Bangkok

ធ្លាប់​ដឹង​ទេ​ ចង់​រស់នៅ ចាយ​វាយ​​​ម៉ាស្រួល នៅ​ទីក្រុង​បាងកក មួយ​ខែ​ត្រូវ​ចាយ​អស់ប៉ុន្មាន?
ទីក្រុង​បាងកកប្រទេសថៃជា​ឋានសួគ៌សម្រាប់​អ្នក​ទេសចរ និងពិភព​កន្លែង​អ្នក​រកស៊ី។ ​ខណៈការ​ចំណាយ​លើ​ទីក្រុង​ដ៏​ស៊ីវិល័យ​​នេះ​ គឺ​ធូរថ្លៃ​ ទាំង​ទំនិញ​ហូប​ចុក ការរស់នៅនិងការ​ចាយ​វាយ។

បើ​អ្នក​ចង់​ទៅ​រស់នៅ​នៅ​ទីក្រុង​បាងកក តើ​មួយ​ខែ​ត្រូវ​ចាយ​អស់​ប៉ុន្មាន​ទើប​រស់នៅ​បាន? ​កញ្ចប់​លុយ​ទាំង ៣ លក្ខខណ្នេះ អ្នក​អាច​សិក្សា​បាន៖

(៣ ម៉ឺន​បាត ឬ​ជាង ៩០០ ដុល្លារ)

​មាន​ជនជាតិ​បរទេស​ជាច្រើន​ដែល​យល់​ស្រប​ជាមួយ​គម្រោង​ចំណាយ​ដំបូង​នេះ ដ្បិត​ជាក់ស្ដែង​ពួកគេ​ចាំ​បាច់​ចាយ​ប្រមាណ ៣ ម៉ឺន​បាត​ ដើម្បី​រស់នៅ​ទទួល​បាន​ភាព​ស្រណុក​សុខ​ស្រួល​នៅ​ប្រទេស​ថៃ ខណៈ​គម្រោង​ចំណាយ​មួយ​នេះ​គឺ​ក្ដោបក្ដាប់​ទៅ​លើ:

-ការ​ចំណាយ​លើ​កន្លែង​ស្នាក់​នៅ: ៤ ពាន់​បាត​/ខែ សម្រាប់​បន្ទប់​គ្រែ​មួយ នៅ​ទីតាំង​ល្អ​គួរសម
-ការ​ចំណាយ​លើ​ទឹក​ភ្លើង: ១ ០០០ បាត
-ការ​ចំណាយ​លើ​កាត​ទូរស័ព្ទ​: ៥០០ បាត
-ការ​ចំណាយ​លើ​អ៊ីនធឺណិត​: ៥០០ បាត
-ការ​ចំណាយ​លើ​ម្ហូប​អាហារ​ប្រចាំថ្ងៃ​: ៥ ០០០ បាត
-ការ​ចំណាយ​លើ​ញាំ​អាហារ​ក្រៅ: ៥ ០០០ បាត ដែល​ជា​មធ្យម​ចំណាយ ២០០ បាត​សម្រាប់​ការ​ញាំ​មួយ​ពេល ដូច្នេះ​អ្នក​អាច​ញាំ​អាហារ​ក្រៅ​ផ្ទះ ២៥​ ពេល​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ខែ
-ការ​ចំណាយ​លើ​ធ្វើ​ដំណើរ: ១ ៥០០ បាត រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង តាក់ស៊ី និង​រថភ្លើង​អាកាស
-ការ​ចំណាយ​លើ​ឧបករណ៍​សំអាត​: ១ ៥០០ បាត ដូចជា​ឧបករណ៍​សម្អាត​ផ្ទះ និង​បន្ទប់ទឹក​ជាដើម​
-ការ​ចំណាយ​លើ​ការ​កម្សាន្ត​ផ្សេងៗ: ៨ ០០០ បាត ដូចជា​ទៅ​មើល​កុន Shopping ជាដើម
-ការ​ចំណាយ​លើ​ការ​បន្ត​ទិដ្ឋាការ: ជាទូទៅ​អ្នក​តម្រូវ​ឲ្យ​បន្ត Visa ដែល​ចំណាយ​ប្រមាណ ១៨ ០០០ បាត​ក្នុង​មួយឆ្នាំ ឬ​គិត​ជា​ខែ ១ ៥០០ បាត​
-ប្រាក់​សន្សំ: ១ ៥០០ បាត

រីឯ​សម្រាប់​ការ​ចំណាយ​លើ​ថ្លៃ​មន្ទីរពេទ្យ មិន​ត្រូវ​រាប់​បញ្ចូល​ឡើយ ពោល​គឺ​គិត​តាម​ស្ថានភាព​ជាក់ស្ដែង។

គម្រោង​ចំណាយ ៥ ម៉ឺន​បាត ឬ ១ ៥២៥ ដុល្លារ

ប្រសិនបើ​ អ្នក​យល់ឃើញ​ថា ៣​ម៉ឺន​បាត ហាក់​ដូចជា​មិន​សូវ​ស៊ីវិល័យ អ្នក​អាច​មក​ចាប់​អារម្មណ៍​គម្រោង​ចំណាយ​មួយ​នេះ​បាន​ ព្រោះ​សម្រាប់​គម្រោង​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ការ​កម្សាន្ត និង​កន្លែង​ស្នាក់នៅ​ពិសេស​ជាង​គម្រោង​ទី ១​៖

