BYD

BYD រំពឹងថាការលក់រថយន្តនៅក្រៅប្រទេសចិន នឹងកើនឡើងដល់ ១,៥ លានគ្រឿង នៅឆ្នាំនេះ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសចិន BYD មានទំនុកចិត្តខ្ពស់ក្នុងការសម្រេចបានគោលដៅលក់នៅក្រៅប្រទេស ឆ្នាំ២០២៦នេះ​ ដល់ចំនួន ១,៥ លានគ្រឿង ឬអាចខ្ពស់ជាងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន BYD បាននិយាយទៀតថា ទីផ្សារក្រៅប្រទេសអាចមានចំនួនប្រហែលពាក់កណ្តាលនៃអាជីវកម្មរបស់ខ្លួន ។ ដោយកាលពីឆ្នាំមុន ការលក់ក្រៅប្រទេសបានកើនឡើងទ្វេដងដល់ ២២,៧% នៃការលក់សរុប និងបានកើនឡើងដល់ ៥០%​ នៅក្នុងខែមករា ដល់កុម្ភៈ។

គួរឲ្យដឹងថា ការពង្រីកទីផ្សារនៅក្រៅប្រទេសរបស់ BYD អាចកើតឡើងតាមរយៈការធ្វើមូលដ្ឋានីយកម្ម ហើយរោងចក្ររបស់ខ្លួននៅអឺរ៉ុប និងឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំ នៅអំឡុងខែមីនា ឬមេសា ឆ្នាំនេះ។

ជម្រាបជូនផងដែរថា កាលពីសប្តាហ៍មុន BYD បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញធំជាងការរំពឹងទុកសម្រាប់ឆ្នាំ២០២៥ ដោយសារតែសង្គ្រាមតម្លៃនៅក្នុងស្រុកបានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ខ្លួន ដោយឈានចូលដល់ឆ្នាំដ៏លំបាកមួយទៀត ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើង និងតម្រូវការក្នុងស្រុកកាន់តែទន់ខ្សោយ៕​

The post BYD រំពឹងថាការលក់រថយន្តនៅក្រៅប្រទេសចិន នឹងកើនឡើងដល់ ១,៥ លានគ្រឿង នៅឆ្នាំនេះ appeared first on .

ប្រាក់ចំណេញរបស់ក្រុមហ៊ុន BYD ធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបស់ប្រទេសចិន BYD បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងខ្លាំងជាងការរំពឹងទុក ដោយសារតែការនៅក្នុងស្រុកចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន BYD បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ បានធ្លាក់ចុះ ១៩% មកនៅត្រឹម ៣២,៦ពាន់លានយន់ (៤,៧២ពាន់លានដុល្លារអាមេរិក)។ នេះគឺជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលបួនឆ្នាំចុងក្រោយ និងជាធ្លាក់ចុះយ៉ាងខ្លាំងជាងការព្យាករទុករបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនទិន្នន័យ LSEG។

យ៉ាងណាមិញ​ចំពោះប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិននេះ​បានកើនឡើងត្រឹមតែ ៣,៥% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយ ដែលនាំឲ្យមានការកាត់បន្ថយកម្លាំងពលកម្មរបស់ក្រុមហ៊ុនដល់ទៅ ១០%។

ជម្រាបជូនថា BYD ធ្លាប់មានការរីកចម្រើនខ្លាំង ដោយសារម៉ូដែលដែលមានតម្លៃសមរម្យដូចជា Dynasty និង Ocean ប៉ុន្តែវាបានបាត់បង់អត្ថប្រយោជន៍របស់ខ្លួនបន្តិចម្តងៗ ខណៈដែលដៃគូប្រកួតប្រជែងដូចជា Leapmotor និង Geely បានតាមទាន់បច្ចេកវិទ្យា៕​

The post ប្រាក់ចំណេញរបស់ក្រុមហ៊ុន BYD ធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ appeared first on .

