Anisha Rosnah Isa Kalebic

ឈ្មោះជារាស្ត្រសាមញ្ញមែន តែមហេសីព្រះអង្គម្ចាស់ប្រ៊ុយណេ មានប្រវត្តិគ្រួសារមិនធម្មតា
យោងតាមសារព័ត៌មានធំៗជាច្រើន បានចុះផ្សាយថា ព្រះអង្គម្ចាស់ Abdul Mateen បានរៀបអភិសេកជាមួយអ្នកនាង Anisha Rosnah Isa Kalebic ដែលត្រឹមជារាស្រ្តសាមញ្ញម្នាក់ ហើយអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ថ្លៃបណ្ណាការដែលព្រះម្ចាស់ប្រ៊ុយណេ ប្រគល់ជូនកូនក្រមុំគឺជាលុយសុទ្ធចំនួនតែជាង ៧៥០ដុល្លារប៉ុណ្ណោះ។

មានឈ្មោះជារាស្ត្រសាមញ្ញមែន ប៉ុន្តែដន្លងរបស់ស្ដេចប៊្រុយណេគឺជាគ្រួសារអភិជន ដោយជីតារបស់អ្នកនាងគឺ លោក Pehin Dato Isa ធ្លាប់ជាទីប្រឹក្សាពិសេសរបស់ស្តេចស៊ុលតង់ប្រ៊ុយណេ ហើយបានកាន់តួនាទីយ៉ាងសំខាន់នៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ ។

ចំណែកឯបងប្រុសរបស់អ្នកនាង គឺលោក Danial Deen Isa-Kalebic វិញត្រូវបានគេរាយការណ៍ថាជាមិត្តជិតស្និទ្ធរបស់ព្រះអង្គម្ចាស់ Mateen ហើយបងថ្លៃស្រី គឺអ្នកនាង Janetira Attaskulchai Deen គឺជាសមាជិកក្រុមគ្រួសារមហាសេដ្ឋីថៃ ត្រកូល Attaskulchai ដែលគ្រប់គ្រងក្រុមហ៊ុនផលិតទឹកដោះគោជូរល្បីនៅប្រទេសថៃ Betagen ។

បច្ចុប្បន្ននេះ អ្នកនាង Anisha គឺជាម្ចាស់ម៉ាកយីហោច្នៃម៉ូដដ៏ធំមួយ គឺ Silk Collective និងជាសហស្ថាបនិកនៃក្រុមហ៊ុន Authentirary ដែលជាក្រុមហ៊ុនទេសចរណ៍ដែលផ្តល់នូវបទពិសោធបែបវប្បធម៌ នៅក្នុងទីក្រុងផ្សេងៗ។

បើទោះបីជាព័ត៌មានអំពីទំនាក់ទំនងស្នេហារវាង អ្នកនាង Anisha និងព្រះអង្គម្ចាស់ Mateen មានតិចតួចក្ដី ក៏ប៉ុន្តែគូស្នេហ៍មួយគូនេះត្រូវបានគេជឿថា បានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ ដោយអ្នកទាំងពីរត្រូវបានគេប្រទះ ឃើញនៅជាមួយគ្នាក្នុងព្រឹត្តិការណ៍សាធារណៈជាច្រើនរួមទាំងពិធីរៀបអភិសេករបស់ព្រះនាង Azemah ដែលជា ប្អូនស្រីរបស់ព្រះអង្គម្ចាស់ Mateen កាលពីខែមករា ឆ្នាំមុនផងដែរ។

សូមជម្រាបដែរថា ជាមួយនឹងការភ្ជាប់ពាក្យដែលត្រូវបានប្រកាសកាលពីខែតុលាឆ្នាំមុន គូស្នេហ៍មួយគូនេះ បានប្រកាសរៀបចំពិធីមង្គលការដ៏អស្ចារ្យរយៈពេល ១០ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃទី១៦ ខែមករា តាមបែបប្រពៃណីរបស់រាជវង្សប្រ៊ុយណេ និងត្រូវបានគេចាត់ទុកថា នេះជាពិធីមង្គលការសែរាជវង្សដ៏ធំបំផុតមួយប្រចាំទសវត្សថែមទៀត៕

The post ឈ្មោះជារាស្ត្រសាមញ្ញមែន តែមហេសីព្រះអង្គម្ចាស់ប្រ៊ុយណេ មានប្រវត្តិគ្រួសារមិនធម្មតា appeared first on .