AMD

ពីជនអន្តោប្រវេសន៍ លោកស្រី Lisa Su ក្លាយជា CEO ស្រីដំបូងបំផុត ដឹកនាំក្រុមហ៊ុនកើនតម្លៃទីផ្សារដល់ ១ទ្រីលានដុល្លារ
លោកស្រី Lisa Su បានក្លាយជានាយកប្រតិបត្តិ (CEO) ស្រីដំបូងគេបង្អស់ ដែលបានដឹកនាំក្រុមហ៊ុនមួយឱ្យឆ្លងផុតតម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក AMD បានឈានដល់សមិទ្ធផលនេះ ក្នុងអំឡុងពេលនៃការកើនឡើងភាគហ៊ុន ដោយសារវិស័យ AI។

ក្រុមហ៊ុន AMD ឈានដល់កម្រិតតម្លៃនេះជាលើកដំបូងកាលពីថ្ងៃទី២១ ខែកញ្ញា ដោយបានចូលរួមជាមួយក្រុមក្រុមហ៊ុនតូចៗមួយចំនួនផ្សេងទៀតដែលមានតម្លៃលើសពី ១ទ្រីលានដុល្លារ ខណៈពេលដែលវិនិយោគិនបានដាក់ការរំពឹងទុកកាន់តែខ្ពស់លើតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

មិនតែប៉ុណ្ណោះ សមិទ្ធផលនេះក៏ជាកំណត់ត្រាដំបូងបង្អស់សម្រាប់ស្ត្រីនៅក្នុងពិភពជំនួញផងដែរ។ ក្រុមហ៊ុនផ្សេងទៀតដែលបានឈានដល់តម្លៃលុយទ្រីលាន រួមមាន Apple, Microsoft, Alphabet, Amazon, Meta និង Nvidia ប៉ុន្តែ AMD គឺជាក្រុមហ៊ុនដំបូងគេដែលធ្វើបានសម្រេច ក្រោមការដឹកនាំរបស់ CEO ដែលជាស្ត្រី។

គួរឲ្យដឹងថា ការផ្លាស់ប្តូរស្ថានភាពក្រុមហ៊ុនឱ្យមានភាពរីកចម្រើនឡើងវិញនេះ បានធ្វើឱ្យលោកស្រី Su ក្លាយជានាយកប្រតិបត្តិស្ត្រីដំបូងគេនៃក្រុមហ៊ុនផលិតបន្ទះឈីប (semiconductor) ដ៏ធំមួយ ដែលមានទ្រព្យសម្បត្តិឡើងដល់កម្រិតមហាសេដ្ឋី ក្នុងឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី៤ ខែតុលា ទ្រព្យសម្បត្តិសរុបរបស់លោកស្រីត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣,៥ពាន់លានដុល្លារ ដែលភាគច្រើនបានពីការកាន់កាប់ភាគហ៊ុន AMD ផ្ទាល់។

ជម្រាបជូនថា លោកស្រី Su កើតនៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៦៩ ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសារនៅពេលលោកស្រីមានអាយុ ៣ឆ្នាំ។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន Texas Instruments, IBM និង Freescale Semiconductor ផងដែរ៕​

The post ពីជនអន្តោប្រវេសន៍ លោកស្រី Lisa Su ក្លាយជា CEO ស្រីដំបូងបំផុត ដឹកនាំក្រុមហ៊ុនកើនតម្លៃទីផ្សារដល់ ១ទ្រីលានដុល្លារ appeared first on .

មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និង AMD ចូលរួមក្នុងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកំពូលនៅអាស៊ី
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និងអ្នកស្រី Lisa Su ប្រធានក្រុមហ៊ុន AMD កាលពីពេលថ្មីៗនេះបានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលនៅសាកលវិទ្យាល័យ Tsinghua នៃប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មានចិន The Paper ដោយផ្អែកលើគណនី WeChat ផ្លូវការរបស់សាលាបានបង្ហាញឲ្យដឹងថាលោក Huang និងអ្នកស្រី Su ស្ថិតនៅក្នុងចំណោមសមាជិកថ្មីទាំងបីរូបនៃក្រុមប្រឹក្សាភិបាលនៃសាលាសេដ្ឋកិច្ច និងគ្រប់គ្រងនៃសាកលវិទ្យាល័យ Tsinghua រួមជាមួយនឹងលោក Marc Pictet ដែលជាដៃគូគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់វិនិយោគរបស់ស្វីស Pictet Group ផងដែរ។

ជុំវិញការតែងតាំងនេះបានធ្វើឱ្យថ្នាក់ដឹកនាំនៃក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប AI កម្រិតខ្ពស់ធំជាងគេពីរនៅលើពិភពលោក បានចូលរួមក្នុងស្ថាប័នដែលមានឥទ្ធិពលមួយ ដែលប្រមូលផ្តុំទៅដោយនាយកប្រតិបត្តិអាជីវកម្មល្បីៗជាច្រើនផ្សេងទៀតនៅលើពិភពលោក រួមទាំងអ្នកប្រាជ្ញ និងអ្នកជំនាញសេដ្ឋកិច្ចល្បីៗផងដែរ។

គួរជម្រាបជូនថា ការតែងតាំងនេះធ្វើឡើងក្នុងពេលដែល Nvidia និង AMD កំពុងស្វែងរកការរក្សាផ្លូវចូលទៅកាន់ទីផ្សារចិន ដែលជាទីផ្សារបន្ទះ semiconductor ធំបំផុតមួយក្នុងពិភពលោក ខណៈពេលដែលត្រូវដោះស្រាយជាមួយនឹងការកម្រិត និងការរឹតបន្តឹងដែលដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post៕​

The post មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និង AMD ចូលរួមក្នុងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកំពូលនៅអាស៊ី appeared first on .

ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សមួយផ្សេងទៀតរបស់អាមេរិក ឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ
ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូល AMD បានក្លាយជាក្រុមហ៊ុនរបស់អាមេរិកមួយផ្សេងទៀតដែលបានឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ ខណៈពេលដែលវិនិយោគិនជឿជាក់ទៅលើតួនាទីរបស់ក្រុមហ៊ុននេះ នៅក្នុងពេលដែលវិស័យបច្ចេកវិទ្យា AI កំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទវគ្គជួញដូរកាលពីថ្ងៃទី២១ ខែកញ្ញា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក AMD បានកើនឡើង ១០% រហូតដល់ ៦១៥,៥ដុល្លារ/ហ៊ុន។ ជាលទ្ធផល តម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនបានកើនឡើងលើសពី ១ទ្រីលានដុល្លារជាលើកដំបូង។

AMD គឺជាក្រុមហ៊ុនផលិតបន្ទះឈីបទី៤ នៅអាមេរិកដែលសម្រេចបានសមិទ្ធផលនេះ បន្ទាប់ពី Nvidia, Broadcom និង Micron។ Nvidia ធ្លាប់សម្រេចបានសមិទ្ធផលនេះជាលើកដំបូង ក្នុងឆ្នាំ២០២៣ ហើយបច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតក្នុងលោកដែលមានតម្លៃមូនធនទីផ្សារជាង ៥ទ្រីលានដុល្លារ។ AMD ត្រូវបានគេចាត់ទុកជាគូប្រជែងប្រកៀកប្រកិតបំផុតរបស់ Nvidia នៅក្នុងវិស័យបន្ទះឈីបអាមេរិក។

គួរជម្រាបជូនថា AMD កំពុងពន្លឿននៃការចេញផ្សាយផលិតផល AI ដោយផ្លាស់ប្តូរពីការលក់ត្រឹមតែបន្ទះឈីបទោល ទៅជាការផ្តល់ជូនប្រព័ន្ធពេញលេញ ដើម្បីប្រកួតប្រជែងជាមួយ Nvidia។ ការកើនឡើងនៃតម្រូវការ CPU ក៏កំពុងជួយឲ្យ AMD ដណ្តើមបានទីផ្សារពី Intel ផងដែរ៕​

The post ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សមួយផ្សេងទៀតរបស់អាមេរិក ឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ appeared first on .

