ឯកឧត្តម ប៉ាន សូរស័ក្កិ

កម្ពុជា និងអូស្រ្តាលី ពិភាក្សាដាក់ឱ្យប្រើប្រាស់ឯកសារទីផ្សារសំខាន់ចំនួន២ ដើម្បីជំរុញ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ
ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជំរុញក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងអូស្រ្តាលី ។ ពិធីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារទាំងនេះ បានធ្វើឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកសារព័ត៌មានទីផ្សារសំខាន់ៗចំនួន២នោះរួមមាន៖ ១. កសិផលកម្ពុជាសម្រាប់ការនាំ ចេញទៅកាន់ទីផ្សារ សហភាពអឺរ៉ុប និងអាសិប។ ២. កម្ពុជានឹងបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ព្រមទាំងបានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយរួមមាន (គេហទំព័រ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ផ្ទៀងផ្ទាត់ដើមកំណើតទំនិញ និងប្រព័ន្ធ ផ្ទៀងផ្ទាត់ដើមកំណើតទំនិញអន្តរជាតិ ) ដើម្បីជាជំនួយដល់ធុរជនក្នុងការទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពូជាជាប្រទេសហត្ថលេខី។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញ ទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ តម្រូវការរបស់ អ្នកប្រើប្រាស់ វិធានការអនាម័យ និងភូតគាមអនាម័យ ព្រមទាំងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ ផ្សេងទៀត ការប្រើប្រាស់ផលិតផល ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល។

លោកបន្តថា ដំណាំ និងកសិផលដែលបានបញ្ចូលក្នុងសៀវភៅស្រាវជ្រាវនេះ រួមមាន ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក បឺរ ល្ង និងផ្លែឈើកែច្នៃ។ ព័ត៌មានទាំងនេះ គឺមានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។

ដោយឡែក ចំពោះ សៀវភៅព័ត៌មានស្តីពី កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា វានឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី មានជាអាទិ៍( កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ) ជាដើម។ លើសពីនេះ សៀវភៅព័ត៌មាននេះនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។

ចំពោះ ឌីជីថលតែមួយវិញ នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា ព្រមទាំងផ្តល់ព័ត៌មានពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។

ទន្ទឹមនឹងនោះ ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជា ហើយអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ។លោក សង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយដែលនឹងអភិវឌ្ឍឡើងនាពេលខាងមុខ នឹងធ្វើឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕

The post កម្ពុជា និងអូស្រ្តាលី ពិភាក្សាដាក់ឱ្យប្រើប្រាស់ឯកសារទីផ្សារសំខាន់ចំនួន២ ដើម្បីជំរុញ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ appeared first on .

ឯកឧត្ដម ប៉ាន សូរស័ក្តិ៖ កម្ពុជា ត្រៀមស្បៀងបម្រុងជាស្រេច ដើម្បីបញ្ចេញទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រៀប​ចំ​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធ​សាស្ត្រ​របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហារ និង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​។

ថ្លែង​ក្នុងកិច្ចប្រជុំបូកសរុបការវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២២​ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែល​មាន​ក្រុម​ហ៊ុនហ្គ្រីនត្រេដជាសេនាធិការ បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រៀប​ចំ​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហា និងផលប៉ះពាល់នានា ដែល​បង្ក​ឡើងដោយសារទឹកជំនន់។

ឯកឧត្តម លើកឡើងថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែល​ក្រុម​ហ៊ុន​ហ្គ្រីន​ត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺ​បាន​អនុវត្ត​ដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តី​ពី​ការ​បង្កើត​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

ជាងនេះទៀត ឯកឧត្តម បន្តថា «ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ ដែល​បង្ក​ឡើង​ដោយ​សារ​ទឹក​ជំនន់​នៅ​តាមបណ្តាខេត្តមួយចំនួនកន្លងទៅ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បាន​ចាត់​ចែង​បញ្ចេញ​ស្តុក​ស្បៀង ជូនខេត្តគោលដៅដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា ក្នុង​នោះរួមមាន ៖១– ខេត្តកំពង់ធំ ចំនួន ៧.៨២៥​គ្រួសារ ២– ខេត្តបន្ទាយមានជ័យ ចំនួន ២.៧៥០​គ្រួសារ ៣– ខេត្តបាត់ដំបង ចំនួន ១.០០០ គ្រួសារ ៤– ខេត្តព្រះវិហារ ចំនួន ២៤៧គ្រួសារ ៥– ខេត្តឧត្តរមានជ័យ ចំនួន ២៥០​គ្រួសារ ៦– ខេត្តសៀមរាប ចំនួន ៥.៩១៤​គ្រួសារ (បញ្ចេញ ២ លើក ក្នុងបរិមាណសរុប ១០.០៥០ គ្រួសារ)»។

