ឯកអគ្គរដ្ឋទូតចិន

ឯកអគ្គរដ្ឋទូតចិន រំពឹងថា សកម្មភាពវប្បធម៌លើ​ដង​វិថី Walking Street នឹ​ងទាក់ទាញកំណើនទេសចរចិន
ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វ៉ាង វិនបីន (Wang Wenbin) បានបង្ហាញក្តីរំពឹងថា ការរៀបចំឱ្យមាន​សកម្មភាព​វប្បធម៌នានា នៅលើដងវិថីថ្មើរជើង (Walking Street) នឹងទាក់​ទាញ​ភ្ញៀវ​ទេសចរ ពិសេសទេសចរ​ចិន​កាន់​តែ​ច្រើន។

យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង វិនបីន នាថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២៥នេះ លោកបានលើកឡើងថា៖« ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់អ្នករស់នៅក្នុងតំបន់និងភ្ញៀវទេសចរ សង្ឃឹមថាការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះនឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន»។

សូមរម្លឹកដែរថា ផ្លូវថ្មើរជើង (Walking Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។

រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ ក៏បានលើកឡើងថា ផ្លូវថ្មើរជើង (Walking Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ ជារួមតាមរយៈ សម្តេចយល់ថា ការរៀបចំព្រឹត្តិការនានា សម្រាប់ប្រជាពលរដ្ឋកំសាន្តនៅតាមផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ គឺបាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេសចរជាតិ និងទេសចរអន្តរជាតិពីមួយសប្តាហ៍ទៅមួយសប្តាហ៍៕ អត្ថបទ៖ ហ្សាលីន

The post ឯកអគ្គរដ្ឋទូតចិន រំពឹងថា សកម្មភាពវប្បធម៌លើ​ដង​វិថី Walking Street នឹ​ងទាក់ទាញកំណើនទេសចរចិន appeared first on .

លោក Wang Wenbin បម្រើការទូតអស់ជាង ៣០ឆ្នាំ មុនត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតចិននៅកម្ពុជា
អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា ជំនួសតំណែងរបស់លោក Wang Wentian ដែលទើបនឹងត្រូវបញ្ចប់តួនាទីរបស់លោកកាលពីពេលកន្លងទៅ។

លោក Wang កើតនៅក្នុងខែមេសា ឆ្នាំ១៩៧១ នៅខេត្ត Anhui ប្រទេសចិន។ លោកបានចូលរៀននៅវិទ្យាល័យ Nanjing Jinling និងបន្តចូលរៀននៅសាកលវិទ្យាល័យកិច្ចការបរទេសចិន ជាកន្លែងដែលលោកបានចាប់យកមុខវិជ្ជាភាសាបារាំង នៅឆ្នាំ១៩៨៩។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា លោក Wang ​ត្រូវ​បាន​ចាត់​ឲ្យ​ចូលបម្រើការនៅក្នុងក្រសួង​ការ​បរទេស ​នៅក្នុងមុខតំណែងការទូតជាច្រើន រួមមាននាយករង និងជាប្រធានការិយាល័យស្រាវជ្រាវគោលនយោបាយ ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំសាធារណរដ្ឋម៉ូរីស ទីប្រឹក្សានាយកដ្ឋានផែនការគោលនយោបាយ និងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ ផងដែរ។

ដោយសារតែមានបទពិសោធច្រើន លោក Wang ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសទុយនេស៊ី ជំនួសលោក Bian Yanhua ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទី១៣ នៃសភាប្រជាជនជាតិ នៅក្នុងខែឧសភា ឆ្នាំ២០១៨។

រហូតដល់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក Wang ក៏ត្រូវបានបន្តតែងតាំងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស ជំនួសលោក Geng Shuang ។

ដោយធ្លាប់បានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លោក Wang ទទួលបានតំណែងថ្មីក្នុងនាមជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា ដែលត្រូវបានបញ្ជាក់ជាផ្លូវការដោយទីភ្នាក់ងារសហប្រតិបតិ្តការអភិវឌ្ឍអន្តរជាតិចិន ក្នុងអំឡុងកិច្ចប្រជុំដ៏សំខាន់មួយ ជាមួយប្រធានទីភ្នាក់ងារ លោក Luo Zhaohui កាលពីខែមិថុនាកន្លងទៅ។

សូមជម្រាបដែរថា លោក Wang Wenbin នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែកក្កដាខាងមុខ ដើម្បីចាប់ផ្ដើមបំពេញបេសកកម្មការទូត ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា៕

The post លោក Wang Wenbin បម្រើការទូតអស់ជាង ៣០ឆ្នាំ មុនត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតចិននៅកម្ពុជា appeared first on .

ឯកអគ្គរដ្ឋទូតចិន៖ “ក្នុងជីវិតលោកមានកិត្តិយសបំផុត ពេលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា”
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប ខណៈក្នុងជីវិតលោកមានកិត្តិយសបំផុត ពេលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកថ្លែងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Wang Wentian បានលើកឡើងថា លោក ពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេច និងសូមថ្លែងអំណរគុណដែល សម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបឯកឧត្តមនៅថ្ងៃនេះ។ ទន្ទឹមគ្នានេះ លោកថា មានកិត្តិយសបំផុត ក្នុងជីវិតរបស់លោក ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានផ្តល់ឱកាសឱ្យ ចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏មានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា ។

ជាថ្មីម្តងទៀត លោកបន្ថែមថា លោកមានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ លោក បានចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។

លោកបន្តទៀតថា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡដ្ឋានមរតតេជោ … ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ លោក Wang Wentian ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។សម្តេចតេជោ ក៏បានជូនពរលោកឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា លោកនឹងត្រឡប់មកប្រទេសកម្ពុជា នាពេលខាងមុខ៕ អត្ថបទ៖រង្សី

The post ឯកអគ្គរដ្ឋទូតចិន៖ “ក្នុងជីវិតលោកមានកិត្តិយសបំផុត ពេលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា” appeared first on .