Blue Origin

មហាសេដ្ឋីគ្រីបតូចិនម្នាក់ ជះលុយជិត ៣០លានដុល្លារ ដើម្បីធ្វើដំណើរ ១០នាទី ទៅកាន់ទីអវកាស
មហាសេដ្ឋីគ្រីបតូរបស់ចិន លោក Justin Sun ដែលគេស្គាល់ថាជាអ្នកបង្កើតកាក់ Tron កាលពីពេលថ្មីៗនេះ បានចំណាយដល់ទៅ ២៨លានដុល្លារ ក្នុងការធ្វើដំណើររយ:ពេល ១០នាទី ទៅកាន់ទីអវកាស តាមរយ:រ៉ុក្កែត Blue Origin New Shepard របស់មហាសេដ្ឋី Jeff Bezos។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

បេកសកម្មទៅកាន់លំហរអាកាសរបស់ក្រុមហ៊ុន Blue Origin ដែលត្រូវបានគេស្គាល់ថា NS-34 បានហោះចេញពីរដ្ឋ West Texas នៅម៉ោង ៨:៤៣ នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ហើយបានត្រឡប់មកវិញនៅម៉ោង ៨:៥៣ នាទីព្រឹកថ្ងៃដដែល។ យោងតាមទស្សនាវដ្តី People បានរាយការណ៍ថា ជាមួយនឹងការធ្វើដំណើររយ:ពេលត្រឹមតែ ១០នាទី​ ក្រុមហ៊ុនបានផ្តល់ឲ្យអតិថិជនរបស់ខ្លួន នូវទស្សនីយភាព និងបទពិសោធដ៏អស្ចារ្យ ទៅកាន់ទីលំហអាកាស។

គួរឲ្យដឹងផងដែរថា​ លោក Justin Sun ស្ថិតនៅក្នុងចំណោមបុគ្គលល្បីៗឈ្មោះមួយចំនួនទៀត នៅក្នុងការធ្វើដំណើរនេះ។ មែនទែនទៅលោក បានដេញថ្លៃឈ្នះសំបុត្រនេះ តាំងពីឆ្នាំ២០២១ មកម្លេះ ហើយដំបូងឡើយលោកគ្រោងនឹងចូលរួមជាមួយការបាញ់បង្ហោះរបស់ New Shepard លើកដំបូងនៅឆ្នាំនោះ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារការផ្លាស់ប្តូរកាលវិភាគភ្លាមៗ។

ជម្រាបជូនផងដែរថា​ Blue Origin មិនបានបង្ហាញពីតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរទៅកាន់ទីអវកាសរបស់ខ្លួន នាពេលថ្មីៗនេះទេ ប៉ុន្តែយោងតាម Bloomberg និង Space.com បានរាយការណ៍ថា លោក Justin Sun បានបង់ប្រាក់ចំនួន ២៨លានដុល្លារ សម្រាប់កៅអីធ្វើដំណើររបស់លោក។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់លោក Justin Sun បច្ចុប្បន្នមានចំនួន ៨,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៤ ខែសីហា៕​

The post មហាសេដ្ឋីគ្រីបតូចិនម្នាក់ ជះលុយជិត ៣០លានដុល្លារ ដើម្បីធ្វើដំណើរ ១០នាទី ទៅកាន់ទីអវកាស appeared first on .

ក្រុមហ៊ុនអាវកាសរបស់មហាសេដ្ឋី Jeff Bezos ប្រកាសជម្រុះបុគ្គលិកចេញដល់ទៅ ១ ០០០ នាក់
ក្រុមហ៊ុនអាវកាស Blue Origin របស់មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos កាលពីពេលថ្មីៗនេះ កំពុងបញ្ឈប់បុគ្គលិករបស់ខ្លួនប្រហែល ១០% ពោលគឺស្មើទៅនឹងចំនួនប្រមាណ ១ ០០០ នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

យោងតាមប្រភពពីសារព័ត៌មាន CNN និង The New York Times បានបង្ហាញឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Blue Origin លោក Dave Limp បានប្រកាសពីការកាត់បន្ថយនេះ តាមរយ:ការ​ផ្ញើ​អ៊ីមែលទៅកាន់បុគ្គលិកដែលត្រូវបញ្ឈប់ចេញពីការងារ ដោយផ្ទាល់។