Geely វ៉ាដាច់ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលក្នុងប្រទេសចិន នៅដើមឆ្នាំ២០២៦ នេះ
ក្រុមហ៊ុន Geely Auto ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង នៅក្នុងវិស័យរថយន្តដែលកំពុងមានការកើនឡើងនៅក្នុងប្រទេសចិន ដោយបានវ៉ាដាច់ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កំពុងជួបប្រទះទៅនឹងការបរាជ័យបន្ទាប់ពីរដ្ឋាភិបាលបានដកការអនុគ្រោះពន្ធមួយផ្នែក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមក្រុមអ្នកវិភាគ បានបង្ហាញថា Geely ដែលជាក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីចិន លោក Li Shufu បានវ៉ាដាច់ក្រុមហ៊ុន BYD ក្នុងការលក់ សម្រាប់រយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដោយសារតែគុណភាព និងភាពជឿជាក់នៃរថយន្តរបស់ខ្លួន។

ក្រុមហ៊ុន Geely ដែលផលិតទាំងរថយន្តសាំង និងរថយន្តអគ្គិសនីក្រោមម៉ាកល្បីៗរួមមាន Zeekr, Lynk និង Galaxy បានដឹកជញ្ជូនរថយន្តចំនួនសរុបចំនួន ៤៧៦ ៣២៧ គ្រឿងក្នុងខែមករា និងខែកុម្ភៈ ដល់អ្នកទិញក្នុងស្រុក និងក្រៅប្រទេស ដែលជាការកើនឡើង ១% ពីមួយឆ្នាំមុន។

ក្នុងចំណោមនោះការលក់រថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន Geely បានកើនឡើងជាង ១០% ធៀបនឹងឆ្នាំមុន ដល់ចំនួន ២៤១ ៧៤០ គ្រឿងក្នុងរយៈពេលដូចគ្នា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន BYD ដែលផលិតតែរថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ Hybrid ការលក់របស់ខ្លួនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ៣៥,៨% បើធៀបនឹងឆ្នាំមុន មកនៅត្រឹមចំនួន ៤០០ ២៤១ គ្រឿង។

ជម្រាបជូនថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់របស់ BYD គឺជាសញ្ញាច្បាស់លាស់មួយដែលបង្ហាញថាការគាំទ្រពីរដ្ឋាភិបាលកាន់តែតូចចង្អៀតអាចមានផលប៉ះពាល់អវិជ្ជមានដល់ទីផ្សាររថយន្តអគ្គិសនី ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងប្រាក់ចំណូលធ្លាក់ចុះ៕​

The post Geely វ៉ាដាច់ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលក្នុងប្រទេសចិន នៅដើមឆ្នាំ២០២៦ នេះ appeared first on .

ការលក់រថយន្តរបស់ក្រុមហ៊ុន BYD ធ្លាក់ចុះអស់រយៈពេល ៥ខែជាប់ៗគ្នា
ការលក់រថយន្តរបស់ក្រុមហ៊ុន BYD បានបន្តធ្លាក់ចុះអស់ ៣០,១% នៅក្នុងខែមករា ដែលជាខែទី៥ ជាប់ៗគ្នាហើយនៃការធ្លាក់ចុះនេះ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិនមួយនេះ កំពុងព្យាយាមដោះស្រាយបញ្ហានៅខាងក្រៅប្រទេស និងការ ប្រកួតប្រជែងខ្លាំងនៅក្នុងស្រុក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារភាគហ៊ុនដែលបានបង្ហាញពីថ្ងៃទី១ ខែមករា បានឲ្យដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន ២១០ ០៥១ គ្រឿងនៅទូទាំងពិភពលោក កាលពីខែមុន ខណៈការផលិតបានធ្លាក់ចុះអស់ ២៩,១% ដែលជាការធ្លាក់ចុះជាបន្តបន្ទាប់​ គិតចាប់តាំងពិខែកក្កដា ឆ្នាំមុនមក។