ក្រុមហ៊ុន AMD គ្រោងបោះលុយវិនិយោគជាង ១០ពាន់លានដុល្លារលើប្រព័ន្ធអេកូឡូស៊ី AI របស់តៃវ៉ាន់
ក្រុមហ៊ុន Advanced Micro Devices (AMD) បាននិយាយនៅថ្ងៃទី២១ ឧសភា ថា ខ្លួននឹងវិនិយោគទឹកប្រាក់ជាង ១០ពាន់លានដុល្លារលើប្រព័ន្ធអេកូឡូស៊ី AI របស់តៃវ៉ាន់ និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ចំពេលកំពុងស្វែងរកការពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនបន្ទះឈីបលំដាប់កំពូលរបស់អាមេរិកនេះ នឹងសហការជាមួយក្រុមហ៊ុនតៃវ៉ាន់ ASE និង SPIL ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពថាមពលកាន់តែច្រើន សម្រាប់ប្រព័ន្ធ AI និងឧបករណ៍ដំណើរការពាក់ព័ន្ធផ្សេងទៀត។

បើតាមលោកស្រី Lisa Su ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន AMD បាននិយាយថា ៖” ខណៈពេលដែលការទទួលយក AI កំពុងមានកើនឡើងយ៉ាងឆាប់រហ័ស អតិថិជនសកលរបស់យើងក៏កំពុងធ្វើមាត្រដ្ឋានហេដ្ឋារចនាសម្ព័ន្ធ AI យ៉ាងឆាប់រហ័សផងដែរ ដើម្បីបំពេញតម្រូវការកុំព្យូទ័រដែលកំពុងកើនឡើង”។

សូមជម្រាបជូនផងដែរថា ជុំវិញការវិនិយោគទឹកប្រាក់ដ៏ច្រើននេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍបច្ចេកវិទ្យាវេចខ្ចប់ 2.5D ដែលមានមូលដ្ឋានលើប្រព័ន្ធ EFB ដែលនឹងធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវកម្រិតបញ្ជូន និងប្រសិទ្ធភាពនៃការតភ្ជាប់សម្រាប់ CPU AMD EPYC ជំនាន់ទី៦ ថ្មី៕​

The post ក្រុមហ៊ុន AMD គ្រោងបោះលុយវិនិយោគជាង ១០ពាន់លានដុល្លារលើប្រព័ន្ធអេកូឡូស៊ី AI របស់តៃវ៉ាន់ appeared first on .

Nvidia និង AMD នឹងត្រូវបង់ ១៥% នៃប្រាក់ចំណូលពីការលក់បន្ទះឈីបនៅចិន ទៅឲ្យរដ្ឋាភិបាលអាមេរិក
ក្រុមហ៊ុន Nvidia និង AMD បានយល់ព្រមផ្តល់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ១៥% នៃប្រាក់ចំណូលពីការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ទៅឲ្យប្រទេសចិន ដូចជាបន្ទះឈីប H20 របស់ Nvidia ដែលត្រូវបានយកទៅប្រើប្រាស់ច្រើនសម្រាប់កម្មវិធី AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា កាលពីក្នុងខែមេសា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់ការលក់បន្ទះឈីប H20 ទៅកាន់ប្រទេសចិន ដោយសារបារម្ភលើបញ្ញាសន្តិសុខជាតិ។ ប៉ុន្តែ Nvidia កាលពីខែមុន បានប្រកាសថាសហរដ្ឋអាមេរិក បាននិយាយថា ពួកគេត្រូវបានអនុញ្ញាតឲ្យបន្តការលក់បន្ទះឈីបរបស់ខ្លួនទៅកាន់ចិនឡើងវិញហើយ ដោយសង្ឃឹមថានឹងចាប់ផ្តើមចែកចាយ ក្នុងពេលឆាប់ៗ។

