ឧញ៉ា គួច ម៉េងលី

អគារ​សិក្សា​កម្ពស់ ១៤ ជាន់ឧកញ៉ា គួច ម៉េងលី ​រចនាប​ថ​អាមេរិក តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង សម្ពោធ​ដាក់​ឲ្យបើប្រាស់
អគារ MJQE Tower ថ្មី​ដែល​ទើប​បញ្ចប់ការ​សាងសង់​ស្ថិតនៅលើមហាវិថីម៉ៅសេទុង របស់​ឧកញ៉ា គួច ម៉េងលី ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ ដោយ​មាន​ការ​រចនា​បឋ​តាមលោក​ខាងលិច គិត​គូរ​ខ្ពស់​ពី​សុវត្ថិភាព​។

ស្ថិតនៅក្នុងតំបន់មួយដែល ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកសាងមូលដ្ឋានគ្រឹះដំបូងរបស់ខ្លួននៅឆ្នាំ ២០០៥ អគារកម្ពស់ ១៤ ជាន់នេះនឹងបម្រើមុខងារជាមជ្ឈមណ្ឌលបណ្តុះបណ្តល​ដល់​សិស្សនិស្សិតការ​សិក្សាភាសាបរទេសដែលមានគុណភាពខ្ពស់ រួម​ទាំង​ជាទីតាំងផ្តល់សេវាកម្មស្តង់ដារអន្តរជាតិផ្សេងទៀតដូចជា International Cultural Exchange Services Cambodia (ICES Cambodia) ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធរបស់សិស្សតាមរយៈការសិក្សានៅក្រៅប្រទេស កម្មវិធីប្រឡងសមត្ថភាព TOEFL Test Center និង TESOL House ជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាអង់គ្លេស ។

អគារនេះថ្មី​សន្លាង​ចំណាយ​ពេល ២ ឆ្នាំ​ក្នុង​ការ​សាងសង់ ក៏​មាន​រួមបញ្ចូល​បណ្ណាល័យ ហាងសៀវភៅ អាហារដ្ឋាន ហាងកាហ្វេ និងកន្លែងសម្រាប់សិស្សសម្រាកផងដែរ ។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងថា អគារ MJQE Tower គឺជាសមិទ្ធផលដ៏សំខាន់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕

The post អគារ​សិក្សា​កម្ពស់ ១៤ ជាន់ឧកញ៉ា គួច ម៉េងលី ​រចនាប​ថ​អាមេរិក តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង សម្ពោធ​ដាក់​ឲ្យបើប្រាស់ appeared first on .

​បន្ទាប់ពី​បរិច្ចាគ​២​០​០​លាន​ ​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​បរិច្ចាគ​៤​០​លាន​រៀល ជូន​នាយករដ្ឋមន្ត្រី​ទិញ​ថ្នាំបង្ការ​កូ​វី​ដ​-​១​៩​
បន្ទាប់ពី​បរិច្ចាគ​ថវិកា​ ​១​០​០​លាន​រៀល​ ​ជូន​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​១​០​០​លាន​រៀល​ទៀត​ជូន​ដល់​មូលនិធិ​ ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​ថ្មីៗ​កន្លងទៅ​នោះ​ ​នៅ​ល្ងាច​ថ្ងៃ​ទី​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​និង​លោកជំទាវ​ ​បាន​បន្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៤​០​លាន​រៀល​ ​ជូន​នាយករដ្ឋមន្ត្រី​ ​ដើម្បី​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​កំពុង​រា​ត​ល្បាត​ចូល​ដល់​សហគមន៍​។​

​ការចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២​០​០​លាន​រៀល​ ​ស្មើនឹង​៥​ម៉ឺន​ដុល្លារ​ ​សម្រាប់​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ ​និង​៤​០​លាន​រៀល​ ​ស្មើនឹង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​នោះ​ ​កាលពី​ថ្មីៗ​កន្លងទៅ​ ​លោក​ឧកញ៉ា​ចិត្តធម៌​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចំណាយ​ថវិកា​ចំនួន​១​៦​០​លាន​រៀល​ ​ស្មើនឹង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ​សម្រាប់​ចុះ​ជួយ​ប្រជាជន​កម្ពុជា​ចំនួន​២​,​២​០​៩​គ្រួសារ​ ​ដែល​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ឃុំ​បន្ទាយ​ដែក​ ​និង​ឃុំ​គ​គី​ ​ស្រុក​កៀន​ស្វាយ​ ​ចំនួន​២​លើក​ ​ក្នុង​សង្កាត់​វាល​ស្បូវ​ ​ខណ្ឌ​ច្បារអំពៅ​ ​ចំនួន​៦​លើក​ ​អង្គការ​ផ្ទះបាយ​កុមារ​ ​ចំនួន​១​លើក​ ​អង្គការ​ជន​ពិការ​កម្ពុជា​ចំនួន​១​លើក​ ​អង្គការ​កុមារដ្ឋាន​ម្លប់​ ​ខេត្ត​កណ្ដាល​ ​ចំនួន​១​លើក​ ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្ដី​តា​កុយ​ ​ចំនួន​១​លើក​ ​វត្ត​ពុទ្ធ​ស្ថាន​ ​ចំនួន​១​លើក​ ​និង​វត្ត​វាល​ស្បូវ​ ​ចំនួន​១​លើក​ ​និង​បុគ្គលិក​របស់​លោក​ចំនួន​១​០​លើក​ផង​ដែរ​។​

​លើស​ពី​នេះ​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​២​៥​៦​គ្រួសារ​ ​ស្ថិតនៅ​ក្នុង​សង្កាត់​រលួស​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បរិច្ចាគ​ស្បៀងអាហារ​សម្រាប់​សម្រាល​ជីវភាព​ដល់​ជនរងគ្រោះ​ ​និង​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដោយសារ​ទឹកជំនន់​ផង​ដែរ​។​

​ក្រៅពី​បរិច្ចាគ​ខាងលើ​នេះ​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​ក៏​ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​រលំ​បាក់​អគារ​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជនរងគ្រោះ​រលំ​បាក់​អគារ​នៅ​ខេត្ត​កែប​ ​ព្រមទាំង​មាន​សកម្មភាព​មនុស្ស​ធម៌ផ្សេងៗ​ជាច្រើន​ទៀត​តាំងពី​ឆ្នាំ​២​០​០​៥​។​ ​នេះ​បើ​តាម​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ធ្លាប់​បញ្ជាក់​ដល់​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​។​