យ៉ាងណាក៏ដោយ BYD បាននិយាយកាលពីខែមករាថា ខ្លួនបានកំណត់គោលដៅដឹកជញ្ជូនរថយន្តសរុបចំនួន ១,៣ លានគ្រឿង ទៅក្រៅប្រទេសសម្រាប់ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើង ២៤% ពីឆ្នាំ២០២៥ ប៉ុន្តែវានៅតែទាបជាគោលដៅពីមុន ដែលមានចំនួនរហូតដល់ទៅ ១,៦ លានគ្រឿង។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD បានផ្តួល Tesla ក្នុងនាមជាក្រុមហ៊ុនលក់រថយន្ត EV ដាច់ជាងគេបំផុតរបស់ពិភពលោក ដោយបានកើនឡើងជាង ១៥០% ដែលជួយប៉ះប៉ូវដល់ការធ្លាក់ចុះ សម្រាប់ការលក់នៅក្នុងស្រុក បន្ទាប់ពីរងការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសពីក្រុមហ៊ុន Geely និង Leapmotor ៕​

The post ការលក់រថយន្តរបស់ក្រុមហ៊ុន BYD ធ្លាក់ចុះអស់រយៈពេល ៥ខែជាប់ៗគ្នា appeared first on .

Ford កំពុងចរចាចាប់ដៃគូសហការជាមួយក្រុមហ៊ុនខ្នាតយក្សចិន BYD ចំពេលការលក់ធ្លាក់ចុះ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុន BYD ដើម្បីទិញអាគុយមកបំពាក់លើម៉ូដែលរថយន្តកូនកាត់ Hybrid របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការពិភាក្សានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Ford កំពុងព្យាយាមដោះស្រាយជាមួយនឹងតម្រូវការរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនដែលកំពុងធ្លាក់ចុះខ្លាំង ហើយចង់ងាកផ្តោតទៅលើការផលិតរថយន្តប្រភេទកូនកាត់ Hybrid ជំនួសវិញ ជាពិសេសនៅក្នុងទីផ្សារក្រៅសហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ៖”​យើងបានពិភាក្សាជាមួយក្រុមហ៊ុនជាច្រើនអំពីបញ្ហាជាច្រើន”។ ហើយយ៉ាងណាមិញ​ បើសិនបើជោគជ័យ នោះក្រុមហ៊ុន Ford នឹងទទួលបានសិទ្ធិប្រើប្រាស់អាគុយដែលមានតម្លៃថោក និងបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនផលិតរថយន្ត​ EV ធំជាងគេបំផុតមួយរបស់ប្រទេសចិន។

ជម្រាបជូនផងដែរថា ការផ្លាស់ប្តូរនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្ត Ford កំពុងព្យាយាមកាត់បន្ថយការជំរុញលើរថយន្តអគ្គិសនីសុទ្ធ ដែលមានតម្លៃថ្លៃរបស់ពួកគេ បន្ទាប់ពីព្យាយាមដេញតាមគូប្រជែងចិន ហើយងាកទៅផ្តោមលើម៉ូដែល និងរថយន្តប្រភេទកូនកាត់ដែលមានតម្លៃថោកជាងវិញ៕​

The post Ford កំពុងចរចាចាប់ដៃគូសហការជាមួយក្រុមហ៊ុនខ្នាតយក្សចិន BYD ចំពេលការលក់ធ្លាក់ចុះ appeared first on .

