Aliko Dangote

កំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក គ្រោងបើកការិយាល័យដំបូង នៅក្នុងទីក្រុងឌុយបៃ
មហាសេដ្ឋីនីហ្សេរីយ៉ា លោក Aliko Dangote កំពុងរៀបផែនការក្នុងការបង្កើតការិយាល័យគ្រួសារមួយ ក្នុងទីក្រុងឌុយបៃ ដោយនេះមានន័យថាលោកនឹងចូលរួមជាមួយបុគ្គលដែលមានទ្រព្យសម្បត្តិដ៏ច្រើនបំផុតផ្សេងទៀត ដែលបានសម្រុកទៅកាន់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅប៉ែកមជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១៣ពាន់លានដុល្លារ លោក Dangote ជាប់តំណែងជាមហាសេដ្ឋីមានដាច់គេក្នុងទ្វីបអាហ្រ្វិក និងជាមហាសេដ្ឋីលំដាប់ទី១៦៨ នៅលើពិភពលោក ផងដែរ។ តាមរយ:ទ្រព្យដ៏ច្រើននេះ គឺលោករកបានពីការបើក្រុមហ៊ុនលក់ទំនិញសំខាន់ៗ ដូចជាស៊ីម៉ងត៍ និងស្ករ ហើយថ្មីៗនេះលោកក៏បានបន្តបើករោងចក្រចម្រាញ់ប្រេងតម្លៃ ២០ពាន់លានដុល្លារមួយបន្ថែមទៀត ផងដែរ។

ក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Dangote បានបង្ហើបឲ្យដឹងថាការបើកការិយាល័យគ្រួសារដំបូងរបស់ខ្លួន នៅទីក្រុងឌុយបៃនេះ គឺដើម្បីស្វែងរកការវិនិយោគជាសកល និងធ្វើចម្រុះកម្មទៅលើការកាន់កាប់អាជីវកម្មរបស់ក្រុមហ៊ុនខ្លួន។

ជម្រាបជូនផងដែរថា ជុំវិញការសម្រេចចិត្តបើកការិយាល័យរបស់លោក Dangote នេះ ហាក់កំពុងឆ្លុះបញ្ចាំងពីការអំពាវនាវដែលកំពុងកើនឡើងរបស់រដ្ឋាភិបាលទីក្រុងឌុយបៃ សម្រាប់មហាសេដ្ឋី និងក្រុមហ៊ុនវិនិយោគបរទេសធំៗជាច្រើន ដោយសាររបបពន្ធអំណោយផល អត្រាឧក្រិដ្ឋកម្មទាប និងទីតាំងងាយស្រួលដែលស្ថិតនៅចំណុចប្រសព្វនៃទ្វីប និងតំបន់ពេលវេលាជាច្រើន៕

The post កំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក គ្រោងបើកការិយាល័យដំបូង នៅក្នុងទីក្រុងឌុយបៃ appeared first on .

មហាសេដ្ឋីនីហ្សេរីយ៉ា ដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក
មហាសេដ្ឋីនីហ្សេរីយ៉ា លោក Aliko Dangote បានដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក ក្រោយកំណើនទ្រព្យសម្បត្តិរបស់លោកកើនឡើងច្រើនរយលានដុល្លារ។

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា រយៈពេលត្រឹម ២៤ម៉ោង មហាសេដ្ឋីស្បែកខ្មៅរូបនេះ កើនទ្រព្យសម្បត្តិ ១៤៤លានដុល្លារ ដែលធ្វើឲ្យលោកមានទ្រព្យសម្បត្តិសរុបរហូតដល់ ១៣,៧ពាន់លានដុល្លារ។

កំណើនទ្រព្យសម្បត្តិរបស់លោក Aliko ក៏បានធ្វើឲ្យលោករំកិលខ្លួនពីមហាសេដ្ឋីមានបំផុតលើលោកទី១៥៦ មកនៅត្រឹមលេខរៀងទី១៤៩ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរៀបរៀងដោយគេហទំព័រ Bloomberg ផងដែរ។

សូមជម្រាបដែរថា លោក Aliko Dangote គឺជាអ្នកជំនួញខ្នាតយក្សមួយរូបប្រចាំទ្វីបអាហ្វ្រិក និងជាស្ថាបនិកក្រុមហ៊ុន Dangote Group កាន់កាប់មុខជំនួញជាច្រើននៅក្នុងដៃ ដូចជាសហគ្រាសផលិតស៊ីម៉ងត៍ និងរោងចក្រផលិតជីកសិកម្មជាដើម៕

The post មហាសេដ្ឋីនីហ្សេរីយ៉ា ដណ្ដើមតំណែងជាកំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក appeared first on .

