Binance

ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Binance កើនច្រើនជាងមហាសេដ្ឋី Bill Gates
លោក Changpeng Zhao ឬស្គាល់ថា CZ ដែលជាស្ថាបនិក Binance បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ១១០ពាន់លានដុល្លារ ពោលគឺកើនឡើងលើសមហាសេដ្ឋី Bill Gates ចំនួន ២ពាន់លានដុល្លារ។ នេះបើយោងតាមចំណាត់ថ្នាក់មហាសេដ្ឋីឆ្នាំ២០២៦ របស់ទស្សនាវដ្តី Forbes។

ប្រភពដដែល បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Zhao ស្ថិតនៅកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកឡើយ។ ចំនួននេះ គឺបានកើនឡើងពី ៤៧ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ជាលទ្ធផល លោក Zhao បានចូលទៅក្នុងក្រុមអ្នកមានបំផុតទាំង២០ នៅលើពិភពលោក ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៧ ខណៈពេលដែលលោក Bill Gates ស្ថិតនៅចំណាត់ថ្នាក់ទី១៩ មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៨ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការបរិច្ចាគសប្បុរសធម៌យ៉ាងច្រើន និងក្រោយការលែងលះនៅឆ្នាំ២០២១។

នៅក្នុងចំណាត់ថ្នាក់របស់ Forbes នេះ លោក Zhao ក៏បានវ៉ាដាច់បុគ្គលល្បីឈ្មោះជាច្រើន ដូចជា Michael Bloomberg (មានទ្រព្យសម្បត្តិ ១០៩ពាន់លានដុល្លារ) លោក Jeff Yass (៦៧,៤ពាន់លានដុល្លារ) និងលោក Ken Griffin (៤៩,៨ពាន់លានដុល្លារ) ផងដែរ។​

ជម្រាបជូនថា បើទោះបីជាបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Binance តាំងពីឆ្នាំ២០២៣ មកហើយក៏ដោយ តែទ្រព្យសម្បត្តិស្នូលរបស់លោក Zhao នៅតែបានមកពីក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលដ៏ធំបំផុតមួយនេះ។ នេះក៏ជាកត្តាមួយដែលរួមចំណែកដល់ការកើនឡើងគួរឲ្យកត់សម្គាល់នៃទ្រព្យសកម្មសរុបរបស់ CZ ផងដែរ៕​

The post ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Binance កើនច្រើនជាងមហាសេដ្ឋី Bill Gates appeared first on .

សហស្ថាបនិកក្រុមហ៊ុន Binance លោកស្រី Yi He ឡើងកាន់តំណែងថ្មីជានាយកប្រតិបត្តិ
យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន Binance លោកស្រី Yi He ត្រូវបានតែងតាំងឲ្យក្លាយជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន រួមជាមួយលោក Richard Teng ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញតួនាទីថ្មីរបស់លោកស្រី Yi រួមជាមួយលោក Teng នេះ គឺមានគោលបំណងពង្រីកវត្តមានជាសកលរបស់ Binance បន្ថែមទៀត ខណៈពេលដែលក្រុមហ៊ុនកំពុងសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ Web3 និងដំណើរការទៅលើបច្ចេកវិទ្យា Blockchain ថ្មី។

យ៉ាងណាមិញ ជុំវិញការឡើងកាន់តំណែងថ្មីនេះ លោក Teng បាននិយាយថា ៖”​ លោកស្រី Yi គឺជាផ្នែកដ៏សំខាន់មួយនៃថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ចាប់តាំងពីដំណើរការក្រុមហ៊ុន Binance មក”។

ជម្រាបជូន ផងដែរថា Binance ដែលជាក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំជាងគេបំផុតមួយរបស់ពិភពលោក បានតែងតាំងលោក Teng ជានាយកប្រតិបត្តិនៅឆ្នាំ២០២៣ បន្ទាប់ពីសហស្ថាបនិកលោក Changpeng Zhao ជាប់ទោសពីបទបំពានច្បាប់ប្រឆាំងទៅនឹងការលាងលុយកខ្វក់របស់សហរដ្ឋអាមេរិក៕​

The post សហស្ថាបនិកក្រុមហ៊ុន Binance លោកស្រី Yi He ឡើងកាន់តំណែងថ្មីជានាយកប្រតិបត្តិ appeared first on .