Tesla របូតតំណែងជាក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតរបស់ពិភពលោក ជាលើកដំបូង
ក្រុមហ៊ុនខ្នាតយក្សរបស់ចិន BYD បានវ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូង ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងការលក់រថយន្តបានជិត ២,៣ លានគ្រឿង នៅក្នុងឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និង CNBC បានរាយការណ៍អំពីការបាត់បង់តំណែងរបស់ Tesla ពីចំណាត់ថ្នាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបំផុតរបស់ពិភពលោក បន្ទាប់ពីការប្រកាសតួលេខនៃការលក់ប្រចាំឆ្នាំ២០២៥ របស់ខ្លួន។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀថា Tesla លក់រថយន្តសរុបបានចំនួន ១,៦៤ លានគ្រឿង កាលពីឆ្នាំមុន ដែលជាការថយចុះអស់ ៨,៦% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រុមហ៊ុន BYD ត្រូវបានគេរំពឹងថានឹងលក់រថយន្តចំនួន ២,២៦ លានគ្រឿង ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើង ២៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយសារតែការប្រកួតប្រជែងទីផ្សារខ្លាំង មតិប្រតិកម្មអវិជ្ជមានរបស់អ្នកប្រើប្រាស់ និងការដកចេញនូវការលើកទឹកចិត្តសម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកជាដើម។

ទន្ទឹមនឹងនេះ BYD បន្តកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួននៅអឺរ៉ុប ជាកន្លែងដែលមិនសូវអំណោយផលដល់ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ចាប់តាំងពីរូបលោកចូលប្រឡូកក្នុងឆាកនយោបាយមក។ យោងតាម ​​BYD ការលក់នៅក្នុងទីផ្សារនៅខាងក្រៅប្រទេសចិនត្រូវបានគេព្យាករថានឹងឈានដល់ចំនួនកំណត់ត្រា ១ លានគ្រឿងនៅឆ្នាំ២០២៥ ដែលជាការកើនឡើងប្រហែល ១៥០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕​

The post Tesla របូតតំណែងជាក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតរបស់ពិភពលោក ជាលើកដំបូង appeared first on .

ក្រុមហ៊ុន BYD ប្រកាសអូសរថយន្តជិត ៩ ម៉ឺនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហាថ្ម​
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននឹងប្រមូលត្រលប់មកវិញនូវរថយន្តប្រភេទ Plug-in Hybrid ចំនួន ៨៨ ៩៨១ គ្រឿង ដោយសារតែគ្រោះថ្នាក់ទាក់ទងទៅនឹងប្រព័ន្ធសុវត្តិភាពថ្ម​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សេចក្តីជូនដំណឹងនេះ បាននិយាយទៀតថា ការប្រមូលមកវិញសារនេះ ប៉ះពាល់ទៅលើម៉ូដែល Qin PLUS DM-i ដែលផលិតនៅចន្លោះខែមករា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២៣។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន BYD ដែលកំពុងប្រឈមមុខទៅនឹងការលក់ និងប្រាក់ចំណេញធ្លាក់ចុះស្រាប់នោះ បានប្រមូលរថយន្តជាង ២១០ ០០០ គ្រឿងត្រលប់មកវិញ នៅឆ្នាំនេះ រួមទាំងរថយន្ត SUV ប្រភេទ Plug-in Hybrid ជិត ៧ ០០០ គ្រឿងរបស់ខ្លួន ផងដែរ។

កាលពីពាក់កណ្តាលខែតុលាកន្លងទៅ ក្រុមហ៊ុន BYD បានប្រកាសពីការប្រមូលរថយន្តម៉ូដែលTang និង Yuan Pro ច្រើនជាង ១១៥ ០០០ គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២២ ដោយសារតែបញ្ហាការរចនា និងហានិភ័យសុវត្ថិភាពទាក់ទងនឹងថ្ម។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD បានប្រកាសពីការធ្លាក់ចុះនៃការលក់របស់ខ្លួនដល់ ១២% នៅក្នុងខែតុលា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ៣៣% នៃប្រាក់ចំណេញ នៅក្នុងត្រីមាសទីបី៕​

The post ក្រុមហ៊ុន BYD ប្រកាសអូសរថយន្តជិត ៩ ម៉ឺនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហាថ្ម​ appeared first on .

