Antony Blinken

ប្រមុខការទូតអាមេរិក គ្រោងធ្វើដំណើរទេស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ចំពេលកំពុងមានវិបត្តិនយោបាយ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ ខណ:ពេលដែលប្រទេសនៅក្នុងតំបន់អាស៊ីមួយនេះ កំពុងឆ្លងកាត់នូវវិបត្តិនយោបាយដ៏តានតឹង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងថា ប្រមុខការទូតអាមេរិក លោក Blinken នឹងមកធ្វើដំណើរទស្សនកិច្ច ក៏ដូចជាជួបជាមួយភាគីកូរ៉េខាងត្បូង គឺរដ្ឋមន្ត្រីការបរទេស លោក Cho Tae-yul នៅថ្ងៃទី៦ ខែមករានេះ។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការរឹតបន្តឹងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន ក៏ដូចជាបញ្ហានៅកូរ៉េខាងជើង និងបញ្ហាប្រឈមផ្សេងៗក្នុងតំបន់ និងពិភពលោក ផងដែរ។

យ៉ាងណាមិញ ជុំវិញដំណើរទស្សនកិច្ចរបស់លោក Blinken នេះ ត្រូវបានធ្វើឡើងស្របពេលដែលកូរ៉េខាងត្បូង កំពុងស្ថិតក្នុងវិបត្តិនយោបាយដ៏តានតឹងមួយ បន្ទាប់ពីប្រធានាធិបតី លោក Yoon Suk-yeol បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកកាលពីខែមុន។

គួរឲ្យដឹងថា លោក Yoon បច្ចុប្បន្នកំពុងស្ថិតក្រោម​ដីកា​ចាប់ខ្លួនដោយតុលាការក្រុងសេអ៊ូលខាងលិច ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៦ ខែមករា ពោលគឺនៅចំថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនឹងត្រូវធ្វើដំណើរទស្សនកិច្ច។

ជម្រាបជូនផងដែរថា លោក Yoon បច្ចុប្បន្ននៅតែជាប្រធានាធិបតីដែលកំពុងកាន់អំណាច ប៉ុន្តែត្រូវបានព្យួរពីតំណែងដោយរង់ចាំការសម្រេចចុងក្រោយរបស់តុលាការធម្មនុញ្ញជុំវិញការចោទកាន់ប្រកាន់នេះ ខណ:រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី និងកាន់តំណែងជានាយករដ្ឋមន្ត្រី ផងដែរ៕

The post ប្រមុខការទូតអាមេរិក គ្រោងធ្វើដំណើរទេស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ចំពេលកំពុងមានវិបត្តិនយោបាយ appeared first on .

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ខណ:សហរដ្ឋអាមេរិកព្យាយាមពង្រឹងជំហររបស់ខ្លួនក្នុងតំបន់ទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមលោក Daniel Kritenbrink មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន និយាយថា ក្នុងដំណើររយៈពេល ១០ថ្ងៃ លោក Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ជប៉ុន ហ្វីលីពីន សិង្ហបុរី និងម៉ុងហ្គោលី ដើម្បីនាំសារបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។

ទន្ទឹមនឹងនេះ លោក Daniel បានលើកឡើងថា៖”យើងកំពុងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែស៊ីជម្រៅ។ យើងកំពុងពង្រីកទំនាក់ទំនងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដែលឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ហើយយើងនឹងបង្កើនភាពជាដៃគូដើម្បីពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក” ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្កើនទំនាក់ទំនងយ៉ាងខ្លាំង ជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសដែលជាប់គាំងក្នុងជម្លោះទឹកដី ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។

ជម្រាបជូនផងដែរថា ចំពោះដំណើរទស្សនកិច្ចរបស់លោក Blinken នេះ ក៏នឹងរួមបញ្ចូលទាំងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់រដ្ឋមន្ត្រី នៅប្រទេសឡាវ ដែលជាកន្លែងលោកនឹងត្រូវជួបពិភាក្សាជាមួយភាគីចិន លោក Wang Yi នៅខាងក្រៅកិច្ចប្រជុំនេះផងដែរ៕

The post រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត appeared first on .

