Country Garden Holdings

រឿងក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យ Country Garden នឹងត្រូវបើកសំណុំរឿងនាដើមឆ្នាំក្រោយ
តុលាការក្រុងហុងកុងបានប្រកាសថា នឹងបើកសំណុំរឿងរំលាយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Country Garden នាខែមករា ឆ្នាំ២០២៥ បន្ទាប់ពីពន្យារពេលអស់ជាច្រើនខែ។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានឲ្យដឹងថា ការពន្យារពេលសារនេះ គឺតុលាការទុកពេលឲ្យក្រុមហ៊ុន Country Garden អាចធ្វើការចរចាជាមួយម្ចាស់បំណុលបរទេសជាលើកចុងក្រោយ អំពីផែនការសងបំណុលរបស់ពួកគេ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Country Garden បានទទួលពាក្យបណ្ដឹងពីក្រុមហ៊ុន Ever Credit Limited កាលពីខែកុម្ភៈ ជុំវិញការរំលាយក្រុមហ៊ុនចោល បន្ទាប់ពីពួកគេមិនអាចសងបំណុលប្រហែល ២០៥លានដុល្លារ ខណៈបំណុលបរទេសរបស់ក្រុមហ៊ុនមួយនេះ គឺមានប្រហែល ១១ពាន់លានដុល្លារឯណោះ។

សូមជម្រាបដែរថា មេធាវីតំណាងក្រុមហ៊ុន Country Garden បានប្រាប់ទៅកាន់តុលាការថា កូនក្ដីរបស់ខ្លួនកំពុងរៀបចំផែនការសងបំណុល ដែលនឹងសម្រេចជាផ្លូវការនៅក្នុងខែកញ្ញា ហើយក៏មានគម្រោងស្នើសុំឲ្យតុលាការពិនិត្យមើល លើញត្តិរំលាយក្រុមហ៊ុនឡើងវិញផងដែរ៕

The post រឿងក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យ Country Garden នឹងត្រូវបើកសំណុំរឿងនាដើមឆ្នាំក្រោយ appeared first on .

តុលាការហុងកុង ពន្យារពេលកាត់ក្ដីលើការរំលាយក្រុមហ៊ុនអចលនទ្រព្យ Country Garden
នាថ្ងៃទី១៧ ខែឧសភា តុលាការហុងកុងបានប្រកាសពន្យារពេលបើកសវនាការកាត់ក្ដី លើញត្តិរំលាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden រហូតដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីទុកពេលឲ្យក្រុមហ៊ុនចិនមួយនេះ អាចរកដំណោះស្រាយលើបញ្ហាបំណុលរបស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា សេចក្ដីប្រកាសរបស់តុលាការហុងកុង កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលចិន កំពុងខ្នះខ្នែងជួយដល់ក្រុមហ៊ុនជាច្រើន ដែលកំពុងមានវិបត្តិក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះក៏មានក្រុមហ៊ុន Country Garden ផងដែរ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Country Garden បានប្រកាសពីបំណុលប្រមាណ ១១ពាន់លានដុល្លារ ហើយក៏កំពុងស្វែងរកដំណោះស្រាយជុំវិញបញ្ហាមួយនេះ ក៏ប៉ុន្តែកាលពីខែកុម្ភៈ មានក្រុមហ៊ុនហុងកុងមួយ បានដាក់ញត្តិទៅកាន់តុលាការឲ្យធ្វើការរំលាយក្រុមហ៊ុនចិនមួយនេះ បន្ទាប់ពីខកខានសងបំណុលប្រមាណ ២០៥លានដុល្លារ។

សូមជម្រាបដែរថា វិស័យអចលនទ្រព្យនៅប្រទេសចិន បានផុងក្នុងរណ្ដៅយ៉ាងជ្រៅកាលពីឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្ស China Evergrande ក្លាយជាក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក និងបានទាញឲ្យក្រុមហ៊ុនរកស៊ីលើវិស័យ​ជាមួយគ្នា ជាប់បំណុលវ័ណ្ឌក ប្រកាសក្ស័យធនបន្តកន្ទុយគ្នាជាច្រើនថែមទៀត៕

The post តុលាការហុងកុង ពន្យារពេលកាត់ក្ដីលើការរំលាយក្រុមហ៊ុនអចលនទ្រព្យ Country Garden appeared first on .