អ្នកមានដាច់គេនៅអាហ្វ្រិករបូតលុយជាង ៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣
មហាសេដ្ឋី Aliko Dangote អ្នកមានដាច់គេនៅទ្វីបអាហ្រិក ទទួលរងការខាតបង់ទឹកប្រាក់ប្រមាណ ៣,៦១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដោយសារ​តម្លៃរូបិយវត្ថុណារ៉ា (Naira) នៅប្រទេសនីហ្សេរីយ៉ា មានការធ្លាក់ចុះជាខ្លាំង។

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា តម្លៃរូបិយវត្ថុណារ៉ាបានធ្លាក់ដល់ចំណុចទាបបំផុត តាំងពីប្រទេសនីហ្សេរីយ៉ាទទួលបាន​ឯករាជ្យ​កាលពីឆ្នាំ១៩៩៩ និងត្រូវបានចាត់ទុកជារូបិយវត្ថុមានប្រតិបត្តិការអាក្រក់បំផុតនៅទ្វីបអាហ្វ្រិក។

មូលហេតុដែលធ្វើឲ្យរូបិយវត្ថុនៅប្រទេសនីហ្សេរីយ៉ា មានការធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារ​ផែនការជម្រុញសេដ្ឋកិច្ចក្នុងស្រុករបស់រដ្ឋាភិបាល ដែលចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ដែលបណ្ដាលឲ្យតម្លៃនៃរូបិយវត្ថុណារ៉ា មានសញ្ញាមិនល្អតាំងពីពេលនោះមក។

ជម្រាបដែរថា បើទោះជាលោក Aliko Dangote របូតលុយអស់ជាង ៣ពាន់លានដុល្លារមែន ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក ជាមួយទំហំទ្រព្យសម្បត្តិ ១៥,១ពាន់លានដុល្លារ និងបានកាន់តំណែងមួយនេះរយៈពេល ១២ឆ្នាំជាប់ៗគ្នាហើយ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Bloomberg Billionaires Index៕

The post អ្នកមានដាច់គេនៅអាហ្វ្រិករបូតលុយជាង ៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ appeared first on .

អ្នកមានបំផុតនៅអាហ្វ្រិក ខាតលុយជាង ៤៧លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ
មហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ គឺលោក Aliko Dangote លែងមានឈ្មោះនៅក្នុងបញ្ជីអ្នកមានដាច់គេ ១០០រូបទៀតហើយ បន្ទាប់ពីទទួលការខាតបង់​ទឹកប្រាក់ប្រមាណ ៤៧,៥លានដុល្លារ កាលពីថ្ងៃពុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Legit។

ជាមួយគ្នានោះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់​មហាសេដ្ឋីមានដាច់គេនៅទ្វីបអាហ្វ្រិករូបនេះ មានប្រមាណ ១៦,៩ពាន់លានដុល្លារ និងជាប់លេខរៀងទី ១០១ ជាបុគ្គលមានទ្រព្យច្រើនបំផុតលើលោក។

សូមជម្រាបដែរថា គិតពីខែមករា ដល់ពាក់កណ្ដាលខែសីហានេះ ប្រធានក្រុមហ៊ុន Dangote Cement ទទួលរងការខាតបង់សរុបប្រមាណ ១,៨៣ពាន់លានដុល្លាររួចហើយ។

ក្រៅពីអ្នកមានដាច់គេនៅអាហ្វ្រិកខាងលើ មហាសេដ្ឋី Johann Rupert ដែលជាប់ងារជាមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាហ្វ្រិក បន្ទាប់ពីលោក Dangote ក៏ទទួលបាន​ការខាតបង់ធ្ងន់ធ្ងរផងដែរ រហូតដល់ ២៣០លានដុល្លារ កាលពីថ្ងៃពុធកន្លងទៅ៕

The post អ្នកមានបំផុតនៅអាហ្វ្រិក ខាតលុយជាង ៤៧លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ appeared first on .

