Bangkok Airways

Bangkok Airways គ្រោងបញ្ជាទិញយន្តហោះថ្មីៗ ៣០ គ្រឿងបន្ថែម ចំពេលវិស័យទេសចរណ៍ស្ទុះងើប
ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ប្រទេសថៃ Bangkok Airways កាលពីពេលថ្មីៗនេះ កំពុងរៀបចំផែការបញ្ជាទិញយន្តហោះថ្មីៗចំនួន ៣០គ្រឿង ដើម្បីបន្ថែមលើជើងហោះហើររបស់ខ្លួនដែលមានស្រាប់ ក៏ដូចជាកំពុងរៀបចំផែនការសម្រាប់ការស្ទុះងើបឡើងនៃទេសចរណ៍ ដែលជំរុញដោយរឿងភាគអាមេរិក The White Lotus ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Puttipong Prasarttong-Osoth នាយកប្រតិបត្តិរបស់ Bangkok Airways បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងនឹងបញ្ជាទិញយន្តហោះពីក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Airbus, Boeing និង Embraer យ៉ាងហោចណាស់ចំនួន ២០ គ្រឿងក្នុងឆមាសទីមួយនៃឆ្នាំនេះ ជាមួយនឹងជម្រើសក្នុងការបញ្ជាទិញប្រហែល ១០ គ្រឿង បន្ថែមទៀត។

ទន្ទឹមនឹងនេះ លោក Puttipong បាននិយាយបន្ថែមទៀតថា គោលដៅរបស់ក្រុមហ៊ុន គឺដើម្បីពង្រីកកងហោះហើររបស់ខ្លួនឲ្យបានយ៉ាងហោចណាស់ ៣០ គ្រឿងក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខ រួមទាំងការជួលយន្តហោះមួយចំនួនផងដែរ។

គួរឲ្យដឹងថា Bangkok Airways ដំណើរការផ្លូវហោះហើររវាងទីក្រុងបាងកក និងគោលដៅទេសចរណ៍សំខាន់ៗក្នុងស្រុកជាច្រើន រួមទាំងកោះសាមុយ ដែលជាទីតាំងថតខ្សែភាពយន្តភាគអាមេរិក The White Lotus និងជាកន្លែងដែលក្រុមហ៊ុនអាកាសចរណ៍នេះ គ្រប់គ្រងព្រលានយន្តហោះ។

យ៉ា់ងណាមិញ តាមរយ:ភាពល្បីល្បាញនៃខ្សែភាពយន្តភាគអាមេរិកនេះ វាត្រូវបានគេរំពឹងថានឹងជំរុញលំហូរភ្ញៀវទេសចរបរទេសឲ្យមកលេងកម្សាន្តនៅក្នុងប្រទេសថៃបន្ថែមទៀត ដោយរដ្ឋាភិបាល ក៏បានព្យាករថានឹងមានភ្ញៀវទេសចរយ៉ាងហោចណាស់ ៤០ លាននាក់ មកកាន់ប្រទេសខ្លួន នៅឆ្នាំនេះ។

ជម្រាបជូនផងដែរថា បើតាមលោក Puttipong បាននិយាយថា Bangkok Airways បានមើលឃើញពីការកើនឡើង ១៤% រួចទៅហើយនៅក្នុងការកក់ជើងហោះហើរកម្រិតខ្ពស់ សម្រាប់ត្រីមាសទីពីរ បើទោះបីវាជារដូវកាលទាបសម្រាប់ទេសចរណ៍ថៃក៏ដោយ៕

The post Bangkok Airways គ្រោងបញ្ជាទិញយន្តហោះថ្មីៗ ៣០ គ្រឿងបន្ថែម ចំពេលវិស័យទេសចរណ៍ស្ទុះងើប appeared first on .

មហាសេដ្ឋីថៃកើបលុយគ្រប់ច្រក ក្រោយកំណើនភ្ញៀវទេសចរណ៍បរទេសមានសន្ទុះវិញ
ចាប់តាំងពីលុបចោលនូវវិធានការណ៍រឹតបន្តឹងកូវីដ ១៩ យ៉ាងតឹងរ៉ឹង កំណើនភ្ញៀវទេសចរណ៍នៅ​ថៃ កំពុង​មានសន្ទុះគួរឲ្យកត់សម្គាល់ ស្របពេលជាមួយគ្នានោះ​វា​ក៏បានធ្វើឲ្យ​មហាសេដ្ឋីថៃ Prasert Prasarttong-Osoth ទទួលបាន​ផលប្រយោជន៍យ៉ាងច្រើន​ផងដែរ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា មហាសេដ្ឋីថៃដែលធ្លាប់ជាគ្រូពេទ្យវះកាត់​ម្នាក់នេះ គឺជាស្ថាបនិក​ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងជា​សហស្ថាបនិក​ក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលមានខ្សែសង្វាក់មន្ទីរពេទ្យឯកជនធំបំផុត របស់ប្រទេសមួយនេះទាក់ទងនឹងប្រាក់ចំណូល និងមូលធនទីផ្សារ។