រដ្ឋាភិបាលចិន ចេញមុខសងការប្រាក់ជំនួយក្រុមហ៊ុន Country Garden ចុងសប្ដាហ៍ក្រោយ
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Country Garden បានចេញមុខបញ្ជាក់ថា ពួកគេមិនទាន់មានលទ្ធភាពសងការប្រាក់ ទៅកាន់ម្ចាស់បំណុលនៅក្នុងសប្ដាហ៍នេះឡើយ ខណៈក្រុមហ៊ុន China Bond Insurance ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានចេញមុខមករ៉ាប់រងការប្រាក់ទាំងនោះជំនួសវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន នឹងសងបំណុលការប្រាក់ជំនួស Country Garden បើសិនជាពួកគេមិនអាចដោះស្រាយខ្លួនឯងបាន ដល់ចុងសប្ដាហ៍ក្រោយ ស្របពេលនេះគឺជាលើកដំបូង ដែលរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាបំណុលរបស់ក្រុមហ៊ុនធំៗ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Country Garden កំពុងជាប់បំណុលប្រមាណ ១១ពាន់លានដុល្លារ ហើយនៅក្នុងថ្ងៃព្រហស្បតិ៍នេះ ត្រូវបង់ការប្រាក់ឲ្យម្ចាស់បំណុល ក៏ប៉ុន្តែមិនទាន់មានលទ្ធភាព ហើយក៏កំពុងប្រមែប្រមូលលុយផងដែរ។

ជម្រាបបន្ថែមថា ការប្រាក់ដែលក្រុមហ៊ុន Country Garden ត្រូវបង់នោះគឺមានប្រមាណ ៦៦លានយ៉ន់ ឬប្រហែល ៩លានដុល្លារអាមេរិក ហើយបើទោះជាក្រុមហ៊ុនជាប់បំណុលច្រើនបែនេះក្ដី ក៏បច្ចុប្បន្នក្រុមហ៊ុនចិនមួយនេះ នៅតែខ្នះខ្នែងស្វែងរកមធ្យោបាយ មកដោះស្រាយបំណុលទាំងនោះផងដែរ ដោយប្រកាសលក់ភាគហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនានាជាដើម៕

The post រដ្ឋាភិបាលចិន ចេញមុខសងការប្រាក់ជំនួយក្រុមហ៊ុន Country Garden ចុងសប្ដាហ៍ក្រោយ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យកំពូលចិន Country Garden ប្រកាសផ្អាកការជួញដូរភាគហ៊ុននៅទីក្រុងហុងកុង
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលរបស់ចិន Country Garden បានប្រកាសផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួន នៅក្នុងទីក្រុងហុងកុង ចំពេលមានបញ្ហាហិរញ្ញវត្ថុដែលបណ្តាលមកពីវិស័យលំនៅឋាននៅក្នុងប្រទេសកំពុងបន្តធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOA។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើនៅឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដែលធ្លាប់តែចាត់ទុកថាជាអ្នកអភិវឌ្ឍធំជាងគេបំផុតរបស់ប្រទេសចិនមួយនេះ បានពន្យារពេលក្នុងការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ របស់ខ្លួន។

នៅក្នុងឯកសារមួយដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុនហុងកុងកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Country Garden បាននិយាយថា ការជួញដូរភាគហ៊ុនរបស់ខ្លួននៅលើផ្សារហ៊ុននឹងត្រូវផ្អាកសិន ដើម្បីទុកពេលក្នុងការប្រមូលព័ត៌មានឲ្យបានគ្រប់ មុនពេលប្រកាសចេញពីលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ។