មន្ត្រីការទូតអាមេរិក ជំរុញឲ្យចិនផ្តល់តម្លាភាពរវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនក្នុងស្រុក
រដ្ឋមន្ត្រីការទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលចិន ផ្តល់ភាពស្មើគ្នាសម្រាប់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Blinken កំពុងស្ថិតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចចុងក្រោយមួយ ដើម្បីផ្តោតទៅលើការពិភាក្សាសំខាន់ៗជុំវិញបញ្ហាជាច្រើន ដោយរាប់ចាប់តាំងពីពាណិជ្ជកម្មសកល រហូតដល់ទំនាក់ទំនងយោធា បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ បានធ្លាក់ចុះជាប្រវត្តិសាស្ត្រកាលពីដើមឆ្នាំមុន។

នៅក្នុងដំណើរទេស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលរបស់ប្រទេសចិន ប្រចាំទីក្រុងសៀងហៃ​ លោក Blinken បានលើកឡើងពីការព្រួយបារម្ភអំពីគោលនយោបាយពាណិជ្ជកម្ម និងការអនុវត្តសេដ្ឋកិច្ចទីផ្សារដែលមិនមានភាពស្មើគ្នា របស់ប្រទេសចិន។

ក្នុងនោះដែរ លោក Blinken ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកកំពុងស្វែងរកការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចប្រកបដោយតម្លាភាពជាមួយចិន រួមទាំងការផ្លល់ប្រយោជន៍សម្រាប់កម្មករ និងក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសចិនផងដែរ។

ជម្រាបជូនផងដែរថា លោក Blinken នឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រខាងមុខនេះ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិនផ្សេងទៀត ដូចជារដ្ឋមន្ត្រីការបរទេស Wang Yi ឬអាចជាប្រធានាធិបតីលោក ស៊ី ជិនពីង ជុំវិញការដោះស្រាយបញ្ហាចម្បងៗដែលកំពុងកើតមានសព្វថ្ងៃនេះ៕

The post មន្ត្រីការទូតអាមេរិក ជំរុញឲ្យចិនផ្តល់តម្លាភាពរវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនក្នុងស្រុក appeared first on .

ប្រមុខការទូតអាមេរិក កំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានបទឈប់បាញ់ ក្នុងតំបន់ហ្កាហ្សា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធ ទី៧ ខែកុម្ភ:នេះ កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចចុងក្រោយមួយ ដែលរំពឹងទុកថាជាកន្លែងដែលថ្នាក់ដឹកនាំរូបនេះ កំពុងព្យាយាមជំរុញឲ្យមានកិច្ចព្រមព្រៀងស្តីពីបទឈប់ចាញ់ថ្មីមួយ ខណៈពេលដែលសង្រ្គាមជាមួយក្រុមហាម៉ាស បានឈានចូលដល់ខែទីប្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ប្រមុខការទូតអាមេរិករូបនេះ ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងជួបជាមួយមន្ត្រីសំខាន់ៗរបស់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចដើម្បីស្វែងរកដំណោះស្រាយក្នុងវិបត្តិនៅមជ្ឈិមបូព៌ា បន្ទាប់ពីលោកបានទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងកាតា ផងដែរ។

នៅមុននេះ សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានជួយបង្កើតសំណើបទឈប់បាញ់គ្នាដែលកំពុងស្ថិតនៅក្នុងការពិចារណានាពេលបច្ចុប្បន្ន។ បទឈប់បាញ់គ្នានេះរួមមានទាំងការផ្អាកការប្រយុទ្ធគ្នារយ:ពេលជាច្រើនសប្តាហ៍ និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស ចាប់ឃុំឃាំងនៅក្នុងតំបន់ហ្កាហ្សាផងដែរ។

យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាចុងក្រោយនេះ លោក Blinken ត្រូវបានគេរំពឹងថានឹងផ្តោតលើការជំរុញអ៊ីស្រាអែលបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការផ្អាកការប្រយុទ្ធ ដូចដែលរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ហៅវាថាជាចំណុចសំខាន់នៃគោលបំណងដែលសហរដ្ឋអាមេរិកកំពុងជំរុញ ឲ្យមានបទឈប់បាញ់ទាំងរយៈពេលខ្លី និងរយ:ពេលយូរជាងនេះ។

លើសពីនេះទៅទៀត លោក Blinken បាននិយាយថា ៖ ” វានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែយើងបន្តជឿជាក់ថាកិច្ចព្រមព្រៀងបទឈប់បាញ់មួយអាចធ្វើទៅបាន ហើយវាពិតជាសំខាន់ខ្លាំងណាស់។ យើងនឹងបន្តធ្វើការដោយឥតឈប់ឈរដើម្បីសម្រេចវាឲ្យបាន”៕

The post ប្រមុខការទូតអាមេរិក កំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានបទឈប់បាញ់ ក្នុងតំបន់ហ្កាហ្សា appeared first on .