គួរឲ្យដឹងផងដែរថា ជុំវិញការកាត់បន្ថយនេះ នឹងប៉ះពាល់ដល់បុគ្គលិកផ្នែកវិស្វកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការគ្រប់គ្រងគម្រោង និងអ្នកគ្រប់គ្រងទូទៅ ផងដែរ។

Blue Origin បច្ចុប្បន្នត្រូវបានគេរាយការណ៍ថាមានបុគ្គលិកសរុបប្រហែល ១០ ០០០ នាក់ ដូច្នេះ​ការ​បញ្ឈប់​ការងារ​​ចុងក្រោយនេះ អាចនឹងត្រូវកាត់បន្ថយចំនួនបុគ្គលិកសរុបរបស់ខ្លួនដល់ទៅ ១០% ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Times។

ទន្ទឹមនឹងនេះ លោក Dave Limp បាននិយាយថា ៖”ក្រុមហ៊ុនរបស់យើង ទទួលបានភាពរីកចម្រើន និងជួលបុគ្គលិកថ្មីៗជាច្រើនមិនគួរឲ្យជឿក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាមួយនឹងការរីកចម្រើននោះ បាននាំមកនូវកន្លែងទំនេរៗនៅក្នុងការិយាល័យកាន់តែច្រើន ដូច្នេះវាបានធ្វើឲ្យមានការផ្តោតអារម្មណ៍តិចជាងអ្វីដែលយើងត្រូវការ”។ លោក Dave បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនមានភាពចាំបាច់ដើម្បីរៀបចំតួនាទីរបស់បុគ្គលិកឡើងវិញ ដើម្បីអនុវត្តអាទិភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ជម្រាបជូនថា លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Blue Origin ឡើងក្នុងឆ្នាំ២០០០ ពោលមុនពេលមហាសេដ្ឋី Elon Musk បានបង្កើតក្រុមហ៊ុន SpaceX នៅពីរឆ្នាំក្រោយ។ មហាសេដ្ឋីកំពូលរបស់ពិភពលោកទាំងពីរ បាននិយាយថា ពួកគេសុទ្ធសឹងតែមានគោលបំណងធំដូចគ្នា ពោលគឺចង់ជួយមនុស្សជាតិយល់ដឹងកាន់តែច្បាស់បន្ថែមទៀត នៅក្នុង​​ទី​លំហ​​អាកាស៕

The post ក្រុមហ៊ុនអាវកាសរបស់មហាសេដ្ឋី Jeff Bezos ប្រកាសជម្រុះបុគ្គលិកចេញដល់ទៅ ១ ០០០ នាក់ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋី Jeff Bezos គ្រោងបង្ហោះយានអវកាសនាសប្ដាហ៍ក្រោយ
ក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos បានប្រកាសថា ពួកគេនឹង​បង្ហោះយានអវកាស New Shepard ទៅកាន់លំហអាកាស យ៉ាងលឿនបំផុតនាថ្ងៃទី ១៨ ខែធ្នូខាងមុខ ដើម្បីត្រៀមចាប់ផ្ដើមអាជីវកម្មទេសចរណ៍តាមលំហអាកាស។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

សម្រាប់ការបាញ់បង្ហោះយានអវកាសខាងមុខនេះផងដែរ ក្រុមហ៊ុន Blue Origin បានផ្ដល់ដំណឹងថា យានមួយនោះ នឹងមិនមានផ្ទុកមនុស្សឡើយ ដោយគ្រាន់តែផ្ទុកនូវឧបករណ៍​ស្រាវជ្រាវ និងវិទ្យាសាស្ត្រ ចំនួន ៣៣ហិប ដើម្បីជួយដល់ការធ្វើពិសោធន៍នៅក្នុងលំហអាកាស។

គួររំលឹកបន្តិចថា យានអវកាស New Shepard របស់ Blue Origin នេះ គឺត្រូវបានហាមឃាត់ មិនឲ្យដំណើរការ តាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយសារមានកំហុសបច្ចេកទេស អំឡុងពេល​បាញ់បង្ហោះសាកល្បង ពោលគ្រាន់តែហោះឡើងបានតែមួយនាទី យានមួយនោះក៏មានបញ្ហា តែសំណាងល្អដែលគ្រានោះ មិនមានមនុស្សនៅក្នុងយាន។

