Boris Johnson

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បន្តកើបលុយបានជាង ១ លានដុល្លារ ទោះអស់តំណែង
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា ទទួលបានទឹកប្រាក់ជាង ១ លានផោន (១,២ លានដុល្លារ) ពីប្រាក់ឈ្នួល ដែលទទួលបានពីការចូលរួមនៅក្នុងកម្មវិធីធំៗជាច្រើន សម្រាប់ការថ្លែងសុន្ទរកថារបស់លោក ចាប់តាំងពីអស់តំណែង កាលពីខែកញ្ញាកន្លងទៅ ។ នេះបើយោងតាមសារព័ត៌មាន AFP ។

ដោយសារតែភាពល្បីល្បាញខាងវោហាសាស្រ្ត លោក Johnson ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានស្ថាប័នធំៗជាច្រើន អញ្ជើញលោកទៅថ្លែងសុន្ទរកថា នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងកិច្ចប្រជុំកំពូលដែលរៀបចំធ្វើឡើងដោយទូរទស្សន៍ CNN នៅក្នុងប្រទេសព័រទុយហ្គាល់ និងការពិភាក្សាមួយផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌាផងដែរ ។

តាមរយ:ការងារនេះ បានធ្វើឱ្យលោក Johnson ទទួលបានប្រាក់ឈ្នួល ចាប់ពី ២១៥ ០០០ ផោន ដល់ ២៧៧ ០០០ ផោន (២៦៧ ០០០ ដុល្លារ ដល់ ៣៤៤ ០០០ ដុល្លារ) នៅក្នុងកម្មវិធីនីមួយៗ ។ នេះបើតាមឯកសារផ្លូវការមួយ ដែលបានបង្ហាញដោយគេហទំព័រ របស់សភាចក្រភពអង់គ្លេស ។

រំលឹកផងដែរថា បុរសវ័យ ៥៨ ឆ្នាំរូបនេះ បានសម្រេចចិត្ត ប្រកាសលាលែងចេញពីតំណែង ជានាយរដ្ឋមន្ត្រីរបស់គាត់  បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់គាត់យ៉ាងខ្លាំង។ ប៉ុន្តែបច្ចុប្បន្ននេះ លោកនៅតែបន្តធ្វើជាសមាជិកសភា សម្រាប់គណបក្សអភិរក្ស ដែលកំពុងកាន់អំណាចដដែល៕

The post អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បន្តកើបលុយបានជាង ១ លានដុល្លារ ទោះអស់តំណែង appeared first on .

សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ បដិសេធ​មិន​បរិច្ចាគ​លុយ​កន្លះ​លាន​ផោន បើ Boris Johnson គ្មាន​ឈ្មោះ​បោះឆ្នោត
បច្ចុប្បន្ន​ ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​កំពុង​ប្រព្រឹត្ត​ឡើង បន្ទាប់​ពី​លោក Boris Johnson ប្រកាស​ថា នឹង​ចុះចេញ​ពី​តំណែង ក្រោយ​មាន​បញ្ហា​រកាំរកូស​ក្នុង​ជួររដ្ឋាភិបាល ក៏​ដូចជា​រឿង​អាស្រូវ​ជា​ច្រើន។

ទាក់ទង​នឹង​ការ​ជ្រើស​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​នេះ​ផងដែរ សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ Peter Cruddas បាន​ទម្លាយ​ឲ្យ​ដឹងថា លោក​មាន​បំណង​បរិច្ចាគ​ទឹកប្រាក់​ប្រមាណ ៥០០ ០០០ ផោន ប៉ុន្តែ​គម្រោង​អាច​នឹង​ប្រែប្រួល ដោយសារ​លោក Johnson លែង​កាន់​តំណែង។

ប្រាប់​ទៅ​កាន់ Sunday Times ស្ដេចត្រាញ់​នៃ​ទីក្រុង​ឡុង​បាន​និយាយ៖ “ខ្ញុំ​មាន​បំណង​ចង់​បរិច្ចាគ​ទឹកប្រាក់ ៥០០ ០០០ ផោន​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​វា​អាច​នឹង​មិន​កើតឡើង លុះត្រាតែ​ពួកគេ​ផ្ដល់ឱកាស​ឲ្យ Boris ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នាយករដ្ឋមន្ត្រី”។