គួរឲ្យដឹងថា វិបត្តិលំនៅឋានរបស់ប្រទេសចិន បានបន្តធ្លា់ចុះពោលគឺចាប់តាំងពីឆ្នាំ២០២១ មក បន្ទាប់ពីការបង្រ្កាបបទប្បញ្ញត្តិទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល ទៅលើក្រុមអ្នកអភិវឌ្ឍដែលជំពាក់បំណុលច្រើន។

ជម្រាបជូនទៀតផងដែរថា Country Garden គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលត្រូវបានរងផលប៉ះពាល់ដោយវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ខណ:ពេលដែលក្រុមហ៊ុន Modern Land, Central China Management និង Ronshine China ក៏បានប្រកាសផ្អាកលក់ភាគហ៊ុនរបស់ពួកគេ នាពេលថ្មីៗនេះផងដែរ៕

The post ក្រុមហ៊ុនអចលនទ្រព្យកំពូលចិន Country Garden ប្រកាសផ្អាកការជួញដូរភាគហ៊ុននៅទីក្រុងហុងកុង appeared first on .

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយ ហាក់មានសង្ឃឹមឡើងវិញ ក្រោយរដ្ឋាភិបាលចិនសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំបំផុតនៅប្រទេសចិន គឺ Country Garden ហាក់មានក្ដីសង្ឃឹមឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលចិនសន្យាជួយជំនួយលើផ្នែកហិរញ្ញវត្ថុ។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា រដ្ឋាភិបាលចិនបានសន្យាផ្ដល់ជំនួយ ទៅកាន់ក្រុមហ៊ុនខ្នាតយក្សមួយនេះ លើផ្នែកហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យចំនួនច្រើនជាង ៣០គម្រោង ដែលបានចុះបញ្ជីជាមួយ​រដ្ឋាភិបាល។

ជាមួយគ្នា ក្រុមហ៊ុន Country Garden ក៏បានបង្ហាញការសាទរថា គម្រោងដែលរដ្ឋាភិបាល​សន្យាផ្ដល់ការគាំទ្រនោះ គឺសុទ្ធសឹងតែបានជាប់នៅក្នុងបញ្ជីស នៅក្នុងខេត្តធំៗដូចជា ខេត្តហឺណាន ហ៊ូប៉ី ស៊ីឈន់ សានទុង និងទីក្រុងឆុងឈីងជាដើម។

បន្ថែមពីនោះ ក្រុមហ៊ុនលំដាប់កំពូលនៅចិនមួយនេះ ក៏បានបង្ហើបដែរថា ផែនការជំនួយរបស់​រដ្ឋាភិបាល នឹងជួយដល់វិស័យអចលនទ្រព្យដែលកំពុងជាប់គាំងក្នុងស្រុក និងជួយពន្លឿនការសាងសង់លំនៅឋានជូនប្រជាពលរដ្ឋថែមទៀត។

គួររំលឹកបន្តិចថា វិស័យអចលនទ្រព្យនៅប្រទេសចិនបានផុងចូលក្នុងរណ្ដៅយ៉ាងជ្រៅ និងបានបង្កជាផលរំខានដល់កំណើនសេដ្ឋកិច្ចជាតិ ដែលជំរុញឲ្យរដ្ឋាភិបាលត្រូវមាន​វិធានការជាបន្ទាន់ សម្រាប់ការស្រោចស្រង់វិស័យមួយនេះ ដ្បិតវាក៏ជាប្រភពចំណូលដ៏ធំរបស់​សេដ្ឋកិច្ចចិនផងដែរ៕