ក្រុមហ៊ុន BYD អូសរថយន្តជាង ១សែនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហារចនា និងថ្ម
យោងតាមនិយតករទីផ្សាររបស់ប្រទេសចិន បង្ហាញឲ្យដឹងនៅថ្ងៃទី១៧ ខែតុលាថា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ចិន BYD នឹងធ្វើការប្រមូលរថយន្តមកវិញក្នុងទ្រង់ទ្រាយធំបំផុត ដោយារតែបញ្ហាការរចនា និងហានិភ័យសុវត្ថភាពទាក់ទងទៅនឹងថ្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន BYD បានដាក់ឯកសារមួយទៅកាន់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ ដើម្បីស្នើសុំប្រមូលរថយន្តម៉ូដែល Tang series ចំនួន ៤៤ ៥៣៥ គ្រឿងដែលផលិតនៅចន្លោះខែមីនា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៧ ដោយសារតែមានគុណវិបត្តិទៅលើផ្នែករចនាសមាសធាតុមួយចំនួនដែលអាចបណ្តាលឲ្យមានមុខងារដំណើរការមិនប្រក្រតី។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានប្រកាសប្រមូលរថយន្តអគ្គិសនីចំពោះម៉ូដែល Yuan Pro របស់ខ្លួន ដែលផលិតនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ចំនួនសរុប ៧១ ២៤៨ គ្រឿងផងដែរ ដោយសារតែបញ្ហាផលិតកម្មប៉ះពាល់ដល់ការដំឡើងថ្មក្នុងរថយន្ត។

ជម្រាបជូនថានេះ នេះមិនមែនជាលើកដំបូងនោះឡើយ ដែលក្រុមហ៊ុន BYD ប្រកាសប្រមូលរថយន្តមកវិញបែបនេះ ដោយនៅក្នុងខែមករា ក្រុមហ៊ុនបានប្រមូលមកវិញនូវរថយន្ត Fangchengbao Bao 5 Plug-in Hybrid Off-Road SUV ចំនួន ៦ ៨៤៣ គ្រឿង ដោយលើកឡើងពីហានិភ័យអគ្គីភ័យ។ ហើយនៅមុននោះទៀត ក្រុមហ៊ុន ក៏បានប្រមូលរថយន្តម៉ូដែល Dolphin និង Yuan Plus EVs ជិត ៩៧ ០០០ គ្រឿងមកវិញ ដោយសារកំហុសក្នុងការផលិតពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងដៃចង្កូត ផងដែរ៕​

The post ក្រុមហ៊ុន BYD អូសរថយន្តជាង ១សែនគ្រឿងចូលឃ្លាំងវិញ ដោយសារបញ្ហារចនា និងថ្ម appeared first on .

ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett ប្រកាសលក់ភាគហ៊ុនក្នុងក្រុមហ៊ុន BYD ចេញទាំងអស់
ក្រុមហ៊ុនវិនិយោគលំដាប់កំពូល Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានប្រកាសថាពួកគេលែងកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD ទៀតហើយ បន្ទាប់ពីបានលក់ចេញជាបន្តបន្ទាប់ អស់រយៈពេលបីឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថូត្រីមាសទី១ របស់ក្រុមហ៊ុន Berkshire Hathaway Energy ដែលជាបុត្រសម្ព័ន្ធរបស់ Berkshire ដែលជាអ្នកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន BYD នោះ បង្ហាញឲ្យដឹងថា ការវិនិយោគរបស់ពួកគេគិតត្រឹមថ្ងៃទី៣១ ខែមីនា នៅក្នុងក្រុមហ៊ុនចិន គឺស្មើ០។ អ្នកនាំពាក្យរបស់ Berkshire ក៏បានបញ្ជាក់ទៀតផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននេះក៏បានដ៏ខ្លួនចេញពី BYD ទាំងស្រុងផងដែរ។

គួរឲ្យដឹងផងដែរថា Berkshire បានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន BYD ចាប់តាំងពីឆ្នាំ២០០៨ មកម្លេះ តាមការស្នើសុំរបស់លោក Charlie Munger ដែលជាអតីតអនុប្រធានក្រុមហ៊ុន Berkshire Hathaway ។

