CMA CGM GROUP

ក្រុមហ៊ុនបារាំងដែលមានកប៉ាល់ចំនួន ៦២៣គ្រឿង និងយន្តហោះដឹកទំនិញ ៦គ្រឿង មានផែនការមកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក CMA CGM GROUP បង្ហាញផែនការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាងភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន នៅទីក្រុងបារីស។

ក្រុមហ៊ុន CMA CGM GROUP មានការិយាល័យច្រើនជាង ៤០០ កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក ដែលមានកប៉ាល់សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣ និងយន្តហោះដឹកទំនិញចំនួន ៦គ្រឿង។

ក្នុងជំនួបនាថ្ងៃទី១៨ ខែមករានេះ នៅទីក្រុងបារីស ប្រទេសបារាំង  លោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP បានបង្ហាញអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនមានសេវាកម្មសំខាន់ៗផ្តោតលើសេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics), សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។

ក្នុងជំនួបនោះដែរ ឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ ៕

The post ក្រុមហ៊ុនបារាំងដែលមានកប៉ាល់ចំនួន ៦២៣គ្រឿង និងយន្តហោះដឹកទំនិញ ៦គ្រឿង មានផែនការមកវិនិយោគនៅកម្ពុជា appeared first on .