របូត​លុយ​អស់​ច្រើន​សន្ធឹក​ពិតមែន តែ Elon Musk នៅតែ​មាន​ជាង​កំពូល​មហាសេដ្ឋី​នៅ​អាហ្វ្រិក ១០ ដង
ចូល​ដល់​ឆ្នាំ ២០២២ ភ្លាម Elon Musk ហាក់​ជួប​រឿង​ស៊យ​ផ្ទួនៗ ពោល​របូត​លុយ​អស់​ជាច្រើន​សន្ធឹក សរុប​ត្រួសៗ​ប្រហែល ៦៤,៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ទោះ​ជា​ខាតបង់​អស់​ច្រើន​បែបនេះ ក៏​នាម​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​នៅ​តែ​ជា​មេធំ Tesla ដដែល។

យោង​តាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaire Index បាន​ឲ្យ​ដឹង​ថា ខាតអស់​ខ្ទង់​ប្រហែល ៦០ ពាន់​លាន​ដុល្លារ​មែនពិត តែ Elon Musk នៅ​មាន​ទ្រព្យច្រើន​ជាង​មហាសេដ្ឋី​មាន​ដាច់គេ​នៅ​អាហ្វ្រិក​ដល់​ទៅ ១០ ដង​ឯណោះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កំពូល​មហាសេដ្ឋី​អាហ្វ្រិក Aliko Dangote មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២០,៦ ពាន់​លាន​ដុល្លារ ស្របពេល​ស្ថាបនិក SpaceX មាន​ទ្រព្យ ២០៦ ពាន់​លាន​ដុល្លារ ខណៈ​ទិន្នន័យ​ទាំងនេះ​គឺ​គិត​ត្រឹម​ថ្ងៃទី ២១ ​មិថុនា ២០២២៕

The post របូត​លុយ​អស់​ច្រើន​សន្ធឹក​ពិតមែន តែ Elon Musk នៅតែ​មាន​ជាង​កំពូល​មហាសេដ្ឋី​នៅ​អាហ្វ្រិក ១០ ដង appeared first on .

កើន​ទ្រព្យ​មែនពិត តែ​អ្នកមាន​ដាច់គេ​នៅ​អាហ្វ្រិក​របូត​តំណែង​មហាសេដ្ឋី​​ Top 60
Aliko Dangote បាន​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ទ្វីប​អាហ្វ្រិក ពោល​គិត​ត្រឹម​ថ្ងៃទី ០៨ ​មិថុនា ២០២២ ទ្រព្យសម្បត្តិ​របស់​លោក​មាន​ ២០,២ ពាន់​លាន​ដុល្លារ ប៉ុន្តែ​លោក​បែរ​ជា​ធ្លាក់​លេខរៀង​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​ទៅ​វិញ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Business Insider Africa។

ប្រភព​ខាង​លើ​បន្ថែម​ថា ទ្រព្យសម្បត្តិ​របស់​លោក Dangote មាន​ការ​កើនឡើង ១,៧ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​លេខរៀង​នៃ​បញ្ជី​មហាសេដ្ឋី​លើ​លោក​របស់​លោក​បែរ​ជា​ធ្លាក់​ពី Top 60 មក​នៅ​ត្រឹម​លេខរៀង ៧២ វិញ។

យ៉ាងណា សារព័ត៌មាន​ខាងលើ​បាន​បញ្ជាក់​ថា បុរស​ជនជាតិ​នីហ្សេរីយ៉ា​ទំនង​នឹង​អាច​ឡើង​មក​កាន់​តំណែង​ចាស់​របស់​លោក​វិញ​នា​ពេល​ឆាប់ៗ​ ដោយសារ​បច្ចុប្បន្ន​រោងចក្រ​ផលិត​ជី​ទើប​នឹង​ដំណើរការ ហើយ​អាច​ធ្វើ​ពាណិជ្ជកម្ម​នៅ​ត្រីមាស​ទី ៣ ឆ្នាំ​ ២០២២ នេះ។