សូមជម្រាប់ដែរថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បាន​បញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់។ ​ក្រុម​ហ៊ុន​ហ្គ្រីន​ត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែក​ជូន​ប្រជា​ពលរដ្ឋ​ជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន ១០.០៥០ គ្រួសារ និង​ត្រៀម​ជា​ស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ៕

The post ឯកឧត្ដម ប៉ាន សូរស័ក្តិ៖ កម្ពុជា ត្រៀមស្បៀងបម្រុងជាស្រេច ដើម្បីបញ្ចេញទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ appeared first on .

ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនសេចក្តីព្រាងចំនួន៣ ដើម្បីគាំទ្រដល់ច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា ​និង​អនុម័ត លើសេចក្តីព្រាងសំខាន់ៗចំនួន៣ បន្ថែម​ទៀត ​ដើម្បី​គាំ​ទ្រ​ដល់​ដំណើរ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែងនៅកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែង​កម្ពុជា «គ.ប.ក.»​ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៣ បន្ថែមទៀត រួមមាន៖

១. សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ២០២២-២០២៧

២. សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ​ក្រោម​ច្បាប់​ស្តី​ពី​ការ​ប្រកួត​ប្រជែង

៣. សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោម​ច្បាប់​ស្តីពីការប្រកួតប្រជែង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អគ្គនាយកដ្ឋាន​ ក.ប.ប. ដែលជាលេខាធិការដ្ឋាន នៃ គ.ប.ក. ក្នង​ការ​ទាក់​ទង​ស្ថាប័ន​ប្រកួត​ប្រជែង​អន្តរជាតិ​នានា ព្រមទាំងការខិតខំរៀបចំនូវបទប្បញ្ញត្តិនានា និងសមិទ្ធផលការងារជាច្រើន នា​ពេល​កន្លងមក។

គួរបញ្ជាក់ដែរថា ជាលទ្ធផល អង្គប្រជុំខាងលើ បានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង៣ ដែល​រួម​មាន៖ (១.) សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ​២០២២-២០២៧ (២.) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និង​ការ​ស៊ើប​អង្កេត​ ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និង(៣.) សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និង​នីតិ​វិធី​នៃ​ការ​ដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ព្រម​ទាំង​ឯកភាព​ក្នុង​ការ​ទទួល​ធាតុចូលបន្ថែមលើឯកសារទាំងនេះ ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមក លេខាធិការដ្ឋាន ក្នុង​ការ​សម្រប​សម្រួល​និង​កែ​សម្រួល​ ដើម្បីដាក់ជូន ឯកឧត្តមប្រធាន គ.ប.ក. ចុះហត្ថលេខា៕

The post ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនសេចក្តីព្រាងចំនួន៣ ដើម្បីគាំទ្រដល់ច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា appeared first on .

រដ្ឋាភិបាល-សមាគមន៍GMAC ចុះ MOUរួមគ្នា លើគម្រោងរោងចក្រកាន់តែប្រសើរឆ្នាំ២០២៣-២០២៧
កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងភាគីរាជរដ្ឋាភិបាល បានហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» ជាមួយតំណាងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងតំណាងអង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។

ពិធីចុះ Mou នេះ គឺធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិប្រមាណជាង ៨០ រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ កម្ពុជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បេសកកម្មនេះ គឺដើរស្របតាមផែនការជាយុទ្ធសាស្រ្តនិងផែនការសកម្មភាព កំណត់ក្រោម «យុទ្ធសាស្រ្តអភិវឌ្បន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»។

ឯកឧត្តម  ក៏បានវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាន នូវអនុស្សរណៈនៃការយោគយល់គ្នានេះ។

សូមបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» នេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងស្នូលក្នុងបន្តការសហការគ្នាសំដៅធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករ នយោជិក ក្នុងវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងកាបូប តាមរយៈការអនុវត្តតាមច្បាប់ការងារនិងច្បាប់ពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជាបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ ជាពិសេសលើសុវត្ថិភាព និងសុខាមាលភាពការងារ៕

The post រដ្ឋាភិបាល-សមាគមន៍GMAC ចុះ MOUរួមគ្នា លើគម្រោងរោងចក្រកាន់តែប្រសើរឆ្នាំ២០២៣-២០២៧ appeared first on .