Chief Operating Officer

COO ថ្មី​របស់ Meta មិន​សូវ​មាន​អ្នកស្គាល់ តែ​ប្រវត្តិ​ការងារ​មិន​ធម្មតា
ក្រោយ​ពេល​អ្នកស្រី​ Sheryl Sandberg សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ជា Chief Operating Officer របស់​ក្រុមហ៊ុន​ខ្នាតយក្ស Meta Platforms ស្ថាបនិក Mark Zuckerberg បាន​ប្រកាស​ចាត់តាំង​លោក Javier Olivan ដែល​ភាគច្រើន​គេ​ហៅ​លោក​ថា Javi មក​រ៉ាប់រង​តួនាទី​មួយ​នេះ​ភ្លាមៗ។

ដ្បិត​មិន​សូវ​បាន​បង្ហាញ​មុខ​នៅ​វេទិកា​សាធារណៈ​ក៏​ដោយ ប៉ុន្តែ​លោក Javi គឺ​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​ប្រចាំ​ប្រវត្តិសាស្ត្រ​របស់​ Facebook។ នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មេធំ Mark Zuckerberg។

ក្រឡេក​ទៅ​មើល​ប្រវត្តិការងារ​របស់​ COO ថ្មី​ខាងលើ គឺ​បាន​ចូល​បម្រើ​ការងារ​នៅ​ Facebook ប្រហាក់ប្រហែល​ទៅ​នឹង​អ្នកស្រី Sheryl ដែរ ពោល​បាន​ចំណាយ​ពេល​ប្រមាណ ១៤ ឆ្នាំ​រួម​ដំណើរ​ជាមួយ​នឹង Mark ប៉ុន្តែ​មាន​មនុស្ស​មិនច្រើន​ឡើយ​ដែល​ស្គាល់​លោក ដោយសារ​ខុសពី​អ្នកស្រី Sheryl ដែល​តែងតែ​បង្ហាញ​ខ្លួន​តាម​វេទិកា​សាធារណៈ លោក Javi កម្រ​ចេញមុខ​តាម​កម្មវិធី​ផ្សេងៗ​ណាស់។

បើ​ទោះ​ជា​មាន​ឥទ្ធិពល​នៅ​ក្នុង​ក្រុមហ៊ុន​យ៉ាងណា បុរស​វ័យ ៤៤ ឆ្នាំ​រូប​នេះ​នឹង​មិន​ដើរ​តាម​គន្លង​របស់​អ្នកស្រី​ Sheryl ឡើយ ពោល​លោក​នឹង​ផ្ដោត​សំខាន់​តែ​លើ​ការងារ​ និង​ប្រតិបត្តិការ​ផ្ទៃក្នុង​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Mark Zuckerberg។

ដោយឡែក បើ​តាម​ការ​ឲ្យដឹង​ពី​បុគ្គលិក​ក្រោម​ឱវាទ​របស់ Javi បាន​បង្ហើប​ថា លោក​ជា​មនុស្ស​ដែល​គួរ​ឲ្យ​គោរព មិន​ឆ្នើងឆ្នៃ​ ថែមទាំង​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ភារកិច្ច​របស់​ខ្លួន ជាពិសេស​គឺ​មិនចូលចិត្ត​បង្ហាញ​មុខ​នៅ​កម្មវិធី​ធំៗ​ឡើយ លុះត្រាតែ​មិន​អាច​ខកខាន​បាន​ ទើប​លោក​ចូលរួម។

បុរស​ជនជាតិ​អេស្ប៉ាញ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​ឧស្សាហកម្ម​នៅ​សកលវិទ្យាល័យ University of Navarra មុន​ពេល​ផ្លាស់​ទី​មក​សហរដ្ឋអាមេរិក និង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សកលវិទ្យាល័យ Stanford។

មុន​ពេល​ចូល​បម្រើការ​នៅ Facebook លោក​ក៏​ធ្លាប់​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​នៅ​ក្រុមហ៊ុន Siemens ផង​ដែរ​នៅ​ដើម​ទសវត្ស​ឆ្នាំ ២០០០។

លោក Javi គឺ​ជា​កូនសោ​សំខាន់​ក្នុង​ការ​ពង្រីក​ខ្លួន​របស់ Facebook សម្រាប់​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​មក​នេះ ពោល​លោក​បាន​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ពាំនាំ Facebook ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ រហូត​ជួយ​ឲ្យ​ Facebook, WhatsApp និង Instagram មាន​កំណើន​អ្នកប្រើប្រាស់​រហូត​ដល់ ៣ ពាន់​លាន​នាក់​។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន TheVerge។

សូមជម្រាប​ដែរ​ថា លោក Javi បាន​ចូល​មក​កាន់តំណែង​ ស្របពេល​ស្ថានភាព​ក្រុមហ៊ុន Meta កំពុង​យ៉ាប់យ៉ឺន ពោល​តម្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​ដល់​ទៅ ៤០% ស្របពេល​ចំណូល​ប្រចាំឆ្នាំ​ក៏​មាន​កំណើន​យឺតយ៉ាវ​ដូចគ្នា។

យ៉ាងណា បុគ្គលិក​របស់ Meta ហាក់​មាន​ការ​សាទរ​ជាមួយ​នឹង​ការ​កាន់តំណែង​របស់​លោក Javi ជាជាង​អ្នកស្រី Sheryl ដោយ​ពួកគេ​រំពឹង​ថា វត្តមាន​របស់​មេថ្មី​នឹង​ជួយ​ផ្ដល់​កំលាំងចិត្ត​បន្ថែម​ដល់​បុគ្គលិក​ថ្នាក់​ក្រោម។

ប៉ុន្តែ​សំណួរ​សំខាន់​មួយ​ដែល​គេ​បាន​ចោទសួរ​ថា តើ​វត្តមាន​របស់ COO ថ្មី​ អាច​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​បាន​ដែរ​ឬ​ទេ ខណៈ​កន្លង​មក​បញ្ហា​មួយ​នេះ​គឺ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​ដែល​មេធំ​ Facebook មិន​ទាន់​បង្ហើប​ពី​ដំណោះស្រាយ​នៅ​ឡើយ?

The post COO ថ្មី​របស់ Meta មិន​សូវ​មាន​អ្នកស្គាល់ តែ​ប្រវត្តិ​ការងារ​មិន​ធម្មតា appeared first on .