សូមជម្រាប​ដែរ​ថា កាលពី​ខែឧសភា Dangote ជាប់​នៅ​លេខរៀង​ទី ៦៧ ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ខណៈ Johann Rupert ទទួល​បាន​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អាហ្វ្រិក​វិញ ប៉ុន្តែ​ចាប់តាំង​ពី​មាន​វិវាទ​រុស្ស៊ី-អ៊ុយក្រែន​មក មុខជំនួញ​របស់​​មហាសេដ្ឋី​ម្នាក់​នេះ​ដាំក្បាល​ចុះ​ជា​ខ្លាំង រហូត​ធ្លាក់​ដល់​បាត​តែ​ម្ដង ពោល​បច្ចុប្បន្ន​លោក Rupert មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

The post កើន​ទ្រព្យ​មែនពិត តែ​អ្នកមាន​ដាច់គេ​នៅ​អាហ្វ្រិក​របូត​តំណែង​មហាសេដ្ឋី​​ Top 60 appeared first on .

ឆ្លៀត​ពេល​រុស្ស៊ី​មិនអាច​ផ្គត់ផ្គង់​ជី​បាន មហាសេដ្ឋី​អាហ្វ្រិក​សាងសង់​រោងចក្រ​ជី​ធំ​បំផុត​ទី ២ លើ​លោក
ដ្បិត​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ពិភពលោក​បាន​ដាក់​ទៅ​លើ​រុស្ស៊ី ហាក់​មិនមាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ក៏​ពិតមែន តែ​វា​ក៏​អាច​ជា​ឱកាស​មាស​មួយ​ដល់​ប្រទេស​ឯទៀត​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ ជាក់ស្ដែង​មហាសេដ្ឋី Aliko Dangote បាន​ជះលុយ​ប្រមាណ ២, ៥ ពាន់​លាន​ដុល្លារ​ទៅ​លើ​គម្រោង​រោងចក្រ​ផលិត​ជី​ខ្នាត​យក្ស​មួយ​។

រោងចក្រ​ជី​ដែល​នឹង​ក្លាយជា​រោងចក្រ​ធំ​បំផុត​នៅ​ទ្វីបអាហ្វ្រិក និង​ធំ​បំផុត​ទី ២ លើ​លោក​នឹង​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ ៥០០ ហិកតា និង​អាច​ផលិត​ជី​បាន ៣ លាន​តោន​ក្នុង​មួយឆ្នាំ ស្របពេល​ពិភពលោក​កំពុង​ត្រូវការ​ជី​ខ្លាំង ខណៈ​រុស្ស៊ី​មិនអាច​ផ្គត់ផ្គង់​ទាន់​ពេលវេលា​ដោយសារ​បញ្ហា​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។

ជាការពិត រុស្ស៊ី​គឺ​ជា​កូនសោ​សំខាន់​ក្នុង​ការ​នាំចេញ​ជី​ដែល​អាច​ផ្ដល់​ទិន្នផល​យ៉ាងល្អ​ដល់​ដំណាំ​ដូចជា ពោត សណ្ដែក ស្រូវ និង​ស្រូវសាលី​ជាដើម​ទូទាំង​ពិភពលោក ហើយ​បើ​យោង​តាម Trade Data Monitor បាន​ទម្លាយ​ឲ្យ​ដឹងថា ការ​នាំចេញ​ជី​ទូទាំង​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២១ រុស្ស៊ី​គ្រប់គ្រង​ដល់​ទៅ ១/៥ ឯណោះ។

យ៉ាងណា ក្រោយ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អឺរ៉ុប និង​ប្រទេស​លោកខាងលិច​បាន​ពួតដៃ​គ្នា​ដាក់ រុស្ស៊ី​ហាក់​មាន​ផល​វិបាក​ក្នុង​ការ​ផ្គត់ផ្គង់​ទំនិញ​របស់​ពួកគេ​ទៅកាន់​ទីផ្សារ​អន្តរជាតិ រហូត​ធ្វើ​ឲ្យ​ការ​ប្រមូល​ទិន្នផល​អាច​មាន​ការ​យឺតយ៉ាវ ហើយ​ក្នុង​ករណី​អាក្រក់​ជាង​នេះ​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​កង្វះ​ចំណីអាហារ​ថែម​ទៀត​ផង។

