ឯកឧត្តម ញឹម វណ្ណដា

មកស្គាល់ឥស្សរជនល្បីឈ្មោះម្នាក់ ឡើងងារឧកញ៉ាក្នុងថ្ងៃតែមួយជាមួយអ្នកឧកញ៉ា ម៉ុង ឬទ្ធី
បើទោះមិនបានកើតថ្ងៃខែឆ្នាំតែមួយ ប៉ុន្តែឥស្សរសជនល្បីៗ ២រូប ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា ក្នុងថ្ងៃខែឆ្នាំតែមួយ។ អ្នកជំនួញនិងជាឥស្សរជនឆ្នើមទាំងពីរនេះ បានចូលរួមវិភាគទានថវិកាជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

១.អ្នកឧកញ៉ា ម៉ុង ឬទ្ធី

​ជាពាណិជ្ជករ​មានឥទ្ធិពលល្បី​ឈ្មោះ​ម្នាក់​នៅ​ប្រទេស​កម្ពុជា។ លោកជាគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប មានបុត្តសម្ព័ន្ធជាច្រើនក្រុមហ៊ុនដែលផ្តោតសំខាន់ជាងគេនោះ គឺមុខរបបរ កសិកម្ម កសិឧស្សាហកម្ម កែច្នៃ ការនាំចេញ សំណង់ និងរោងចក្រផលិតបេតុង។

អ្នកជំនួញល្បីជោគជ័យច្រើនឆ្នាំរូបនេះ ទទួលបានងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ​ នស/រកត/០៤៩៦/០២៧ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៦។

២.ឯកឧត្តម ញឹម វណ្ណដា

ឯកឧត្តម ញឹម វណ្ណដា បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល អតីតជាមន្រ្តីយោធា អ្នក​នយោបាយ​ជើង​ចាស់។  លោកធ្លាប់បានកាន់តួនាទីជាអនុរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

ក្រៅ​ពី​ការងារ​រដ្ឋ លោក វណ្ណដា មាន​សួន​សត្វ​ពីរ​កន្លែង នៅ ខេត្ត​កំពត ដែល​មាន​សត្វ​ចម្រុះ ១០៥ ក្បាល និង ៥០ ប្រភេទ​និង ខេត្ត​ព្រៃវែង មាន​សត្វ ៨០ ក្បាល និង ៤០ ប្រភេទ។ ទាំង​ចំណី និង​បច្ចេកទេស​ព្យាបាល គឺជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក និង​ជំនួយ​ពី​អង្គការ​នានា គិត​ជា​ទឹក​ប្រាក់​ត្រូវ​ចំណាយ​ប្រមាណ​ប្រាំ​មួយ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ លោក វណ្ណដា មាន​ចុះ​កិច្ច​ព្រម​ព្រៀង ជាមួយ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ឈ្មោះ ARIS ដើម្បី​ដាំ​ខ្ញី​ចម្រុះ សម្រាប់​នាំ​ចេញ។

លោកត្រូវបានតែងតាំងជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៤៩៦/០២៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៦។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី។ ការផ្ដល់តួនាទីថ្មីនេះ ធ្វើឡើងបន្ទាប់ពីលោកត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដកចេញពីតួនាទីទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៕

The post មកស្គាល់ឥស្សរជនល្បីឈ្មោះម្នាក់ ឡើងងារឧកញ៉ាក្នុងថ្ងៃតែមួយជាមួយអ្នកឧកញ៉ា ម៉ុង ឬទ្ធី appeared first on .