ការ​ចំណាយ​លើ​កន្លែង​ស្នាក់​នៅ: ១០ ០០០​បាត បន្ទប់​គ្រែ​គេង​មួយនៅអគារ​អាផាតមិន​

ការ​ចំណាយ​លើ​ទឹក​ភ្លើង (ម៉ាស៊ីនត្រជាក់): ១ ៥០០ បាត​
ការ​ចំណាយ​លើ​កាត​ទូរស័ព្ទ​: ១ ០០០ បាត
ការ​ចំណាយ​លើ​អ៊ីនធឺណិត​: ៥០០ បាត
ការ​ចំណាយ​លើ​ម្ហូប​អាហារ​ប្រចាំថ្ងៃ​: ៨ ០០០ បាត
ការ​ចំណាយ​លើ​ញាំ​អាហារ​ក្រៅ: ១០ ០០០ បាត
ការ​ចំណាយ​លើ​ធ្វើ​ដំណើរ: ២ ០០០ បាត
ការ​ចំណាយ​លើ​ឧបករណ៍​សំអាត​: ១ ៥០០ បាត
ការ​ចំណាយ​លើ​ការ​កម្សាន្ត​ផ្សេងៗ: ១១​ ០០០ បាត
ការ​ចំណាយ​លើ​ការ​បន្ត​ទិដ្ឋាការ: ១ ៥០០ បាត
​ប្រាក់​សន្សំ: ៣ ០០០

រីឯ​សម្រាប់​ការ​ចំណាយ​លើ​ថ្លៃ​មន្ទីរពេទ្យ មិន​ត្រូវ​រាប់​បញ្ចូល​ឡើយ ពោល​គឺ​គិត​តាម​ស្ថានភាព​ជាក់ស្ដែង។

គម្រោង​ចំណាយ ៨ ម៉ឺន​បាត ឬ ២ ៤៤០ ដុល្លារ

សម្រាប់​គម្រោង​ចុងក្រោយ​នេះ គឺ​អ្នក​អាច​ចាយវាយ​បាន​ដោយ​សេរី​តែម្ដង ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ អ្នក​ថែម​ទាំង​អាច​ធ្វើ​ដំណើរ​កម្សាន្តទៅកាន់​កន្លែង​ជាច្រើន​ទូទាំង​ប្រទេស​ថៃ​ជា​រៀងរាល់​ខែ ឬ​ក៏​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ក្បែរៗ​នោះ​ដូចជា​ ម៉ាឡេស៊ី និង​សាំងហ្គារពួរ​ថែម​ទៀត៖

ការ​ចំណាយ​លើ​កន្លែង​ស្នាក់​នៅ: ១៨ ០០០ បាត​ បន្ទប់​គេង​គ្រែ ២ អាផាតមិន​នៅ​តំបន់​កណ្តាលក្រុង
ការ​ចំណាយ​លើ​ទឹក​ភ្លើង: ៣ ០០០ បាត​
ការ​ចំណាយ​លើ​កាត​ទូរស័ព្ទ​: ១ ០០០ បាត
ការ​ចំណាយ​លើ​អ៊ីនធឺណិត​: ១ ០០០ បាត
ការ​ចំណាយ​លើ​ម្ហូប​អាហារ​ប្រចាំថ្ងៃ​: ១០ ០០០ បាត
ការ​ចំណាយ​លើ​ញាំ​អាហារ​ក្រៅ: ១២ ០០០ បាត
ការ​ចំណាយ​លើ​ធ្វើ​ដំណើរ: ២ ០០០ បាត
ការ​ចំណាយ​លើ​ឧបករណ៍​សំអាត​: ១ ៥០០​ បាត
ការ​ចំណាយ​លើ​ការ​កម្សាន្ត​ផ្សេងៗ: ១៤ ០០០ បាត
ការ​ចំណាយ​លើ​ការ​បន្ត​ទិដ្ឋាការ: ១ ៥០០ បាត
ប្រាក់​សន្សំ: ៦ ០០០ បាត

នៅទីក្រុង​បាងកក បើមាន​ចំណូល​​​​ត្រឹម​ ១ ០០០ ដុល្លារ ​​អាច​រស់​នៅ​បាន​យ៉ាង​ស្រួល​បំផុត​។ ប្រសិន​បើ​អ្នក​មាន​លទ្ធភាព​ចំណាយ​ដល់ ២ ៥០០ ដុល្លារ​នោះ ជីវភាព​ដ៏​ប្រណិត​នឹង​រង់ចាំ​អ្នក​នៅ​ទីក្រុង​បាងកក​ជា​មិនខាន​ ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​ជនជាតិ​អឺរ៉ុប​ភាគច្រើន​ចូលចិត្ត​មក​ចូល​និវត្ត​នៅ​ប្រទេស​ថៃ​ ដោយសារ​តែ​ការ​ចំណាយ​គឺ​តិច​ជាង​ប្រទេស​កំណើត​របស់​ពួកគេ​៕

ប្រភព: tastythailand

The post ធ្លាប់​ដឹង​ទេ​ ចង់​រស់នៅ ចាយ​វាយ​​​ម៉ាស្រួល នៅ​ទីក្រុង​បាងកក មួយ​ខែ​ត្រូវ​ចាយ​អស់ប៉ុន្មាន? appeared first on .