ដោយសារ​មើល​ឃើញ​ពី​ឱកាស​ដ៏​កម្រ​មួយ​នេះ មហាសេដ្ឋី​មាន​ទ្រព្យ​ប្រមាណ ១៤ ពាន់​លាន​ដុល្លារ សម្រេច​បោះ​លុយ​ធំ​លើ​គម្រោង​ផលិត​ជី​ខ្នាត​យក្ស ដែល​អាច​ធានា​បាន​សម្រាប់​ការ​ផ្គត់ផ្គង់​ជា​សកលលោក ខណៈ​បច្ចុប្បន្ន​មាន​អាមេរិក ប្រេស៊ីល និង​ឥណ្ឌា​ជា​អតិថិជន​តំបូង។

បន្ថែម​ពីនោះ មហាសេដ្ឋី​រូបនេះ​​ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា រោងចក្រ​របស់​លោក ក្រៅពី​ជួយ​ដល់​វិបត្តិ​កង្វះ​ជី​ជុំវិញ​ពិភពលោក វា​ថែម​ទាំង​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុង​ប្រទេស​ជាច្រើន​កន្លែង​ផង​ដែរ ហើយ​ក៏​អាច​ជួយ​សម្រួល​ដល់​តម្រូវការ​របស់​ប្រជាកសិករ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ផ្ទាល់​ដូចគ្នា៕

ប្រភព: Yahoo

The post ឆ្លៀត​ពេល​រុស្ស៊ី​មិនអាច​ផ្គត់ផ្គង់​ជី​បាន មហាសេដ្ឋី​អាហ្វ្រិក​សាងសង់​រោងចក្រ​ជី​ធំ​បំផុត​ទី ២ លើ​លោក appeared first on .

អ្នកមាន​បំផុត​នៅ​អាហ្វ្រិក​បើក​រោងចក្រ​ផលិត​ជី​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ ត្រៀម​ប្រជែង​ទីផ្សារ​អន្តរជាតិ
យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹងថា មហាសេដ្ឋី​ជនជាតិ​នីហ្សេរីយ៉ា Aliko Dangote បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​បង្កើត​រោងចក្រ​ផលិត​ជី​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ ជាមួយ​គម្រោង​ចំណាយ​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ។

គោលបំណង​នៃ​ការ​បង្កើត​រោងចក្រ​នេះ​មក គឺ​ដើម្បី​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក៏​ដូចជា​ផ្គត់ផ្គង់​តម្រូវការ​នៅ​ក្នុង​ស្រុក​ផង​ដែរ ខណៈ​ជំហាន​ដំបូង Dangote បាន​បង្ហើប​ថា ចង់​នាំចេញ​ទៅ​កាន់ទីផ្សារ​ប្រទេស​ប្រេស៊ីល ដែល​ពឹង​ផ្អែកខ្លាំង​ទៅលើ​ប្រទេស​រុស្ស៊ី​សម្រាប់​ការនាំចូល​ជី ស្របពេល​គោលដៅ​បន្ទាប់​គឺ សហរដ្ឋអាមេរិក ឥណ្ឌា និង​ម៉ិកស៊ិក។

ការ​ពង្រីក​អាជីវកម្ម​លើ​វិស័យ​ជី​របស់​ Dangote គឺ​ធ្វើឡើង​ស្របពេល​តម្លៃ​ជី​ជុំវិញ​ពិភពលោក​កំពុង​មាន​ការ​កើនឡើង​ខ្ពស់ ខណៈ​តម្រូវការ​ក៏​កំពុង​មាន​ខ្លាំង​ដូចគ្នា ជាពិសេស​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ការ​នាំចេញ​ជី​កាលពី​ខែមុន​មាន​ភាព​រអាក់រអួល​ជា​ខ្លាំង។