សូមជម្រាប​ដែរ​ថា Boris Johnson និង Peter Cruddas គឺ​មាន​ទំនាក់ទំនង​មិន​ធម្មតា ដោយសារ​កាលពី​ឆ្នាំទៅ​នាយករដ្ឋមន្ត្រី​រូបនេះ បាន​តែងតាំង​សេដ្ឋី​អង់គ្លេស​ជា​សមាជិក​សភា​ទី ២ នៃ​ជួរ​រដ្ឋាភិបាល ដែល​ទទួល​បាន​គោរមងារ “Lords” បើ​ទោះ​ជា​មាន​ការ​ជំទាស់​ពី​គណៈកម្មការ​តែងតាំង​តំណែង​ក្ដី៕

The post សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ បដិសេធ​មិន​បរិច្ចាគ​លុយ​កន្លះ​លាន​ផោន បើ Boris Johnson គ្មាន​ឈ្មោះ​បោះឆ្នោត appeared first on .

មកស្គាល់បេក្ខភាពនាំមុខគេទាំង ៨ រូប នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស
បេក្ខភាពចំនួន ៨ រូប កំពុងតែនាំមុខគេ នៅក្នុងការបោះឆ្នោតជុំទីមួយ សម្រាប់ការចូលកាន់តំណែងជំនួស លោក Boris Johnson នាមជាមេដឹកនាំរបស់គណបក្សភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអង់គ្លេស ខណ:ពេលដែលការបោះឆ្នោត គ្រោងនឹងបញ្ចប់ជាផ្លូវការ នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខ ។

ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Boris Johnson បានប្រកាសថានឹងលាលែងចេញពីតំណែងរបស់លោក នៅពេលដែលរដ្ឋមន្ត្រីក្នុងមុខតំណែងផ្សេងទៀត រួមទាំងជំនួយការសមាជិកសភានៅក្នុងបក្ស មិនតិចជាង ៥០ បានសុំលាលែងពីតំណែងជាបន្តបន្ទាប់ ស្របពេលដែលការគាំទ្ររបស់លោក Johnson បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយលេចឡើងរឿងអាស្រូវថ្មីៗមួយចំនួន ។

គួរឱ្យដឹងថា មេដឹកនាំបក្សអភិរក្សថ្មី នឹងត្រូវបានជ្រើសរើស នៅក្នុងការបោះឆ្នោតពីរដំណាក់កាល ដែលក្នុងនោះមានសមាជិកសភាមកពីបក្សកាន់អំណាច ចំនួន ៣៥៨ នាក់ ខណ:នឹងត្រូវបោះឆ្នោតជម្រុះ រហូតដល់សល់បេក្ខភាពចុងក្រោយចំនួន ២ នាក់ ហើយចំពោះបេក្ខភាពណា ដែលមិនទទួលបានសំឡេងឆ្នោតយ៉ាងហោចណាស់ ៣០ សំឡេង នឹងត្រូវកាត់ឈ្មោះចេញ ក្នុងការបោះឆ្នោតមួយជុំ ។

ជាងនេះទៅទៀត បេក្ខភាព ត្រូវមានសមាជិកសភាយ៉ាងហោចណាស់ ២០ រូប ដើម្បីគាំទ្រចូលរួមប្រកួតប្រជែង ពោលគឺកើនឡើងពីចំនួនធម្មតា ៨ រូប ហើយប្រសិនបើបេក្ខភាពណាមួយ ដែលមិនទទួលបានការគំាទ្រពីសមាជិកសភា ចំនួន ៣០ រូប ក្នុងសន្លឹកឆ្នោតដំបូងទេនោះ នឹងត្រូវលុបឈ្មោះចោល ។