​ចំពោះ​ការ​ប​ច្ចា​គ​ ​និង​រួមចំណែក​នៅ​ក្នុង​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​នេះ​ ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ធ្លាប់​បាន​អះអាង​ថា​ ​រាល់​សកម្មភាព​មនុស្សធម៌​របស់​លោក​តាំងពី​ដើម​រហូតមក​ទល់​បច្ចុប្បន្ននេះ​ ​គឺ​មិនមែន​ដោយសារ​លោក​ជា​អ្នកមាន​ ​ឬ​ជាម​ហា​សេដ្ឋីនោះ​ទេ​ ​តែ​ដោយសារ​លោក​យល់​ពី​ទុក្ខ​លំបាក​របស់​អ្នកក្រ​ ​និង​ជន​ងាយ​រងគ្រោះ​។​ ​លើស​ពី​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បន្ថែម​ថា​ ​រាល់​ការ​ធ្វើអាជីវកម្ម​ ​ឬ​បើក​ក្រុមហ៊ុន​នៅ​ក្នុង​សង្គម​ណាមួយ​ ​ហើយ​បើ​យើង​ទទួល​ផល​ពីសង្គម​ណា​ ​យើង​គួរ​ផ្ដល់​ផល​ទៅ​សង្គម​នោះ​វិញ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

​គួរ​រម្លឹក​ថា​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ស្ថាបនិក​ ​និង​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​និង​ជានា​យក​ប្រតិបត្តិ​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​៕​

The post ​បន្ទាប់ពី​បរិច្ចាគ​២​០​០​លាន​ ​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​បរិច្ចាគ​៤​០​លាន​រៀល ជូន​នាយករដ្ឋមន្ត្រី​ទិញ​ថ្នាំបង្ការ​កូ​វី​ដ​-​១​៩​ appeared first on .

ឧកញ៉ា គួច ម៉េងលី៖ មូលហេតុ​ដែល​បុគ្គលិក​ខ្លះ​ទ្រាំ​ឱ្យ​ថៅកែជេរដោយសារតែ…
បុគ្គលិកមួយចំនួន ពួកគេទ្រាំឱ្យថៅកែប្រើ ទ្រាំឱ្យថៅកែជេរស្តីព្រឹកល្ងាច ពុំមែន​ដោយ​សារពួកគេស្រឡាញ់ការងារ ឬស្រឡាញ់ក្រុមហ៊ុនទេ ផ្ទុយទៅវិញគឺដោយសារតែជីវភាព ដោយ​សារ​តែ​ពួកគេទីទ័លក្រ និងត្រូវការ​លុយកាក់តែប៉ុណ្ណោះ។ បុគ្គលិកបែបនេះ បើសិនជាមានឱកាស ពួកគេនឹងលាឈប់ពីការងារមិនខាន។

ដូច្នេះ
ក្នុងនាមជាថៅកែ ឬជាម្ចាស់ក្រុមហ៊ុន
ពេលខ្លះគួរសិក្សាស្វែងយល់ពីកត្តាចិត្តសាស្រ្តក្នុងការប្រើបុគ្គលិក
ធ្វើយ៉ាងណាត្រូវចេះសម្រប​សម្រួលឱ្យបុគ្គលិកស្រឡាញ់ក្រុមហ៊ុន
និងចាត់ទុកក្រុមហ៊ុនជាផ្ទះសម្បែងដ៏កក់ក្តៅរបស់ពួកគេ
ជាជាងឱ្យពួកគេស្រឡាញ់លុយរបស់ក្រុមហ៊ុន។

ដើម្បីឱ្យបុគ្គលិកចាត់ទុកក្រុមហ៊ុនជាផ្ទះសម្បែងដ៏កក់ក្ដៅរបស់ពួកគេ មែនទែនទៅក្រៅ​ពី​ផ្ដល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍សមរម្យជូនពួកគេហើយនោះ ថៅកែឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុនគួរតែផ្ដល់តម្លៃ លើកទឹកចិត្ត ផ្ដល់កិត្តិយស និងផ្ដល់ឱកាសឱ្យពួកគេចូលរួមបញ្ចេញមតិយោបល់។ មិនតែប៉ុណ្ណោះ ប្រសិនបើពួកគេមានបញ្ហា ឬកើតទុក្ខមិនសុខចិត្តរឿងអ្វីមួយ ថៅកែឬអ្នកគ្រប់គ្រងក្រុមហ៊ុនត្រូវប្រញាប់ដោះស្រាយជូនពួកគាត់ឱ្យបាន​លឿន​បំផុត កុំបណ្ដោយទុកឱ្យបញ្ហាពួកគេអូសបន្លាយវែងឆ្ងាយ រហូតក្លាយជាជំងឺផ្លូវចិត្តរ៉ាំ​រ៉ៃ​ឱ្យសោះ។ ប្រសិនបើបុគ្គលិកមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ ថៅកែមិនដោះស្រាយជូនពួកគេឱ្យបាន​លឿនទេ ភាគីដែលខាតធ្ងន់ធ្ងរនោះ គឺថៅកែ។ ហេតុអ្វី? ព្រោះបុគ្គលិកគ្មានអារម្មណ៍ធ្វើការ ឬធ្វើការមិនបានលទ្ធផលល្អប្រសើរជូនក្រុមហ៊ុន ដ្បិតអីគំនិតពួកគេស្មុគស្មាញ៕

ប្រភព៖
MJQUPTeam

The post ឧកញ៉ា គួច ម៉េងលី៖ មូលហេតុ​ដែល​បុគ្គលិក​ខ្លះ​ទ្រាំ​ឱ្យ​ថៅកែជេរដោយសារតែ… appeared first on .