ទន្ទឹមនឹងនេះ​ យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានចាប់ផ្តើមចេញអាជ្ញាប័ណ្ណ សម្រាប់ការលក់បន្ទះឈីប H20 របស់ Nvidia ទៅកាន់ប្រទេសចិន ផងដែរ។

យ៉ាងណាមិញ នៅពេលត្រូវបានសួរដោយអ្នកយកព័ត៌មានថា តើ Nvidia បានយល់ព្រមបង់ ១៥% នៃប្រាក់ចំណូល ដល់សហរដ្ឋអាមេរិកដែរឬទេ ខណៈអ្នកនាំពាក្យក្រុមហ៊ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” “យើងអនុវត្តតាមច្បាប់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំណត់សម្រាប់ការចូលរួមរបស់យើងនៅក្នុងទីផ្សារទូទាំងពិភពលោក” ។

មិនតែប៉ុណ្ណោះ កាសែត Financial Times បាននិយាយថាក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើន បានយល់ព្រមចំពោះការរៀបចំបង់ប្រាក់ចំណូលរបស់ខ្លួន ជាលក្ខខណ្ឌមួយសម្រាប់ការទទួលបានអាជ្ញាប័ណ្ណនាំចេញសម្រាប់បន្ទះឈីបរបស់ពួកគេទៅកាន់ប្រទេសចិន រួមទាំងបន្ទះឈីប MI308 របស់ AMD ផងដែរ៕​

The post Nvidia និង AMD នឹងត្រូវបង់ ១៥% នៃប្រាក់ចំណូលពីការលក់បន្ទះឈីបនៅចិន ទៅឲ្យរដ្ឋាភិបាលអាមេរិក appeared first on .

ចិនរារាំងការប្រើប្រាស់បន្ទះឈីប Intel និង AMD នៅកុំព្យូទ័ររបស់រដ្ឋាភិបាល
កាសែត Financial Times បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនាថា ប្រទេសចិនបានដាក់ចេញនូវគោលការណ៍ណែនាំថ្មី ក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ផលិតផលបន្ទះឈីប Microprocessors របស់ក្រុមហ៊ុនដែលផលិតនៅអាមេរិកដូចជា Intel និង AMD ដែលបំពាក់ទៅលើកុំព្យូទ័រផ្ទាល់ខ្លួន និងម៉ាស៊ីនផ្ទុកទិន្នន័យរបស់រដ្ឋាភិបាលចិន។

តាមរបាយការណ៍បាននិយាយថា ការណែនាំលទ្ធកម្មថ្មីគឺដើម្បីបញ្ចប់ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft ក៏ដូចជាកម្មវិធីមូលដ្ឋានទិន្នន័យដែលផលិតដោយបរទេស នៅលើឧបករណ៍ដែលប្រើប្រាស់ដោយរដ្ឋាភិបាលចិន។

ជាមួយគ្នា ស្ថាប័នរដ្ឋចាប់ពីលើកម្រិតក្រុងទៅ គឺត្រូវតែពិនិត្យលក្ខណៈវិនិច្ឆ័យ ដោយតម្រូវឲ្យប្រើប្រាស់ប្រព័ន្ធដំណើរការ និងប្រព័ន្ធប្រតិបត្តិការសុវត្ថិភាព ដែលអាចទុកចិត្តបាន នៅពេលដែលទិញផលិតផលទាំងនោះ។

សូមជម្រាបបន្ថែមថា សហរដ្ឋអាមេរិកឯណោះវិញ ក៏បាននិងកំពុងជំរុញទិន្នផលបន្ទះឈីបក្នុងស្រុកផងដែរ ហើយព្រមទាំងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងតៃវ៉ាន់ តបតាមច្បាប់ស្តីពី CHIPS និងវិទ្យាសាស្រ្តឆ្នាំ២០២២ របស់រដ្ឋបាលលោក បៃដិន៕

The post ចិនរារាំងការប្រើប្រាស់បន្ទះឈីប Intel និង AMD នៅកុំព្យូទ័ររបស់រដ្ឋាភិបាល appeared first on .

