DeepSeek

ក្រុមហ៊ុនចិន DeepSeek ចាយលុយតែជិត ៣សែនដុល្លារប៉ុណ្ណោះ ដើម្បីបង្វឹក AI ថ្មីរបស់ខ្លួន
ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលចិន DeepSeek បាននិយាយថា ខ្លួនបានចំណាយទឹកប្រាក់ក្នុងចំនួន ២៩៤ ០០០ដុល្លារប៉ុណ្ណោះ​ លើការបណ្តុះបណ្តាលម៉ូដែល AI ថ្មី​ R1 របស់ខ្លួន ដែលជាការចំណាយទាបជាងឆ្ងាយបើធៀបទៅនឹងក្រុមហ៊ុនគូប្រជែងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការអាប់ដេតដ៏កម្រពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ប្រទេសចិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពី DeepSeek ធ្លាប់បានធ្វើឲ្យមានការរង្គោះរង្គើម្តងរួចទៅហើយ នៅក្នុងបច្ចេកវិទ្យា AI ពិភពលោក ។

យ៉ាងណាមិញបើតាមរបាយការណ៍ពី The Nature បានបង្ហាញឲ្យដឹងថា ម៉ូដែល R1 ថ្មីៗរបស់ DeepSeek នេះ ត្រូវបានបណ្តុះបណ្តាល និងប្រើប្រាស់បន្ទះឈីប Nvidia H800 ចំនួន ៥១២ ជាមួយនឹងតម្លៃសរុបប្រមាណតែជិត ៣០០ ០០០ ដុល្លារប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ប្រសិនបើទិន្នន័យនៃការចំណាយនេះ ត្រូវបានបញ្ជាក់ថាពិតប្រាកដមែន នោះវាអាចនឹងបង្កើនសម្ពាធទៅកាន់ក្រុមហ៊ុនខ្នាតយក្សដូចជា OpenAI ជាដើម។

ជម្រាបជូនផងដែរ លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI ដ៏ធំរបស់អាមេរិក បាននិយាយនៅក្នុងឆ្នាំ២០២៣ ថា ការបណ្តុះបណ្តាលម៉ូដែល AI របស់ខ្លួន ត្រូវការចំណាយយ៉ាងហោចណាស់ជាង ១០០លានដុល្លារ៕​

The post ក្រុមហ៊ុនចិន DeepSeek ចាយលុយតែជិត ៣សែនដុល្លារប៉ុណ្ណោះ ដើម្បីបង្វឹក AI ថ្មីរបស់ខ្លួន appeared first on .

DeepSeek ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើងវិញនៅកូរ៉េខាងត្បូង ក្រោយផ្អាកអស់ច្រើនខែ
កម្មវិធីបញ្ហាសិប្បនិម្មិតដ៏ល្បីល្បាញបំផុតរបស់ចិន DeepSeek ត្រូវបានអនុញ្ញាតបើកឲ្យប្រើប្រាស់ជាថ្មីម្តងទៀត ជាលើកដំបូង នៅក្នុងទីផ្សារកម្មវិធីរបស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បន្ទាប់ពីការទាញយកកម្មវិធីនេះត្រូវបានផ្អាកអស់រយ:ពេលប្រហែលពីរខែ ដោយសារអាជ្ញាធរបានលើកឡើងអំពីការបំពានច្បាប់ការពារទិន្នន័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា DeepSeek បានផ្ទេរទិន្នន័យអ្នកប្រើប្រាស់ និងការជូនដំណឹងដោយគ្មានការអនុញ្ញាត នៅពេលដែលសេវាកម្មនេះបានចាប់ផ្តើមបើកដំណើរការដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងខែមករា។

