ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ

អគ្គនាយកក្រុមហ៊ុនដូនពេញខេមបូឌាគ្រុប ទើបឡើងថ្មី លោក អ៊ឹង ស៊ីវម៉េង ជានរណា!
ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ​​២០​​២២ បានរៀបចំពិធី​អបអរសាទរការតែងតាំង លោក អ៊ឹង ស៊ីវម៉េង ជាអគ្គនាយកក្រុមហ៊ុន អញ្ជើ​​ញចូលរួមពី ថ្នាក់ដឹកនាំនិងនិយោជិក ក្រុម ហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និង ដៃគូអាជីវកម្ម ជាង៤០០​នាក់ នៅសណ្ឋាគារសូហ្វីតែល។

លោក អ៊ឹង ស៊ីវម៉េង អគ្គនាយកក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប ទើបឡើងថ្មីជានរណា!

លោក អ៊ឹង ស៊ីវម៉េង ជាកូនប្រុសច្បងរបស់ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា។ ​លោកបាន​ចូលបម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប តាំងពីដើមឆ្នាំ២០២១ ក្នុងតួនាទី​ជាអគ្គ​នាយ​ករង។

លោក អ៊ឹង ស៊ីវម៉េង បញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង​ពាណិជ្ជកម្ម ពី​សាកល​វិទ្យា​ល័យ​ Oxford Brookes នៅចក្រភពអង់គ្លេស។ លោកបាន​​បំពេញការងារក្នុង​គម្រោង​ជាច្រើន​​ជាមួយក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ចាប់តាំងពីឆ្នាំ២០១៨ មានគម្រោង​វិនិយោគ​ក្នុង​​ស្រុក និងក្រៅប្រទេសជាច្រើនផងដែរ។ នេះគឺជា​បទ​ពិសោធ​​​​សម្រាប់គម្រោងវិនិយោគ​នៅក្នុង​ស្រុក និងក្រៅប្រទេស​ដែលមានថវិការាប់លានដុល្លារដូចជា៖ គម្រោង​សុខ​ភាពតាមអ៉ីនធឺណិត គម្រោង​ផលិត​កម្ម និងគម្រោងសំណង់ធំៗនៅក្នុងប្រទេសកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅក្នុងចក្រភពអង់គ្លេស លោកក៏ជា​​ស្ថាបនិកម្នាក់ក្នុង​ការចាប់ផ្តើមអាជីវ​កម្ម​​បច្ចេក​វិទ្យា (Prime​Carers) ដែលគាត់នៅបន្តជាម្ចាស់ភាគហ៊ុនរហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងពិធី​អបអរសាទរការតែងតាំងលោក អ៊ឹង ស៊ីវម៉េង ជាអគ្គនាយកក្រុមហ៊ុន លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែល​ជាឳពុក បានបញ្ជាក់ថា ពេលនេះជាពេលវេលាដ៏សក្កិសមបំផុតក្នុងការ​​ផ្ដល់ឱកាសបន្តវេន​ទៅ​លោក អ៊ឹង ស៊ីវម៉េង ជាកូន​ប្រុស​ច្បង ដើម្បីបន្តដឹកនាំក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅមុខ ។

លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានបន្តថា ការសម្រេចតែងតាំងលោក អ៊ឹង ស៊ីវម៉េង ជាអគ្គនាយកក្រុមហ៊ុន គឺឈរ​លើ​ហេតុ​​ផល​ធំៗ​ចំនួន០៥៖

ទី១-ជាតម្រូវការចាំបាច់របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន

ទី២ លោក អ៊ឹង ស៊ីវម៉េង មានចំណេះដឹងគ្រប់គ្រាន់ដោយបានបញ្ចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក​គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford Brookes នៅ​ចក្រភពអង់គ្លេស

ទី៣ លោកមានបទពិសោធន៍ធ្លាប់ជាសមាជិក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុន​បច្ចេកវិទ្យា​​មួយនៅ​​ចក្រភព​អង់​គ្លេស ហើយនៅបន្តជាម្ចាស់ភាគហ៊ុនរហូតមកដល់បច្ចុប្បន្ន