The post ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយ ហាក់មានសង្ឃឹមឡើងវិញ ក្រោយរដ្ឋាភិបាលចិនសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន ប្រកាសលក់គម្រោងអភិវឌ្ឍតម្លៃជិត ៦០០លានដុល្លារ នៅអង់គ្លេស
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Country Garden បានសម្រេចចិត្តដាក់គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃប្រមាណ ៥៧០លានដុល្លារអាមេរិក របស់ខ្លួននៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ខណ:ពេលដែលពួកគេកំពុងព្យាយាមជំរុញការលក់ទ្រព្យសកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីទូទាត់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទីភ្នាក់ងារអចលនទ្រព្យ Knight Frank បានបង្ហាញឲ្យដឹងថា Risland UK ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Country Garden បានជួលក្រុមហ៊ុនរបស់ខ្លួនដើម្បីធ្វើទីផ្សារ និងដាក់លក់គម្រោងអភិវឌ្ឍឈ្មោះថា Calico Wharf ដែលមិនទាន់ចាប់ផ្តើមសាងសង់នៅឡើយ ប៉ុន្តែគម្រោងដ៏ធំនេះ មានសមត្ថភាពអាចសាងសង់ផ្ទះសរុបចំនួន ១ ០០០ រួមបញ្ចូលទាំងអគារមានកម្ពស់ ២៣ ជាន់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផងដែរ។

គួរឲ្យដឹងផងដែរថា មុនឈានដល់ការប្រកាសដាក់លក់គម្រោងនៅក្នុងទីក្រុងឡុងដ៏នេះ Country Garden ក៏បានដាក់លក់គម្រោងអចលនទ្រព្យរបស់ខ្លួន នៅទីក្រុងក្វាងចូវ ក្នុងប្រទេសចិនផងដែរ ក្នុងគោលបំណងទាញយកសាច់ប្រាក់ចំនួន ៥៣០លានដុល្លារ និងថែមទាំងបានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងគម្រោងចុងក្រោយ ក្នុងប្រទេសអូស្ត្រាលីផងដែរ។

ជម្រាបជូនផងដែរថា Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឯកជនដ៏ធំបំផុត នៅក្នុងប្រទេសចិន បានកំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត ក្នុងការ​រើ​បម្រាស់​ពីវិបត្តិបំណុល ដែលខ្លួនបានជំពាក់រហូតដល់ទៅ ១១ពាន់លានដុល្លារ  ចាប់តាំងពីវិស័យអចលនទ្រព្យចិន បានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ នៅពាក់កណ្តាលឆ្នាំ២០២១ មក៕

The post ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន ប្រកាសលក់គម្រោងអភិវឌ្ឍតម្លៃជិត ៦០០លានដុល្លារ នៅអង់គ្លេស appeared first on .

ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden ប្រកាសលក់ទ្រព្យសម្បត្តិជាង ៥០០លានដុល្លារ
ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden ដែលកំពុងជាប់បំណុល កំពុងប្រកាសលក់ទ្រព្យសម្បត្តិ នៅទីក្រុងក្វាងចូវ សរុបជាទឹកប្រាក់ ៣,៨ពាន់លានយ៉ន់ ឬប្រហែល ៥៣០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទ្រព្យសម្បត្តិដែលក្រុមហ៊ុន Country Garden ប្រកាសលក់នោះគឺមានដូចជា សណ្ឋាគារមួយ អគារការិយាល័យចំនួន៤ ផ្សារទំនើបមួយ និងអគារស្នាក់នៅសម្រាប់ជួលចំនួនមួយផងដែរ។

គួររំលឹកបន្តិចថា Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឯកជនធំបំផុតនៅប្រទេសចិន ហើយមិនខុសពីក្រុមហ៊ុនដទៃឡើយ ពួកគេបានផុងខ្លួនក្នុងរណ្ដៅបំណុល ដោយសារវិបត្តិអចលនទ្រព្យផ្ទុះឡើងកាលពីពាក់កណ្ដាលឆ្នាំ២០២១។

ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Country Garden មានបំណុលបរទេសប្រមាណ ១១ពាន់លានដុល្លារ ហើយពួកគេបានព្យាយាមដោះស្រាយបញ្ហាមួយនេះ តាមរយៈការលក់ភាគហ៊ុន និងទ្រព្យសម្បត្តិនានា ដើម្បីទូទាត់បំណុលទាំងនោះ៕

The post ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden ប្រកាសលក់ទ្រព្យសម្បត្តិជាង ៥០០លានដុល្លារ appeared first on .

