Chearavanont

ចៅប្រុសរបស់មហាសេដ្ឋីថៃ Dhanin Chearavanont ប្រមូលទុនបាន ៦០លានដុល្លារ បង្កើតក្រុមហ៊ុន AI ថ្មីមួយ
ចៅប្រុសរបស់កំពូលមហាសេដ្ឋីថៃ Dhanin Chearavanont គឺលោក Korawad Chearavanont ប្រមូលទុនវិនិយោគបានប្រមាណ ៦០លានដុល្លារ បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយមានឈ្មោះថា Amity Corp មានសមត្ថភាពជួយសម្រួលក្នុងអាជីវកម្ម។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោក Korawad Chearavanont ដែលជានាយកប្រតិបត្តិបានលើកឡើងអំពី AI generative Artificial Intelligence (AI) Chat bots របស់ក្រុមហ៊ុន Amity របស់ខ្លួន ថាមានសមត្ថភាពពិសេសអាចដោះស្រាយបញ្ហា ឬឆ្លើយតបទៅនឹងសំណួររបស់បុគ្គលិក បានយ៉ាងឆាប់រហ័សជាទីបំផុត។ មួយវិញទៀតលោកថា អតិថិជនមានការពេញនិយមជាខ្លាំងចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត GenAI ដើម្បីបង្កើតរបាយការណ៍ ការវិភាគ និងការប្រឹក្សាយោលបល់ជាដើម។

គួរឲ្យដឹងថា លោក Korawad បច្ចុប្បន្នមានវ័យទើបតែ ២៩ឆ្នាំ គឺជាជាសហគ្រិនម្នាក់ជាប់ខ្សែស្រឡាយគ្រួសារមហាសេដ្ឋីត្រកូល Chearavanont ដែលគ្រប់គ្រងក្រុមហ៊ុនកសិឧស្សាហកម្ម Charoen Pokphand Group (CP Group) ដែលជាអ្នកផលិតបសុសត្វ និងចំណីសត្វដ៏ធំបំផុតមួយរបស់ពិភពលោក។ បើតាមទស្សនាវដ្តី Forbes បានឲ្យដឹងដែរថា ត្រកូល Chearavanont គឺជាគ្រួសារមានទ្រព្យច្រើនដាច់គេលំដាប់ទីពីរនៅប្រទេសថៃ ពោលមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ២៩ពាន់លានដុល្លារឯណោះ៕

The post ចៅប្រុសរបស់មហាសេដ្ឋីថៃ Dhanin Chearavanont ប្រមូលទុនបាន ៦០លានដុល្លារ បង្កើតក្រុមហ៊ុន AI ថ្មីមួយ appeared first on .

មហាសេដ្ឋីថៃប្រាប់ឲ្យអ្នកធុរកិច្ចចិន កុំរំលងឱកាសវិនិយោគ នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត
ប្រធានក្រុមហ៊ុន Charoen Pokphand Group មហាសេដ្ឋីថៃ Dhanin Chearavanont បានបង្ហើប​ឲ្យដឹងថា អ្នកធុរកិច្ច និងវិនិយោគិនចិន មិនគួរមើលរំលងឱកាសបណ្ដាក់ទុន​នៅច្រករបៀង​សេដ្ឋកិច្ច​ភាគខាងកើត (EEC) ឡើយ ព្រោះទីនោះនឹងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា​ទំនើបបំផុត​ប្រចាំ​ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

មហាសេដ្ឋីមានបំផុតប្រចាំប្រទេសថៃ បានលើកឡើងបែបនេះអំឡុងពេល​ថ្លែងសន្ទរកថា នៅឯអនុសញ្ញាសហគ្រិនចិនពិភពលោកលើកទី១៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មថៃ-ចិន ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit កាលពីថ្ងៃអាទិត្យ និងមានលោកជាប្រធាន។

លោក Dhanin បានមានប្រសាសន៍ថា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គ្រប់ប្រទេសទាំងអស់​បានបង្វែរ​ចំណាប់អារម្មណ៍ មកពង្រឹង​វិស័យបច្ចេកវិទ្យា និងសេវាកម្មរៀងៗខ្លួន។