ឧកញ៉ា គួច ម៉េងលី ៖ កុំជំរុញកូនឱ្យរៀន​ផ្លោះថ្នាក់
បច្ចុប្បន្ននេះឪពុកម្ដាយឬអ្នកអាណាព្យាបាលសិស្សមួយចំនួនកំពុងមានមោទនភាពជ្រុលនិយមនឹងរឿងជំរុញឱ្យកូនរបស់ខ្លួនរៀនផ្លោះថ្នាក់។ ជួនកាលកូនកំពុងរៀនថ្នាក់​ទី១០ ស្រាប់តែពួកគាត់ឱ្យកូនផ្លោះទៅរៀនថ្នាក់ទី១២។ ខ្ញុំហ៊ាននិយាយថា ទោះបីជាកូនពួក​គាត់រៀនពូកែក៏ដោយ នៅពេលពួកគេរៀនផ្លោះថ្នាក់បែបនេះ ប្រាកដជាប៉ះពាល់ដល់ការសិក្សាមិនខានទេ ដ្បិតអីការរៀនផ្លោះថ្នាក់នៅស្រុកខ្មែរយើងខុសពីការរៀនផ្លោះថ្នាក់នៅស្រុកគេ។ ខ្ញុំជឿថា ឪពុកម្ដាយមួយចំនួនជំរុញឱ្យកូនរៀនផ្លោះថ្នាក់ គឺដើម្បីឱ្យកូនរៀនឆាប់ចប់តែប៉ុណ្ណោះ។ បើជំរុញកូនឱ្យរៀនផ្លោះថ្នាក់ដើម្បីរៀនឆាប់ចប់បែបនេះ តើកូនលោកអ្នកមានចំណេះដឹងទូលំទូលាយក្នុងខ្លួនឬអត់? តើអាយុរបស់ពួកគេត្រឹមត្រូវតាមច្បាប់ក្រសួងអប់រំកំណត់ដែរឬទេ? តើការគិត វិភាគ ត្រិះរិះ ពិចារណា និងការថ្លឹងថ្លែងរបស់ពួកគេមានភាពចាស់ទុំឬអត់? គឺអត់ទេ! ព្រោះនៅស្រុកខ្មែរយើងបើរៀនផ្លោះថ្នាក់គឺផ្លោះហើយ ពោលសិស្សអត់អានសៀវភៅ ឬស្វ័យសិក្សានូវមុខវិជ្ជាដែលខ្លួនផ្លោះនោះទេ។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យសិស្សរៀនផ្លោះថ្នាក់នោះបាត់បង់ពេលវេលា រៀនមិនទាន់គេ និងបាក់ទឹកចិត្តលែងចង់រៀនសូត្រក៏មានដែរ។ ថ្ងៃក្រោយ នៅពេលចេញរកស៊ីឬធ្វើការងារអ្វីមួយ ពួកគេពិបាកជោគជ័យខ្លាំងណាស់ វាប្រៀបដូចជាការយកស្វាយខ្ចីទៅបន្ទំអ៊ីចឹង វាពុំទុំល្អឡើយ។

ស្រុកគេសិស្សរៀនផ្លោះថ្នាក់គ្មានការប៉ះពាល់ដល់ការសិក្សារៀនសូត្រឡើយ ព្រោះមុននឹងអនុញ្ញាតឱ្យសិស្សម្នាក់ណារៀនផ្លោះថ្នាក់ គឺគេធ្វើតេស្ដ IQ សិស្សនោះជាមុនសិន។ បើធ្វើតេស្ដទៅឃើញថាសិស្សនោះឆ្លាត ឬមានទេពកោសល្យពីធម្មជាតិពិតមែន ទើបគេអនុញ្ញាត​ឱ្យសិស្សនោះរៀនផ្លោះថ្នាក់។ ការរៀនផ្លោះថ្នាក់នៅស្រុកគេមិនដូចស្រុកខ្មែរយើងទេ​។ ពោល នៅស្រុកគេដ្បិតថារៀនផ្លោះថ្នាក់ពិតមែន តែគេតម្រូវឱ្យសិស្សអានសៀវភៅកម្រិតថ្នាក់ដែលគេផ្លោះនោះគ្រប់មុខវិជ្ជាទាំងអស់ ពុំមែនរំលងថ្នាក់រំលងសៀវភៅដូចនៅស្រុកខ្មែរយើងទេ។ ឧទាហរណ៍ នៅស្រុកគេនិស្សិតទូទៅរៀនថ្នាក់បរិញ្ញាបត្រ៤ឆ្នាំបាន​ចប់​ ប៉ុន្តែនិស្សិតដែលរៀនផ្លោះថ្នាក់នោះ គាត់រៀនតែមួយឆ្នាំចប់។ សៀវភៅមួយមុខវិជ្ជា គាត់​អានត្រឹមតែ១ម៉ោង ឬ២ម៉ោងចប់ ហើយគាត់អាចយល់ អាចចងចាំ និងអាចចាប់មេរៀនបានទាំងអស់ ជាពិសេសគាត់អាចប្រឡងបាននិទ្ទេសល្អជាងគេទៀតផងដែរ។ ជួនកាលគេមិនមែនផ្លោះថ្នាក់ទៀត ពោលគឺគេផ្លោះតែមុខវិជ្ជាដែលគេរៀនចាប់បានយ៉ាងលឿនតែប៉ុណ្ណោះ។ ម៉្លោះហើយទើបក្មេងស្រុកគេខ្លះអាយុត្រឹម៩ឆ្នាំចូលរៀនដល់​មហា​វិទ្យាល័យ ហើយអាយុ១៨ឆ្នាំរៀន​ចប់ក្លាយជាពេទ្យ។ ចុះខ្មែរយើងធ្វើដូចគេចឹងបាន​​ទេ? គឺមិនបានទេ ព្រោះយើងមិនទាន់មានអ្វីវាស់ស្ទង់ភាពឆ្លាតវៃរបស់សិស្សនៅឡើយទេ។ យើងមិនអាចគ្រាន់តែឃើញកូនរៀនលេចធ្លោជាងគេបន្តិចហើយគិតថាកូនពូកែ ឆ្លាតវៃ ឬមានទេពកោសល្យពីធម្មជាតិឡើយ។ គឺជួនកាលកូនយើងរៀនលេចធ្លោជាងគេក្នុងថ្នាក់ ដោយសារតែយើងមានលទ្ធភាពឱ្យគេទៅរៀនគួរបន្ថែម បូករួមប្រព័ន្ធអប់រំក្នុងសាលានោះខ្សោយ ហើយកូនយើងរៀនក្នុងចំណោមសិស្សខ្សោយជាងខ្លួនក៏អាចថាបាន។

