5G

នាឆ្នាំ២០២៦ រុស្ស៊ីនឹងចាប់ផ្តើមដាក់ពង្រាយបណ្តាញអ៊ីនធឺណេត 5G នៅតាមទីក្រុងធំៗរបស់ខ្លួន
តាមរយៈសារព័ត៌មាន Tass បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលរុស្ស៊ីលោក Maksut Shadayev បាននិយាយថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយបណ្តាញអ៊ីនអឺណេត 5G នៅក្នុងទីក្រុងធំៗរបស់ខ្លួន ចាប់ពីឆ្នាំ២០២៦ តទៅ។

លោក Maksut Shadayev បាននិយាយថា ការដាក់ពង្រាយយ៉ាងសកម្មនៃបណ្តាញ 5G នៅស្ថានីយ៍មូលដ្ឋានក្នុងស្រុក នឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២៦ តទៅនៅទីក្រុងធំៗរបស់ប្រទេសរុស្ស៊ី ខណៈចំពោះការងារត្រៀមដាក់ដំណើរការបណ្តាញនេះវិញ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ ខាងមុខ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីលោក Mikhai Mishustin បានលើកឡើងផងដែរថា រដ្ឋាភិបាលនឹងហុចថវិកាបន្ថែមប្រមាណជា ៣៨,៦១លានដុល្លារទៀត ដើម្បីបង្កើតស្ថានីយ៍មូលដ្ឋាន ក្នុងការជួយសម្រួលដល់ប្រតិបត្តិករ ដើម្បីធ្វើការផ្លាស់ប្តូរទៅជាបណ្តាញអ៊ីនធឺណេត 5G ។

គួរជម្រាបផងដែរថា កាលពីខែមករា ឆ្នាំ២០២៣ ប្រតិបត្តិករទូរគមនាគមន៍រុស្ស៊ី បានចុះកិច្ចសន្យាបន្តជាមួយក្រុមហ៊ុនផលិតស្ថានីយ៍មូលដ្ឋានរបស់រុស្ស៊ី សម្រាប់បណ្តាញទំនាក់ទំនងដែលមានតម្លៃជាង ១,១ពាន់លានដុល្លារ ខណៈបរិមាណផ្គត់ផ្គង់សរុបរហូតដល់ឆ្នាំ២០៣០ និងមានស្ថានីយ៍មូលដ្ឋានប្រហែល ៧៥ ០០០ ទីតាំង ហើយចាប់ពីឆ្នាំ២០២៨ ទៅប្រតិបត្តិករនឹងត្រូវទិញស្ថានីយ៍មូលដ្ឋានក្នុងស្រុកទាំងនោះ ឲ្យអស់ទាំងស្រុង៕

The post នាឆ្នាំ២០២៦ រុស្ស៊ីនឹងចាប់ផ្តើមដាក់ពង្រាយបណ្តាញអ៊ីនធឺណេត 5G នៅតាមទីក្រុងធំៗរបស់ខ្លួន appeared first on .

ក្រសួងប្រៃសណីយ៍ គ្រោងស្នើសុំរដ្ឋាភិបាលសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួត មុនគេ
ក្នុងពេលដែលលោកចុះពិនិត្យវឌ្ឍភាពគុណភាពសេវាទូរស័ព្ទ នៅបុរីប៉េងហួត បឹងស្នោរ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  បានបញ្ជាក់ថា ក្រសួងមានបំណងគ្រោងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគតនៅបុរីប៉េងហួតមុនគេ។

នៅចំពោះមុខប្រជាពលរដ្ឋអ្នករស់នៅបុរី ប៉េងហួត លោក ជា វ៉ាន់ដេត លើកឡើងថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់  និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសើរជាងមុន  ៧០%  បន្ទាប់ពីក្រុមការងារបានសាងសង់បង្គោលអង់តែនរួម បន្ថែមចំនួន ១២បង្គោល ដែលបង្គោលអង់តែនរួមនីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។

លោកបន្តថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

លើសពីនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលបំណងស្នើទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា  5G នាពេលអនាគត នៅបុរីប៉េងហួតមុនគេ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង  4G និង  5G ឱ្យបានកាន់តែច្រើន  ព្រោះបច្ចុប្បន្ន មានត្រឹមប្រមាណ៤០ម៉ឺនគ្រឿងប៉ុណ្ណោះ។

សូមជម្រាបថា តាមរយ:បទពិសោធនៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោនេះ  ក្រសួងនឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤  ក្នុងរាជធានីភ្នំពេញបន្ថែមទៀតដំណាលគ្នាដោយចាប់ផ្ដើមពីខណ្ឌដូនពេញមុនគេ។

បើតាមលោក ជា វ៉ាន់ដេត ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ក្រសួង បានដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ក្នុងន័យនេះ ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

បន្ថែមពីនោះ ក្រសួង បានចាត់តាំងក្រុមការងារចំនួន៨ ក្នុងការពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ ម៉្យាងទៀត ក៏បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test) សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែមផងដែរ៕

The post ក្រសួងប្រៃសណីយ៍ គ្រោងស្នើសុំរដ្ឋាភិបាលសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួត មុនគេ appeared first on .