ប្រមុខការទូតអាមេរិក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបីក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្គ្រាម
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ មុនពេលបន្តធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានការព្រមានថា សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាអាចនឹងរីករាលដាលកាន់តែខ្លាំង ពាសពេញតំបន់មជ្ឈិមបូព៌ាទាំងមូល ប្រសិនបើមិនមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពរួមគ្នាទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

រំលឹកថា លោក Blinken បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី និងកាតា រួចហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងការទូតរយៈពេលប្រាំថ្ងៃ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងជាកន្លែងលោកកំពុងស្វែងរកវិធីដើម្បីបញ្ចៀសសង្រ្គាមកាន់តែទូលំទូលាយនៅក្នុងតំបន់នោះ។ ហើយរដ្ឋមន្ត្រីការបរទេសរូបនេះ ​ក៏​គ្រោង​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅតំបន់ West Bank និង​ប្រទេស​អេហ្ស៊ីប​ក្នុង​សប្តាហ៍​នេះ ផងដែរ។

ទន្ទឹមនឹងនេះ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Doha មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមថា ៖”នេះគឺជាពេលវេលានៃភាពតានតឹងដ៏ស៊ីជម្រៅនៅក្នុងតំបន់។ ហើយនេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងឆាប់រហ័សបំផុត ដែលបណ្តាលឲ្យមានភាពអសន្តិសុខ និងការឈឺចាប់កាន់តែខ្លាំង” ។

បន្ថែមពីលើនេះ លោក Blinken បាននិយាយទៀតថា លោកនឹងប្រាប់មន្ត្រីអ៊ីស្រាអែលថា វាជាការចាំបាច់ដែលពួកគេត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា ហើយជនស៊ីវិលប៉ាឡេស្ទីន ក៏គួរតែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញផងដែរ និងមិនត្រូវបង្ខំឲ្យចាកចេញពីតំបន់ហ្កាហ្សានោះឡើយ។

គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាចិត្តក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា ៖”សង្រ្គាមនេះ នឹងមិនត្រូវបានបញ្ឈប់ឡើយ រហូតទាល់តែយើងសម្រេចបាននូវគោលដៅទាំងអស់ ដោយក្នុងនោះរួមាន ការ​កម្ចាត់​ក្រុមហាម៉ាស ការវិលត្រឡប់របស់ចំណាប់ខ្មាំងយើងទាំងអស់មកវិញ និងការធានាបានថា តំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតនោះឡើយ” ។

មន្ត្រីអ៊ីស្រាអែលបាននិយាយទៀតថា មនុស្សប្រហែល ១ ២០០ នាក់ត្រូវបានសម្លាប់ និង ២៤០ នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕

The post ប្រមុខការទូតអាមេរិក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបីក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្គ្រាម appeared first on .

ប្រមុខការទូតអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយមានការឈប់ចុះចតនៅប្រទេសអ៊ីស្រាអែល មុនបន្តដំណើរទៅកាន់ទីក្រុងផ្សេងៗ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក Blinken នឹងចាកចេញពីទឹកដីសហរដ្ឋអាមេរិក នាយប់ថ្ងៃព្រហស្បតិ៍នេះ និងគ្រោងបំពេញទស្សនកិច្ចនៅ​ទីក្រុងជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងអ៊ីស្រាអែលផង។

ជាមួយគ្នា រដ្ឋមន្ត្រីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា បេសកជនការទូតអាមេរិក លោក Amos Hochstein ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់ ត្រូវជាបុត្រសម្ព័ន្ធរបស់ក្រុមហាម៉ាស។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់លោក Blinken កើតមានឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីពេលថ្មីៗថា លោកនឹងធ្វើការឲ្យកាន់តែស៊ីជម្រៅ ដើម្បីផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងអំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំង ដែលឃុំឃាំងដោយក្រុមហាម៉ាស៕

The post ប្រមុខការទូតអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា appeared first on .

