Amazon Web Services

Amazon ចាយលុយ ១១ពាន់លានដុល្លារសាងសង់មជ្ឈមណ្ឌលទិន្នន័យលើទឹកដីអាមេរិក
សារព័ត៌មាន CNA បានចុះផ្សាយថា ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Benzos នឹងវិនិយោគទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារនៅក្នុងរដ្ឋ Indiana ទឹកដីសហរដ្ឋអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងបានសន្យាថានឹងមានការងារជូនដល់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ១០០០កន្លែងផងដែរ។

សេចក្តីប្រកាសដោយ Amazon Web Services កាលពីថ្ងៃទី២៥ ខែមេសាបានលើកឡើងយ៉ាងដូច្នេះថា គ្រឿងបរិក្ខារថ្មីៗ រួមទាំងឧបករណ៍ និងកុំព្យូទ័រផ្សេងៗនឹងត្រូវបានគេសាងសង់ ឬតម្លើងនៅឯ St Joseph County ឈាងខាងជើងនៃរដ្ឋ Indiana ខណៈដែលវានឹងធ្វើឲ្យក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណេតមួយនេះ កាន់តែមានភាពរឹងមាំនៅក្នុងរដ្ឋ Indiana ។

ជាមួយគ្នាលោក Eric Holcomb ដែលជាអភិបាលរដ្ឋបានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន តាមរយៈសេចក្តីថ្លែងការណ៍មួយថា៖ “ក្រុមហ៊ុន Amazon គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងរដ្ឋ Indiana ជាយូរណាស់មកហើយ មួយវិញទៀតខ្ញុំមានអារម្មណ៍រំភើបរីករាយណាស់ ក្នុងការស្វាគមន៍ AWS ”។

ជម្រាបផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បាននឹងកំពុងប្រកួតប្រជែងបង្កើតមជ្ឈមណ្ឌលដើម្បីផ្តល់ថាមពល និងផ្ទុកទិន្នន័យដល់កម្មវិធីដូចជា ChatGPT និង Open AI ជាដើម ខណៈពួកគេព្យាយាមប្រឹងប្រែងទាញយកប្រយោជន៍ពីអ្វី ដែលគេរំពឹងថាជាកត្តាជំរុញដ៏សំខាន់នៅក្នុងកំណើនសម័យឧស្សាហកម្ម 4.0 ៕

The post Amazon ចាយលុយ ១១ពាន់លានដុល្លារសាងសង់មជ្ឈមណ្ឌលទិន្នន័យលើទឹកដីអាមេរិក appeared first on .

ម្ចាស់ជ័យលាភីនៃកម្មវិធីបញ្ញវន្តឌីជីថល៦រូបទស្សនៈកិច្ចក្រុមហ៊ុនល្បីៗ Googleនិង Metaនៅសិង្ហបុរី
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង ៦រូប នៃកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរីពីថ្ងៃទី១៣ដល់១៦ខែវិច្ឆិកា២០២៣នេះ។

បើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Google, AWS, StartupX និង Meta បានចូលរួមអបអរដល់ជ័យលាភីបញ្ញវន្តឌីជីថលទាំង៦រូប និងបានធ្វើបទបង្ហាញអំពីផលិតផល សេវាកម្មនានា និងគន្លឹះសំខាន់ៗនៃភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន ជូនគណៈប្រតិភូក្រសួង និងបេក្ខជនជ័យលាភី។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ឆ្លើយតបសំណួរយ៉ាងផុសផុល ជូនដល់បេក្ខជនជ័យលាភី និងបានផ្តល់ដំណើរទស្សនកិច្ចរួមគ្នានៅក្នុងការិយាល័យរបស់ក្រុមហ៊ុនដើម្បីស្វែងយល់អំពីរបៀបរបបនិងវប្បធម៌ក្នុងការធ្វើការប្រកបដោយភាពរីករាយ ប្រសិទ្ធភាព និងផលិតភាព។

ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន នីមួយៗ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការលើកកម្ពស់ជំនាញ និងអក្ខរកម្មឌីជីថលនៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាអាទិភាពចម្បង ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសពលរដ្ឋឌីជីថល ដើម្បី ជម្រុញការធ្វើបរិវត្តិកម្មឌីជីថល ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។

ក្រសួងគូសបញ្ជាក់ថា «តាមរយៈដំណើរទស្សនៈកិច្ចខាងលើ បានផ្តល់ឱកាសដល់សិស្សានុសិស្សជាជ័យលាភីទាំងអស់ បានរៀនសូត្រ យល់ដឹង និងដកបទពិសោធន៍អំពីបរិយាកាសធ្វើការ ការផ្តល់សេវាកម្ម កម្មវិធីបណ្ដុះបណ្តាល និងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនដែលកំពុងប្រើប្រាស់និងផ្តល់ជូនអតិថិជន និងបានជួបបង្ហាញអំពីចំណាប់អារម្មណ៍ សំណេះសំណាលជាមួយដំណាងក្រុមហ៊ុនដោយផ្ទាល់។ ជ័យលាភូទាំង៦រូបក៏បានធ្វើបទបង្ហាញខ្លីៗអំពីគំនិត និងផលិតផលគំរូរបស់ខ្លួន និងទទួលបានការកោតសរសើរពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ក្នុងការគិតឲ្យបានសុីជំរៅ និងភាពវ័យឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការដោះស្រាយបញ្ហា។ ជារួម ដំណើរទស្សនៈកិច្ចនេះបានបង្កើនចំណេះដឹងបន្ថែម បំផុសគំនិតច្នៃប្រឌិត សហគ្រិនភាព និងលើកទឹកចិត្តដល់ប្អូនៗជ័យលាភីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល សំដៅកសាងធនធានមនុស្សឌីជីថលនៅថ្ងៃអនាគត»។

សូមជម្រាបជូនផងដែរថា “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” គឺជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ជ័យលាភីនៅក្នុងកម្មវិធីបញ្ញវន្តឌីជីថល (Digital Talent) ទទួលបាន ដូចជា៖  ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ១៥លានរៀល ពានរង្វាន់ជ័យលាភី មេដាយជ័យលាភីលេខ ១ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។  ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល មេដាយជ័យលាភីលេខ ២ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។  ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥លានរៀល មេដាយជ័យលាភីលេខ ៣ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។  បេក្ខជនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់ ៦ ក្នុងម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង។

បន្ថែមពីលើរង្វាន់ជាទឹកប្រាក់និងកុំព្យូទ័រយួរដៃ ចំពោះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ដែលជាបេក្ខជនជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រួមទាំងដំណើរទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Google, Amazon Web Services, Startup X និង Meta ជាដើម នៅប្រទេសសិង្ហបុរី នាពេលនេះ៕ សារេត

The post ម្ចាស់ជ័យលាភីនៃកម្មវិធីបញ្ញវន្តឌីជីថល៦រូបទស្សនៈកិច្ចក្រុមហ៊ុនល្បីៗ Googleនិង Metaនៅសិង្ហបុរី appeared first on .