លោក ត្រាំ ប្រកាសលើកលែងទោសដល់មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុនគ្រីបតូ Binance
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទោសដល់លោក Changpeng Zhao ឬស្គាល់ថា CZ ដែលជាស្ថាបនិកក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក Binance ក្នុងគោលបំណងដ៏សំខាន់មួយ ដើម្បីជំរុញឧស្សាហកម្មគ្រីបតីរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេចក្តីប្រកាសមួយរបស់សេតវិមាន បានហៅការចោទប្រកាន់ទៅលើលោក CZ នេះថា ជាសង្គ្រាមប្រឆាំងទៅនឹងវិស័យគ្រីបតូ ក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។

គួរឲ្យដឹងថា លោក CZ ដែលជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Binance ក្នុងឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុនបានសារភាពថាខ្លួនមានទោសពីបទបរាជ័យក្នុងការរក្សាកម្មវិធីរបស់ខ្លួន ប្រឆាំងការលាងលុយកខ្វក់ ហើយតម្រូវឲ្យបង់ប្រាក់ពិន័យប្រមាណ ៤,៣ពាន់លានដុល្លារ។

ជាមួយគ្នានោះ លោក CZ ផ្ទាល់ក៏បានបង់ប្រាក់ពិន័យចំនួន ៥០លានដុល្លារផងដែរ និងបានជាប់ពន្ធនាគារជិតបួនខែ កាលពីឆ្នាំមុន បន្ទាប់ពីសារភាពថាខ្លួនមានទោស។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែកាន់កាប់ភាគហ៊ុនធំនៅក្នុង Binance ដដែល។

ជម្រាបជូនថា ជុមវិញការលើកលែងទោសពេញលេញ និងគ្មានលក្ខខណ្ឌនេះ​អាចបើកផ្លូវឱ្យមហាសេដ្ឋីគ្រីបតូរូបនេះ វិលត្រឡប់ទៅរកអាជីវកម្មដែលលោកបានសហបង្កើតឡើងក្នុងឆ្នាំ២០១៧ វិញ។ ហើយវាក៏អាចផ្តល់ឱកាសឱ្យ Binance ពង្រីកខ្លួននៅសហរដ្ឋអាមេរិកផងដែរ ខណៈពេលដែលឧស្សាហកម្មនេះកំពុងមានភាពរីកចម្រើនខ្លាំង ក្រោមរដ្ឋបាលរបស់លោក ត្រាំ៕

The post លោក ត្រាំ ប្រកាសលើកលែងទោសដល់មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុនគ្រីបតូ Binance appeared first on .

អតីតនាយកប្រតិបត្តិ Binance ចេញមុខបដិសេធរឿងគ្រួសារត្រកូល ត្រាំ កំពុងចរចាទិញយកភាគហ៊ុន
អតីតនាយកប្រតិបត្តិក្រុមហ៊ុន Binance លោក Changpeng Zhao ឬត្រូវបានគេស្គាល់ជាទូទៅថា CZ កាលពីពេលថ្មីៗនេះ បានចេញបដិសេធជុំវិញព័ត៌មានដែលបានលើកឡើងថាគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងចរចាដើម្បីទិញយកភាគហ៊ុនមួយផ្នែកធំ នៅក្នុងក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ Binance របស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ កាសែត Wall Street Journal បានដកស្រង់ប្រភពជិតស្និទ្ធនឹងបញ្ហានេះ ដោយបាននិយាយថាអ្នកតំណាងមកពីគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ បានពិភាក្សាជាមួយក្រុមហ៊ុន Binance អំពីការទិញភាគហ៊ុននៅក្នុងអាជីវកម្មផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំផុតមួយរបស់ពិភពលោកនេះ។ ប្រភពដដែលនេះ ក៏បាននិយាយទៀតផងដែរថាស្ថាបនិក Binance លោក Zhao ក៏បានលូកដៃចូលនៅក្នុងការទិញយកភាគហ៊ុននេះផងដែរ ដើម្បីព្យាយាមជំរុញឲ្យរដ្ឋបាលរបស់លោក ត្រាំ លើកលែងទោសរបស់ខ្លួន។

រម្លឹកផងដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លោក Zhao បានលាលែងពីតំណែងជានាយកប្រតិបត្តិនៃ Binance ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែពីបទ មិនគោរពតាមបទប្បញ្ញត្តិប្រឆាំងការលាងលុយកខ្វក់។