ក្មេងខ្លះរៀនចេះមុខវិជ្ជាណាមួយច្បាស់ ហើយងប់នឹងរៀនសូត្រពិតមែន ប៉ុន្តែគេមិនមានចំណេះដឹងទូលំទូលាយទេ ព្រោះគេអានសៀវភៅឬឯកសារ​បានតិចតួចប៉ុណ្ណោះ។ ដូច្នេះ ប្រសិន​បើកូនរៀនពូកែ យើងឱ្យគាត់រៀនមុខវិជ្ជានោះតិចម៉ោងបានហើយ ហើយជំរុញឱ្យគាត់​យកពេលខ្លះទៅរៀនភាសាអង់គ្លេស ឬមុខវិជ្ជាអ្វីផ្សេង ពិសេសត្រូវជំរុញឱ្យគេ​អាន​សៀវ​ភៅ ឬឯកសារឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ខ្ញុំសូមទទូចម្ដងទៀតថា
ដោយសារប្រព័ន្ធអប់រំស្រុកខ្មែរយើងមិនទាន់មានស្ដង់ដារអន្តរជាតិ
ហើយយើងក៏មិនទាន់មានអ្វីវាស់ស្ទង់សមត្ថភាពសិស្ស
ដូច្នេះយើងមិនអាចសន្មតថាកូនយើងរៀនឆ្លាត
ឬរៀនពូកែបានឡើយ។ ម្ល៉ោះហើយ
ប្រសិនបើយើងចេះតែជំរុញឱ្យកូនរៀនផ្លោះថ្នាក់
វានឹងធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់កូន
គឺប៉ះពាល់ទាំងផ្នែកបញ្ញាញាណ
ទាំងផ្នែកចំណេះដឹងទូទៅ
និងទាំងផ្នែកផ្លូវចិត្តផងដែរ៕

ប្រភព៖ MJQUPTeam

The post ឧកញ៉ា គួច ម៉េងលី ៖ កុំជំរុញកូនឱ្យរៀន​ផ្លោះថ្នាក់ appeared first on .

ឧកញ៉ា គួចម៉េងលី៖ កម្រមានមហាសេដ្ឋី​ណា​ចំណាយ​ពេល​ជា​មួយ​គ្រួសារ​ច្រើន​ជាង​ការ​ងារ​ខ្លាំង​ណាស់​
លើលោកនេះកម្រមានមហាសេដ្ឋីឬបុគ្គលជោគជ័យណាចំណាយពេលវេលា​ជា​មួយ​គ្រួសារ​ច្រើន​ជាង​ការងារខ្លាំងណាស់។
ម្យ៉ាងក្រៅតែពីចំណាយ​វេលាជាមួយការងារនិងជំនួញនោះ
អ្នក​ជោគជ័យ​ឬ​មហាសេដ្ឋី​ទាំងនោះ
តែងតែចំណាយពេលទៅលើសង្គមនយោបាយ
សង្គមមិត្តភក្តិ សង្គមស្នេហា
និងសង្គមផ្សេងៗជាច្រើនទៀត
ម្ល៉ោះហើយ​ទើបធ្វើឱ្យពួកគេ​គ្មានពេល​វេលាច្រើនសម្រាប់​ចំណាយ​លើ​ក្រុមគ្រួសារ។
និយាយបែបនេះ
ពុំមែនមានន័យថាពួកគេបោះបង់គ្រួសារ​ចោលនោះទេ
គឺគ្រាន់​តែពួកគេ​មិនសូវមានពេលច្រើនសម្រាប់ក្រុមគ្រួសារ
ដូចជាសាមញ្ញជនតែប៉ុណ្ណោះ។

ចំពោះខ្ញុំ
ទម្រាំដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនដូចសព្វថ្ងៃ
គឺខ្ញុំបានចំណាយពេលវេលា​ច្រើនណាស់មក​លើក្រុមហ៊ុនរបស់ខ្ញុំ។
កាលពីមុន ខ្ញុំតែងតែងើបពីព្រលឹមមកក្រុមហ៊ុនរបស់ខ្ញុំ
ហើយ​ជារឿយៗ​ខ្ញុំ​ត្រលប់​ចូលផ្ទះវិញនៅម៉ោង១០យប់
ឬជួនកាលខ្ញុំចូលដល់ផ្ទះវិញនៅម៉ោង១២កន្លះ
ឬក៏ម៉ោង១​យប់​ក៏​មាន។
ដោយសារតែរវល់នឹងការងារ​បែបនេះ
យូរៗទៅវាបានធ្វើឱ្យខ្ញុំស៊ាំនឹងទម្លាប់មួយនេះ
ដល់​ពេល​ស៊ាំ​យូរ​ទៅ
កូនៗរបស់ខ្ញុំនិងប្រពន្ធខ្ញុំ
ពួកគាត់ក៏ស៊ាំនឹងការញ៉ាំ​បាយទាំងថ្ងៃទាំងល្ងាច​មុន​ជា​រឿយៗ​ទៅ។
ចំណែកខ្ញុំ
ខ្ញុំតែងញ៉ាំបាយក្រោយ​គេតែម្នាក់​ឯងរៀងរាល់យប់​បន្ទាប់​ពី​ចេញ​ពី​ធ្វើការ​ដល់ផ្ទះ។

បច្ចុប្បន្នខ្ញុំធ្វើការនៅក្រុមហ៊ុនត្រឹមថ្ងៃសៅរ៍
ប៉ុន្តែកាលពីដំបូងៗខ្ញុំធ្វើការងារប្រាំពីរថ្ងៃក្នុង​មួយ​សប្តាហ៍​។
ដោយសារតែធ្វើការងាររបៀបនេះ
ខ្ញុំកម្រមានពេលចំណាយពេលដើរលេង
ឬញ៉ាំ​បាយ​ជុំគ្រួសារ​ណាស់។
យូរៗមានពេលម្ដងប៉ុណ្ណោះ។
នៅពេលមានពេល
ខ្ញុំនាំកូននិងប្រពន្ធខ្ញុំទៅ​ក្រៅដើម្បី​ញ៉ាំ​អាហារ​ជុំគ្នា
ឬបើមានពេលសម្រាកវែងបន្តិច
ខ្ញុំនាំពួកគេទៅដើរកម្សាន្តនៅក្រៅប្រទេស។

