Austin Russell

មហាសេដ្ឋីវ័យក្មេង បរាជ័យក្នុងការទិញភាគហ៊ុនមួយចំណែកធំនៅក្រុមហ៊ុន Forbes
កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន​ទស្សនាវដ្ដី Forbes Media លោក Mike Federle បានប្រាប់ទៅកាន់​បុគ្គលិកថា ក្រុមហ៊ុនមេរបស់ Forbes បានសម្រេចលុបចោល​នូវប្រតិបត្តិការ​លក់ ជាមួយមហាសេដ្ឋីវ័យក្មេង Austin Russell ហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន PressGazette បានបង្ហាញថា ក្រុមវិនិយោគ​ដឹកនាំ​ដោយ​មហាសេដ្ឋីអាមេរិកម្នាក់នេះ បរាជ័យក្នុងការបង់ប្រាក់តាមថ្ងៃកំណត់ ជាមួយក្រុមហ៊ុន Forbes ប្រមាណ ៨០០លានដុល្លារ ដែលធ្វើឲ្យកិច្ចព្រមព្រៀងត្រូវបានលុបចោល។

ជាមួយគ្នា លោក Federle បាននិយាយថា ការលុបចោលនៃកិច្ចព្រមព្រៀងមួយនេះ មិនបានធ្វើឲ្យ​ប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយ ប៉ុន្តែក្រុមហ៊ុននៅតែប្រកាន់ជំហររឹងមាំ និងធ្វើឲ្យក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះ កាន់តែតម្លៃលើសមុនថែមទៀត។

គួររំលឹកបន្តិចថា កាលពីពាក់កណ្ដាលខែឧសភា មហាសេដ្ឋីវ័យក្មេង Austin Russell ធ្លាប់បានបង្ហើបថា លោកមានបំណងទិញយកភាគហ៊ុន Forbes ដើម្បីក្លាយជាអ្នកសម្រេចចិត្តធំ​ប្រចាំក្រុមហ៊ុន ពោលបើសិនជាកិច្ចព្រមព្រៀងតម្លៃ ៨០០លានដុល្លារនេះ អាចជោគជ័យ នោះលោកនឹងកាន់កាប់ភាគហ៊ុនសរុប ៨២% នៅក្រុមហ៊ុន Forbes Global Media Holdings។

យ៉ាងណា បច្ចុប្បន្នកិច្ចព្រមព្រៀងមួយនោះត្រូវបានលុបចោល ខណៈបច្ចុប្បន្ន​ម្ចាស់ក្រុមហ៊ុន ដែលមានអាយុកាល ១០៦ឆ្នាំ គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុង ឈ្មោះថា Integrated Whale Media Investments ដែលបានទិញយកភាគហ៊ុនក្រុមហ៊ុន Forbes ប្រមាណ ៩៥% តាំងពីឆ្នាំ២០១៤៕

The post មហាសេដ្ឋីវ័យក្មេង បរាជ័យក្នុងការទិញភាគហ៊ុនមួយចំណែកធំនៅក្រុមហ៊ុន Forbes appeared first on .

មហាសេដ្ឋីវ័យក្មេងម្នាក់ ជំរុញឱ្យបោះបង់ការសិក្សា ក្រោមហេតុផលមួយ
មហាសេដ្ឋីវ័យក្មេង ដែលចាប់ផ្តើមរកស៊ីពីបាតដៃទទេ លោក Austin Russell ផ្ដល់ដំបូន្មានដល់យុវវ័យជំនាន់ក្រោយឱ្យបោះបង់ការសិក្សានៅមហាវិទ្យាល័យ។ ដោយអះអាងថា ការរៀនសូត្រនៅមហាវិទ្យាល័យ មិនមែនជាមធ្យោបាយកំណត់គោលដៅជីវិតមនុស្សគ្រប់គ្នាឡើយ។

យោងតាមបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន CNBC Make It មហាសេដ្ឋីវ័យ ២៨ឆ្នាំលោក Austin Aussell លើកឡើងថា៖ បើសិនជាអ្នកមានចាប់ផ្ដើមឆ្ងល់ថា តើអ្នកគួរតែបោះបង់ការសិក្សាដែរទេ? អ្នកធ្វើវាចុះ ព្រោះបើអ្នកនៅតែមានគំនិតបែបនេះ វាគង់តែកើតឡើងដដែល ដូច្នេះយកពេលវេលាមកធ្វើអ្វីដែលមានប្រយោជន៍ឱ្យហើយទៅ។