ក្រោយមានសន្ទុះភ្ញៀវទេសចរណ៍បរទេសវិញ រាប់ទាំងអ្នកមកដើរកម្សាន្ត និងអ្នកមកព្យាបាល​ជំងឺ​ផង បានធ្វើឲ្យ​តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន Bangkok Airways កើនឡើងប្រហែល ៥៦% ខណៈ​តម្លៃភាគហ៊ុន​របស់ BDMS កើនបាន ១៩% បើធៀបនឹងឆ្នាំទៅ។

ដោយសារ​តម្លៃភាគហ៊ុនក្រុមហ៊ុន​យក្សទាំង ២ របស់​លោក Prasert កើនឡើង ដូច្នេះ​ទំហំទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីថៃ​ម្នាក់នេះ ក៏មានការកើនឡើង​ប្រមាណ ២៣% ដល់ទៅ ៣,៨ពាន់លានដុល្លារផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុន Bangkok Airways ទទួលបានប្រាក់ចំណូល ៥,៧៤ពាន់លានបាត ឬប្រមាណ ១៦៥លានដុល្លារ ច្រើនជាងឆ្នាំទៅរហូត​ដល់ ៣ដង ខណៈ​មន្ទីរពេទ្យឯកជនធំបំផុត BDMS កើនប្រាក់ចំណូល ៥% ប្រមាណ ២៤ពាន់លានបាត៕

The post មហាសេដ្ឋីថៃកើបលុយគ្រប់ច្រក ក្រោយកំណើនភ្ញៀវទេសចរណ៍បរទេសមានសន្ទុះវិញ appeared first on .

Bangkok Airways រំពឹងប្រាក់ចំណូលខ្លួន អាចកើនជិត ៣០០ លានដុល្លារ នៅឆ្នាំ ២០២២ នេះ
ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways Plc កំពុងដាក់ក្តីរំពឹងទុកថា ប្រាក់ចំណូលរបស់ខ្លួន នៅឆ្នាំ ២០២២ នេះ អាចនឹងឈានដល់ ១០ ពាន់លានបាត (២៨២,៩ លានដុល្លារ) បន្ទាប់ពីទទួលបានអ្នកដំណើរជាង ២,៦ លាននាក់ ដោយសារតែការងើបឡើងវិញនៃទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយពី Bangkok Post ។

លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុន Bangkok Airways បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់លោក មានគោលដៅដឹកអ្នកដំណើរបរទេសឱ្យកាន់តែច្រើន ដើម្បីព្យាយាមវិលត្រលប់ទៅរកចំនួនភ្ញៀវបរទេស ដែលមានច្រើនជាង ៧៥% នៃអ្នកដំណើរសរុប ដែលបានហោះហើរ នៅក្នុងឆ្នាំ ២០១៩ ។

គួរឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ក្រុមហ៊ុន Bangkok Airways បានដឹកអ្នកដំណើរប្រហែល ១,៧ លាននាក់ ឬស្មើ ៤០% នៃរយ:ពេលដូចគ្នា មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ស្របពេលអ្នកដំណើរក្នុងស្រុក មានចំនួន ៤០% ពោលគឺខ្ពស់ជាង ២០% ពីចំនួនសរុប នៅក្នុងឆ្នាំ ២០១៩ ។

យ៉ាងណាមិញ ក្រុមហ៊ុន បានធ្វើការរាយការណ៍អំពីប្រាក់ចំណូលរយ:ពេល ៩ ខែដំបូងឆ្នាំនេះ ក្នុងចំនួន ៨,១២ ពាន់លានបាតរួចទៅហើយ ដែលជាចំនួនជិតដល់គោលដៅដែលព្រាងទុក នៅដំណាច់ឆ្នាំរបស់ខ្លួន ក្នុងចំនួន ៨,១៧ ពាន់លានបាត ។

ដោយឡែក លោក Puttipong បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់លោក អាចនឹងទទួលបានប្រាក់ចំណូលដល់ ១០ ពាន់លានបាត នៅក្នុងឆ្នាំនេះទាំងមូល ខណ:ពេលដែលចំនួនភ្ញៀវទេសចរបរទេស និងជើងហោះហើរ នៅតែបន្តកើនឡើងខ្ពស់។

លើសពីនេះ លោក Puttipong បានបន្ថែមទៀតថា អ្នកដំណើរបានកើនឡើងយ៉ាងខ្លាំង ចាប់ពីខែកក្កដាមក នៅពេលដែលរដ្ឋាភិបាលសម្រេចដកចេញការរឹតបន្តឹងតាមច្រកព្រំដែន។ ហើយកោះ Samui គឺជាគោលដៅពេញនិយមបំផុត សម្រាប់ Bangkok Airways ដែលស្មើនឹង ៥០% នៃសេវាកម្មហោះហើរសរុបរបស់ខ្លួន ៕

The post Bangkok Airways រំពឹងប្រាក់ចំណូលខ្លួន អាចកើនជិត ៣០០ លានដុល្លារ នៅឆ្នាំ ២០២២ នេះ appeared first on .