ក្រុមហ៊ុនខ្នាតយក្ស Country Garden ព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅចិន នឹងនៅតែអន់ខ្សោយ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំបំផុតនៅប្រទេសចិន គឺ Country Garden បានព្យាករណ៍ថា ទីផ្សារអលនទ្រព្យនៅមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នឹងនៅតែមានសន្ទុះអន់ខ្សោយ នៅក្នុងឆ្នាំ២០២៤។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចិនជាប់បំណុល ១១ពាន់លានដុល្លារមួយនេះ អះអាងថា ទីផ្សារអចលនទ្រព្យនៅចិន គឺកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ហើយនៅមិនទាន់អាចវិលមករកសភាពល្អវិញឡើយ។

ជាមួយគ្នា ប្រធានក្រុមហ៊ុន Country Garden លោកស្រី Yang Huiyan បានបញ្ជាក់ទៀតថា ក្រុមហ៊ុនក៏បានត្រៀមខ្លួនប្រឈមនឹងបញ្ហាផ្សេងៗនៅឆ្នាំនេះ ដែលអាចនឹងយ៉ាប់ជាងឆ្នាំមុនទៀត ប៉ុន្តែក្រុមហ៊ុនត្រូវតែព្យាយាមដោះស្រាយវាដោយសន្តិវិធី។

ជម្រាបបន្ថែមថា សម្រាប់គោលដៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន Country Garden នៅតែផ្ដល់អាទិភាព លើការពន្លឿនការសាងសង់ផ្ទះជូនអតិថិជន ជាមួយផែនការបញ្ចប់គម្រោង​ប្រមាណ ៤៨០ ០០០ខ្នងសម្រាប់អតិថិជន ខណៈចំនួននេះគឺតិចជាងប្រហែល ២០% បើធៀបនឹងឆ្នាំ២០២៣ ដែលក្រុមហ៊ុនបានបញ្ចប់គម្រោង ៦០០ ០០០ខ្នង និងជាតួលេខខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅប្រទេសចិន៕

The post ក្រុមហ៊ុនខ្នាតយក្ស Country Garden ព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅចិន នឹងនៅតែអន់ខ្សោយ appeared first on .

ក្រុមហ៊ុនចិនជាប់បំណុល Country Garden លក់ភាគហ៊ុន បានទឹកប្រាក់ជាង ៤២០លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Country Garden បានប្រកាសនាថ្ងៃទី១៤ ខែធ្នូនេះថា ពួកគេបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gold Ease Global ប្រមាណ ១,៧៩% ទៅកាន់ក្រុមហ៊ុន Zhuhai Wanda Commercial Management Group ក្នុងទំហំទឹកប្រាក់ ៣,០៧ពាន់លានយ៉ន់ ឬប្រមាណ ៤២៨លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការប្រកាសលក់ភាគហ៊ុនដ៏តក់ក្រហល់មួយនេះ កើតឡើងចំពេញ Country Garden កំពុង​ត្រូវបានក្រុមម្ចាស់បំណុលតាមទារលុយ ខណៈវិស័យអចលនទ្រព្យនៅចិនក៏កំពុង​ប្រឈម​ហានិភ័យកាន់តែខ្លាំងថែមទៀត។

ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះបាននិយាយថា ពួកគេនឹងប្រើប្រាស់ថវិកា ដែលបានមកពីការលក់ទាំងនេះ ទៅរៀបចំរចនាសម្ព័ន្ធបំណុល ជាមួយម្ចាស់បំណុលបរទេស​ឡើងវិញ។