ដោយឡែក បើ​យោង​តាម​ការ​អះអាង​ពី ប្រធានាធិបតី​ Muhammadu Buhari បាន​ឲ្យ​ដឹង​ថា រោងចក្រ​ជី​របស់​មហាសេដ្ឋី​មាន​បំផុត​នៅ​អាហ្វ្រិក​អាច​ផលិត​បាន​ដល់ ៣ លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​ធានា​បាន​សម្រាប់​ការ​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ធំៗ​ទូទាំង​អនុ​តំបន់​សាហារ៉ា​អាហ្វ្រិក។

បញ្ជាក់​ដែរ​ថា បើ​តាម​ការ​អះអាង​ពី​ធនាគារ​ពិភពលោក ប្រទេស​នីហ្សេរីយ៉ា​ប្រើប្រាស់​ជី​ត្រឹម ២០ គីឡូក្រាម​ប៉ុណ្ណោះ​សម្រាប់​ផ្ទៃ​ដី​មួយ​ហិកតា​ក្នុង​ឆ្នាំ ២០១៨ ដែល​ខុសគ្នា​ដាច់​ពី​អាហ្វ្រិកខាងត្បូង​ប្រើ ៧៣ គីឡូក្រាម និង​ចិន​ដែល​ប្រើ​ជិត ៤០០ គីឡូក្រាម។

ផ្អែក​តាម​ទិន្នន័យ​ខាងលើ យើង​អាច​ដឹង​បាន​ថា ការ​ផ្គត់ផ្គង់​ជី​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា​គឺ​មាន​ចំនួន​កំណត់​តិច​មែនទែន ស្របពេល​តម្លៃ​ជី​បច្ចុប្បន្ន​កំពុង​ឡើង​ថ្លៃ​ផង​ ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​កាន់តែ​មានភាព​លំបាក​ក្នុង​ការ​ដាំដុះ​ផល​ដំណាំ​របស់​ពួកគេ។

ដូច្នេះ​ហើយ​ប្រជាជន​នីហ្សេរីយ៉ា​ជាច្រើន​រំពឹង​ថា រោងចក្រ​ជី​របស់ Dangote នឹង​អាច​ក្លាយ​ជា​កត្តា​សំខាន់​មួយ​ជួយ​សម្រួល​ដល់​បញ្ហា​របស់​ប្រជាកសិករ​នៅក្នុង​ប្រទេស និង​អាច​ពន្លឿន​វិស័យ​កសិកម្ម​ផង​ដែរ ដ្បិត​វិស័យ​កសិកម្ម​នៃ​ប្រទេស​មួយ​នេះ​គឺ​ក្ដោបក្ដាប់​ ២០% សម្រាប់​ GDP សរុប៕

ប្រភព: Marketscreener

The post អ្នកមាន​បំផុត​នៅ​អាហ្វ្រិក​បើក​រោងចក្រ​ផលិត​ជី​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ ត្រៀម​ប្រជែង​ទីផ្សារ​អន្តរជាតិ appeared first on .

លើកដំបូង​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ Dangote ប្រឈម​នឹង​ការ​បាត់បង់​ងារ​ជា​អ្នកមាន​ដាច់​គេ​នៅ​អាហ្វ្រិក
មហាសេដ្ឋី Aliko Dangote គឺ​ធ្លាប់​បាន​ជាប់​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អាហ្វ្រិក​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មក​ហើយ ខណៈ​បើ​ធៀប​នឹង​បុគ្គល​ដែល​មាន​ងារ​មហាសេដ្ឋី​នៅ​អាហ្វ្រិក ទ្រព្យសម្បត្តិ​របស់​បុរស​វ័យ ៦៤ ឆ្នាំ​មាន​លើស​រាប់​ដង​ឯណោះ។

យ៉ាងណា វា​អាច​នឹង​ជាលើកទី​មួយ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ ដែល​ប្រធាន​ក្រុមហ៊ុន Dangote អាច​នឹង​របូត​តំណែង​ស្ដេចត្រាញ់​នៅ​ទ្វីប​អាហ្វ្រិក បន្ទាប់​ពីទ្រព្យសម្បត្តិ​លោក Johann Rupert ដែល​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ នៅ​អាហ្វ្រិក​កំពុង​ងើប​ឡើង​ខ្លាំង​ក្នុង​រយៈពេល ៣០ ​ថ្ងៃចុងក្រោយ។

