ឯកឧត្តម នុត សវនា

លោក នុត សវនា ប្រធានពន្ធនាគារព្រៃស បកស្រាយបំភ្លឺករណីមរណភាព លោក លី សាម៉េត នៅក្នុងមណ្ឌល​អប់រំកែប្រែទី១
លោកឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ (ប្រធានពន្ធនាគារ​ព្រៃស) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានចេញបកស្រាយបំភ្លឺករណីមរណភាព លោក លី សាម៉េត នៅក្នុងមណ្ឌល​អប់រំកែប្រែទី១។

តាមរយៈសារនិងលិខិតបង្ហោះលើទំព័រហ្វេសប៊ុក លោកឧត្តមអគ្គានុរក្ស.១ នុត សវនា បានគូសបញ្ជាក់ដល់​សាធារណជន និងបងប្អូនអ្នកសារព័ត៌មានឱ្យបានដឹងដូចខាងក្រោម៖

– លោក លី សាម៉េត ក្នុងវ័យ៧៣ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ គឺជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមិនទាន់បញ្ជូនមកឃុំខ្លួន នៅ ម១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤

– ថ្វីត្បិតលោកពុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ លោកត្រូវបានអនុញ្ញាតឱ្យសម្រាកនៅ​ប៉ុស្តិសុខភាពរបស់មណ្ឌលដើម្បីតាមដានសុខភាពជាប្រចាំពីសំណាក់គ្រូពេទ្យរបស់មណ្ឌល និងលេងកីឡាវាយ​ប៊ូល​ជារៀងរាល់ថ្ងៃផងដែរ

– មួយរយៈចុងក្រោយនេះ លោកបានបង្ហាញអាការៈបាក់ទឹកចិត្ត មានអាកប្បកិរិយាស្រងូតស្រងាត់ និងឧស្សាហ៍​ងងិតមុខផង ដោយបញ្ហាក្តីក្តាំនៅតុលាការ (ទោសសរុប ២៤ឆ្នាំ និងមួយសំណុំរឿងទៀតត្រៀមប្រកាសទោស)

– នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជុំជួររួច មន្ត្រីប្រចាំការនៅអគារ​សម្រាកព្យាបាល នៃប៉ុស្តិសុខភាព ម១ បានធ្វើការចាក់សោរបញ្ចេញជនជាប់ឃុំដូចសព្វមួយដង បានប្រទះឃើញ​សពលោក លី សាម៉េត នៅលើគ្រែ មានទម្រង់កំពុងសំរានលក់ តែសពមានសភាពរឹងស្តូកស្តឹងទៅហើយ។ ភ្លាមៗ​នោះ​មន្ត្រីក៏បានប្រកាសអាសន្ន និងរាយការណ៍សុំជំនួយពីជំនាញសុខាភិបាល

– ក្រោយពិនិត្យឃើញថា ពុំមានសញ្ញាណជីវិតទាល់តែសោះ មណ្ឌលក៏បានធ្វើការបិទខ្ទប់ទីតាំងកើតហេតុ និង​បានរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋាន​នគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំជំនាញកោសល្យវិច័យ និងអង្កេតស្រាវជ្រាវករណីមរណភាព ស្របតាមនីតិវិធីពន្ធនាគារ ដោយមានការចូលរួមពីសំណាក់ ឧកញ៉ា វេជ្ជបណ្ឌិត នន សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញកោសល្យវិច័យ របស់ស្ថាប័នតុលាការ

– បន្ទាប់ពីបានចំណាយពេលពិនិត្យអស់រយៈពេលពេញមួយព្រឹក មណ្ឌលក៏បានអញ្ជើញគ្រួសារសព រួមមាន៖ កូនប្រុស ស្រីបង្កើត និងភរិយាសព ដើម្បីចូលរួមពិនិត្យទាំងអស់គ្នា និងបានឯកភាពនិមន្តព្រះសង្ឃ និងអាចារ្យ ធ្វើពិធីតាមបែបសាសនា និងដង្ហែរសពចេញពីមណ្ឌលទៅកាន់គេហដ្ឋានគ្រួសារគាត់វិញដោយក្តីក្រៀមក្រំ

– ទាំងមន្ត្រីជំនាញ និងគ្រួសារសពបានឯកភាពគ្នាថា លោក លី សាម៉េត បានទទួលមរណភាពដោយអាការៈគាំង​បេះដូងដោយសារគាត់មានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែមធ្ងន់ធ្ងរ និងសម្ពាធឈាមខ្ពស់។

– ក្នុងនាមអង្គភាពអនុវត្តសាលក្រម សាលដីកាតុលាការ និងអប់រំកែប្រែ ស្តារនីតិសម្បទាជូនជនជាប់ឃុំ មន្ត្រីជំនាញមានភារកិច្ចចាំបាច់ក្នុងការមើលថែសុខមាលភាព និងអាយុជីវិតជនជាប់ឃុំទាំងអស់ ដែលកំពុង​អនុវត្តទោស និងរង់ចាំតស៊ូក្តីនៅតុលាការ តែជាអកុសល បញ្ហាស្លាប់តែងកើតមានជាយថាហេតុ មិនអាចទប់ស្កាត់​បានទាំងស្រុងឡើយ

លោកឧត្តមអគ្គានុរក្ស.១ នុត សវនា បានបន្តថា ក្នុងនាមប្រធានមណ្ឌល លោកសូមច្រានចោលរាល់ការ​ចោទប្រកាន់​យ៉ាងងងើលរបស់ជនឱកាសនិយម ពាលអគតិមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយមិនពិត ថាមរណភាពរបស់លោក លី សាម៉េត ជាការបង្វែងសភាពការណ៍ឆបោកអនឡាញ និងបញ្ហាមួយចំនួនទៅវិញ។ ពួកនោះជាទមិឡឥតសាសនា គ្មានសីលធម៌ គ្មានសច្ចៈធម៌ក្នុងខ្លួន រកតែឱកាសញុះញង់បង្កការ​ភាន់ច្រលំ​មកលើសមត្ថកិច្ច និងអាជ្ញាធរដែលកំពុងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់

ជាចុងក្រោយ លោកប្រធានមណ្ឌល ក៏សូមស្នើសុំបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាយោគយល់​អធ្យាស្រ័យដល់វិញ្ញាណក្ខន្ធសព និងគ្រួសារសពដែលកំពុងមានទុក្ខជាទម្ងន់ សូមមេត្តាកុំប្រើប្រាស់ពាក្យប្រមាថ​មាក់ងាយ និន្ទា ជាន់ឈ្លី ធ្វើម្តេចគាត់បានចែកឋានទៅហើយ។ សូមបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមវិញ្ញាណក្ខន្ធ លោក លី សាម៉េត បានចាកចេញទៅកាន់សេរីភាព និងបានសោយសុខក្នុងឋាន​សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

The post លោក នុត សវនា ប្រធានពន្ធនាគារព្រៃស បកស្រាយបំភ្លឺករណីមរណភាព លោក លី សាម៉េត នៅក្នុងមណ្ឌល​អប់រំកែប្រែទី១ appeared first on .