ATM

អារ៉ាប់រួម បើកដំណើរការម៉ាស៊ីន ATM ដកមាសដំបូងបំផុតនៅលើពិភពលោក
ក្រុមហ៊ុនលក់រាយមាស Emirates Gold របស់ប្រទេសអារ៉ាប់រួម (UAE) កាលពីពេលថ្មីៗនេះ បានបើកដំណើរការម៉ាស៊ីន ATM ដកមាសដំបូងបំផុត ដែលអនុញ្ញាតឲ្យអតិថិជន អាចដកមាស ឬជួញដូរមាសដោយខ្លួនឯងផ្ទាល់ ២៤ម៉ោងលើ២៤ម៉ោង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tech in Asia។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងថែមទៀតថា ម៉ាស៊ីន ATM កមាសនេះ គឺមានទីតាំងស្ថិតនៅក្នុងអាគារ Almas Tower ក្នុងទីក្រុងឌុយបៃ ដែលជាម៉ាស៊ីន ATM ដកមាសដំបូងគេ ក្នុងចំណោមម៉ាស៊ីនចំនួន ៤០ ផ្សេងទៀត ដែលត្រូវបានគេរំពឹងថានឹងដំឡើងនៅឆ្នាំនេះ និងនៅឆ្នាំក្រោយ។

ម៉ាស៊ីន ATM ពិសេសនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការស្កេនដើម្បីបង់ប្រាក់ រួមជ្រើសរើសប្រភេទមាសដែលចង់បានក្នុងតម្លៃជាក់ស្តែងណាមួយ និងទទួលបានមាស ចេញមកពីម៉ាស៊ីនភ្លាមៗ ។

ជម្រាបជូនផងដែរថា អារ៉ាប់រួម ត្រូបានចាត់ទុកថាជាប្រទេសប្រើប្រាស់មាសច្រើនបំផុតមួយនៅលើពិភពលោក ដោយតម្រូវការមាស បានឈានដល់ ៦៦ លានតោន នៅក្នុងឆ្នាំ២០២៤ ដែលជំរុញជាពិសេសដោយតម្រូវការរបស់ភ្ញៀវទេសចរ និងដោយអ្នកស្រុកដែលកំពុងស្វែងរកការធ្វើចម្រុះកម្មការវិនិយោគរបស់ពួកគេ លើសពីអចលនទ្រព្យ និងភាគហ៊ុន៕

The post អារ៉ាប់រួម បើកដំណើរការម៉ាស៊ីន ATM ដកមាសដំបូងបំផុតនៅលើពិភពលោក appeared first on .

ក្នុងតំបន់បិទខ្ទប់នៅកម្ពុជា លោកអ្នកអាចដកនិងដាក់ប្រាក់ពីម៉ាស៊ីន ATMs ឬភ្នាក់ងារដែលមាននៅគ្រប់ខេត្តក្រុង
គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀតរួមមាន ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ  នៅដំណើរការជាធម្មតានៅកម្ពុជា។ នេះបើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមធនាគារនៅកម្ពុជា បានជូនដំណឹងដល់សាធារណជន នៅថ្ងៃទី២៣មេសានេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពអ៊ិនធើណេត

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ដោយមានការអនុញ្ញាត ក្រោមការណែនាំពីគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) នៅតំបន់ បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខារបស់ គ្រឹះស្ថានធនាគារ  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួន នៅដំណើរការបើកបម្រើសេវា ហិរញ្ញវត្ថុជូនសាធារណជន និងអតិថិជនជាប្រក្រតី។

សមាគមទាំងពីរក៏សូមជម្រាបជូនសាធារណជនផងដែរថា  អតិថិជន អាចដកនិងដាក់សាច់ប្រាក់ពីគណនីរបស់ខ្លួនតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។  គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្ត ផងដែរដល់អតិថិជន និងសាធារណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យតាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល  អាជ្ញាធរនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅបន្តបម្រើសេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងតំបន់បិទខ្ទប់នៃភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕

The post ក្នុងតំបន់បិទខ្ទប់នៅកម្ពុជា លោកអ្នកអាចដកនិងដាក់ប្រាក់ពីម៉ាស៊ីន ATMs ឬភ្នាក់ងារដែលមាននៅគ្រប់ខេត្តក្រុង appeared first on .