ទី៤ លោកមានទេពកុសល្យ និងភាពច្នៃប្រឌិតខ្ពស់ ដឹកនាំដោយមានយុទ្ធសាស្ត្រច្បាស់​លាស់តាម​​បែបឌីជីថល

និងទី៥ លោកមានភាពជាអ្នកដឹកនាំ មានអត្តចរិតល្អ ផ្តល់ភាពជាគំរូ ស្តាប់ហេតុផល និងបានគិតគូរ​​ដល់មនុស្សជំវិញខ្លួន ជាពិសេសបុគ្គលិកក្រោមឱវាទ និងតែងគិតគូរការជួយត្រឡប់ទៅ​​វិញដល់សង្គម​​ជាតិ។

លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានសង្ឃឹម​យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់កូនប្រុសច្បង ក្រុមហ៊ុន​នឹងមានការ​រីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបន្តពង្រឹង​ភាពជាដៃគូរ បង្កើតនិង​បង្កើន​ទំនាក់​ទំនងថ្មីៗបន្ថែមទៀត។

សម្រាប់លោក អ៊ឹង ស៊ីវម៉េង បានថ្លែងថា នេះជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់រូបលោកផ្ទាល់ ហើយ​ក៏​​ជា​ព្រឹត្តិការណ៍​​ប្រវត្តិសា​​ស្ត្ររបស់ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ដែលតួនាទីជា​អគ្គនាយក​ក្រុម​ហ៊ុន ស្ថិតក្រោម​ការគ្រប់​​គ្រងយក​ចិត្តទុកដាក់ខ្ពស់របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលជាស្ថាប​​និក​និងជា​អគ្គនាយក អស់រយៈពេលជាង​មួយទស្សវត្សមក​ហើយ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែល​បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំ​ផុតក្នុងការផ្ទេរតួនាទីដ៏​សំខាន់​មួយនេះ​ដល់រូបលោក។

នៅចំពោះមុខប្រធានអគ្គនាយកក្រុមហ៊ុន និងក្រុមគ្រួសារ ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិក សរុបជាង៤០០​​នាក់ លោក អ៊ឹង ស៊ីវម៉េង បានប្តេជ្ញាចិត្តទទួលយកតួនាទីថ្មីនេះ ប្រកបដោយទំនុក​​ចិត្ត​​ខ្ពស់ និងការ​ទំនួលខុសត្រូវ ដើម្បី​​បន្ត​​ដឹកនាំក្រុមហ៊ុនវិវឌ្ឍន៍ទៅជាក្រុមហ៊ុនដ៏រឹងមាំ វិបុលភាព និងនាំមក​នូវ​កិត្តិយសសម្រាប់អ្នកទាំងអស់គ្នា។ លោក ក៏មាន​​ទិសដៅច្បាស់លាស់ នឹង​ដាក់ចេញ​នូវយុទ្ធសាស្ត្រ និងគោលការណ៍​សំខាន់ៗដើម្បីជាកាតាលីករសម្រាប់ការរីកចម្រើន និងការ​ច្នៃប្រឌិត​របស់ក្រុមហ៊ុន ដោយបើកទ្វារថ្មី​​មិនត្រឹមតែសម្រាប់ប្រជាជន​កម្ពុជានា​ពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែ​​ថែមទាំងយុវជនជំនាន់ក្រោយ​នាពេលអនាគតផងដែរ។

គួរបញ្ជាក់ថា ដ្បិតតែផ្តល់ជូនភារកិច្ច​ដឹកនាំចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃទៅកូនប្រុសច្បង លោក អ៊ឹង ស៊ីវម៉េង ជា អគ្គនា​​យកក្រុមហ៊ុន ប៉ុន្តែឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នៅតែបន្តដឹកនាំក្រុមហ៊ុនក្នុងមុខតំណែងជា ប្រធានអគ្គនាយកក្រុមហ៊ុន៕

The post អគ្គនាយកក្រុមហ៊ុនដូនពេញខេមបូឌាគ្រុប ទើបឡើងថ្មី លោក អ៊ឹង ស៊ីវម៉េង ជានរណា! appeared first on .