ឱ វណ្ណឌីន

កម្ពុជា​កាន់តែ​ខិត​ទៅ​រក​ជ្រលង​គ្រោះថ្នាក់​ហើយ​​ ​មន្រ្តី​សុខាភិបាល​ជាតិ​ អន្តរជាតិ​ចេញ​សារព្រមាន​ព្រម​គ្នា​
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺកូវីដ-១៩ នៅប្រទេស​កម្ពុជានៅពេលនេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីយប់ម្សិលមិញលោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “ពួកយើងកំពុងតែព្រួយបារម្ភមែនទែន ដែលកម្ពុជាអាចនឹងឈានហួសបន្ទាត់ក្រហម ក្នុងករណីដែលបុគ្គលមួយចំនួននៅតែមិនយកចិត្តទុកដាក់អនុវត្តវិធានការការពារឱ្យបានម៉ត់ចត់ទេនោះ។ ពួកយើងត្រូវធ្វើសកម្មភាពទាំងអស់គ្នាជាបន្ទាន់ និងដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផ្លាស់ប្តូរស្ថានការណ៍ពេលនេះ ព្រោះថាពេលនេះស្ថានភាពនៃការរីករាលដាលវីរុសទ្រង់ទ្រាយធំនៅក្នុងសហគមន៍ កំពុងតែនៅចំពោះមុខយើងទាំងអស់គ្នាហើយ ក្នុងករណីយើងមិនយកចិត្តទុកដាក់អនុវត្តទេនោះ”។

ក្នុងករណីដែលឈានហួសបន្ទាត់ក្រហមមែននោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា បើហ៊ានតែឈានហួសនោះ យើងនឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងពេលនេះ ហើយបើនិយាយឱ្យស្រួលយល់ គឺនឹងមានការរាតត្បាតដែលមិនដឹងក្បាលដឹងកន្ទុយ ដែលស្មើនឹងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង ករណីមរណភាពក៏នឹងកើនឡើងច្រើនជាង បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) ដូចគ្នា ក៏​បានលើកឡើងពីកង្វល់ដែលស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ ហាក់ពុំមានធូរស្រាលនៅឡើយ ដោយករណីឆ្លងថ្មី និងមរណភាពថ្មី នៅសប្តាហ៍នេះនៅតែបន្តកើនឡើង បើទោះជាកម្ពុជាបាននិងកំពុងប្រយុទ្ធដោយគ្មានការនឿយហត់នឹងវីរុសកូវីដ-១៩ ក៏ដូចជាពពួកបំប្លែងថ្មី នេះសបញ្ជាក់ឱ្យឃើញថាវិធានការការពារដែលមានស្រាប់ហាក់ពុំសូវមានប្រសិទ្ធភាព ដូច្នេះហើយត្រូវតែដាក់ចេញនូវវិធានការការពារថ្មីៗជាបន្ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិត ក៏បានបង្ហាញនូវកង្វល់ដែលថា កម្ពុជាកំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលធ្វើឱ្យមូលដ្ឋានសុខាភិបាលសាធារណៈមិនអាចទ្រទ្រង់បាន ដែលកត្តានេះនឹងធ្វើឱ្យអត្រាមរណភាពកាន់តែកើនឡើង ហេតុដូច្នេះហើយការអនុវត្តវិធានការសុខាភិបាល ត្រូវតែចូលរួមអនុវត្តជាបន្ទាន់ ដោយទទួលខុសត្រូង និងម៉ត់ចត់ជាទីបំផុត។

សូមរម្លឹកថា គិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ ថ្ងៃទី១០ ខែកក្កដា ករណីឆ្លងទូទាំងប្រទេស មានក្នុងរង្វង់ ៩០០ករណី និងករណីមរណភាពមានក្នុងរង្វង់ ២០ករណី ទៅ ៣០ករណី។

The post កម្ពុជា​កាន់តែ​ខិត​ទៅ​រក​ជ្រលង​គ្រោះថ្នាក់​ហើយ​​ ​មន្រ្តី​សុខាភិបាល​ជាតិ​ អន្តរជាតិ​ចេញ​សារព្រមាន​ព្រម​គ្នា​ appeared first on .