គួររំលឹកបន្តិចថា បច្ចុប្បន្នក្រុមហ៊ុន Country Garden កំពុងមានបំណុលជាប់ខ្លួន ប្រហែល ១៩០ពាន់លានដុល្លារ និងមានគម្រោងការច្រើនជាង ៣ ០០០ ដែលកំពុងស្ថិតនៅក្រោម​ការសាងសង់នៅឡើយ។

កន្លងមក Country Garden តែងតែព្យាយាមដោះស្រាយជាមួយម្ចាស់បំណុល តាមរយៈការរៀបចំ​រចនាសម្ព័ន្ធបំណុល ប៉ុន្តែភាគីទាំងសងខាងមិនទាន់ឈានដល់​កិច្ចព្រមព្រៀងជាផ្លូវការ ជុំវិញការ​ដោះស្រាយបញ្ហាមួយនេះនៅឡើយទេ៕

The post ក្រុមហ៊ុនចិនជាប់បំណុល Country Garden លក់ភាគហ៊ុន បានទឹកប្រាក់ជាង ៤២០លានដុល្លារ appeared first on .

ភាគហ៊ុន Country Garden កើនឡើងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលចិនផ្តល់សញ្ញាពីផែនគាំទ្រថ្មីៗ ក្នុងវិស័យអចលនទ្រព្យ
ភាគហ៊ុននៅក្នុងក្រុមហ៊ុនអភិវឌ្ឍអលចនទ្រព្យខ្នាតយក្សរបស់ចិន  បានកើនឡើងដល់ជាង ១៧% កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីមានសញ្ញាថារដ្ឋាភិបាលចិន កំពុងបន្តរៀបចំផែនការជាក់ស្តែងបន្ថែមទៀត សម្រាប់វិស័យអលចនទ្រព្យក្នុងប្រទេស ដែលធ្លាក់ចូលវិបត្តិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Country Garden ត្រូវបានគេចាត់ទុកថាជាបងធំមួយ នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានធ្លាក់ចូលទៅក្នុងវិបត្តិបំណុលធ្ងន់ធ្ងរបំផុត ដោយក្នុងខែមិថុនាកន្លងទៅ ចំនួនបំណុលរបស់ពួកគេបានកើនឡើងដល់ចំនួន ១,៣៦ទ្រីលានយ៉ន់ (១៩១ពាន់លានដុល្លារ) ​ឯណោះ។

យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធកន្លងទៅថា Country Garden គឺស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចំនួន ៥០ ផ្សេងទៀត ដែលនឹងមានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ពីសំណាក់រដ្ឋាភិបាលចិន។

សារព័ត៌មាន Bloomberg បានបន្តទៀតថា បញ្ជីឈ្មោះនេះ ត្រូវបានជ្រើសរើសឡើងដោយនិយតករចិន ដោយក្នុងនោះរួមមានក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យឯកជន និងរដ្ឋ ជាការបម្រុងទុក ដើម្បីណែនាំដល់ធនាគារ ក្នុងការពិចារណាលើការផ្តល់មូលនិធិសម្រាប់ក្រុមហ៊ុនទាំងតាមរយៈយន្តការផ្សេងៗគ្នា។

ជម្រាបជូនផងដែរថា ក្នុងរយ:ពេលប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរចិន បាននិងកំពុងដាក់ចេញវិធានការគាំទ្រជាច្រើន ដើម្បីដោះស្រាយវិបត្តិ​បំណុល​ដែលកំពុងកើនឡើង ហើយ​ជា​ពិសេស​គឺបាន​គំរាម​កំហែង​ឆ្លង​ដល់​វិស័យ​ផ្សេង​ទៀត ​ក្នុង​សេដ្ឋកិច្ច​របស់ប្រទេសដែល​កំពុង​ធ្លាក់​ចុះ៕

The post ភាគហ៊ុន Country Garden កើនឡើងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលចិនផ្តល់សញ្ញាពីផែនគាំទ្រថ្មីៗ ក្នុងវិស័យអចលនទ្រព្យ appeared first on .