ខ្ញុំគិតថា
បើខ្ញុំមិនបានចំណាយពេលជាមួយនឹងការងារ
ជាមួយនឹងក្រុមហ៊ុនច្រើនដូចនេះទេ
ក្រុម​ហ៊ុន​ខ្ញុំប្រហែលជាមិនអាចរីកចម្រើនដូចសព្វថ្ងៃឡើយ។
អ៊ីចឹងហើយ​បានជាខ្ញុំតែង​តែប្រាប់​បុគ្គលិក​របស់​ខ្ញុំថា
បើចង់ជោគជ័យការងារឬជោគជ័យលើមុខជំនួញ
ដាច់ខាតត្រូវតែ​ចំណាយពេល​វេលា​ជា​មួយ​ការងារឬមុខជំនួញទាំងនោះឱ្យបានច្រើនបំផុត
គឺច្រើនជាងការចំណាយពេលជាមួយគ្រួសារ។
មានន័យថា មិនមែនល្ងាចឡើងគ្រាន់តែដល់ម៉ោងភ្លាម
ប្រវេប្រវាអីវ៉ាន់ប្រញាប់ប្រញាល់​ចេញ​ទៅ​ផ្ទះ​ជួប​ប្រពន្ធកូននោះទេ
គឺត្រូវតែនៅបង្ហើយការងារឱ្យចប់សិនចាំចេញទៅផ្ទះ។
បើគ្រាន់តែដល់ម៉ោងទុកការងារចោល
ហើយប្រញាប់ប្រញាល់ទៅផ្ទះជួបមុខប្រពន្ធកូន
ខ្ញុំហ៊ាន​និយាយ​ថា
ទោះបីធ្វើការ១០ឆ្នាំទៀតក៏គ្មានឱកាសបានកាន់តួនាទីឬតំណែងខ្ពស់ក្នុងក្រុមហ៊ុនដែរ។
ព្រោះគ្មានថៅកែក្រុមហ៊ុន​ណាឱ្យបុគ្គលិកមិនយកចិត្តទុក​ដាក់ការងារកាន់តួនាទី​ខ្ពស់ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ឡើយ។

បើតាមការកត់សម្គាល់របស់ខ្ញុំ
បុគ្គលិកកវែកកឆ្នាំងរបស់ខ្ញុំដែល​យកចិត្តទុកដាក់នឹងការងារ
និង​លះ​បង់​ពេលវេលាច្រើនក្នុងការចូលរួមអភិវឌ្ឍក្រុមហ៊ុនខ្ញុំ
នៅពេលពួក​គេឈប់​ធ្វើការពី​ក្រុមហ៊ុន​ខ្ញុំ​ទៅ​កម្របរាជ័យខ្លាំងណាស់។
អ្នកខ្លះជោគជ័យលើមុខជំនួញខ្លួនឯង
អ្នកខ្លះក្លាយជាអ្នក​ដឹកនាំកំពូល​នៅ​ក្នុង​ក្រុមហ៊ុនឬស្ថាប័នខាងក្រៅជាដើម។
នេះដោយសារពួកគេបានហាត់ពត់​និងលត់ដំខ្លួនជោក​ជាំ​នឹង​ការងារនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ។

ដូច្នេះ ខ្ញុំសូមផ្ដាំដល់ក្មួយៗយុវជនជំនាន់ក្រោយទាំងអស់ថា បើចង់ជោគជ័យលើការងារ​ឬលើ​មុខ​ជំនួញ​របស់​ខ្លួន គឺត្រូវចំណាយពេលវេលា​ឱ្យបានច្រើនបំផុតទៅលើការងារនិងមុខជំនួញនោះ បើពុំ​ដូច្នោះ​ទេ ក្មួយៗប្រាកដជាបរាជ័យមិនខានឡើយ៕
ប្រភព៖ MJQ University Press

The post ឧកញ៉ា គួចម៉េងលី៖ កម្រមានមហាសេដ្ឋី​ណា​ចំណាយ​ពេល​ជា​មួយ​គ្រួសារ​ច្រើន​ជាង​ការ​ងារ​ខ្លាំង​ណាស់​ appeared first on .

ទទួលទានមីរាល់ថ្ងៃអាចធ្វើឱ្យបាត់បង់ជីវិតបាន
ដ្បិតថាការទទួលទានមីផ្ដល់ភាពងាយស្រួលដល់អ្នកគ្មានពេលវេលាចម្អិនម្ហូបអាហារក៏​ដោយ ​តែបើយើងទទួលទានច្រើននិងញឹកញាប់ពេក វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរបំផុត។ កាល​ខ្ញុំកំពុងរៀនជំនាញពេទ្យនៅសហរដ្ឋអាមេរិក ខ្ញុំបានសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការទទួលទានមី។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ​របស់ខ្ញុំកាលនោះបានបង្ហាញថា ការទទួលទានមី (មីគ្រប់ប្រភេទ) គ្រប់ពេលឬរាល់ថ្ងៃត្រឹមតែរយៈពេល៣០ថ្ងៃប៉ុណ្ណោះ អាចបណ្ដាលឱ្យស្លាប់បាន។ ហេតុអ្វី? ព្រោះនៅក្នុងសរសៃមីមានសារធាតុគីមីច្រើនណាស់ ហើយសារធាតុគីមីទាំងនោះដាក់ដើម្បីរក្សាមីទុកឱ្យបានយូរ កុំឱ្យផ្អួរ ស្អុយ និងឆាប់ខូច។ និយាយរួមទៅ នៅក្នុងសរសៃ​មីសុទ្ធតែជាគ្រឿងគ្រៅដែលគេបន្ថែមទៅក្នុងបន្លែ ទឹក និងម្សៅមី ដើម្បីកុំឱ្យវាឆាប់ខូច។ ក្រៅពីគ្រឿងគ្រៅទាំងនេះ នៅក្នុងសរសៃមីនៅមានអំបិលប្រៃខ្លាំង២/៣ ដែលលើសពីការណែនាំរបស់ FDA អាមេរិក (U.S. Food and Drug Administration)។

គេរកឃើញថា ៦៨% នៃអ្នកចូលចិត្តទទួលទានមីពីរបីដងក្នុងមួយសប្ដាហ៍ នឹងទទួល​រង​ប៉ះ​ទង្គិចចម្រុះទៅលើសុខភាព ហើយវាអាចវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបំផុត។ ពោលវាបង្កទៅ​ជា​ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺខ្លាញ់កកក្នុងឈាម និងជំងឺលើសជាតិស្ករជាដើម។

សូមជម្រាបថា មីគ្មានជីវជាតិ គ្មានជាតិសរសៃ (ហ្វៃប៊័រ) ជំនួយដល់សុខភាពឡើយ ផ្ទុយទៅ​វិញ​​វាសម្បូរទៅដោយជាតិម្សៅច្រើន ដែលធ្វើឱ្យអ្នកចិត្តទទួលទានមីឡើងគីឡូ។ មីដែលមាន​​តែជាតិម្សៅគ្មានជីវជាតិដូច្នេះ វាធ្វើឱ្យអ្នកនិយមទទួលទានពិបាកបត់ជើងធំ។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានមីច្រើន អាចធ្វើឱ្យខូចថ្លើម ខូចក្រពះ និងធ្វើឱ្យក្រពះស្ត្រេស​​ក្នុងដំណើរការកិនម្ហូបដល់ទៅរាប់ម៉ោងឯណោះ។

ដូច្នេះដើម្បីចៀសផុតពីបញ្ហាសុខភាពខាងលើនេះ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្មេងវ័យជំទង់ សិស្ស និស្សិត និងអ្នកដែលរវល់ធ្វើការងារគ្មានពេលវេលាចម្អិនអាហារ សូម​ចៀស​វាង​​ការទទួលទានមីជាប្រចាំថ្ងៃ។ យល់ល្អ ក្នុងមួយសប្ដាហ៍យើងគួរទទួលទានមីត្រឹមតែម្ដងបានហើយ។ ម្យ៉ាងនៅពេលទទួលទានមី បើអាចយើងទទួលទានតែសាច់មីបានហើយ កុំទទួលទានទឹកដែលឆុងមីនោះអី ព្រោះវាធ្វើឱ្យក្ដៅក្នុង ខះក ស្រេកទឹក៕

ខ្លឹមសារ​ទាំង​ស្រុង​ដោយ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

The post ទទួលទានមីរាល់ថ្ងៃអាចធ្វើឱ្យបាត់បង់ជីវិតបាន appeared first on .