ជាមួយគ្នានេះ លោក Zhao ក៏បានប្រព្រឹត្តិកំហុសបន្ថែមទៀត​ដោយការរំលោភលើទណ្ឌកម្មដែលដាក់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ផងដែរ។ ស្របពេលជាមួយគ្នានោះក្រុមហ៊ុន Binance ក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួនរហូតដល់ ៤,៣ពាន់លានដុល្លារ ថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីមានព័ត៌មានជុំវិញការចរចាទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុន Binance របស់គ្រួសារត្រកូល ត្រាំនេះ លោក Zhao បានចេញបដិសេធវិញភ្លាមៗ នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោក ដោយសរសេរថា ៖”សូមអភ័យទោសដែលធ្វើឲ្យអ្នករាល់គ្នាខកចិត្ត។ ការចុះផ្សាយអត្ថបទនៅលើ WSJ គឺជារឿងមិនពិតនោះទេ”។ មិនតែប៉ុណ្ណោះ ដោយបានសរសេរនៅលើបណ្តាញសង្គម X លោក Zhao បានបញ្ជាក់បន្ថែមទៀតថា មិនមានការពិភាក្សាអំពីការទិញយកភាគហ៊ុនក្នុង Binance នៅអាមេរិក ជាមួយនរណាម្នាក់នោះទេ។

ជម្រាបជូនផងដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងរយ:ពេលចុងក្រោយនេះ បានធ្វើការផ្លាស់ប្តូរ និងចេញសេចក្តីថ្លែងការណ៍ជាច្រើន ដោយបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះរូបិយប័ណ្ណគ្រីបតូ។ កាលពីដើមខែនេះ លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីបង្កើតទុនបំរុងរូបិយប័ណ្ណឌីជីថលជាតិ ដើម្បីរក្សាទុកនូវកាក់ថូខិនដែលរឹបអូសដោយរដ្ឋាភិបាលក្នុងសំណុំរឿងព្រហ្មទណ្ឌផ្សេងៗ ថែមទៀតផង៕

The post អតីតនាយកប្រតិបត្តិ Binance ចេញមុខបដិសេធរឿងគ្រួសារត្រកូល ត្រាំ កំពុងចរចាទិញយកភាគហ៊ុន appeared first on .

CZ ទទួលបានការផ្តល់ជូនដើម្បីលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Binance ក្រោយចេញពីពន្ធនាគារ
Changpeng Zhao ដែលត្រូវបានគេស្គាល់ជាទូទៅថា CZ ថ្មីៗនេះ ត្រូវបានគរាយការណ៍ថា លោកកំពុងទទួលបានការផ្តល់ជូនដើម្បីលក់ចេញភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Binance បន្ទាប់ពីលោកត្រូវបានដោះលែងចេញពីពន្ធនាគារនៅសហរដ្ឋអាមេរិក កាលពីចុងខែកញ្ញា ក្រោយជាប់ទោសអស់រយ:ពេល ៤ខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Zhao មិនបានបង្ហាញពីឈ្មោះ ឬអត្តសញ្ញាណរបស់ភាគី ដែលជាប់អារម្មណ៍នៅក្នុងការទិញយកភាគហ៊ុនដែលខ្លួនមាននៅក្នុងក្រុមហ៊ុន Binance នៅឡើយនោះទេ។

ទន្ទឹមនឹងនេះ ស្ថាបនិកក្រុមហ៊ុន Binance រូបនេះ ក៏បាននិយាយនៅក្នុងបទសម្ភាសជាលើកដំបូង ចាប់តាំងពីត្រូវបានដោះលែងចេញពីពន្ធនាគារអាមេរិក ថា ៖”ខ្ញុំមិនអាចនិយាយបានថា ខ្ញុំនឹងបន្តកាន់កាប់ភាគហ៊ុនក្នុង Binance ជារៀងរហូតឬអត់នោះទេ។ ខ្ញុំ​រីករាយ​ក្នុង​ការ​ពិនិត្យ​មើល​រាល់​ការ​ផ្តល់​ជូន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់បានទទួលយកសំណើណាមួយនៅឡើយ​ទេ។ ប៉ុន្តែ​អ្នក​ដឹង​ទេថា នៅ​ត្រង់ចំណុច​នេះ ខ្ញុំ​គ្រាន់​តែ​ជា​ម្ចាស់​ភាគហ៊ុន​ធម្មតា​ម្នាក់ក្នុងក្រុមហ៊ុនប៉ុណ្ណោះ”។

