CNN

លោក ត្រាំ ស្នើឲ្យបណ្តេញអ្នកសារព័ត៌មាន CNN ម្នាក់ ក្រោយរាយការណ៍មិនពិតអំពីការវាយប្រហារលើអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមានការបណ្តេញអ្នកយកព័ត៌មានរបស់ CNN គឺអ្នកនាង Natasha Bertrand បន្ទាប់ពីបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក គ្រាន់តែអាចផ្អាកកម្មវិធីផលិតនុយក្លេអ៊ែរបស់អ៊ីរ៉ង់ បានរយ:ពេលត្រឹម ២ ទៅ ៣ខែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី The Hill។

ថែ្លងនៅក្នុងបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី២៥ ខែមិថុនា លោក ត្រាំ បាននិយាយថា ៖” Natasha Bertrand គួរតែត្រូវបានបណ្តេញចេញពី CNN! ខ្ញុំបានឃើញពីការរាយការណ៍ព័ត៌មានក្លែងក្លាយរបស់នាង អស់រយៈពេលបីថ្ងៃមកហើយ។ អ្នករាយការណ៍បែបនេះ គួរតែត្រូវបានចាត់វិធានការ និងបណ្តេញចេញ”។

គួរឲ្យដឹងផងដែរថា នៅក្នុងការផ្សាយរបស់ CNN កាលពីថ្ងៃទី២៥ ខែមិថុនា អ្នកនាង Natasha បានដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ ដោយនិយាយថា របាយការណ៍ចាត់ថ្នាក់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់មន្ទីរបញ្ចកោណ (DIA) បានវាយតម្លៃថា ការវាយប្រហាររបស់អាមេរិក នឹងមិនបំផ្លាញកម្មវិធីផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងទេ ប៉ុន្តែពួកគេនឹងត្រលប់មកចាប់ផ្តើមវិញ នៅរយ:ពេលពីរ បីខែក្រោយ។ ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដ៏សំបូរបែបរបស់អ៊ីរ៉ង់ ដែលអាចប្រើដើម្បីបង្កើតអាវុធនុយក្លេអ៊ែរ ត្រូវបានផ្លាស់ប្តូរមុនការវាយប្រហារ ហើយកំពុងត្រូវបានរក្សាទុកនៅកន្លែងផលិតអាវុធនុយក្លេអ៊ែរសម្ងាត់ផ្សេងទៀត។

យ៉ាងណាមិញ ក្រោយមានការលើកឡើងបែបនេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ការលេចធ្លាយនៃការវាយតម្លៃស៊ើបការណ៍ គឺជាការប៉ុនប៉ងមួយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រធានាធិបតីលោក ត្រាំ និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកបើកយន្តហោះអាមេរិក ដែលបានបំពេញបេសកកម្ម ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ជម្រាបជូនថា កាលពីថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗចំនួន ៣ ដោយប្រើផែនការ Operation Night Hammer ។ រូបភាពពីផ្កាយរណបបង្ហាញថា កាំជ្រួច Tomahawk បានបាញ់ចូលជាបន្តបន្ទាប់ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីតាំងផលិតនុយក្លេអ៊ែរ Isfahan ខណ:ទីតាំង Fordow និង Natanz ដែលជាកន្លែងលាក់ខ្លួនយ៉ាងជ្រៅក្នុងភ្នំ ក៏ត្រូវបានរងការបំផ្លាញផងដែរ៕

The post លោក ត្រាំ ស្នើឲ្យបណ្តេញអ្នកសារព័ត៌មាន CNN ម្នាក់ ក្រោយរាយការណ៍មិនពិតអំពីការវាយប្រហារលើអ៊ីរ៉ង់ appeared first on .

CNN កំពុងឈឺក្បាលជាមួយនឹងបញ្ហាត្រូវរកអ្នកស្នងតំណែង CEO
កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Warner Bros. Discovery លោក David Zaslav បាន​សម្រេចចិត្តបណ្ដេញលោក Chris Licht ចេញពីតំណែងជា CEO នៃក្រុមហ៊ុនសារព័ត៌មាន CNN។

ជុំវិញការបណ្ដេញបុគ្គលិកម្នាក់នេះ មេធំ Zaslav មានហេតុផលជាច្រើនដូចជា ការដឹកនាំ​របស់​លោក Licht មាន​បញ្ហាជាច្រើន ស្របពេល​ការសម្រេចចិត្តធ្វើរឿងមួយចំនួន​ក៏​ខុសពី​ច្បាប់​របស់​ក្រុមហ៊ុន​ផងដែរ។

David Zaslav

យោងតាមការចុះផ្សាយពី CNBC បានបង្ហាញថា ក្រោមការដឹកនាំ​របស់​លោក Licht បុគ្គលិក​ CNN ជាច្រើនរូប មានការអាក់អន់ស្រពន់ចិត្ត ជាពិសេស​អតីតមេធំ CNN ម្នាក់នេះ មាន​ចិត្តមានះ​ចង់​រក្សា​កម្មវិធី CNN+ ដែល​មិនទទួល​បាន​ការ​គាំទ្រពី​មហាជន បើទោះជា​លោក Zaslav ចង់​លុប​កម្មវិធី​នេះចោល​ក៏ដោយ។

បន្ថែមពីនោះ ក្រុមហ៊ុន CNN ក៏របូតប្រាក់ចំណូល​ប្រហែល ៧៥០លានដុល្លារ កាលពីឆ្នាំទៅ ស្របពេល​ប្រាក់បាន​មកពី​ការ​ផ្សព្វផ្សាយ​នានា ក៏បាត់បង់​អស់​ប្រមាណ ៤០% អំឡុងពេល​លោក Licht ដឹកនាំ​ក្រុមហ៊ុន​ផងដែរ។

ដូច្នេះ CEO របស់​ក្រុមហ៊ុន Warner Bros. Discovery ចាំបាច់​ត្រូវ​រក​បុគ្គល​ដែល​មាន​សមត្ថភាព មក​កាន់តំណែងជា CEO នៃ​ក្រុមហ៊ុន CNN ឡើងវិញ ដើម្បី​អាចស្ដារ​ស្ថានការណ៍​ក្រុមហ៊ុន ខណៈបុគ្គលម្នាក់នោះត្រូវតែឈ្នះចិត្តបុគ្គលិក​ក្រោម​ឱវាទ ជាមួយ​នឹង​យុទ្ធសាស្ត្រ​អន្ទង​ចិត្ត​ទស្សនិកជន​ក្រៅពីក្មេងៗ ក៏ត្រូវតែបំពេញចិត្តអ្នកតាមដានព័ត៌មានដែល​មាន​អាយុចាប់ពី ៥៥ឆ្នាំឡើងទៅថែមទៀត៕

The post CNN កំពុងឈឺក្បាលជាមួយនឹងបញ្ហាត្រូវរកអ្នកស្នងតំណែង CEO appeared first on .