លុះដល់ខែមីនាឆ្នាំនេះ ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក ក៏ចេញមុខបង្ហាញពីកំហុស​នៃយានអវកាស New Shepard ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានបិទការស៊ើបអង្កេតទាក់ទង​នឹងបញ្ហាមួយនេះ ដោយយល់ស្របជាមួយការលើកឡើងរបស់ក្រុមហ៊ុន និងបានបញ្ជាឲ្យ Blue Origin ធ្វើការកែតម្រូវយានមួយនេះ រហូតដល់ ២១ចំណុច ទើបអនុញ្ញាតឲ្យបង្ហោះទៅលំហអាកាសបាន៕

The post ក្រុមហ៊ុនមហាសេដ្ឋី Jeff Bezos គ្រោងបង្ហោះយានអវកាសនាសប្ដាហ៍ក្រោយ appeared first on .

បុគ្គលស្និទ្ធស្នាលជាមួយស្ថាបនិក Amazon ត្រូវបានតែងតាំងជា CEO ថ្មីនៃក្រុមហ៊ុន Blue Origin
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា លោក Dave Limp ដែលបានប្រកាសលាលែងតំណែងពីបុគ្គលិកជាន់ខ្ពស់នៅ Amazon នឹងត្រូវមកបន្តតំណែង​ជា​ CEO នៃក្រុមហ៊ុន Blue Origin ពីលោក Bob Smith។

លោក Dave Limp

អតីតបុគ្គលិក Amazon ម្នាក់នេះ នឹងត្រូវចូលកាន់តំណែងថ្មីនាថ្ងៃទី០៤ ខែធ្នូ ខណៈលោក Smith នឹងត្រូវអស់តួនាទីនៅថ្ងៃទី០២ ខែមករា ដោយសារត្រូវរង់ចាំការផ្ទេរតំណែង CEO របស់ក្រុមហ៊ុន។

លោក Bob Smith

គួររំលឹកដែរថា លោក Limp គឺធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos អំឡុងពេលមហាសេដ្ឋីអាមេរិករូបនេះ នៅកាន់តំណែងជា CEO ប្រចាំក្រុមហ៊ុន ខណៈអនាគតមេធំថ្មីរបស់ Blue Origin មានបទពិសោធន៍ក្រាស់ក្រែលជាមួយ Amazon បន្ទាប់ពីធ្វើការនៅទីនោះរយៈពេល ១៣ឆ្នាំ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Blue Origin បានប្រាប់ទៅកាន់សារព័ត៌មាន CNBC ថា លោក Limp គឺជាអ្នកច្នៃប្រឌិតខ្ពស់ ដោយគិតពីអ្វីដែលអតិថិជនចង់បានជាចំបង ខណៈលោក​ក៏មានបទពិសោធន៍ជោគជាំ នៅក្នុងវិស័យបច្ចេកវិទ្យា និងការដឹកនាំក្រុមហ៊ុនធំៗផងដែរ៕

The post បុគ្គលស្និទ្ធស្នាលជាមួយស្ថាបនិក Amazon ត្រូវបានតែងតាំងជា CEO ថ្មីនៃក្រុមហ៊ុន Blue Origin appeared first on .

អតីតមន្ត្រីយោធាផ្កាយ ៤ ប្រកាសចូលបម្រើការងារនៅ Blue Origins
ក្រុមហ៊ុន Blue Origin បានធ្វើការប្រកាសកាលពីថ្ងៃទី ១៥ ខែមិថុនាថា អតីតនាយឧត្តមសេនីយ៍​ នៃអគ្គបញ្ជាការកងទ័ពអាមេរិក លោក John Hyten នឹងចូលរួមជាមួយក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋី លោក Jeff Bezos នាមជានាយកប្រតិបត្តិរបស់មូលនិធិ Club for the Future និងជាទីប្រឹក្សាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផងដែរ ។

គួរឱ្យដឹងថា លោក Hyten ដែលបានប្រកាសចូលនិវត្តន៍កាលពីខែវិច្ឆិកា បន្ទាប់ពីបានបម្រើការអស់រយ:ពេល ៤០ ឆ្នាំ នៅក្នុងជួរកងទ័ពអាកាសសហរដ្ឋអាមេរិក គឺត្រូវបានគេស្គាល់ថាជាមន្ត្រីយោធាលំដាប់ខ្ពស់បំផុតទី ២ ក្នុងប្រទេស ។ ហើយនៅក្នុងនាមជានាយឧត្តមសេនីយ៍​ លោកទទួលបានភារកិច្ច ត្រួតនិត្យតម្រូវការរួម ដែលរួមទាំងការត្រួតពិនិត្យរាល់ការទិញចូលសម្ភារ:យោធាផងដែរ ខណ:ពីមុនលោកធ្លាប់ធ្វើជាមេបញ្ជាការទ័ព​អវកាស និងបញ្ជការយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ​។