បន្ថែមពីនោះ ប្រធានក្រុមហ៊ុន CP Group ក៏បានកោតសរសើរចំពោះវិនិយោគិនចិន ដែលបានរកឃើញ​នូវឱកាស​ពង្រីកអាជីវកម្ម​របស់ពួកគេ បើទោះបីជាមានភាពមិនច្បាស់លាស់ ដែលនាំមកដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃស្ថានភាពភូមិសាស្ត្រនយោបាយក៏ដោយ ខណៈជនជាតិជប៉ុន​បាន​ចាក់លុយយ៉ាងច្រើន ​ចូល​ក្នុង​ប្រទេសមួយនេះ ​ដើម្បី​កសាង​សមត្ថភាព​របស់​ប្រទេស​ថៃ ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម។

សូមជម្រាបថា មហាសេដ្ឋីថៃ EEC ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេសថៃ តាមរយៈការទាក់ទាញបច្ចេកវិទ្យា និងនវានុវត្តន៍កម្រិតខ្ពស់បន្ថែមទៀតទៅកាន់តំបន់ ខណៈ EEC ត្រូវបានគេមើលឃើញថាជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែការផលិតធម្មតានឹងបន្តដើរតួនាទីយ៉ាងសំខាន់ ដោយសារធម្មជាតិនៃតម្រូវការក្នុងតំបន់៕

The post មហាសេដ្ឋីថៃប្រាប់ឲ្យអ្នកធុរកិច្ចចិន កុំរំលងឱកាសវិនិយោគ នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត appeared first on .

មហាសេដ្ឋីមានបំផុត ១០ រូបនៅថៃ ប្រមូលផ្ដុំសុទ្ធតែមេធំ CP Group
ប្រទេសថៃ ជាមហាអំណាចសេដ្ឋកិច្ច​ធំបំផុត​ទី ២ ប្រចាំតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ខណៈមជ្ឈមណ្ឌលសេដ្ឋកិច្ច​មួយ​នេះ ក៏​ប្រមូលផ្ដុំ​ដោយ​បុគ្គលមាន​ទ្រព្យសម្បត្តិ​ច្រើននាក់ផងដែរ

យោងតាមទស្សនាវដ្ដី​អាមេរិក​ Forbes ​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល​មាន​ឥទ្ធិពល​ប្រចាំ​ប្រទេស​នីមួយៗ​នៅអាស៊ាន ដោយប្រទេស​ថៃ​មាន​មហាសេដ្ឋី​ចំនួន ២៧ នាក់​ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣។

ក្រឡេក​ទៅ​មើល​បញ្ជី​ឈ្មោះ Top 10 អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ជិតខាង​យើង​វិញ គេ​សង្កេត​ឃើញ​ថា មាន​បុគ្គល​ដែល​ទទួល​ប្រភព​ចំណូល​ពី​ក្រុមហ៊ុន​ធំ​បំផុត​ប្រចាំ​ប្រទេស​គឺ CP Group ដល់​ទៅ ៤រូប​ឯណោះ ដោយ​ពួកគេ​គឺ៖

1/Dhanin Chearavanont (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ១៥,៣ពាន់​លាន​ដុល្លារ

2/Charoen Sirivadhanabhakdi (Thai Beverage) មាន​ទ្រព្យសម្បត្តិ​សរុប ១៣,១ពាន់​លាន​ដុល្លារ

3/Sarath Ratanavadi (Gulp Energy Development) មាន​ទ្រព្យសម្បត្តិ​សរុប ១១ពាន់​លាន​ដុល្លារ

4/Sumet Jiaravanon (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ៦,១ពាន់​លាន​ដុល្លារ

5/Jaran Chiaravanont (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ៦ពាន់​លាន​ដុល្លារ

6/Somurai Jaruphnit (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ៣,៩ពាន់​លាន​ដុល្លារ

7/Vanich Chaiyawan (Thai Life) មាន​ទ្រព្យសម្បត្តិ​សរុប ៣,៨ពាន់​លាន​ដុល្លារ

8/Prasert Prasarttong-Osoth (Bangkok Dusit Medical Services) មាន​ទ្រព្យសម្បត្តិ​សរុប ៣,៧ពាន់​លាន​ដុល្លារ

9/Somphote Ahunai (Energy Absolute) មាន​ទ្រព្យសម្បត្តិ​សរុប ២,៧ពាន់​លាន​ដុល្លារ

10/Prayudh Mahagitsiri (Thai Film Industries) មាន​ទ្រព្យសម្បត្តិ​សរុប ២,៤ពាន់​លាន​ដុល្លារ៕

The post មហាសេដ្ឋីមានបំផុត ១០ រូបនៅថៃ ប្រមូលផ្ដុំសុទ្ធតែមេធំ CP Group appeared first on .