COMAC

ក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន Comac បើកការិយល័យលក់ដំបូង នៅក្នុងប្រទេសសិង្ហបុរី
ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន Comac បានបើកដំណើរការការិយាល័យថ្មីមួយ នៅក្នុងប្រទេសសិង្ហបុរី ក្នុងសប្តាហ៍នេះ ដែលត្រូវបានចាត់ទុកជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus នៅលើទីផ្សារអាកាសចរណ៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Cao Zhongming ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសសិង្ហបុរី បាននិយាយនៅក្នុងពិធីបើកសម្ពោធថា ការិយាល័យដំបូងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ គឺជាជំហាននិមិត្តសញ្ញាដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរក្នុងស្រុកដំបូងគេបង្អស់របស់ចិន ក្នុងការចែកចាយយន្តហោះរបស់ខ្លួន ទៅក្រៅប្រទេស។

នៅឆ្នាំនេះ COMAC បានបង្កើនផែនការសម្រាប់ការផលិត និងដាក់លក់យន្តហោះដឹកអ្នកដំណើរតួខ្លួនតូច C919 របស់ខ្លួន ដែលត្រូវបានចាត់ទុកថាជាគូប្រជែងរបស់យន្តហោះ Boeing 737 MAX និង A320neo របស់ក្រុមហ៊ុន Airbus ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Comac បាននិយាយថា ការិយាល័យថ្មីនៅក្នុងប្រទេសសិង្ហបុរី នឹងផ្តល់សេវាកម្មកាន់តែជិតស្និទ្ធ និងទូលំទូលាយសម្រាប់អតិថិជននៅក្នុងតំបន់ រួមទាំងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ រួមទាំងដៃគូថែទាំ និងអ្នកផ្គត់ផ្គង់។

ជម្រាបជូនថា ក្រុមហ៊ុនរដ្ឋចិនមួយនេះ បានជ្រើសរើសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដាក់តាំងបង្ហាញយន្តហោះសម្រាប់ម៉ូដែល C919 និង ARJ21 របស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិលើកដំបូង ក្នុងអំឡុងកម្មវិធី Singapore Airshow កាលពីខែកុម្ភៈ៕

The post ក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន Comac បើកការិយល័យលក់ដំបូង នៅក្នុងប្រទេសសិង្ហបុរី appeared first on .

ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន គ្រោងដាក់តាំងបង្ហាញយន្តហោះនៅកម្ពុជា និងប្រទេសអាស៊ាន ៤ទៀត
ក្រុមហ៊ុនផលិតយន្តហោះរបស់រដ្ឋចិន COMAC គ្រោងនឹងធ្វើការតាំងបង្ហាញយន្តហោះប្រភេទ C919 និង ARJ21 របស់ខ្លួន នៅក្នុងប្រទេសចំនួនប្រាំក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលខ្លួនកំពុងសម្លឹងរកមើលឱកាសក្នុងការលក់លក្ខណ:អន្តរជាតិនាពេលអនាគត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុកដំបូងគេបំផុតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ យន្តហោះដឹកអ្នកដំណើរប្រភេទ C919 និង ARJ21 នឹងត្រូវធ្វើការតាំងបង្ហាញនៅក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

គួរឲ្យដឹងផងដែរថា យន្តប្រភេទទាំងពីរនេះ ត្រូវបានដាក់តាំងបង្ហាញរួចមកហើយ នៅក្នុងកម្មវិធី Singapore Airshow កាលពីសប្តាហ៍មុន ដែលនេះជាការបង្ហាញជាលើកដំបូងនៅខាងក្រៅទឹកដីរបស់ប្រទេសចិន សម្រាប់ប្រភេទ C919 ដែលត្រូវចាត់ទុកថាជាគូប្រជែងទៅនឹងយន្តហោះ Boeing 737 MAX និង Airbus ‘A320neo ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន COMAC បានបន្ថែមថា គោលបំណងចម្បងនៃការដាក់តាំងបង្ហាញយន្តហោះរបស់ខ្លួនទាំងនេះគឺដើម្បីបង្ហាញពីដំណើរការដ៏ល្អរបស់យន្តហោះខ្លួន និងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកទីផ្សារនាពេលអនាគត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

The post ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន គ្រោងដាក់តាំងបង្ហាញយន្តហោះនៅកម្ពុជា និងប្រទេសអាស៊ាន ៤ទៀត appeared first on .