APEC

មេធំក្រុមហ៊ុន Nvidia នឹងចូលកិច្ចប្រជុំកំពូល APEC នៅក្នុងប្រទេសកូរ៉េខាងត្បូង
នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia លោក Jensen Huang ត្រូវបានគេរាយការណ៍ថាគ្រោងនឹងជួបជាមួយមេដឹកនាំកំពូលៗរបស់ពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងផងដែរ នៅពេលដែលលោកត្រូវចូលរួមកិច្ចប្រជុំកំពូល CEO នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វី (APEC) នៅប្រទេសកូរ៉េខាងត្បូង ក្នុងខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Nvidia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា៖”​ លោក Huang និងចូលរួមក្នុងសកម្មភាពដើម្បីគូសបញ្ជាក់ពីការងាររបស់ Nvidia ដើម្បីជំរុញបច្ចេកវិទ្យា និងជំរុញកំណើននៅក្នុងប្រទេសកូរ៉េខាងត្បុង និងនៅទូទាំងសកលោក តាមរយៈ AI , មនុស្សយន្ត , ឌីជីថល ឦ និងរថយន្តស្វ័យប្រវត្តិ”។

គួរឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ប្រជុំ CEO កំពូលៗនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ពោលគឺដំណើរការស្របទៅនឹងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅពេលដែលប្រមុខនៃប្រទេសសមាជិកទាំង២១ នឹងប្រមូលផ្តុំគ្នា។

ជម្រាបថា លោក Huang ត្រូវបានគេរំពឹងថានឹងជួបជាមួយនាយកប្រតិបត្តិកំពូលនៅក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន SK Hynix ដែលមានសមត្ថភាពផលិតបន្ទះឈីបអង្គចងចាំប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ៕​

The post មេធំក្រុមហ៊ុន Nvidia នឹងចូលកិច្ចប្រជុំកំពូល APEC នៅក្នុងប្រទេសកូរ៉េខាងត្បូង appeared first on .

ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្រោយចប់ភារកិច្ចនៅកិច្ចប្រជុំ APEC
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងចូលរួមកិច្ចប្រជុំកំពូល APEC ដែលគ្រោងធ្វើឡើងនៅទីក្រុង San Francisco សហរដ្ឋអាមេរិក ពីថ្ងៃទី១៥ ដល់ទី១៨ ខែវិច្ឆិកា ខណៈក្រោយបញ្ចប់ភារកិច្ចនៅទីនោះ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនឹងបន្តដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបបន្ថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Yoon មានបំណង​បំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា តាមការអញ្ជើញពី​ព្រះមហាក្សត្រ King Charles។

មេដឹកនាំកូរ៉េខាងត្បូង ក៏នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាផងដែរ ដើម្បីស្វែងរកការគាំទ្របន្ថែម សម្រាប់ការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះពិព័រពិភពលោកឆ្នាំ២០៣០ ដែលមានទីក្រុងបូសាន រ៉ូម និងរីយ៉ាដ ជាបេក្ខភាព។

ជាមួយគ្នានេះ បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា លោក Yoon នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ស្របតាមការអញ្ជើញពីព្រះមហាក្សត្រ King Willem-Alexander ខណៈវានឹងក្លាយជាដំណើរទស្សនកិច្ចដំបូង របស់មេដឹកនាំកូរ៉េខាងត្បូង ដែលទៅបំពេញទស្សនកិច្ចនៅហូឡង់ តាំងពីប្រទេសទាំង២ បង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦១៕

The post ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្រោយចប់ភារកិច្ចនៅកិច្ចប្រជុំ APEC appeared first on .

ប្រធានាធិបតីអាមេរិក គ្រោងយកវេទិកា APEC ជជែកទល់មុខជាមួយមេដឹកនាំចិននាខែក្រោយ
កាលពីថ្ងៃទី០៥ ខែតុលាម្សិលមិញនេះ សេតវិមានបានបង្ហើបពីគម្រោងនៃការជួបជជែកទល់មុខ​គ្នា រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នាខែក្រោយ នៅទីក្រុង San Francisco ដែលនឹងក្លាយជាវេទិកាកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC។

រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបាននិយាយថា ផែនការនៃជំនួបកំពូលរវាង​មេដឹកនាំមហាអំណាច​សេដ្ឋកិច្ចទាំង ២ កំពុងត្រូវបានរៀបចំ ខណៈបច្ចុប្បន្ន​ភាគីទាំងសងខាងសុទ្ធតែចង់​ចរចា​ និងផ្សះផ្សារទំនាក់ទំនង ដែលហាក់មិនសូវមានភាពល្អប្រសើរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួររំលឹកបន្តិចថា មួយរយៈកាលចុងក្រោយនេះ អាមេរិកហាក់ព្យាយាមផ្សះផ្សារទំនាក់ទំនងមិត្តភាពជាមួយចិនឡើងវិញជាខ្លាំង តួយ៉ាងបានបញ្ជូនឥស្សរជនជាន់ខ្ពស់ច្រើនរូប ទៅបំពេញទស្សនកិច្ចនៅចិនដូចជា ប្រមុខការទូត លោក Antony Blinken រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yallen និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី​ Gina Raimondo ជាមួយគោលបំណងចង់រឹតចំណងមិត្តភាពរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ ឡើងវិញ។

