទួល​បាន​​ងារ​ជា​ឧកញ៉ា​ ខណៈ​បច្ចុប្បន្ន​អ្នក​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​មាន​រហូត​ដល់​​ជាង ១០០០ ​នាក់​៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

The post បង្ហាញបញ្ជីឈ្មោះពាណិជ្ជករ ០៧រូប ត្រូវបានតែងតាំងជាឧកញ៉ា ក្នុងខែមករាឆ្នាំ២០១១ appeared first on .