យ៉ាងណា លោក Bob Smith នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Blue Origin បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយ នៅក្នុងពេលថ្មីៗនេះ ថា ៖ ” យើងមានកត្តិយសខ្លាំងណាស់ ក្នុងការទទួលលោក Hyten នៅក្នុងនាមជាអ្នកជំនាញ លើភាពជាអ្នកដឹកនាំ និងជំនាញផ្នែកអវកាសដ៏អស្ចារ្យ មកកាន់ក្រុមហ៊ុន Blue Origin និង Club for the Future របស់យើង ” ។

បញ្ជាក់ថា លោក Hyten កំពុងចូលរួមជាមួយក្រុមហ៊ុន Blue Origin នៅពេលដែលក្រុមហ៊ុន កំពុងប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ទៅលើរ៉ុកក្កែតប្រភេទទម្ងន់ធ្ងន់ New Glenn របស់ខ្លួន ដើម្បីសម្លឹងរកការប្រកួតប្រជែងជាថ្មីម្តងទៀត ដើម្បីក្លាយជាក្រុមហ៊ុន ដែលផ្តល់ជូនសេវាបង្ហោះយានអវកាសសម្រាប់សន្តិសុខជាតិ ។

រំលឹកផងដែរថា Blue Origin នៅក្នុងឆ្នាំ ២០២០ ធ្លាប់បានចាញ់ ក្រុមហ៊ុន United Launch Alliance និង SpaceX សម្រាប់ទទួលយកសេវាកម្មនេះ ។ ប៉ុន្តែយ៉ាងណា រ៉ុកក្កែតប្រភេទ New Glenn ត្រូវបានរំពឹងថាអាចនឹងមានប្រៀបជាក្រុមហ៊ុនដៃគូប្រជែង នៅពេលដែលកិច្ចសន្យាក្នុងការបាញ់បង្ហោះ នឹងត្រូវបានបំពេញឡើងវិញ នៅឆ្នាំ ២០២៤ ៕

ប្រភព: Spacenews

The post អតីតមន្ត្រីយោធាផ្កាយ ៤ ប្រកាសចូលបម្រើការងារនៅ Blue Origins appeared first on .

មហាសេដ្ឋី Ken Griffin ចាយ​លុយ ៨ លាន​ដុល្លារ​ទិញ​សំបុត្រ​យាន​អវកាស​ជូន​គ្រូ​បង្រៀន ២ រូប
កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ការ​ដាក់ដេញ​ថ្លៃ​សំបុត្រ​ទៅ​ទស្សនា​លំហ​អាកាស​របស់​ក្រុមហ៊ុន Blue Origin បាន​ប្រព្រឹត្ត​ឡើង ហើយ​មហាសេដ្ឋី Ken Griffin ក៏​បាន​យក​ដេញ​ថ្លៃ​ទិញ​បាន ២ កៅអី​នៅ​ក្នុង​កម្មវិធី​មួយ​នោះ​ផងដែរ។

យ៉ាងណា កៅអី​សម្រាប់​យាន​អវកាស​ខាងលើ​គឺ​នឹង​មិន​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ឡើយ ពោល​គឺ​មហាសេដ្ឋី​អាមេរិក​រូបនេះ​នឹង​បរិច្ចាគ​ឱកាស​មាស​ខាងលើ ទៅ​កាន់​គ្រូបង្រៀន​ ២​ រូប​នៅ​ទីក្រុង New York។

បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នករៀបចំ​កម្មវិធី​ដែល​បាន​ទម្លាយ​ទៅ​កាន់ FOX Business បាន​ឲ្យ​ដឹង​ថា ស្ថាបនិក Citadel Securities បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ ៨ លាន​ដុល្លារ ចំពោះ​ការ​ដេញ​ថ្លៃ​ខាងលើ។