ដោយឡែក យោង​តាម​ការ​ព្យាករណ៍​ពី Forbes បាន​ឲ្យ​ដឹង​ថា Aliko Dangote អាច​នឹង​របូត​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អាហ្វ្រិក​ត្រឹម​ចុងឆ្នាំ ២០២២ ស្របពេល Ripples Nigeria រាយការណ៍​ថា បច្ចុប្បន្ន​លោក Rupert កំពុង​ពង្រីក​វិសាលភាព​ទ្រព្យសម្បត្តិ​យ៉ាង​ឆាប់​រហ័ស។

ប្រភព​ដដែល​បាន​បន្ថែម​ថា គិត​ត្រឹម​ថ្ងៃទី ១៨ ​កុម្ភៈ ២០២២ មហាសេដ្ឋី​មាន​បំផុត​ទី ២ នៅ​អាហ្វ្រិក​រក​បាន ១៤០ លាន​ដុល្លារ​ពី​ទីផ្សារហ៊ុន​អាហ្វ្រិកខាងត្បូង ស្របពេល​លោក Dangote របូត​អស់ ២១ លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​លោក Aliko Dangote គឺ​មាន​ប្រមាណ ១៤ ពាន់​លាន​ដុល្លារ​ ស្របពេល​លោក Johann Rupert មាន ១០,៥ ពាន់​លាន​ដុល្លារ៕

ប្រភព: Legit

The post លើកដំបូង​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ Dangote ប្រឈម​នឹង​ការ​បាត់បង់​ងារ​ជា​អ្នកមាន​ដាច់​គេ​នៅ​អាហ្វ្រិក appeared first on .

ក្នុង​ពេល​ត្រឹម ៨ម៉ោងមហាសេដ្ឋី​មាន​បំផុត​នៅ​ទ្វីបអាហ្វ្រិក​រក​ចំណូល​បាន​ជាង​កន្លះ​ពាន់​លាន​ដុល្លារ
កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន មហាសេដ្ឋី​មាន​បំផុត​នៅ​ទ្វីបអាហ្វ្រិក Aliko Dangote បាន​រំកិល​តំណែង​របស់​លោក​ក្នុង​នាម​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ដល់​ទៅ ៦ លេខ បន្ទាប់ពី​ទ្រព្យសម្បត្តិ​របស់​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់នេះ​កើន​ឡើង​ជាង ៥០០ លាន​ដុល្លារ។

យោង​ទៅ​តាម​ការ​ចុះផ្សាយ​ពី Bloomberg Index បាន​ឲ្យ​ដឹង​ថា Dangote បច្ចុប្បន្ន​គឺ​មាន​ទ្រព្យសម្បត្តិ​ច្រើនជាង ២០ ពាន់​លាន​ដុល្លារ បន្ទាប់ពី​រក​ចំណូល​បាន ៥២៣ លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម ៨ ម៉ោង។

ដោយឡែក មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​បុរស​វ័យ ៦៤ ឆ្នាំ​កើនឡើង​យ៉ាង​គំហុក​បែបនេះ គឺ​ដោយសារ​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Dagonte Cement Plc និង​តម្លៃ​ប្រេងឆៅ​មាន​ការ​ឡើងថ្លៃ​ហួស​ការ​ស្មាន​។

តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Dangote Cement Plc មាន​ការ​ហក់ឡើង​ដល់​ទៅ ៥,៤៥% នៅ​លើ​ទីផ្សារហ៊ុន​របស់​ប្រទេស​នីហ្សេរីយ៉ា​ ខណៈ​អាជីវកម្ម​ផ្សេងៗ​របស់ Dangote ក៏​កំពុង​បន្ត​បង្ហាញ​សញ្ញាវិជ្ជមាន​​ដូចគ្នា៕

ប្រភព: Legit

The post ក្នុង​ពេល​ត្រឹម ៨ម៉ោងមហាសេដ្ឋី​មាន​បំផុត​នៅ​ទ្វីបអាហ្វ្រិក​រក​ចំណូល​បាន​ជាង​កន្លះ​ពាន់​លាន​ដុល្លារ appeared first on .