នៅពេលនោះក្រុមហ៊ុនបានបង់ប្រាក់ចំនួន ២៣០លានដុល្លារ ដើម្បីទិញភាគហ៊ុនចំនួន ២២៥លានហ៊ុន ឬស្មើទៅនឹង ១០% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។

តែទោះជាយ៉ាងណាក៏ដោយចាប់ពីឆ្២០២២ ក្រុមហ៊ុនរបស់មហាសេដ្ឋី Buffett បានចាប់ផ្តើមលក់ភាគហ៊ុនជាបន្តបន្ទាប់ ក្រោយពីភាគហ៊ុន BYD បានកើនឡើងច្រើនជាង ២០ដង។ គិតត្រឹមខែមិថុនាឆ្នាំមុន ពួកគេបានលក់ភាគហ៊ុនជិត ៧៦% នៃការកាន់កាប់របស់ពួកគេ ដោយទុកឱ្យ Berkshire មានភាគហ៊ុនតិចជាង ៥% ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មហាសេដ្ឋី Warren Buffett មិនដែលពន្យល់លម្អិតពីមូលហេតុដែលក្រុមហ៊ុនរបស់លោក សម្រេចលក់ភាគហ៊ុន BYD នោះឡើយ៕​

The post ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett ប្រកាសលក់ភាគហ៊ុនក្នុងក្រុមហ៊ុន BYD ចេញទាំងអស់ appeared first on .

BYD និង Tesla អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ នៅពេលម៉ិកស៊ិកដាក់ពន្ធលើរថយន្តដល់ ៥០%
ថ្មីៗនេះ​ អ្នកជំនាញបានព្យាករថា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលៗ ដូចជា BYD និង Tesla អាចនឹងទទួលរងនូវការខាតបង់ច្រើនបំផុត នៅពេលដែលប្រទេសម៉ិកស៊ិក​ គ្រោងនឹងដាក់ពន្ធរហូតដល់ទៅ ៥០% លើរថយន្តដែលនាំចូលមកពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១០ ខែកញ្ញា ម៉ិកស៊ិក បានប្រកាសពីផែនការធ្វើកំណែទម្រង់ពន្ធដារ ដើម្បីការពារការងារក្នុងស្រុក។ ក្នុងនោះដែរ រថយន្តដែលនាំចូលមកពីប្រទេសដែលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរី(FTA) ជាមួយប្រទេសនេះ រួមមានចិន កូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូណេស៊ី និងរុស្ស៊ី នឹងត្រូវបង់ពន្ធ ៥០%។

ជុំវិញអត្រាពន្ធគយនេះ ត្រូវបានគេរំពឹងថានឹងអនុវត្តចំពោះទាំងរថយន្តអគ្គិសនី និងសាំង ខណៈដែលវានឹងត្រូវប៉ះពាល់យ៉ាងខ្លាំងដល់រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន និងដាក់លក់នៅក្នុងប្រទេសម៉ិកស៊ិក​ ជាពិសេស BYD និង Tesla តែម្តង។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញ។

យ៉ាងណាមិញ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gasgoo បានបង្ហាញឲ្យដឹងថា ម៉ិកស៊ិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់រថយន្តដែលផលិតនៅក្នុងប្រទេសចិនក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ជាមួយនឹងការនាំចេញជិត ៣៨ ៥០០ គ្រឿង ពោលគឺបានកើនឡើងជាង ២៤% ធៀបទៅនឹងឆ្នាំមុន។

ជម្រាបជូនផងដែរថា បច្ចុប្បន្នទាំង BYD និង Tesla មិនទាន់មានរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិកនៅឡើយទេ ស្របពេលផែនការមុនៗរបស់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំងពីរនេះ នៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានផ្អាក ដោយសារតែអត្រាការប្រាក់ខ្ពស់ និងចំពេលសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ៕

The post BYD និង Tesla អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ នៅពេលម៉ិកស៊ិកដាក់ពន្ធលើរថយន្តដល់ ៥០% appeared first on .