CEO ក្រុមហ៊ុនបន្ទះឈីប AMD ក្លាយជាមហាសេដ្ឋីក្នុងវ័យ ៥៤ឆ្នាំ
លោកស្រី Lisa Su នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Advanced Micro Devices Inc ហៅកាត់ AMD ត្រូវបានទទួលងារជាមហាសេដ្ឋីមួយរូប បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនដល់ចំនួន ១,១ពាន់លានដុល្លារ ខណៈបច្ចុប្បន្នលោកស្រីមានអាយុ ៥៤ឆ្នាំ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។

Dr. Lisa Su, CEO of AMD unveils the new 64-core Threadripper 3990WX chip during the 2020 International CES, at the Mandalay Bay Convention Center in Las Vegas, Nevada on Monday, January 6, 2020. The long awaited CPU will cost $3,950 when it hits the streets on Feb. 7. Photo by James Atoa/UPI (Newscom TagID: upiphotostwo721643.jpg) [Photo via Newscom]

ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោកស្រី គឺបណ្ដាលមកពីតម្លៃភាគហ៊ុនរបស់ AMD មានសន្ទុះល្អ ហើយបើទោះជាលោកស្រី Lisa មានចំណែកភាគហ៊ុនត្រឹម ០,២% ឬប្រមាណ ៤លានហ៊ុន ក៏វាបានគ្របដណ្ដប់ ៧៥% នៃទំហំទ្រព្យសម្បត្តិសរុបជាង ១ពាន់លានដុល្លារ​របស់លោកស្រីផងដែរ។

ជាមួយគ្នា ការក្លាយជាមហាសេដ្ឋីនេះទៀតសោត បានជួយឲ្យលោកស្រី ជាប់ឈ្មោះជា CEO ស្រីដំបូងបំផុតនៅក្នុងក្រុមហ៊ុនបន្ទះឈីបទូទាំងសកលលោក ដែលអាចឈានដល់ចំណុចកំពូល និងជាស្ត្រីមួយរូបដែលប្រឹងប្រែងខ្លាំង រហូតអាចក្លាយជាមហាសេដ្ឋីបែបនេះ។

រំលឹកបន្តិចថា មហាសេដ្ឋី Lisa Su គឺបានកើតនៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៦៩ ប៉ុន្តែពេលលោកស្រីមានអាយុ ៣ឆ្នាំ គ្រួសាររបស់លោកស្រីបានចំណាកស្រុកមករស់នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។

មហាសេដ្ឋីជនជាតិអាមេរិករូបនេះ គឺបានសិក្សានៅសកលវិទ្យាល័យ Massachusetts Institute of Technology និងសម្រេចបានដល់ថ្នាក់បណ្ឌិត ផ្នែកវិស្វកម្មអេឡិចត្រូនិកនៅទីនោះ ស្របពេលលោកស្រីមានបទពិសោធន៍ការងារលើវិស័យឌីជីថលយ៉ាងជោគជាំ មុនទទួលបានតំណែងកំពូលនៅក្រុមហ៊ុន AMD៕

The post CEO ក្រុមហ៊ុនបន្ទះឈីប AMD ក្លាយជាមហាសេដ្ឋីក្នុងវ័យ ៥៤ឆ្នាំ appeared first on .

ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក គ្រោងចាក់លុយ ៤០០លានដុល្លារនៅឥណ្ឌា រយៈពេល៥ឆ្នាំ
ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Advanced Micro Devices ហៅកាត់ AMD បានបង្ហើបឲ្យដឹងថា ពួកគេនឹងវិនិយោគទឹកប្រាក់ប្រហែល ៤០០លានដុល្លារនៅ​ប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា ផែនការរបស់ AMD គឺមានបំណង​សាងសង់មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ធំបំផុតនៅចំកណ្ដាលទីក្រុង Bengaluru ខណៈ​ក្រុមហ៊ុន​អាមេរិក​ក៏ទម្លាយថា ក្នុង​រយៈពេល ៥ឆ្នាំខាងមុខ AMD នឹងបង្កើតឱកាសការងារបាន ៣ ០០០កន្លែងនៅទីនោះ។