ស្ថាបនិកក្រុមហ៊ុន Luminar Technologies រូបនេះ បានបន្ថែមទៀតថា ការសិក្សានៅមហាវិទ្យាល័យមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ វាគ្រាន់តែជាគំនិតចាស់បុរាណ ដែលកំណត់ឲ្យគ្រប់គ្នាធ្វើប៉ុណ្ណោះ។ បច្ចុប្បន្ន គ្រប់ព័ត៌មានទាំងអស់ស្ថិតនៅលើម្រាមដៃយើង និងមាននៅលើអ៊ីនធឺណិត ខុសគ្នាកាលពី ៥០ឆ្នាំមុន ដែលតម្រូវឱ្យគ្រប់គ្នាត្រូវតែរៀននៅមហាវិទ្យាល័យ។

សូមជម្រាបបន្តិចថា មហាសេដ្ឋី Austin Russell បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ Stanford University កាលពីឆ្នាំ ២០១២ និងចាប់ផ្ដើមបង្កើតអាជីវកម្មលើវិស័យបច្ចេកវិទ្យា គឺក្រុមហ៊ុន Luminar Technologies ខណៈបច្ចុប្បន្នមហាសេដ្ឋីវ័យ ២៨ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ១,៦ពាន់លានដុល្លារ៕

The post មហាសេដ្ឋីវ័យក្មេងម្នាក់ ជំរុញឱ្យបោះបង់ការសិក្សា ក្រោមហេតុផលមួយ appeared first on .

មហាសេដ្ឋី​វ័យ ២៦ ឆ្នាំ ចាយ​​លុយ​ជាង ៨០ លាន​ដុល្លារ​ទិញ​វីឡា​​មួយ​ទុក​លំហែកាយ​
មហាសេដ្ឋី​វ័យក្មេង​បំផុត​ដែល​រក​លុយ​ពី​បាតដៃ​ទទេ Austin Russell បាន​ជះ​លុយ​ប្រមាណ ៨៣ លាន​ដុល្លារ​ទិញ​វីឡា​លំហែកាយ​មួយ​នៅ​តំបន់ Pacific Palisades ដែល​នៅ​ជាប់​នឹង​មាត់​ឆ្នេរ​សមុទ្រ Pacific តែម្ដង។

វីឡា​លំហែកាយ​ថ្មី​របស់​មហាសេដ្ឋី​វ័យ ២៦ ឆ្នាំ​រូបនេះ គឺ​មាន​ទំហំ​ធំ​មែនទែន​​ដល់​ទៅ ១ ៨៥៨ ម៉ែត្រ​ការ៉េ ដោយ​មាន​បន្ទប់គេង​ធំៗ ៦ បន្ទប់ និង​បន្ទប់ទឹក​ ១៨ ឯណោះ តែ​ចំណុច​ពិសេស​របស់​វា​មិនមែន​លើ​ចំនួន​បន្ទប់​ឡើយ គឺ​ទស្សនីយភាព​ដែល​ម្ចាស់ផ្ទះ​អាច​គយគន់​បាន។

តាមពិត​ទៅ​ផ្ទះ​មួយ​នេះ​គឺ Russell បាន​ទិញ​តាំងពី​ខែកក្កដា​មកម៉្លេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី The Dirt។

ដោយឡែក បុរស​ដែល​ទទួល​រហស្សនាម​ជា​មហាសេដ្ឋី​រក​ស៊ី​ពី​បាតដៃ​ទទេ​ក្មេង​បំផុត​លើ​លោក​រូបនេះ គឺ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់​ពី​ក្រុមហ៊ុន​របស់​លោក Luminar ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ផលិត​ឧបករណ៍​ចាប់​សញ្ញា​ការពារ​ឡាន​ដែល​បើកបរ​ដោយ​ខ្លួនឯង​ពី​ការ​ប៉ះទង្គិច​។

បញ្ជាក់​ដែរ​ថា Russell គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន Luminar ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​នៅ​មិនទាន់​បង្ហាញ​មុខ​ធំ​ទូលាយ​នៅ​ឡើយ ពោល​សព្វថ្ងៃ​ក្រុមហ៊ុន​សហការ​របស់ Luminar គឺ​មានតែ Volvo មួយ​គត់៕

ប្រភព: tmz

The post មហាសេដ្ឋី​វ័យ ២៦ ឆ្នាំ ចាយ​​លុយ​ជាង ៨០ លាន​ដុល្លារ​ទិញ​វីឡា​​មួយ​ទុក​លំហែកាយ​ appeared first on .