បញ្ជាក់ផងដែរថា នៅក្រោមប្រព័ន្ធសភារបស់ចក្រភពអង់គ្លេស អ្នកដែលត្រូវជំនួសតំណែងរបស់លោក Boris Johnson នឹងក្លាយជានាយករដ្ឋមន្ត្រីរបស់អង់គ្លេសដោយស្វ័យប្រវត្តិ ពោលគឺមិនចាំបាច់មានការបោះឆ្នោតជាសកលនោះឡើយ ។

ខាងក្រោមនេះ គឺជាឈ្មោះបេក្ខភាពកំពុងនាំមុខគេទាំង ៨ រូប សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ៖

Rishi Sunak

លោក Rishi ដែលបានលាលែងចេញពីតំណែងជាអ្នកត្រួតពិនិត្យកិច្ចការងារជាតិ និងធ្លាប់បានជំរុញឱ្យមានការបះបោរប្រឆាំងទៅនឹងលោក Johnson បានលេចវត្តមាន ក្លាយជាបេក្ខភាពដ៏មានប្រជាប្រិយភាព ក្នុងការក្លាយជាមេដឹកនាំរបស់បក្ស ។

Penny Mordaunt

លោកស្រី Penny ជាលេខាការពារជាតិស្រ្តីដំបូង របស់ចក្រភពអង់គ្លេស ដែលឥឡូវនេះ កំពុងបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្មវ័យក្មេង ហើយបច្ចុប្បន្នក៏ជាបេក្ខភាព នាំមុខគេមួយរូបផងដែរ សម្រាប់តំណែងជានាកយរដ្ឋមន្ត្រីថ្មី ។

Liz Truss

លោកស្រី Liz ជារដ្ឋមន្ត្រីការបរទេសស្រ្តី ដំបូងរបស់ចក្រភពអង់គ្លេស ក៏បានចូលរួមក្នុងការប្រកួតប្រជែងតំណែងដ៏ធំនេះផងដែរ ជាមួយនឹងការសន្យាថា នឹងផ្តោតទៅលើការកាត់បន្ថយពន្ធ ចាប់ពីថ្ងៃដំបូង នៅពេលឡើងកាន់តំណែង ។

Tom Tugendhat

បុរសវ័យ ៤៩ ឆ្នាំ គឺជាប្រធានគណៈកម្មាធិការជ្រើសរើសកិច្ចការបរទេសដ៏មានឥទ្ធិពល និងជាសមាជិកសភា ដែលនិយាយដោយឥតសំចៃមាត់ ក្នុងការរិះគន់លើលោក Johnson និងពេលខ្លះក៏បាននិយាយរិះគន់ទៅលើសហរដ្ឋអាមេរិកផងដែរ ។

Jeremy Hunt

ក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Jeremy Hunt កំពុងឈរឈ្មោះសម្រាប់តំណែងមួយផ្សេងទៀត ក្នុងការក្លាយជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីចាញ់លោក Johnson ក្នុងឆ្នាំ ២០១៩។

Kemi Badenoch

លោកស្រី គឺជាបេក្ខភាពដ៏សំខាន់មួយផ្សេងទៀត ដែលមានភាគរយច្រើនសម្រាប់តំណែងនេះ ខណ:នៅវ័យត្រឹម ៤២ ឆ្នាំ លោកស្រីបានឡើងឋានៈយ៉ាងឆាប់រហ័ស ចាប់តាំងពីបានក្លាយជាសមាជិកសភានៅក្នុងឆ្នាំ ២០១៧ ។

Nadhim Zahawi

បុរសវ័យ ៥៥ ឆ្នាំ ត្រូវបានតែងតាំងជាអ្នកត្រួតពិនិត្យកិច្ចការងារជាតិ នាពេលថ្មីៗនេះ ហើយនៅ តិចជាងពីរថ្ងៃប៉ុណ្ណោះ ក្រោយការតែងតាំង លោកបានអំពាវនាវឱ្យលោក Jonhson ចុះលាលែងពីតំណែង។

Suella Braverman

ចុះក្រោយ គឺអគ្គមេធាវី លោកស្រី Suella Braverman ជាបេក្ខភាពដំបូង ដែលបានប្រកាសថាលោកស្រី នឹងចូលរួមក្នុងការប្រជែង យកតំណែងជាមេដឹកនាំ សូម្បីតែមុនពេល Johnson បាននិយាយថាគាត់នឹងលាលែងពីតំណែងក៏ដោយ ។

The post មកស្គាល់បេក្ខភាពនាំមុខគេទាំង ៨ រូប នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស appeared first on .