ឧកញ៉ា គួច ម៉េងលី៖កុំក្អេងក្អាងពេក ក្រែងបាក់អំនួត ដូចត្រីនឹងជុច
ពេលខ្លះអំនួត
បើយើងប្រើត្រូវកាលវានឹងក្លាយទៅជារឿងល្អ
ប៉ុន្តែពេលខ្លះបើយើងប្រើខុសកាល
ក៏មិនល្អដែរ ហើយថែមទាំងនាំឱ្យមាន​បញ្ហាទៀតផង។
តើយើងគួរអួតពេលណាដើម្បីឱ្យត្រូវកាល?
គឺពេលទៅដាក់ពាក្យសុំធ្វើការងារ
ពេលទៅជួបអតិថិជន
ឬពេលជួបដៃគូសហការជំនួញជាដើម។
ពេលហ្នឹងបើយើងពូកែអួត
នោះយើងនឹងអាចទទួលបានផលល្អច្រើន
ប៉ុន្តែត្រូវអួតឱ្យមានបែបផែន
កុំ​អួតហួសពីសមត្ថភាពឱ្យសោះ
ព្រោះវានឹងនាំឱ្យយើងបរាជ័យ។

យើងអាចសិក្សាអំពីអំនួត
តាមរយៈល្បើកប្រជាប្រិយរបស់ខ្មែរយើង​គឺរឿង
ជុចនិងត្រី។ ត្រីពេលបានជួបជុច
បែរជាមានអំនួតថា
ខ្លួននឹងបុកបំប៉ើងទម្លុះទម្លាយជុចឱ្យដូចជាធូលី
និងផេះផង់ តែទីបំផុត​ខ្លួនត្រូវជាប់ជុច
ងាប់យ៉ាងវេទនា។ ការអួតដូចត្រីរ៉ស់
យើងអាចហៅថាអួតត្រូវកាល
ប៉ុន្តែវាហួសពីសមត្ថភាព
ដែលក្លាយទៅជាការប្រមាថទៅវិញ
ធ្វើឱ្យខ្លួនឯងវិនាសអន្តរាយ។

នៅក្នុងសង្គមមនុស្សយើង
អ្នកខ្លះចូលចិត្តអួតក្អេងក្អាង
អឿស៊ីយេ នៅពេលខ្លួនធ្វើអ្វីមួយបានជោគជ័យ
ឬរៀនបានច្រើន ចេះស្ទាត់​លើជំនាញអ្វីមួយ។
អ្នកខ្លះទៀតអាងខ្លួនមានជំនាញ
អួតនេះអួតនោះ ថាកិច្ចការនេះខ្លួនធ្វើតែមួយភ្លែត
ឬខ្លួនអាចធ្វើបានដោយងាយ
មិនចាំបាច់គិតគូរ ឬស្រាវជ្រាវច្រើន
តែដល់ពេលធ្វើក៏តាំងរដាក់រដុប
ធ្វើមិនកើត មិនដូចជាអ្វីដែលខ្លួនបាននិយាយ។
ការពិតភាពជោគជ័យមិនស្ថិតស្ថេរប៉ុន្មានទេ
វាអាចនឹងបាត់បង់ទៅ​វិញនៅពេលណាមួយ
ឬនៅពេលណាដែលយើងធ្វេសប្រហែស។
ដូច្នេះទោះបីជោគជ័យកម្រិតណា
ឬចេះកម្រិតណាក៏ដោយ
យើងគួរកុំក្អេងក្អាង ក្រអឺតក្រទម
កុំអឿស៊ីយេ កុំពើងទ្រូងខ្លាំងពេក
ព្រោះក្រែងបាក់អំនួតដូចត្រីក្នុងជុច។

បើចង់រក្សាគុណតម្លៃ
ប្រជាប្រិយភាព និងផ្លូវជីវិតឱ្យស្រស់បំព្រង
យើងគួរចេះដាក់ខ្លួន ឱនលំទោន
ទន់ភ្លន់ និងបន្ទាបខ្លួនខ្លះទៅ។
ម្យ៉ាងទោះបីយើងចេះក៏ដោយចុះ
ពេលខ្លះធ្វើជាល្ងង់សួរគេមួយម៉ាត់ក៏មិនខុសទាស់អ្វីដែរ។
ដូចឃ្លាមួយគេពោលឡើងថា
“មនុស្សឆ្លាតកាន់តែឆ្លាតព្រោះធ្វើល្ងង់
មនុស្សល្ងង់កាន់តែល្ងង់ព្រោះធ្វើចេះ”។
ចំណែកខ្ញុំតែងនិយាយទៅកាន់បុគ្គលិកខ្ញុំថា
“ខ្ពស់ណាស់ទាបណាស់
ទាប​ណាស់សំខាន់ណាស់
ចេះណាស់មានន័យណាស់”៕

ខ្លឹមសារ​ទាំង​ស្រុង​ដោយ៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ប្រភព៖MJQ University Press

The post ឧកញ៉ា  គួច ម៉េងលី៖កុំក្អេងក្អាងពេក ក្រែងបាក់អំនួត ដូចត្រីនឹងជុច appeared first on .