ជម្រាបបន្ថែមថា បញ្ហាប្រេះស្រាំ​ដែលប្រទេសទាំង ២ បានជួបប្រទះរយៈពេលប៉ុន្មានឆ្នាំនេះ បណ្ដាលមកពីបញ្ហាកោះតៃវ៉ាន់ ប្រភពនៃការរាតត្បាតជំងឺកូវីដ១៩ ការចោទប្រកាន់គ្នាទៅវិញទៅមកពី​ការធ្វើចារកម្ម បញ្ហាសិទ្ធមនុស្ស និងការដាក់ពន្ធលើការធ្វើពាណិជ្ជកម្មជាដើម៕

The post ប្រធានាធិបតីអាមេរិក គ្រោងយកវេទិកា APEC ជជែកទល់មុខជាមួយមេដឹកនាំចិននាខែក្រោយ appeared first on .

កិច្ចប្រជុំកំពូល APEC នៅថៃ ហាក់មិនសូវរំពឹងទទួលលទ្ធផលផ្លែផ្កាដូច វេទិកាអាស៊ាន និង G20
ប្រទេសថៃ កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC សម្រាប់ឆ្នាំ ២០២២ នេះ ដែលនឹងរៀបចំធ្វើឡើងនៅទីក្រុងបាងកក ​ថ្ងៃទី ១៩ ​វិច្ឆិកា​ខាងមុខ។

យ៉ាងណា បើទោះបីជា​ខំប្រឹងប្រែង​ខ្លាំងប៉ុណ្ណា មានសេចក្ដីរាយការណ៍​ថា ​កិច្ចប្រជុំមួយនេះ​អាច​នឹង​មិន​សូវ​ទទួល​បាន​លទ្ធផល​ជា​ដុំកំភួន​ឡើយ ដោយសារ​ទទួល​រង​ឥទ្ធិពល​ពី​កិច្ចប្រជុំ​កំពូល​ដល់​ទៅ ២ គឺ ​កិច្ចប្រជុំកំពូលអាស៊ាន​ដែល​ធ្វើឡើងនៅ​កម្ពុជា និង​កិច្ចប្រជុំកំពូល G20 ដែល​ធ្វើឡើងនៅ​ឥណ្ឌូណេស៊ី​ ទើបនឹង​បញ្ចប់​ថ្មីថ្មោងនេះ។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

មូលហេតុដែល CNA សន្និដ្ឋានបែបនេះ ដោយសារ​អវត្តមាន​របស់​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន ដែល​លោក​បាន​ចូល​រួម​កិច្ចប្រជុំ​អាស៊ាន និង G20 ប៉ុន្តែ​មិនមកចូលរួម APEC ស្របពេល​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក៏​មិន​មកចូលរួម​ផ្ទាល់ បើទោះជា​រុស្ស៊ី​ជា​សមាជិក​ពេញសិទ្ធ​ក៏​ដោយ និង​បញ្ជូន​អ្នកតំណាង​ឧបនាយករដ្ឋមន្ត្រីទីមួយ Andrei Belousov មកជំនួស​វិញ។

យ៉ាងណា អ្នកវិទ្យាសាស្ត្រនយោបាយ Thitinan Pongsudhirak នាយកវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ បានបង្ហើបថា APEC អាចនឹងមិនជោគជ័យ​ខ្លាំង​ជាមួយ​នឹង​ការជជែក​ពី​ភូមិសាស្ត្រនយោបាយ ប៉ុន្តែ​បើនិយាយ​ពី​ភូមិសាស្ត្រសេដ្ឋកិច្ច ​កិច្ចប្រជុំមួយនេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ខ្លាំង ជាពិសេស​សម្រាប់​វិស័យ​ឯកជន​តែម្ដង។

សូមជម្រាបដែរថា បើទោះជា​អវត្តមាន​មេដឹកនាំសំខាន់ៗ​ដូចជា ប្រធានាធិបតីអាមេរិក និង​រុស្ស៊ី ប៉ុន្តែ​ក៏​នៅតែមាន​ថ្នាក់ដឹកនាំកំពូលៗ​ជាច្រើន​ នឹងចូលរួមអង្គប្រជុំមួយ​នេះដូចជា ប្រធានាធិបតី​ចិន ស៊ី ជិនពីង ប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese ជាដើម។

គួររំលឹកបន្ថែមថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ APEC ឆ្នាំនេះ បានទទូចសុំឲ្យប្រជាជនថៃ ជាពិសេសគណបក្សប្រឆាំង កុំបង្កភាពចលាចល​អំឡុងពេល​ព្រឹត្តិការណ៍​មួយ​នេះ​ផងដែរ៕

The post កិច្ចប្រជុំកំពូល APEC នៅថៃ ហាក់មិនសូវរំពឹងទទួលលទ្ធផលផ្លែផ្កាដូច វេទិកាអាស៊ាន និង G20 appeared first on .