នាយករដ្ឋមន្រ្តីអង់គ្លេស​ កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ​ជា​ច្រើន​ឡើង​ល្វីងមុខ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន​ បាន​បន្ត​បដិសេធ​មិន​ចុះ​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី​ទេ​នៅ​ពេល​នេះ ទោះបីរដ្ឋមន្រ្តី​ទាំង ៣ ក្រសួងរបស់លោក​លា​ចុះ​ពី​តំណែងជាបន្តបន្ទាប់ក៏ដោយ។

រដ្ឋមន្ត្រីទាំង ៣ក្រសួងនោះ គឺរដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បាន​លា​ចុះ​ពី​តំណែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​យប់​ថ្ងៃ​អង្គារ ទី៥ កក្កដា រដ្ឋលេខាធិការ​ទទួល​បន្ទុក​កុមារ និង​គ្រួសារ​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ថ្ងៃ​ពុធ ទី៦ កក្កដា ម្សិលមិញ។

បើតាមសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា មូលហេតុ​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​រដ្ឋាភិបាល​ទាំង ៣រូប​សម្រេចចិត្ត​លា​ចុះ​ពី​តំណែង​ពេល​នេះ គឺ​មិនពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ បូរីស ចនសុន។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ចនសុន​ បាន​បន្ត​បដិសេធ​មិន​លា​ចុះ​ពី​តំណែង ក្នុង​ថ្ងៃ​ពុធ ទី៦ កក្កដានេះ។

គួរ​បញ្ជាក់​ថា នាយករដ្ឋមន្រ្តី បូរីស ចនសុន​ កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ​ជា​ច្រើន​ឡើង​ល្វីងមុខទៅហើយ។ ទី១ រឿងអាស្រូវ​ដែល​លោក​បាន​រៀបចំ​ពិធី​ជប់លៀង​នៅ​ក្នុង​គេហដ្ឋាន​នាយករដ្ឋមន្រ្តី ខណៈ​ដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​ការ​បិទខ្ទប់​ដោយ​កូវីដ១៩ កាល​ពី​ឆ្នាំ ២០២១។ ទី២ រឿង​អាស្រូវ​ផ្លូវភេទ​ជា​ច្រើន​នៅ​ក្នុង​សភា ក្នុង​នោះ មាន​តំណាងរាស្រ្ត​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ចាប់​រំលោភ​ត្រូវ​បាន​ចាប់​ខ្លួន រួច​ត្រូវ​បាន​ដោះលែង​បណ្តោះអាសន្ន​នៅ​ពាក់​កណ្តាល​ខែ​ឧសភា និង​តំណាងរាស្រ្ត​ម្នាក់​ទៀត​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ខែ​មេសា ក្រោយ​ពី​បាន​មើល​កុន​អាសអាភាស​លើ​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​សភា៕

The post នាយករដ្ឋមន្រ្តីអង់គ្លេស​ កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ​ជា​ច្រើន​ឡើង​ល្វីងមុខ appeared first on .

(វីដេអូ) Boris Johnson ជា​ថ្នាក់​ដឹកនាំ​ពិភពលោក​តំបូង ដែល​ហ៊ាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ ខណៈ​រុស្ស៊ី​នៅ​បន្ត​ការ​ឈ្លានពាន​នៅ​ឡើយ
ថ្វី​បើ​កង​កម្លាំង​រុស្ស៊ី​បាន​ធ្វើ​ការ​ដកទ័ព​របស់​ពួកគេ​ចេញ​ពី​ភូមិសាស្ត្រ​មួយ​ចំនួន​នៅ​ប្រទេស​អ៊ុយក្រែន​ក៏​ពិតមែន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា សង្គ្រាម​បាន​បញ្ចប់​ឡើយ ដ្បិត​ដំណោះស្រាយ​ជាក់លាក់ និង​ការព្រមព្រៀង​រវាងគ្នា​ នឹង​គ្នា​នៅ​មិនទាន់​សម្រេច​បាន​ដាច់ស្រេច​រវាង​ភាគី​ទាំងសងខាង។