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញ​វិធីបង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញ​វិធីបង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ទោះបីវីរុសហ្នឹងផ្ទុះឡើង​រាល​ដាល​ដល់​ប្រទេស​មួយចំនួនក៏ដោយចុះ តែសូមបងប្អូនប្រជាពលរដ្ឋកុំមានភាពស្លន់ស្លោ និងជឿពាក្យចចាមអារ៉ាមរបស់ជនឱកាសនិយមមួយចំនួនដែលចេះតែបំពុល បំភ័យ ទាញ​យកប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ។ ជួសឱ្យភាពស្លន់ស្លោនេះ បងប្អូនប្រជាពលរដ្ឋយើងគួរតែយកចិត្តទុកដាក់ និងតាមដានព័ត៌មានចេញផ្សាយដោយក្រសួងសុខាភិបាល ដែលពួកគាត់កំពុងតែខ្នះខ្នែងធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើជំងឺនេះ។

សូមចាំថា
បើគ្រាន់តែមានរោគសញ្ញាក្ដៅខ្លួន
ឬក្អក សូមកុំទាន់ស្លន់ស្លោ
ច្របូលច្របល់ និងជឿពាក្យចចាមអារ៉ាមតាមគេឱ្យ​សោះ
ព្រោះការស្លន់ស្លោមិនបានជួយអ្វីក្រៅតែពីបន្លាចខ្លួនឯង​ឱ្យ​ភ័យ
ធ្វើឱ្យប្រព័ន្ធការពារសារពាង្គកាយខ្លួនឯងចុះខ្សោយងាយនឹងទទួលរងជំងឺផ្សេងៗមកយាយីទៅវិញនោះទេ។
ម្យ៉ាងប្រសិនបើបងប្អូនមិនបានចេញទៅក្រៅ
ឬទៅកន្លែងប្រជុំជនទេ
ជួនកាលការក្អកនិងក្ដៅខ្លួនរបស់បងប្អូនមិនបានឆ្លងវីរុសកូរ៉ូណាទេ
វាអាចគ្រាន់តែជាគ្រុនផ្ដាសាយធម្មតាតែប៉ុណ្ណោះ
ដូច្នេះត្រូវសម្រាកនៅផ្ទះឱ្យបានគ្រប់គ្រាន់។
ប៉ុន្តែបើបងប្អូនបានចេញទៅក្រៅ
ឬទៅតាមទីប្រជនជុំជនសូម៖

១.
ត្រូវពាក់ម៉ាស់
(ពាក់ហើយម្ដងត្រូវបោះចោលចូលក្នុងធុងសំរាម)

២.
កុំខាកស្ដោះតាមទីសាធារណៈ

៣.
ក្អកឬកណ្ដាស់កុំយកដៃខ្ទប់
តែត្រូវមានកូនកន្សែងខ្ទប់

៤.
ឧស្សាហ៍លាងដៃនឹងសាប៊ូយ៉ាងហោចណាស់ម្ដង២០វិនាទី

៥.
កុំទៅជិតអ្នកជំងឺ

៦.
កុំទៅប្រឡែងលេងជាមួយនឹងសត្វ
ព្រោះសត្វខ្លះមានផ្ទុកវីរុស

៧.
ត្រូវញ៉ាំអាហារដែលបានចម្អិនឆ្អិនល្អត្រឹមត្រូវ។

សូមបញ្ជាក់ថា
វីរុសកូរ៉ូណា
គឺជាក្រុមវីរុសដ៏ធំមួយដែលបណ្ដាលឱ្យមានជំងឺផ្ដាសាយធម្មតារហូតដល់ធ្ងន់ធ្ងរជាច្រើនទៀត
ដូចជាវីរុសជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា
(Mers) និងសាសន៍ (Sars)។
សាសន៍ ជាចំណោមមួយនៃវីរុសកូរ៉ូណា
ដែលឆ្លងពីសត្វសំពោចនៅប្រទេសចិន
កាលពីឆ្នាំ២០០២។ ចំណែកវីរុស
Mers ឆ្លងពីសត្វអូដ្ឋមកមនុស្ស
នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត
កាលពីឆ្នាំ២០១២៕

The post ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញ​វិធីបង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី appeared first on .

កូនចៅចិន​កូន​ចៅ​ខ្មែរ​មួយ​ណា​រៀន​ពូកែ​ជាង?
កូនចៅចិន
មិនប្រាកដថាសុទ្ធតែពូកែ
កូនខ្មែរមិនសុទ្ធតែអន់។
ជាច្រើនជំនាន់មកហើយ
គេតែង​តែ​និយាយថា កូនចិនពូកែ
កូនខ្មែរមិនសូវជាខ្មេះ
ជាពិសេស គេតែងនិយាយថា កូនខ្មែរ
ដែល​ជាប់​សែស្រឡាយចិន ឬចិនឆៅ
(ចិនសុទ្ធ)
ច្រើនតែរៀន
និងធ្វើជំនួញជួញដូរពូកែជាងកូនខ្មែរសុទ្ធ។

កូនខ្មែរពូកែតែខាងធ្វើការឱ្យគេ
តែមិនពូកែខាងធ្វើជំនួញដោយខ្លួនឯង
រហូតមានអ្នកខ្លះគិតថា
បើ​មាន​កូនប្រុសរៀនបានខ្ពស់
ធ្វើការងារធំ គួរដណ្តឹងកូនស្រីជាកូនចៅចិន
ឬបើជាកូនស្រី គួរឱ្យរៀបការជាមួយកូនប្រុស
ជាកូនចៅចិន។

ការយល់ឃើញបែបនេះ គឺជាការយល់ខុសមួយ។ ទស្សនៈនេះ គឺមិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះ​ជាទូទៅ ទោះកូនខ្មែរសុទ្ធសាធ ឬកូនខ្មែរកាត់ចិន ដែលមានការតស៊ូ ព្យាយាម អត់ធ្មត់ខ្ពស់ និងចេះ​ចាប់យកឱកាស គឺសុទ្ធតែអាចក្លាយជាអ្នកពូកែរកស៊ីបានដូចគ្នា។ ភាពប៉ិន​ប្រសប់ក្នុងការ​ធ្វើ​ជំនួញ ឬ​អាជីវកម្មរបស់មនុស្សម្នាក់ៗ គឺមិនអាស្រ័យលើកត្តាជាតិសាសន៍ ឬតំណពូជនោះទេ។

ជាតិ​សាសន៍​ណា ក៏ដូចជាតិសាសន៍ណាដែរ ប្រសិនបើទទួលបាន​ការបណ្ដុះបណ្ដាល​ពី​របៀប​ធ្វើ​ជំនួញ​ពីក្មេង ឬធ្លាប់រស់នៅក្នុងពិភពអ្នកជំនួញ បូករួមទំាងទទួលបានការសិក្សាអប់រំខ្ពង់ខ្ពស់ លើ​ជំនាញ ពាក់ព័ន្ធនឹងការរកទទួលទានពួកគេសុទ្ធតែអាចក្លាយជាអ្នកពូកែធ្វើជំនួញដូចគ្នា។ផ្ទុយ​ទៅ​វិញ ប្រសិនបើកូនចិនសុទ្ធសាធ ឬកូនខ្មែរកាត់ចិន ពុំទទួល​បានការអប់រំ​លើ​ផ្នែក​ធ្វើ​ជំនួញ​ពី​ក្មេង​មកទេ ឬពុំ​បានឈ្វេងយល់ពីជំនួញឱ្យបានទូលំទូលាយ ពុំមានបទពិសោធលើវិថីជំនួញ ឬពុំ​បាន​រៀនសូត្រជ្រៅជ្រះលើជំនាញរបស់ខ្លួន គឺពួកគេមិនពូកែរកស៊ីដូចគ្នា៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

The post កូនចៅចិន​កូន​ចៅ​ខ្មែរ​មួយ​ណា​រៀន​ពូកែ​ជាង? appeared first on .

