Cholnan Srikaew

មេបក្សភឿថៃសន្យាលាលែងពីតំណែង បើសិនជាគណបក្សលោកអាចបង្កើតរដ្ឋាភិបាលថ្មី
កាលពីពេលថ្មីៗនេះ លោក Cholnan Srikaew បានប្រកាសថា នឹងលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ បើសិនជាគណបក្សរបស់លោកអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ TheNation។

ការលើកឡើងបែបនេះ ដោយសារកន្លងមកលោកធ្លាប់សន្យាក្ដែងៗថា គណបក្សភឿថៃ នឹងមិនចូលរួមជាមួយគណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath ឡើយ ហើយបើសិនជា​ចូលរួម នោះលោកនឹងលាលែងពីតំណែងជាប្រធានគណបក្សតែម្ដង។

ប៉ុន្តែកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ សារព័ត៌មាន Bangkokpost បានចុះផ្សាយថា គណបក្សភឿថៃ បានសម្រេចបង្កើតគណបក្សចម្រុះ ដោយមានការចូលរួមពី ១០គណបក្សផ្សេងទៀត ហើយក្នុងនោះក៏មានគណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath ផងដែរ។

ទាក់ទងនឹងបញ្ហានេះ លោក Cholnan បាននិយាយថា៖ បើសិនជាពួកយើងមិនចូលរួមជាមួយពួកគេ នោះពួកយើងច្បាស់ជាមិនអាចបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមានគណបក្សភឿថៃជាមេដឹកនាំឡើយ។ ខ្ញុំមិនមែនថា ខ្ញុំនឹងមិនលាលែងពីតំណែងទេ ប៉ុន្តែខ្ញុំនឹងធ្វើវា នៅពេលដែលបេសកម្មរបស់ខ្ញុំជាមួយបក្ស​ត្រូវបានបញ្ចប់។ នៅពេលដែលគណបក្សរបស់ខ្ញុំអាចបង្កើតរដ្ឋាភិបាលថ្មីបាន ខ្ញុំនឹងលាលែងពីតំណែងជាផ្លូវការ។

សូមជម្រាបដែរថា បច្ចុប្បន្នការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មីកំពុងដំណើរការ ដោយក្នុងនោះមានបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយរូបគត់គឺ លោក Srettha Thavisin ជា​បេក្ខជនតំណាងឲ្យគណបក្សភឿថៃ ដែលមានអាសនៈសរុប ៣១៤ ខណៈមានក្ដីសង្ឃឹមខ្ពស់ថា លោកអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ក្រោយមានការចូលរួមពីគណបក្សគាំទ្រដោយយោធាទាំង ២គឺ គណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath៕

The post មេបក្សភឿថៃសន្យាលាលែងពីតំណែង បើសិនជាគណបក្សលោកអាចបង្កើតរដ្ឋាភិបាលថ្មី appeared first on .