សូមជម្រាបដែរថា គ្រោងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យានោះ គឺនឹងសាងសង់លើផ្ទៃក្រឡា​ជាង ៤៦ ៤៥១ ម៉ែត្រការ៉េ ហើយវានឹងបង្កើនចំនួនរោងចក្ររបស់ AMD នៅឥណ្ឌា ដល់ទៅ ១០កន្លែង ខណៈបច្ចុប្បន្នពួកគេមានបុគ្គលិកសរុប​ប្រមាណ ៦ ៥០០នាក់រួចហើយ។

រំលឹកបន្ថែមថា កាលពីឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មានមហិច្ឆតា​ធំ ត្រៀម​កញ្ចប់លុយ ១០ពាន់លានដុល្លារ សម្រាប់លើកទឹកចិត្តដល់​ក្រុមហ៊ុននានា ដែលចង់វិនិយោគ​លើ​វិស័យបន្ទះឈីបនៅឥណ្ឌា ប៉ុន្តែមកទល់ពេលនេះ​មហិច្ឆតារបស់លោក Modi នៅមិនទាន់​សម្រេចបាននៅឡើយទេ៕

The post ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក គ្រោងចាក់លុយ ៤០០លានដុល្លារនៅឥណ្ឌា រយៈពេល៥ឆ្នាំ appeared first on .

AMD ចាយលុយ ៥០ ពាន់លានដុល្លារទិញយកក្រុមហ៊ុន Xilinx ដើម្បីប្រកួតប្រជែងជាមួយ Nvidia
ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Advanced Micro Devices (AMD) បាននិយាយកាលពីថ្ងៃចន្ទ ទី ១៤ កុម្ភៈថា ខ្លួនបានបញ្ចប់ការទិញយកក្រុមហ៊ុន Xilinx នៅក្នុងកិច្ចព្រមព្រៀមបំបែកកំណត់ត្រា នៃឧស្សាហកម្មបន្ទះឈីប ដែលមានតម្លៃប្រហែល ៥០ ពាន់លានដុល្លារ ។

ជាក់ស្តែង កិច្ចព្រមព្រៀមដ៏ធំមួយនេះ អាចសម្រេចទៅបាន ដោយសារការសម្រេចចិត្តរបស់ក្រុមហ៊ុនគូប្រជែង Nvidia ដែលបានបោះបង់ចោល ផែនការរបស់ពួកគេ ក្នុងការទិញយកក្រុមហ៊ុន ដែលគ្រប់គ្រងដោយ SoftBank មួយនេះ ក្រោយពីជួបឧបសគ្គផ្នែកច្បាប់ ។

ដោយឡែកសម្រាប់ AMD វិញ ប្រតិបត្តិការរបស់ពួកគេ បានដំណើរការទៅមុខបានយ៉ាងរលូន ជាមួយនឹងការអនុម័តគ្រប់គោលការណ៍ទាំងអស់ សម្រាប់ការទិញយកក្រុមហ៊ុន Xilinx នេះ ។

ហើយមិនតែប៉ុណ្ណោះ ជាមួយនឹងការទិញយក Xilinx នាយកប្រតិបត្តិ AMD លោកស្រី Lisa Su បាននិយាយថា AMD នឹងអាចបង្កើនទំហំរបស់ខ្លួន នៅក្នុងទីផ្សារសំខាន់ៗ ដូចជាទីផ្សារផ្នែកទំនាក់ទំនង 5G , ទីផ្សាររថយន្ត , ឧស្សាហកម្ម , អវកាស និងទីផ្សារផ្នែកការពារជាតិជាដើម ៕

ប្រភព: CNA

The post AMD ចាយលុយ ៥០ ពាន់លានដុល្លារទិញយកក្រុមហ៊ុន Xilinx ដើម្បីប្រកួតប្រជែងជាមួយ Nvidia appeared first on .