ទ្រព្យសម្បត្តិសរុបរបស់លោក Zhao ត្រូវបានគេប៉ាន់ប្រមាណថាចំនួនមានប្រហែល ៦១ពាន់លានដុល្លារ និងកាន់កាប់ភាគហ៊ុនសរុបដល់ទៅ ៩០% នៅក្នុង Binance ដែលជាក្រុមហ៊ុននេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៧។

ជម្រាបជូនផងដែរថា លោក Zhao ត្រូវបានតុលាការអាមេរិក សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីលោកបានសារភាពកំហុសចំពោះការខកខានក្នុងការអនុវត្តលើការត្រួតពិនិត្យឡើងវិញឲ្យបានគ្រប់គ្រាន់ ដែល​បង្ករ​ឲ្យមានការលាងលុយកខ្វក់​ នៅលើវេទិកាប្តូររូបិយប័ណ្ណគ្រីបតូរបស់ខ្លួន៕

The post CZ ទទួលបានការផ្តល់ជូនដើម្បីលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Binance ក្រោយចេញពីពន្ធនាគារ appeared first on .

មហាសេដ្ឋីគ្រីបតូ CZ ប្តេជ្ញាបន្តវិនិយោគក្នុងវិស័យបច្ចេកវិទ្យាបន្ថែម ក្រោយត្រូវដោះលែងពីគុក
មហាសេដ្ឋីគ្រីបតូ លោក Changpeng Zhao ឬស្គាល់ថា CZ បានសន្យាថានឹងបន្តវិនិយោគបន្ថែមទៀត ក្នុងវិស័យបច្ចេកវិទ្យា ដូចជា Blockchain ក៏ដូចជាបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជីវសាស្រ្ត នៅក្រោយពេលដែលលោកត្រូវបានដោះលែងពីពន្ធនាគារ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

នៅក្នុងការប្រកាសមួយលើបណ្តាញសង្គម X ក្រោយការបង្ហាញមុខជាសាធារណៈលើកដំបូង សហស្ថាបនិកក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណឌីជីថល Binance រូបនេះ បាននិយាយថា លោកគឺជាអ្នកវិនិយោគរយ:ពេលវែងទៅលើវិស័យបច្ចេកវិទ្យា ហើយនឹងមិនបោះបង់ចោលជាដាច់ខាត។

គួរឲ្យដឹងថាក្រុមហ៊ុន Binance ត្រូវបានរងការពិន័យជាទឹកប្រាក់ចំនួន ៤,៣ពាន់លានដុល្លារ ក្នុងខែវិច្ឆិកា ជុំវិញការចោទប្រកាន់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីបទអនុញ្ញាតឲ្យឧក្រិដ្ឋជន និងក្រុមភេរវករប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនខ្លួនបាន។ ទន្ទឹមនឹងនោះ លោក Zhao ក៏បានយល់ព្រមបង់ប្រាក់ពិន័យផ្ទាល់ខ្លួនចំនួន ៥០លានដុល្លារ ផងដែរ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែ មុនពេលត្រូវដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៧ ខែ​កញ្ញាកន្លងទៅ។

ជម្រាបជូនផងដែរថា លោក Zhao គឺជាមហាសេដ្ឋីគ្រីបតូដ៏លេចធ្លោបំផុតមួយ ដោយមានទ្រព្យសម្បត្តិសរុបប្រមាណជាង ៣០ពាន់លានដុល្លារ។ ហើយជាមួយនឹងការជាប់ពន្ធនាគារនេះ ក៏បានធ្វើឲ្យលោកក្លាយជាអ្នកទោសដែលមានទ្រព្យសម្បត្តិច្រើនបំផុតមិនធ្លាប់មានពីមុន ផងដែរ។ នេះបើតាមសារព័ត៌មាន Bloomberg៕

The post មហាសេដ្ឋីគ្រីបតូ CZ ប្តេជ្ញាបន្តវិនិយោគក្នុងវិស័យបច្ចេកវិទ្យាបន្ថែម ក្រោយត្រូវដោះលែងពីគុក appeared first on .

