Beny Steinmetz

មហាសេដ្ឋី​រ៉ែ​អ៊ីស្រាអែលម្នាក់ កំពុងរង់ចាំ​ការ​សម្រេច​របស់​តុលាការ​ក្រិក​ លើ​ដីកា​ចាប់​ខ្លួនផ្លូវការ
យោងតាមក្រុមមន្ត្រីប៉ូលីស និងប្រភពផ្លូវច្បាប់ជាច្រើន បាននិយាយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ថា មហាសេដ្ឋី​រុករក​រ៉ែជនជាតិអ៊ីស្រាអែល លោក Beny Steinmetz ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅក្នុងប្រទេសក្រិក ប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសនេះឡើយ ខណ:រូបលោក កំពុងរង់ចាំការសម្រេចចុងក្រោយរបស់តុលាការ លើដីកាចាប់ខ្លួនដែលស្នើឡើងដោយប្រទេសរ៉ូម៉ានី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បាននិយាយទៀតថា លោក Steinmetz ត្រូវបានក្រុមប៉ូលីសរបស់ប្រទេសក្រិក ចាប់ឃាត់ខ្លួន ពោលគឺនៅត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Athens ពីទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃអាទិត្យ។

មន្ត្រីប៉ូលិសក្រិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដីកាចាប់ខ្លួនមួយត្រូវបានដាក់ចេញនៅទូទាំងអឺរ៉ុបប្រឆាំងទៅនឹងលោក Steinmetz តាមរយ:រដ្ឋាភិបាលរ៉ូម៉ានី ជុំវិញការចោទប្រកាន់លើមហាសេដ្ឋីរូបនេះ ពីបទចូលរួមក្នុងគម្រោងអំពើពុករលួយដ៏ធំមួយ នៅក្នុងប្រទេសរ៉ូម៉ានី។

ក្រោយការចាប់ខ្លួន បុរសវ័យ ៦៨ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញាដែលបានសម្រេចថាលោក Steinmetz គួរតែត្រូវដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវហាមឃាត់មិនឲ្យធ្វើដំណើរចាកចេញពីប្រទេសនោះឡើយ ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្តចុងក្រោយរបស់ក្រុមប្រឹក្សាតុលាការក្រិក លើការចាប់ខ្លួនជាផ្លូវការ និងធ្វើបត្យាប័នបន្ត។

ជម្រាបជូនថា កាលពីឆ្នាំមុន អាជ្ញាធររ៉ូម៉ានីបានចោទប្រកាន់លោក Steinmetz ពីបទបង្កើតក្រុមឧក្រិដ្ឋជនដែលបានរៀបចំ និងធ្វើការលាងលុយកខ្វក់ នៅក្នុងករណីជាច្រើន ដែលធ្វើឲ្យរដ្ឋាភិបាលក្រុង Bucharest ខាតបង់ទឹកប្រាក់សរុបចំនួន ១៤៥លានដុល្លារ។ ហើយបើយោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា លោក Steinmetz មានទ្រព្យសម្បត្តិសរុបប្រមាណជាង ១ពាន់លានដុល្លារ៕

The post មហាសេដ្ឋី​រ៉ែ​អ៊ីស្រាអែលម្នាក់ កំពុងរង់ចាំ​ការ​សម្រេច​របស់​តុលាការ​ក្រិក​ លើ​ដីកា​ចាប់​ខ្លួនផ្លូវការ appeared first on .

ក្រុមហ៊ុន Vale SA ប្រកាស​ដក​ពាក្យ​ប្ដឹង​មហាសេដ្ឋី Beny Steinmetz ជាមួយ​សំណង ១,២ ពាន់​លាន​ដុល្លារ
យោង​ទៅ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ខ្នាត​យក្ស Israeli បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Vale SA បាន​ដក​ពាក្យបណ្ដឹង​ចំពោះ​លោក Beny Steinmetz នៅ​តុលាការ​ទីក្រុង London ជាមួយ​នឹង​បុគ្គល ៥ រូប​ទៀត ខណៈ​ដំណើរការ​កាត់ក្ដី​ទើប​នឹង​ចាប់ផ្ដើម​មិនទាន់​បាន​ពាក់កណ្ដាល​ការ​គ្រោងទុក ១១ សប្ដាហ៍​ផង។

រំលឹក​បន្តិច​ថា ក្រុមហ៊ុន​ជីក​រ៉ែ​ធំ​បំផុត​នៅ​ប្រេស៊ីល​មួយនេះ​បាន​ធ្វើការ​ចោទ​ប្រកាន់​ទៅកាន់​មហាសេដ្ឋី​ខាងលើ​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស៊ីសំណូកសូកប៉ាន់ និង​បាន​ទាមទារ​ប្រាក់​សំណង ១,២ ពាន់​លាន​ដុល្លារ​កាលពី​ពេលកន្លង​ទៅ។

យ៉ាងណា ក្រោយ​ដាក់​ពាក្យ​បណ្ដឹង​មិន​បាន​ប៉ុន្មាន ខាង​ដើមចោទ​បាន​ដក​ពាក្យបណ្ដឹង​មក​វិញ ក្រោម​ហេតុផល ពេលវេលា​មិន​សក្ដិសម និង​បាន​រំសាយ​ចោល​នូវ​ការ​បង្កក​ការ​បញ្ជា​ទិញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនួញ​របស់ Steinmetz ទាំងអស់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក Bobby Morse មេធាវី​ការពារក្ដី​របស់​មហាសេដ្ឋី​ជនជាតិ​អ៊ីស្រាអែល។

បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន Vale បាន​ធ្វើការ​ប្ដឹងផ្ដល់​ជាមួយ​គោលបំណង​ទារ​ថ្លៃ​ជំងឺចិត្ត ១,២ ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​ចោទប្រកាន់ Steinmetz និង​ដៃគូ​ជំនួញ​របស់​លោក ថា​បាន​ឃុបឃិត​​លួច​កែប្រែ​កិច្ចសន្យា​ជីក​អណ្ដូង​រ៉ែ​នៅ​ប្រទេស​ហ្គីណេ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

រឿងក្ដី​មួយ​នេះ​ទៀត​សោត គឺ​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​ជម្លោះ​ដ្រាម៉ា​រវាង​ក្រុមហ៊ុន​រ៉ែ និង​មហាសេដ្ឋី​វែងឆ្ងាយ​បំផុត​មួយ ដោយសារ​តែ​មាន​ការ​ស៊ើបអង្កេត​ឆ្លង​ដល់​ ២ ប្រទេស​គឺ សហរដ្ឋអាមេរិក និង​ប្រទេស​ស្វីស៕

ប្រភព: bnnbloomberg

The post ក្រុមហ៊ុន Vale SA ប្រកាស​ដក​ពាក្យ​ប្ដឹង​មហាសេដ្ឋី Beny Steinmetz ជាមួយ​សំណង ១,២ ពាន់​លាន​ដុល្លារ appeared first on .