BBC

លោក ត្រាំ ដាក់ពាក្យបណ្តឹងប្រឆាំងទូរទស្សន៍ BBC ដោយទាមទារសំណងខូចខាត ១០ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានដាក់ពាក្យបណ្តឹងបរិហាកេរ្តិ៍ប្រឆាំងទៅនឹង​ BBC ជុំវិញការចោទប្រកាន់ទៅលើទូរស្សន៍ដ៏ល្បីល្បាញថាបានកែប្រែភាពយន្តឯកសារពាក់ព័ន្ធទៅនឹងការធ្វើកុបកម្មនៅវិមាន Capitol Hill កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

ក្រុមរបស់លោក ត្រាំ កាលពីថ្ងៃទី១៥ ខែធ្នូ បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹង BBC ដែលជាអ្នកផ្សព្វផ្សាយព័ត៌មានធំបំផុតមួយរបស់អង់គ្លេស ទៅកាន់តុលាការសហព័ន្ធនៅភាគខាងត្បូងរដ្ឋ Florida។

ក្រោមពាក្យបណ្តឹងនេះ លោក ត្រាំ បានចោទប្រកាន់ BBC ពីបទបរិហារកេរ្តិ៍ និងរំលោភលើច្បាប់អនុវត្តពាណិជ្ជកម្មរបស់រដ្ឋ Florida។ ហើយជាមួយគ្នានោះ មេធាវីរបស់លោក ត្រាំ ក៏កំពុងទាមទារសំណងជាទឹកប្រាក់រហូតដល់ទៅ ១០ពាន់លានដុល្លារពី BBC សម្រាប់ការចោទប្រកាន់នីមួយៗ។

គួរឲ្យដឹងថា យោងតាមបណ្តឹងចំនួន ៣៣ ទំព័រដែលដាក់ដោយក្រុមមេធាវីរបស់ ត្រាំ បានបង្ហាញថា BBC បានបោះពុម្ពផ្សាយរូបភាពមិនពិត បំភាន់ ប្រមាថ បង្កបញ្ហា និងព្យាបាទទៅលើប្រធានាធិបតីអាមេរិក នៅក្នុងវគ្គខ្សែភាពយន្តឯកសារ Panorama មួយ ដែលបានចាក់ផ្សាយមួយសប្តាហ៍មុនការបោះឆ្នោតឆ្នាំ២០២៤។

តាមរយៈពាក្យបណ្តឹងនេះ បានចោទប្រកាន់ថា BBC បានបំភាន់អ្នកទស្សនាដោយចេតនា និងដោយព្យាបាទ ដោយភ្ជាប់វីដេអូឃ្លីបពីរចូលគ្នា ដែលមានចន្លោះពេល ៥៥ នាទី នៃសុន្ទរកថាដូចគ្នារបស់លោក ត្រាំ នៅថ្ងៃនៃការធ្វើកុបកម្មនៅវិមាន Capitol Hill កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕​

The post លោក ត្រាំ ដាក់ពាក្យបណ្តឹងប្រឆាំងទូរទស្សន៍ BBC ដោយទាមទារសំណងខូចខាត ១០ពាន់លានដុល្លារ appeared first on .

លោក ត្រាំ បន្តគំរាមប្តឹងកាសែតអង់គ្លេស BBC ដោយទាមទារសំណងដល់ ៥ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបន្តប្តឹងទៅលើបណ្តាញសារព័ត៌មានអង់គ្លេស BBC ហើយនឹងទាមទារសំណងជាទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ សម្រាប់ការចាក់ផ្សាយនូវរឿងអាស្រូវជុំវិញសេចក្តីថ្លែងការណ៍របស់លោក​ ពាក់ព័ន្ធទៅនឹងអំពើកុបកម្មនៅវិមាន Capitol។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានពីសារព័ត៌មាន Reuters។

ក្នុងអំឡុងពេលនិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា ៖”​ យើងនឹងបន្តប្តឹងពួកគេ ដោយទាមទារសំណង ១ពាន់លានដុល្លារ ទៅ ៥ពាន់លានដុល្លារ ឬក៏អាចនៅសប្តាហ៍នេះ។ ខ្ញុំគិតថាយើងត្រូវតែធ្វើដូច្នេះ បន្ទាប់ពីពួកគេថែមទាំងបានទទួលស្គាល់នូវកំហុសទៀតផង”។

លោក ត្រាំ បាននិយាយបន្ថែមទៀតថា ប្រជាជនអង់គ្លេសហាក់មានការខឹងសម្បារយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ពីព្រោះ BBC បានបង្ហាញថាវាជាព័ត៌មានក្លែងក្លាយ។ ប្រធានាធិបតីអាមេរិក ក៏បានសង្កត់ថា លោកនឹងលើកឡើងពីបញ្ហានេះ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ផងដែរ។