ក្រោយ​ឡើង​ឋានៈ​ឬ​តួនាទី កុំ​មោទ​ន​ភាព​​លើ​​ខ្លួន​ឯង​ខ្លាំង​ពេក
តើ​អ្នក​ដឹងទេ?
ហេតុអ្វីបានជាបុគ្គលិកមួយចំនួន
ក្រោយពេលឡើងឋានៈឬតួនាទីមិនយូរប៉ុន្មានផង
ក៏​ស្រាប់តែត្រូវថ្នាក់លើឬប្រធានក្រុមហ៊ុនដកហូតតួនាទីវិញ?
គឺដោយសារបុគ្គលិករូបនោះ​ចូលចិត្ត​ជិះ​សេះ​ព្រលែង​ដៃ
ពោលក្រោយពេលឡើងឋានៈឬតួនាទី
ពួកគាត់មានមោទនភាពចំពោះ​ខ្លួនឯង​ឡើង​ភ្លេច​ខ្លួន​
លែងខិតខំបំពេញការងារជូនក្រុមហ៊ុន
ជាពិសេស​ពួកគាត់មិន​ព្រមអភិវឌ្ឍ​សមត្ថភាព​ឱ្យ​ស័ក្តិ​សម​ទៅនឹងឋានៈឬតួនាទីរបស់ខ្លួន។

បើចង់ជោគជ័យនៅកន្លែងការងារ
នៅពេលទទួលភារកិច្ចកាន់តែសំខាន់
មានឋានៈឬតួនាទីកាន់​តែ​ខ្ពស់
​យើងត្រូវតែខិតខំធ្វើការទ្វេដង។
ជាពិសេសនោះ ធ្វើអ្វីក៏ដោយត្រូវធ្វើឱ្យបានហ្មត់ចត់
ច្រូត​ពី​ក្បាលឱ្យដល់កន្ទុយ
ធ្វើឱ្យមានគុណភាពខ្ពស់
និងធ្វើឱ្យបានបរិមាណច្រើន។
ផ្ទុយទៅវិញ សូម​កុំធ្វើ​ដើម្បីតែស៊ីម៉ោង
កុំធ្វើហើយទុកចោល
ឬទុកស្អែកចាំធ្វើបន្តទៀត។
ម្យ៉ាង​កុំធ្វើគ្រាន់តែដល់​ម៉ោង​ភ្លាម​រៀបចំ​អីវ៉ាន់ចេញទៅផ្ទះភ្លែតនោះ
ព្រោះបើសិនជាយើងប្រកាន់ឥរិយាបថបែបនេះ
ទោះ​បីធ្វើការ​ពេញមួយ​ជីវិតក៏ដោយ
ក៏មិនអាចក្លាយជាមេគេបានដែរ។

ត្រូវចងចាំថា
បុគ្គលដែលអាចធ្វើជាមេកើយគេបាន
លុះត្រាតែបុគ្គល​នោះចេះជំរុញខ្លួនឯង។
តើ​ជំរុញ​ខ្លួនឯងយ៉ាងម៉េច​ទៅ?
គឺជំរុញខ្លួនឯងឱ្យមានសេចក្ដីអត់ធ្មត់ខ្ពស់
និងធ្វើកិច្ចការឱ្យបានលទ្ធផល​ច្រើនជាងអ្នកដទៃ។
ឧទាហរណ៍ថា បើអ្នកដទៃដើរបាន​១០​គីឡូម៉ែត្រ
យើងត្រូវជំរុញខ្លួនឯងឱ្យ​ដើរ​បាន​លើស​គេពី៣​ទៅ៤​គីឡូម៉ែត្រ។
បើបុគ្គលិកដទៃធ្វើការត្រឹមម៉ោង៥ល្ងាចចប់ចេញទៅផ្ទះ
យើង​ត្រូវ​ធ្វើការរហូតដល់ម៉ោង៦ល្ងាចចាំចេញទៅផ្ទះ។
ក្នុងករណីកិច្ចការដែលកំពុងធ្វើនោះ​ជាកិច្ចការ​បន្ទាន់
តែយើងធ្វើមិនទាន់រួចរាល់
គឺត្រូវយកកិច្ចការនោះទៅធ្វើនៅផ្ទះពេលយប់ឡើងឱ្យចប់។
ព្រោះ​បើ​យើងទុកការងារនោះចោល
ហើយការងារនោះផុតថ្ងៃកំណត់ហើយនៅតែមិនទាន់រួចរាល់
នោះ​ថៅ​កែ​ក្រុម​ហ៊ុនប្រាកដជាមិនសប្បាយចិត្តឡើយ។

ដូច្នេះ ក្រោយពេលឡើងឋានៈឬតួនាទី យើងត្រូវខិតខំបំពេញការងារ​ឱ្យបានច្រើនជាងមុន និង​លះ​បង់​ពេលវេលាជាមួយក្រុមហ៊ុន​ឱ្យបានច្រើនជាងមុន។ ព្រោះថា គ្រប់ម្ចាស់ក្រុមហ៊ុន ឬ​ថៅកែ​ទាំង​អស់ រមែងចង់បានបុគ្គលិកដែល “ចេះប្រាំ ធ្វើការងារបានដប់” ប៉ុន្តែ​គេមិនចង់បានបុគ្គលិកដែល “ចេះដប់ តែធ្វើការបានត្រឹមប្រាំនោះទេ”៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

The post ក្រោយ​ឡើង​ឋានៈ​ឬ​តួនាទី កុំ​មោទ​ន​ភាព​​លើ​​ខ្លួន​ឯង​ខ្លាំង​ពេក appeared first on .