ដោយសារ​អ៊ុយក្រែន​កំពុង​ស្ថិត​នៅ​ស្ថានការណ៍​ដ៏​តានតឹង​មួយ​នេះ ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​បាន​ជួយ​ជា​ជំនួញ​ស្បៀងអាហារ និង​កញ្ចប់​ជំនួយ​សប្បុរសធម៌​ជាច្រើន ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋធានី​នៃ​ប្រទេស​មួយ​នេះ​គឺ​មាន​ហានិភ័យ​នៅឡើយ។

យ៉ាងណា ក្រោយ​រុស្ស៊ី​ដកទ័ព​ចេញ​ពី​ទីក្រុង​គៀវ​មិន​បាន​ប៉ុន្មាន​ផង លោក Boris Johnson ដែល​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​សេចក្ដី​ក្លាហាន ដោយ​ហ៊ាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​ថ្មើរជើង​ជាមួយ​ប្រធានាធិបតី Volodymyr Zelensky នៅ​ទីក្រុង​គៀវ ដោយ​ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​នៃ​ដំណើរ​ទស្សន​កិច្ច​មួយ​នេះ​នៅ​លើ​គណនី​ផ្លូវការ Twitter របស់​លោក​ថែម​ទៀត​ផង។

បើ​យោង​ទៅ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​លោក Johnson បាន​ឲ្យដឹង​ថា ប្រជាជន​អ៊ុយក្រែន​គឺ​មាន​សេចក្ដី​អង់អាច​ក្លាហាន​ដូចជា​សត្វតោ ហើយ​ប្រធានាធិបតី Zelensky គឺ​មាន​សមត្ថភាព​ និង​ជា​សម្លេង​នៃ​សត្វតោ​មួយ​នោះ។ អង់គ្លេស​នឹង​បន្ត​ឈរ និង​គាំទ្រ​ជាមួយ​ប្រជាជន​អ៊ុយក្រែន​”៕

ខាងក្រោម​គឺ​ជា​វីដេអូ​ទស្សនកិច្ច​របស់​លោក Boris Johnson នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃទី ០៩ មេសា​កន្លង​ទៅ៖

The Ukrainians have the courage of a lion.

President @ZelenskyyUa has given the roar of that lion.

The UK stands unwaveringly with the people of Ukraine.

Slava Ukraini   pic.twitter.com/u6vGYqmK4V
— Boris Johnson (@BorisJohnson) April 9, 2022

ប្រភព: Zeenews

The post (វីដេអូ) Boris Johnson ជា​ថ្នាក់​ដឹកនាំ​ពិភពលោក​តំបូង ដែល​ហ៊ាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ ខណៈ​រុស្ស៊ី​នៅ​បន្ត​ការ​ឈ្លានពាន​នៅ​ឡើយ appeared first on .

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រៀបអាពាហ៍ពិពាហ៍ស្ងាត់ៗ
លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានរៀបការជាមួយនាង Carrie Symonds ក្នុងពិធីសម្ងាត់មួយនៅឯព្រះវិហារ Westminster។ នេះបើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមិត្តភក្តិនិងក្រុមគ្រួសារ កាលពីថ្ងៃសៅរ៍។

ការលេចធ្លាយដំណឹងអាពាហ៍ពិពាហ៍របស់មេដឹនាំរូបនេះក៏ដោយសារតែវិមាន Downing Street បានបដិសេធធ្វើអត្ថាធិប្បាយអំពីរឿងនេះ។

ជាមួយគ្នានោះ កាសែត Mail on Sunday បានឲ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍មានភ្ញៀវត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះ ព្រោះចំនួនអ្នកចូលរួមត្រូវបានកំណត់ ក្រោមវិធានការរឹតត្បិតជំងឺកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេស៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រភព៖ BBC

The post នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រៀបអាពាហ៍ពិពាហ៍ស្ងាត់ៗ appeared first on .