លោកជំទាវ​​ ឱ វណ្ណឌីន៖ ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​គឺបានពញ្ញាក់ស្មារតី​ និងក្រើនរំលឹកយើងទាំងអស់គ្នា
លោកជំទាវវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល នៅព្រឹឹកថ្ងៃទី២៣ ខែឧសភានេះបានលើកឡើងចោទជាសំនួរថា ​ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន រូបភាពក្រសួងសុខាភិបាលកម្ពុជា

លោកជំទាវមានប្រសាសន៍ថា៖ បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក​ និងបិទខ្ទប់​ ចុះឡើងៗវិញនោះទេ។​

បើតាមលោកជំទាវ ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​នៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី​ និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយយើងបាន​ ឱ្យរួចផុតពីទុក្ខភ័យ​ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។

លោកជំទាវថា ប្រសិនបើ​​ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ​ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទាន​ឡើងវិញ តាមបែបធម្មតា​ ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩​ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ​ “ធម្មតា​ តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ​ ឱ្យបានត្រឹមត្រូវទុកជាមុន​ទេនោះ​ មិនយូរមិនឆាប់​ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាត​និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។

ប្រធាន​គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកជំទាវវេជ្ជបណ្ឌិត​​ ឱ វណ្ណឌីន ក៏សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ​ ដើម្បីសុខភាពលោកអ្នក​ សុខភាពគ្រួសារលោកអ្នក​ និងសុខភាពសហគមន៍របស់យើង៕

The post លោកជំទាវ​​ ឱ វណ្ណឌីន៖ ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​គឺបានពញ្ញាក់ស្មារតី​ និងក្រើនរំលឹកយើងទាំងអស់គ្នា appeared first on .

អ្នកនាំពាក្យសុ​ខា​ភិបា​ល ​អះអាង​ថា រាល់​ឧ​បករណ៍​ដែ​ល​ដាក់លក់​ដើម្បីវិ​ភាគ​រ​​ក​មេ​រោ​គកូវីដ១៩ គឺជា​ផ​លិ​ត​ផ​ល​ក្លែងក្លាយ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល បានឲ្យដឹងថា រាល់ឧបករណ៍ ឬសម្ភារផ្សេងៗ ដែលអាចវិភាគរក​មេរោគ​កូវីដ១៩ ផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម គឺជាផលិតផលក្លែងក្លាយ។

ការដាក់លក់សម្ភារបរិក្ខាពេទ្យទាំងអស់ គឺត្រូវតែឆ្លងកាត់មកក្រសួងសុខា​ភិបាលជាមុន​សិន ជាពិសេសនោះគឺក្រុមហ៊ុនដែលនាំចូល ត្រូវតែចុះបញ្ជីការជាមួយ​នឹងក្រសួងសុ​ខាភិបាល។ ពាក់ព័ន្ធនឹងការធ្វើតេស្តរកមេរោគកូវីដ១៩វិញ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចរួចហើយ គឺទី១ ធ្វើបាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទី២គឺនៅ​វិទ្យាស្ថាន​ជាតិស្រាវជ្រាវសុខភាពសាធារណៈ ដែលតាំងតែពីរនេះគត់នៅកម្ពុជា ដែលទទួល​ការធ្វើតេស្តវិភាគនូវសំណាកផ្សេងៗ ដែលត្រូវបានបញ្ជូនមកពីបណ្តាមន្ទីរពេទ្យ ឬក៏ក្រុម​គ្រូពេទ្យដែលគាត់បានចុះទៅ​ស្រាវជ្រាវពីបងប្អូនប្រជាពលរដ្ឋយើង​ក្នុងពេល​ដែលមាន​​ករណីសង្ស័យណាមួយ ដើម្បីរកមេរោគកូវីដ១៩។”  នេះជាការលើកឡើង​របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។