គួរឲ្យដឹងផងដែរថា កន្លងមក លោក Samir Shah ប្រធាន BBC បានផ្ញើលិខិតមួយច្បាប់ទៅកាន់សេតវិមាន ដើម្បីសុំទោសលោក ត្រាំ ចំពោះការកែប្រែសេចក្តីថ្លែងការណ៍របស់លោក ពាក់ព័ន្ធទៅនឹងអំពើហិង្សាដែលបានកើនតឡើងក្នុងអំឡុងខែមករា ឆ្នាំ២០២១។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថាប័ននេះមិនព្រមផ្តល់ជាសំណងទឹកប្រាក់អ្វីនោះឡើយ ដោយបញ្ជាក់ថាវាមិនមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់លោក ត្រាំ ក្នុងការប្តឹងពួកគេ ពីបទបរិហាកេរ្តិ៍នោះឡើយ។

ជម្រាបជូនផងដែរថា ក្រុមមេធាវីរបស់លោកប្រធានាធិបតី ត្រាំ កាលពីដើមសប្តាហ៍នេះ បានទាមទារឱ្យ BBC លុបចោលខ្លឹមសារទាំងអស់ដែលជាវីដេអូត្រូវបានកែសម្រួល ដោយគំរាមកំហែងថាស្ថានីយ៍នេះអាចប្រឈមមុខនឹងបណ្តឹងជាមួយនឹងសំណងមិនតិចជាង ១ពាន់លានដុល្លារ៕

The post លោក ត្រាំ បន្តគំរាមប្តឹងកាសែតអង់គ្លេស BBC ដោយទាមទារសំណងដល់ ៥ពាន់លានដុល្លារ appeared first on .

កាសែតអង់គ្លេស BBC ចេញមុខសុំទោសលោក ត្រាំ តែមិនព្រមបង់ជំងឺចិត្ត ១ពាន់លានដុល្លារ
សារព័ត៌មានដ៏ល្បីល្បាញរបស់អង់គ្លេស BBC កាលពីពេលថ្មីៗនេះ បានចេញមុខសុំទោសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការបង្ហោះវីដេអូដែលដែលបណ្តាលឲ្យសាធារណជនមានការយល់ច្រលំអំពីសេចក្តីថ្លែងការរបស់លោក ទាក់ទងទៅនឹងកុបកម្មដ៏ធំនៅវិមាន Capitonl Hill ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកគេបានបដិសេធមិនព្រមផ្តល់សំណងណាមួយ ទៅកាន់មេដឹកនាំអាមេរិករូបនេះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញបញ្ហានេះ ប្រធាន BBC លោក Samir Shah បានផ្ញើលិខិតផ្ទាល់ខ្លួនមួយទៅកាន់សេតវិមាន ដោយបញ្ជាក់យ៉ាងច្បាស់ដល់ប្រធានាធិបតី លោក ត្រាំ ថា លោក និងស្ថាប័នរបស់ខ្លួនមានការសោកស្តាយខ្លាំង ចំពោះការបង្ហោះវីដេអូអំពីសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ដែលហាក់ដូចជាការបង្ហាញថា លោក ត្រាំ កំពុងពាវនាវឲ្យមានការប្រើអំពើហិង្សា មុនពេលពេលមានកុបកម្មនៅវិមាន Capitol។

យ៉ាងណាមិញ ចំពោះការចេញសុំទោសនេះ បានកើនឡើង នៅពេលដែលក្រុមមេធាវីរបស់លោក ត្រាំ បានព្រមានការពីចុងសប្តាហ៍មុនថា លោកនឹងប្តឹង BBC ដោយទាមទារសំណងជាទឹកប្រាក់រហូតដល់ទៅ ១ពាន់លានដុល្លារ លុះត្រាតែពួកគេដកចេញនូវវីដេអូឯកសារនោះចេញ ក៏ដូចជាការសុំទោស។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែល BBC បានសម្តែងការសោកស្តាយយ៉ាងស្មោះស្ម័គ្រចំពោះកំហុសនេះក៏ដោយ ប៉ុន្តែពួកគេបានបដិសេធមិនព្រមផ្តល់សំណងណាមួយឡើយ ដោយបាននិយាយថាវាគ្មានភស្តុតាងគ្រប់គ្រាន់ សម្រាប់លោក ត្រាំ ដើម្បីប្តឹងស្ថាប័នរបស់ខ្លួន ពីបទបរិហាកេរ្តិ៍ នេះនោះឡើយ៕​

The post កាសែតអង់គ្លេស BBC ចេញមុខសុំទោសលោក ត្រាំ តែមិនព្រមបង់ជំងឺចិត្ត ១ពាន់លានដុល្លារ appeared first on .