Barack Obama

មិនទាន់បោះឆ្នោតផង លោក អូបាម៉ា ចុចឈ្មោះបុគ្គលម្នាក់នេះ ថានឹងក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក
អតីតប្រធានាធិបតីដ៏មានឥទ្ធិពលមួយរូបរបស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) កាលពីយប់ថ្ងៃអង្គារ ទី២០ ខែសីហា បានលើកឡើងថា អាមេរិកត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំពូកទំព័រថ្មី ហើយពួកយើងក៏ត្រៀមខ្លួនរួចរាល់ដូចគ្នា ដែលហៅលោកស្រី កាមេឡា ហារីស (Kamala Harris) ជាប្រធានាធិបតី។

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Anadolu បានឲ្យដឹងថា អតីតប្រធានាធិបតីរូបនេះ បានលើកឡើងនៅលើវេទិកាសន្និបាតជាតិប្រជាធិបតេយ្យ (DNC) ក្នុងទីក្រុង Chicago រដ្ឋ Illinois ថា អាមេរិកគឺរួចរាល់ហើយសម្រាប់ការបើកទំព័រជំពូកថ្មី, អាមេរិកគឺរួចរាល់ហើយសម្រាប់ការធ្វើរឿងដ៏ល្អប្រសើរមួយ។ ដោយផ្តោតជាសំខាន់ចំពោះប្រវត្តិរបស់លោកស្រី កាមេឡា ហារីស លោកថា នាងធ្លាប់ជារដ្ឋអាជ្ញាធ្វើការតាមបណ្តាក្រុមហ៊ុនធំៗ ក៏ដូចជាធ្វើការនៅតាមស្ថាប័ន ដែលមានកិច្ចការងារពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើកុមារ។ លោកក៏បានសន្យាជាមួយគណបក្សប្រជាធិបតេ្យថា លោកស្រី ហារីស នឹងផ្តោតលើបញ្ហាទាំងអស់នោះ និងធ្វើការជូនប្រជាពលរដ្ឋអាមេរិកគ្រប់ៗរូប។

បន្ថែមពីនោះ លោកក៏បានស្ងើចសរសើរចំពោះមិត្តរួមការងាររបស់លោកស្រី ហារីស គឺលោក Tim Walz អភិបាលរដ្ឋ Minnesota គឺជាដៃគូដ៏ឆ្នើម ដែលប្រភេទមនុស្សដែលគួរតែនៅក្នុងជួរនយោបាយ ជាមនុស្សដែលកើតនៅទីក្រុងតូចមួយ តែបម្រើប្រទេសជាតិ បង្រៀនក្មេងៗ បង្វឹកបាល់ទាត់ ហើយក៏ជាមនុស្សយកចិត្តទុកដាក់ចេះមើលថែអ្នកនៅក្បែរខ្លួន។

គួរជម្រាបផងថា ដោយផ្អែកតាមសារព័ត៌មាន CBS និង YouGov បានបង្ហាញការស្ទង់មតិក្រៅផ្លូវការទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៦ ខែសីហ ថា ការគាំទ្រមកកាន់លោកស្រី កាមេឡា ហារីស ឲ្យក្លាយជាប្រធានាធិបតីមានចំនួនប្រហាក់ប្រហែល៤៩% រីឯការគាំទ្រចំពោះលោក ដូណាល់ ត្រាំ វិញមានត្រឹម៤៧% ប៉ុណ្ណោះ៕

The post មិនទាន់បោះឆ្នោតផង លោក អូបាម៉ា ចុចឈ្មោះបុគ្គលម្នាក់នេះ ថានឹងក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក appeared first on .

លោក Obama ព្រមានអ៊ីស្រាអែល ប្រយ័ត្នទទួលបានកម្មពៀរ ពីសកម្មភាពធ្វើលើប៉ាឡេស្ទីន
កាលពីថ្ងៃទី២៣ ខែតុលា អតីតប្រធានាធិបតីអាមេរិក លោក Barack Obama បាននិយាយថា ទង្វើខ្លះរបស់អ៊ីស្រាអែល ដែលបានធ្វើទៅលើប្រជាជននៅតំបន់ Gaza អាចនឹងផ្ដល់ផលតបស្នង​អាក្រក់មកលើអ៊ីស្រាអែល នាពេលអនាគត។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា លោក Obama បានព្រមានអ៊ីស្រាអែលថា សកម្មភាពខ្លះដូចជា ការកាត់ផ្ដាច់ការផ្គត់ផ្គង់អាហារ និងទឹក សម្រាប់ប្រជាជននៅតំបន់ Gaza នឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន មានគំនុំតជំនាន់ ហើយការគាំទ្រ​ពី​សមាគមអន្តរជាតិ ចំពោះអ៊ីស្រាអែល នឹងមានការថយចុះដូចគ្នា។

“រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចចិត្តផ្ដាច់អាហារ ទឹក និងអគ្គិសនី សម្រាប់ពលរដ្ឋនៅតំបន់ Gaza ដែលវាបង្កជាហានិភ័យ មិនមែនត្រឹមតែវិបត្តិមនុស្សធម៌ឡើយ ប៉ុន្តែវានឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន មានគំនុំតជំនាន់ សមាគមអន្តរជាតិចាប់ផ្ដើមកាត់បន្ថយជំនួយដល់អ៊ីស្រាអែល ហើយកាន់តែពិបាកនោះគឺ សង្គ្រាមនឹងអូសបន្លាយពេលកាន់តែយូរ”។ នេះបើតាមសម្ដីរបស់អតីតប្រធានាធិបតីអាមេរិកបាននិយាយ។

សូមជម្រាបដែរថា លោក Obama តែងតែគាំទ្រដល់ការការពារជាតិរបស់អ៊ីស្រាអែល ប៉ុន្តែលោក​មិនគាំទ្រឡើយ នៅពេលដែលអ៊ីស្រាអែលលេងធម៌ក្ដៅ បើកការវាយប្រហារ និងកាត់ផ្ដាច់ស្បៀងអាហារ សម្រាប់ប្រជាជនស្លូតត្រង់នៅតំបន់ Gaza និងអំពាវនាវឲ្យ​មានដំណោះស្រាយឲ្យបានឆាប់រហ័ស ជុំវិញបញ្ហាមួយនេះ៕

The post លោក Obama ព្រមានអ៊ីស្រាអែល ប្រយ័ត្នទទួលបានកម្មពៀរ ពីសកម្មភាពធ្វើលើប៉ាឡេស្ទីន appeared first on .