ករណីបងប្អូនប្រជាពលរដ្ឋ ឬក៏អ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយ​លក់​​បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ គឺជាព័ត៌​មានមិនពិត ហើយអ្នកទាំងនេះនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ព្រោះពុំ​ទាន់មាន​ព័ត៌មានណាមួយបញ្ជាក់ថាមានម៉ាស៊ីន វត្ថុ ឬឧបករណ៍ណាមួយ សម្រាប់ធ្វើវិ​ភាគនោះ​ឡើយ ក្រៅតែពីការវិភាគតែមួយគត់ដែល​ត្រូវបានទទួលស្គាល់ជា​ផ្លូវការពីអង្គការ​សុខភាពពិភពលោក គឺមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំចាញ់បោក​ការលក់ដូរទាំង​នេះ ហើយទិញសម្ភារ ឬឧបករណ៍ទាំងឡាយនេះយកទៅប្រើប្រាស់ ព្រោះនឹងនាំ​ឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងផង។

គួររំលឹកថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល​នៃព្រះ​រាជាណាចក្រកម្ពុជា បានរកឃើញករណីអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៨៧​ករណី​ហើយ ក្នុងនោះ០២ករណីបានជាសះស្បើយគឺ បុរសជនជាតិចិនអា​យុ៦០ឆ្នាំនៅ​ខេត្តព្រះសីហនុ និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកទេសចរនៃនាវា Viking Cruise Journey ហើយករណីទាំងអស់នៅកម្ពុជាភាគ​ច្រើនគឺជាករណីនាំ​ចូល៕ AKP

The post អ្នកនាំពាក្យសុ​ខា​ភិបា​ល ​អះអាង​ថា រាល់​ឧ​បករណ៍​ដែ​ល​ដាក់លក់​ដើម្បីវិ​ភាគ​រ​​ក​មេ​រោ​គកូវីដ១៩ គឺជា​ផ​លិ​ត​ផ​ល​ក្លែងក្លាយ appeared first on .

អ្នកនាំពាក្យសុខាភិបាល អះអាង​ថា​ គ្រូពេទ្យ ២ពាន់​នាក់​​បាន​បណ្តុះ​បណ្តាលរួចហើយ ត្រៀម​ប្រតិ​បត្តិ​ការស្រាវ​ជ្រាវ​រក​កូវី​ដ១៩
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួង​បាន​បណ្តុះបណ្តាលគ្រូពេទ្យចំនួន ២០០០នាក់រួចហើយ ដើម្បីត្រៀម​ប្រតិបត្តិការ​ស្រាវជ្រាវរកវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ លោកស្រីបញ្ជាក់​បែប​នេះ ក្រោយសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។

ក្រុមគ្រូពេទ្យប្រមាណ២០០០នាក់ ដែលទទួលបានការបណ្តុះបណ្តាល ត្រូវបានព​ង្រា​យ​នៅតាមរាជធានីខេត្តទាំង២៥ ដើម្បីប្រតិបត្តិការស្រាវជ្រាវរកអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល។

ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជន និងស្ថា​ប័ន​ពាក់ព័ន្ធទាំងអស់ ចូលរួមនូវវិធានការការពារ ការអនាម័យ លាងដៃ​ឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់រីករាលដាល និងឆ្លងវីរុសកូវីដ១៩។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានស្នើឲ្យមានការផ្អាក ឬកាត់បន្ថយ​ការ​ធ្វើដំណើរចេញទៅក្រៅប្រទេស តែបើករណីចាំបាច់​ត្រូវតែចេញទៅក្រៅប្រទេស បុគ្គលខ្លួនឯង ត្រូវមានវិធានការការពារខ្លួនឲ្យបានម៉ត់ចត់បំផុត។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមការប៉ាន់ប្រមាណជំហានដំបូង
អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ខណៈដែលកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៨​​ ខែមីនា ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងជំងឹ Covid-19 ចំនួន៣៥នាក់ហើយ៕

The post អ្នកនាំពាក្យសុខាភិបាល អះអាង​ថា​ គ្រូពេទ្យ ២ពាន់​នាក់​​បាន​បណ្តុះ​បណ្តាលរួចហើយ ត្រៀម​ប្រតិ​បត្តិ​ការស្រាវ​ជ្រាវ​រក​កូវី​ដ១៩ appeared first on .