ប្រមុខការទូតអាមេរិក ត្រៀមបំពេញទស្សនកិច្ចទៅកូរ៉េខាងត្បូង
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធ សម្រាប់ដំណើទស្សនកិច្ចរយៈពេល២ថ្ងៃ ដើម្បីបើកកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តនៅអាស៊ីមួយនេះ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ផងដែរ។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា នេះគឺជាលើកដំបូង ក្នុងរយៈពេលប្រហែល ២ឆ្នាំកន្លះ ដែលប្រមុខការទូតអាមេរិក បានបំពេញទស្សនកិច្ចទៅកាន់​ប្រទេសកូរ៉េខាងត្បូង។

ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទីក្រុងសេអ៊ូល គឺកើតឡើងក្រោយអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ថ្កោលទោសទៅលើកូរ៉េខាងជើង ដោយបានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានសំងំផ្គត់ផ្គង់អាវុធទៅកាន់កងយោធារុស្ស៊ី។

បន្ថែមពីនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានដាក់ក្ដីសង្ឃឹមខ្ពស់ថា កិច្ចសហប្រតិបត្តិការរវាង​អាមេរិក និងកូរ៉េខាងត្បូង នឹងកាន់តែមានភាពរឹងមាំ ទើបអាចទប់ទល់ជាមួយកូរ៉េខាងជើង ដែលកំពុងមាន​ទំនាក់ទំនងយោធាយ៉ាងល្អ ជាមួយរុស្ស៊ីបាន៕

The post ប្រមុខការទូតអាមេរិក ត្រៀមបំពេញទស្សនកិច្ចទៅកូរ៉េខាងត្បូង appeared first on .

ប្រមុខការទូតអាមេរិក គ្រោងបំពេញទស្សនកិច្ចទៅអ៊ីស្រាអែលក្នុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់មជ្ឈិមបូព៌ា នាសប្ដាហ៍នេះ ស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំពាវនាវឲ្យមានវិធានការបន្ទាន់ ដោះស្រាយវិបត្តិចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកនាំពាក្យនាយកដ្ឋានរដ្ឋ លោក Matthew Miller បាននិយាយថា៖ រដ្ឋមន្ត្រីការបរទេស Blinken នឹងធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល នាថ្ងៃសុក្រ ដើម្បីត្រៀមចូលរួមប្រជុំជាមួយរដ្ឋាភិបាល​អ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួររំលឹកបន្តិចថា នេះគឺជាដំណើរទស្សនកិច្ចទី៣ របស់ប្រមុខការទូតអាមេរិក ក្នុងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល តាំងពីផ្ទុះសង្គ្រាមជាមួយក្រុមហាម៉ាស ពោល​ប៉ុន្មានថ្ងៃក្រោយផ្ទុះសង្គ្រាម លោកបានទៅទីនោះម្ដង និងក្រោយមកបានអបដំណើរប្រធានាធិបតីអាមេរិក ទៅទីនោះម្ដងទៀត កាលពីថ្ងៃទី១៨ ខែតុលា។

ជម្រាបបន្ថែមថា ការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន ទៅលើប្រទេសអ៊ីស្រាអែល បានសម្លាប់ប្រជាជននៅទីនោះច្រើនជាង ១ ៤០០នាក់ ខណៈ​មានមនុស្សច្រើនជា ២៣០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈរបាយការណ៍ពី​ក្រសួងសុខាភិបាលនៅតំបន់ Gaza បង្ហាញថា ការវាយបករបស់អ៊ីស្រាអែល សម្លាប់ប្រជាជន​ច្រើនជាង ៨ ៥០០នាក់៕

The post ប្រមុខការទូតអាមេរិក គ្រោងបំពេញទស្សនកិច្ចទៅអ៊ីស្រាអែលក្នុងសប្ដាហ៍នេះ appeared first on .

ប្រមុខការទូតអាមេរិក ធ្វើដំណើរទៅអ៊ីស្រាអែល ដើម្បីបង្ហាញឆន្ទៈគាំទ្រអ៊ីស្រាអែល
កាលពីថ្ងៃទី១១ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅ​ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីឆន្ទៈគាំទ្រ ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃសង្គ្រាម បន្ទាប់ពីទទួលបាន​ដំណឹងថា មានការវាយប្រហារទៅលើប្រជាជន ដែលក្រុមឧទ្ទាមប៉ាឡេស្ទីនបានចាប់ជាចំណាប់ខ្មាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា ក្នុងដំណើរទស្សនកិច្ចមួយនេះ ប្រមុខការទូតអាមេរិកមានគម្រោងចូលជួបជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលច្រើនរូប រួមទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដើម្បីជជែកគ្នាពីការផ្ដល់ជំនួយផ្នែកយោធា​បន្ថែមផងដែរ។