ជាប់ទោស៤ខែពាក់ព័ន្ធអំពើពុករលួយ ចេញមកវិញមហាសេដ្ឋី Binance កើនទ្រព្យដល់ ៦០ពាន់លានដុល្លារ
នៅថ្ងៃទី២៧ ខែកញ្ញា ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Binance លោក Changpeng Zhao ត្រូវបានដោះលែងចេញពីពន្ធនាគារ ឲ្យមានសេរីភាពដូចជនទូទៅវិញ ក្រោយរងការកាត់ទោសអស់រយៈពេល ៤ខែ។ នេះបើតាមការចុះផ្សាយពី Yahoo Finance ។

ទោះបីជាប់ទោសក្នុងពន្ធនាគាររយៈពេលបួនខែក្តី តែបច្ចុប្បន្នលោក Zhao កើនទ្រព្យដល់ចំនួន ៦០ពាន់លានដុល្លារ ខណៈបើតាមទិន្នន័យកាលពីអំឡុង ១០ថ្ងៃមុន រូបលោកមានទ្រព្យត្រឹម ៣៣ពាន់លានដុល្លារប៉ុណ្ណោះ និងក៏នៅតែមានឈ្មោះជាមហាសេដ្ឋីមានបំផុតទី២៥ នៅលើពិភពលោកផងដែរ។

សូមជម្រាបជូនថា ទោសជាប់ពន្ធនាគារជារឿងមួយផ្នែក តែលោកក៏ត្រូវបានកាត់ក្តីឲ្យបង់ប្រាក់ពិន័យប្រហែល ៥០លានដុល្លារ ខណៈមូលហេតុចម្បងដែលធ្វើឲ្យមហាសេដ្ឋី Binance ជាប់ពន្ធនាគារដូច្នេះ កើតឡើងក្រោយរកឃើញថាជាប់ពាក់ព័ន្ធករណីអំពើពុករលួយ ដែលស៊ើបអង្កេតដោយអាជ្ញាធរអាមេរិក៕

The post ជាប់ទោស៤ខែពាក់ព័ន្ធអំពើពុករលួយ ចេញមកវិញមហាសេដ្ឋី Binance កើនទ្រព្យដល់ ៦០ពាន់លានដុល្លារ appeared first on .

ឥណ្ឌា ផាកពិន័យក្រុមហ៊ុន Binance ជាង ២លានដុល្លារ ជុំវិញករណីលាងលុយកខ្វក់
អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា ហៅកាត់ FIU បានធ្វើការផាកពិន័យ លើក្រុមហ៊ុនជួញដូរគ្រីបតូធំបំផុតលើលោក Binance ចំនួន ១៨៨,២លានរូពី ឬប្រហែល ២,២៥លានដុល្លារ បន្ទាប់ពីរកឃើញថាក្រុមហ៊ុននេះ បានបំពានច្បាប់លាងលុយកខ្វក់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កាលពីចុងឆ្នាំ២០២៣ FIU ធ្លាប់បានព្រមាន Binance ម្ដងហើយ និងផ្អាកប្រតិបត្តិការក្រុមហ៊ុនមួយនេះក្នុងប្រទេសឥណ្ឌា ក៏ប៉ុន្តែនៅខែឧសភា Binance ក៏បានដាក់ពាក្យសុំបន្តប្រតិបត្តិការណ៍នៅប្រទេសឥណ្ឌាឡើងវិញ។​

ចាប់ផ្ដើមប្រតិបត្តិការមិនបានប៉ុន្មានផង ក្រុមហ៊ុនជួញដូរគ្រីបតូធំបំផុតលើលោកមួយនេះ រួមជាមួយក្រុមហ៊ុនបរទេស ៨ផ្សេងទៀត ក៏ត្រូវបាន FIU ចោទប្រកាន់ពីបទល្មើសទាក់ទងនឹងករណីលាងលុយកខ្វក់។

សូមជម្រាបបន្ថែមថា មួយរយៈនេះ Binance ជួបប្រទះបញ្ហាជាច្រើន តួយ៉ាងកាលពីខែមុន សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ក្រុមហ៊ុននេះ ក្នុងករណីស្រដៀងគ្នា ដែលធ្វើឲ្យស្ថាបនិកក្រុមហ៊ុន មហាសេដ្ឋី Changpeng Zhao ត្រូវមានទោសជាប់ពន្ធនាគារ រយៈពេល ៤ខែឯណោះ៕

The post ឥណ្ឌា ផាកពិន័យក្រុមហ៊ុន Binance ជាង ២លានដុល្លារ ជុំវិញករណីលាងលុយកខ្វក់ appeared first on .