ដោយឡែក ចំពោះ​ការប្រគល់​រង្វាន់​កៅអី​ទៅ​ទស្សនា​លំហអាកាស​នេះ​វិញ គឺ​នឹង​រៀបចំ​ឡើង​តាម​ការ​សហការ​រវាង​អង្គការ Robin Hood និង​នាយកដ្ឋាន​អប់រំ​នៃ​ទីក្រុង​ញូវយ៉ក​ ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន ២ រូប​នោះ ខណៈ​ការ​ប្រកាស​នឹង​ធ្វើឡើង​នា​ពេល​ឆាប់ៗ​ខាងមុខ។

បញ្ជាក់​ដែរ​ថា ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ហោះហើរ​មួយ​នោះ​វិញ គឺ​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ​គ្រាន់តែ​ត្រូវ​បាន​បង្ហើប​ត្រួសៗ​ថា អាច​នឹង​ចេញដំណើរ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣៕

ប្រភព: Foxbusiness

The post មហាសេដ្ឋី Ken Griffin ចាយ​លុយ ៨ លាន​ដុល្លារ​ទិញ​សំបុត្រ​យាន​អវកាស​ជូន​គ្រូ​បង្រៀន ២ រូប appeared first on .

ក្រុមហ៊ុន​សេដ្ឋី Jeff Bezos ទទួលបាន​​ទឹកប្រាក់​រយ​លាន​ដុល្លារ​ពី​អង្គការ​ NASA ពី​គម្រោង​អភិវឌ្ឍ​ស្ថានីយ​អវកាស
រដ្ឋបាល​អាកាសចរណ៍​ជាតិ និង​អវកាសអាមេរិក​​ហៅកាត់ NASA បានចំណាយ​​ថវិកា​ប្រមាណ ៤១៥,៦ លាន​ដុល្លារ​អាមេរិក ទៅក្រុមហ៊ុន Blue Origin របស់​មហាសេដ្ឋី Jeff Bezos ក្រុមហ៊ុន​ម៉ៅការ​ Northrop Grumman Corp និង​ Nanoracks សម្រាប់គម្រោង​​សាងសង់​ស្ថានីយ​អវកាស​​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម។

ទឺកប្រាក់​ដ៏ច្រើន​សន្ធឹកនេះ ជា​ការ​លើកទឹកចិត្ត​សម្រាប់​​ក្រុមហ៊ុន​ឯកជន ដែល​បាន​​ចូលរួម​ចំណែកគាំទ្រ​ដល់​គម្រោង​អភិវឌ្ឍ​វិស័យ​​អវកាស​របស់​រដ្ឋាភិបាល​អាមេរិក។

NASA បាន​ប្រគល់​ទឹកប្រាក់​ប្រមាណ ១៣០ លាន​ដុល្លារ​អាមេរិក​ទៅកាន់​ក្រុមហ៊ុន Blue Origin សម្រាប់​ការ​អភិវឌ្ឍន៍​ស្ថានីយ​អវកាស Orbital Reef ដែល​គម្រោង​នេះ​គឺ​ជា​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Sierra Space និង Boeing Co. ។

ដោយឡែក ក្រុមហ៊ុន​បណ្ដាក់ទុន Nanoracks ទទួល​បាន​ថវិកា​ច្រើនជាងគេ ១៦០ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​អវកាស Starlab ដែល​ចូលរួម​សហការ​ពី​ក្រុមហ៊ុន Lockheed Martin Corp និង Voyager Space ខណៈ​ការ​សាងសង់​នឹង​ធ្វើឡើង​នៅ​ឆ្នាំ ២០២៧។

រីឯ​ក្រុមហ៊ុន​ម៉ៅការ Northrop Grumman Corporation វិញ​ទទួល​បាន​ចំណែក​តិច​ជាង​ Blue Origins បន្តិច​ពោល​គឺ​ទទួល​បាន ១២៥,៦ លាន​ដុល្លារ​អាមេរិក៕

ប្រភព: news18

The post ក្រុមហ៊ុន​សេដ្ឋី Jeff Bezos ទទួលបាន​​ទឹកប្រាក់​រយ​លាន​ដុល្លារ​ពី​អង្គការ​ NASA ពី​គម្រោង​អភិវឌ្ឍ​ស្ថានីយ​អវកាស appeared first on .