“ខ្ញុំសូមនិយាយខ្លីៗថា សហរដ្ឋអាមេរិក គឺគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល”។ នេះបើតាមសម្ដីរបស់លោក Blinken បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន មុនពេលឡើងយន្តហោះទៅកាន់ប្រទេសអ៊ីស្រាអែល។

គួររំលឹកបន្តិចថា ក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន បានបើកការវាយឆ្មក់ទៅលើ​អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានសម្លាប់មនុស្សយ៉ាងរង្គាល ខណៈមហាអំណាចលោកខាងលិចជាច្រើន បានចេញមុខថ្កោលទោសទៅលើប៉ាឡេស្ទីនយ៉ាងខ្លាំង ចំពោះទង្វើមួយនេះ៕

The post ប្រមុខការទូតអាមេរិក ធ្វើដំណើរទៅអ៊ីស្រាអែល ដើម្បីបង្ហាញឆន្ទៈគាំទ្រអ៊ីស្រាអែល appeared first on .

ប្រមុខការទូតអាមេរិក និងអនុប្រធានាធិបតីចិន បង្ហាញឆន្ទៈរួមគ្នា ចំពោះទំនាក់ទំនងប្រទេសទាំង២
កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រមុខការទូតអាមេរិក លោក Antony Blinken និងអនុប្រធានាធិបតីចិន លោក Han Zheng បានជួបមុខគ្នានៅទីក្រុង New York ក្នុងកិច្ចប្រជុំក្រៅ​ផ្លូវការមួយ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងបានបង្ហាញពីឆន្ទៈរួមគ្នា ដោយអំពាវនាវឲ្យ​មានការ​រឹតបន្តឹងទំនាក់ទំនងរវាងចិន និងអាមេរិក ឲ្យមានភាពស្ថិរភាព និងរឹងមាំជាងមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសអាមេរិក យល់ឃើញថា ការជួបជជែកផ្ទាល់ជាមួយអនុប្រធានាធិបតីចិន នឹងអាចដោះស្រាយបញ្ហា​មួយចំនួន​ ដែលមហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងជួបប្រទះ។

“ខ្ញុំគិតថា វាគឺជារឿងល្អដែលយើងអាចមានឱកាសជួបជជែកគ្នាបែបនេះ ក្នុងការរកដំណោះស្រាយ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ តាមរយៈការបង្កើន​កិច្ចពិភាក្សាជាន់ខ្ពស់”។ នេះបើសម្ដីរបស់លោក Blinken បាននិយាយ។

ប្រមុខការទូតអាមេរិកបន្ថែមថា៖ គោលបំណងនៃការជជែកគ្នាជាមួយភាគីខាងចិន គឺដើម្បីប្រាកដថា ពួកយើងនៅតែងអាចបន្តបើកកិច្ចចរចាដោយបើកចំហរ និងបង្ហាញឲ្យច្បាស់​ពីទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំង២។

ជាមួយគ្នានោះ លោក Han អនុប្រធានាធិបតីចិនក៏បានលើកឡើងដែរថា មហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងប្រឈមនឹងផលវិបាក និងការប្រកួតប្រជែងខ្ពស់ ហើយពិភពលោកត្រូវការទំនាក់ទំនងរវាងអាមេរិក និងចិន ត្រូវតែមានស្ថិរភាព និងភាពរឹងមាំ ដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ចិន និងអាមេរិកឡើយ គឺទូទាំងពិភពលោកតែម្ដង។

សូមជម្រាបដែរថា ទំនាក់ទំនងរវាងចិន និងអាមេរិកបច្ចុប្បន្ន មិនមានភាពល្អប្រសើរឡើយ ពោលចិនកំពុងបង្ហាញការមិនពេញចិត្តជាមួយមហាអំណាចលោកខាងលិចជាខ្លាំង ដ្បិត​អាមេរិកតែងលូកដៃ ជុំវិញបញ្ហារវាងខ្លួន និងតៃវ៉ាន់ ខណៈមួយរយៈចុងក្រោយនេះ អាមេរិកបានរឹតវិធានការវិនិយោគ និងការនាំចេញទំនិញបច្ចេកវិទ្យារបស់ខ្លួនថែមទៀត៕

The post ប្រមុខការទូតអាមេរិក និងអនុប្រធានាធិបតីចិន បង្ហាញឆន្ទៈរួមគ្នា ចំពោះទំនាក់ទំនងប្រទេសទាំង២ appeared first on .