ទោះកំពុងជាប់ពន្ធនាគារ តែទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Binance នៅតែបន្តកើនឡើងដដែល
អតីត CEO ក្រុមហ៊ុនជួញដូរកាក់គ្រីបតូ Binance លោក Changpeng Zhao កំពុងអនុវត្តទោសក្នុងពន្ធនាគារ ខណៈទ្រព្យសម្បត្តិរបស់លោក នៅតែបន្តកើនឡើងឥតឈប់ឈរ ដោយសារតម្លៃកាក់ BNB បានកើនឡើងខ្ពស់កាលពីចុងសប្ដាហ៍មុន។

យោងតាមការចុះផ្សាយពីគេហទំព័រ The Fortune បានឲ្យដឹងថា តម្លៃកាក់ BNB បានកើនឡើងពី ៦២០ដុល្លារ ដល់ជិត ៧១៨ដុល្លារ គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ដែលធ្វើឲ្យមូលធនទីផ្សាររបស់វា មានរហូតដល់ ១០៩ពាន់លានដុល្លារ។

ការកើនឡើងនៃតម្លៃកាក់នេះ បានធ្វើឲ្យលោក Zhao ទទួលបានផលចំណេញច្រើនគួរសម បើទោះជាបច្ចុប្បន្នលោកកំពុងស្ថិតនៅក្នុងពន្ធនាគារក្ដី ពោលរយៈពេល ៦ខែនេះ លោកកើបប្រាក់ចំណេញបានរហូតដល់ជាង ៤ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានរហូតដល់ ៣៨,៥ពាន់លានដុល្លារ។

សូមជម្រាបដែរថា លោក Changpeng Zhao នឹងត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៤ខែ បន្ទាប់ពីរូបលោកបានសារភាពជាប់ពាក់ព័ន្ធ នឹងករណីលាងលុយកខ្វក់ ហើយក៏យល់ព្រមបង់ប្រាក់ពិន័យប្រមាណ ៥០លានដុល្លារផងដែរ៕

The post ទោះកំពុងជាប់ពន្ធនាគារ តែទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Binance នៅតែបន្តកើនឡើងដដែល appeared first on .

កាណាដា ពិន័យក្រុមហ៊ុន Binance ជិត ៥លានដុល្លារ ជុំវិញករណីលាងលុយ
ទីភ្នាក់ងារប្រឆាំងករណីលាងលុយកខ្វក់របស់កាណាដា បាននិយាយកាលពីថ្ងៃទី០៩ ខែឧសភាថា ក្រុមហ៊ុន Binance ត្រូវទទួលរងការពិន័យជាទឹកប្រាក់ប្រហែល ៤,៣៨លានដុល្លារ បន្ទាប់ពីរកឃើញថា បានល្មើសច្បាប់លាងលុយកខ្វក់ និងច្បាប់ហិរញ្ញប្បទានភេរវកម្ម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញទៀតថា ក្រុមហ៊ុន Binance ដែលបានបញ្ឈប់ប្រតិបត្តិការនៅប្រទេសកាណាដា កាលពីឆ្នាំមុន ក៏មិនបានរាយការណ៍ប្រាប់រដ្ឋាភិបាល ជុំវិញការទទួលសាច់ប្រាក់រាប់ម៉ឺនដុល្លារ ចន្លោះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលធ្វើឲ្យមានការសង្ស័យថា Binance មានជាប់ពាក់ព័ន្ធ នឹងការផ្ដល់ហិរញ្ញប្បទាន ដល់ក្រុមភេរវករ។

គួររំលឹកបន្ថែមថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Binance គឺបានជួបទុក្ខធ្ងន់ខ្លាំងមែនទែន ពោលត្រូវបានផាកពិន័យនៅអាមេរិកគិតជាទឹកប្រាក់ ជាង ៤ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន លោក Changpeng Zhao វិញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៤ខែ ក្រោយសារភាពកំហុស ទាក់ទងនឹងការលាងលុយកខ្វក់នៅអាមេរិក៕

The post កាណាដា ពិន័យក្រុមហ៊ុន Binance ជិត ៥លានដុល្លារ ជុំវិញករណីលាងលុយ appeared first on .