សំណាង​ម៉្លេះ! ​យុវជន​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ មាន​ឱកាស​ហោះ​ទៅ​កាន់​លំហអាកាស​ជាមួយ​មហាសេដ្ឋី​ Jeff Bezos
មហាសេដ្ឋី​មាន​ដាច់​គេ​ក្នុង​ពិភពលោក​លោក Jeff Bezos បាន​ធ្វើ​ដំណើរ​ទៅកាន់​លំហអាកាស​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី ២០ កក្កដា​កន្លងទៅ​។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយ​ការ​ហោះហើរ​លើក​ដំបូង​នៃ​ក្រុមហ៊ុន Blue Origin ទៅ​កាន់​លំហអាកាស​នេះ​ទៀតសោត​ គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​ស្ថាបនិក​ក្រុមហ៊ុន Amazon ក៏​មាន​វត្តមាន​របស់​បងប្រុស​លោក​គឺ Mark និង​អវកាសយានិក​វ័យ ៨២ ឆ្នាំ Wally Funk ដែល​បាន​ក្លាយ​ជា​អវកាសយានិក​វ័យ​ចំណាស់​ជាងគេ​ដែល​ហោះ​ទៅកាន់​លំហអាកាស​។

អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​នោះ​គឺ វត្តមាន​យុវជន​វ័យ ១៨ ឆ្នាំ​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ ក៏​មាន​ឈ្មោះ​ជា​អ្នក​ធ្វើ​ដំណើរ​ទៅកាន់​ទី​អវកាស​ជាមួយ​យាន Blue Origin ដែល​គេ​គឺ​មាន​ឈ្មោះ Oliver Daemen។

អាច​និយាយ​ថា​ជា​សំណាង​របស់​ Oliver ដែល​អាច​ធ្វើ​ដំណើរ​ជាមួយ​មហាសេដ្ឋី Jeff Bezos បាន​ ព្រោះ​កៅអី​របស់​គេ​គឺ​ដើមឡើយ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មួយ​រូប​ដែល​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ទិញ​សំបុត្រ​ហោះ​ទៅ​កាន់​លំហអាកាស​មុន​គេ​បង្អស់​ជាមួយ Bezos ក្នុង​តម្លៃ ២៨ លាន​ដុល្លារ។

យ៉ាងណាមិញ​ បុគ្គល​ខាងលើ​បែរ​ជា​មិន​អាច​ហោះហើរ​តាម​កាលកំណត់​បាន ក្រោម​បញ្ហា​មាន​ភារកិច្ច​ចាំបាច់​ផ្សេង​ទៀត​នៅ​ថ្ងៃ​នោះ និង​សម្រេច​ធ្វើដំណើរ​នា​ពេលក្រោយ​វិញ ដែល​ធ្វើ​ឲ្យ​ឪពុក​Oliver លោក Jose Daemen មាន​ឱកាស​ទិញ​កៅអី​ទំនេរ​មួយ​នោះ​ជូន​កូនប្រុស​លោក​វិញ ខណៈ​តម្លៃ​គឺ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ឡើយ។

បញ្ជាក់​ដែរ​ថា Jose Daemen គឺ​ជា​ CEO នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​មួយ​នៅ​ប្រទេស​ហូឡង់ ដែល​មាន​ឈ្មោះ​ថា Somerset Capital Partners ហើយ​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក​វិញ​គឺ​គេ​ប៉ាន់​ប្រមាណ​ថា​ ស្ថិត​ក្នុង​ចន្លោះ​ពី ៥០០ លាន​ទៅ ១,២ ពាន់​លាន​ដុល្លារ ព្រោះ​ត្រឹម​សំបុត្រ​តម្លៃ​ខ្ទង់ ២៨ លាន​ដុល្លារ គឺ​លោក​ទិញ​ទាំង​គ្មាន​ការ​ស្ទាក់ស្ទើរ​ផង។

រំលឹក​ដែរ​ថា យាន​អវកាស Blue Origin ដែល​បាន​ហោះ​ទៅកាន់​លំហអាកាស គឺ​មាន​ការ​ហោះហើរ​ត្រឹម​រយៈពេល​ ១១ នាទី​ប៉ុណ្ណោះ រាប់​បញ្ចូល​ទាំង​ការ​វិល​ត្រឡប់​មក​ផែនដី​វិញ៕

ប្រភព: distractify

The post សំណាង​ម៉្លេះ! ​យុវជន​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ មាន​ឱកាស​ហោះ​ទៅ​កាន់​លំហអាកាស​ជាមួយ​មហាសេដ្ឋី​ Jeff Bezos appeared first on .