ក្រោយមក ការទាញយកកម្មវិធី DeepSeek ត្រូវបានផ្អាកទាំងស្រុងនៅក្នុងខែកុម្ភៈ បន្ទាប់ពីមានសំណួរទាក់ទងនឹងការការពារទិន្នន័យផ្ទាល់ខ្លួន ប៉ុន្តែយ៉ាងណាក៏ដោយ ឥឡូវនេះ សេវាកម្ម AI នេះ ត្រូវបានអនុញ្ញាតឲ្យទាញយកម្តងទៀត នៅលើទីផ្សារកម្មវិធីធំៗរបស់ប្រទេសកូរ៉េខាងត្បូង រួមទាំងតាមរយៈ App Store របស់ Apple និង Google Play Store ផងដែរ។

ជុំវិញការបើកឲ្យទាញយកសារជាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ DeepSeek បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា ៖”យើងបានដំណើរការព័ត៌មានផ្ទាល់របស់អ្នកប្រើប្រាស់ទាំងអស់ ដោយអនុលោមតាមច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននរបស់ប្រទេសកូរ៉េខាងត្បូង”។

DeepSeek បានបញ្ជាក់ទៀតថាអ្នកប្រើប្រាស់មានជម្រើសក្នុងការបដិសេធមិនអនុញ្ញាតឲ្យមានការផ្ទេរព័ត៌មានផ្ទាល់ខ្លួនទៅកាន់ក្រុមហ៊ុនមួយចំនួនទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក៕

The post DeepSeek ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើងវិញនៅកូរ៉េខាងត្បូង ក្រោយផ្អាកអស់ច្រើនខែ appeared first on .

អាមេរិក ពិចារណាហាមឃាត់ការប្រើប្រាស់កម្មវិធី DeepSeek ពីឧបករណ៍រដ្ឋាភិបាល
រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងពេលថ្មីៗនេះ បាននិងកំពុងពិចារណាលើការហាមឃាត់ការប្រើប្រាស់កម្មវិធី AI chatbot DeepSeek របស់ប្រទេសចិន ពីឧបករណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក ហាក់មានការព្រួយបារម្ភខ្លាំងអំពីការគ្រប់គ្រងរបស់ DeepSeek លើទិន្នន័យអ្នកប្រើប្រាស់ បន្ទាប់ពីក្រុមហ៊ុននេះធ្លាប់បាននិយាយថា ខ្លួនរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងម៉ាស៊ីនមេដែលមានទីតាំងក្នុងប្រទេសចិន ។ នេះបើយោងតាមការឲ្យដឹងពីកាសែត Wall Street Journal ។

ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ ក៏កំពុងពិចារណាលើការហាមឃាត់កម្មវិធី AI chatbot ពីលើកម្មវិធី App Stores ដទៃទៀតផងដែរ ក៏ដូចជាដាក់កម្រិតលើរបៀបដែលក្រុមហ៊ុនផ្តល់សេវា Cloud មានមូលដ្ឋាននៅសហរដ្ឋអាមេរិក អាចផ្តល់ជូននូវគំរូ AI របស់ DeepSeek ដល់អតិថិជនរបស់ពួកគេ ដោយបន្ថែមថាការពិភាក្សាទាំងនោះ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។

ជម្រាបជូនផងដែរថា ម៉ូដែល AI ថ្មី ដែលមានតម្លៃទាបរបស់ DeepSeek បានបង្កឲ្យមានភាព​រង្គោះរង្គើ​នៅក្នុងទីផ្សារភាគហ៊ុនសកលយ៉ាងខ្លាំង កាលពីក្នុងខែមករា ដោយសារអ្នកវិនិយោគព្រួយបារម្ភថាការមកដល់របស់កម្មវិធីរបស់ចិននេះ អាចគំរាមកំហែងដល់ក្រុមហ៊ុនផលិត AI ខ្នាតយក្សធំៗនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ គិតមកទល់ពេលនេះ មានក្រុមមេធាវីរដ្ឋចំនួន ២១ នាក់ហើយ បានជំរុញឲ្យសភា ដើម្បីអនុម័តច្បាប់ថ្មីមួយ ក្នុងគោលបំណងរារាំងឧបករណ៍រដ្ឋាភិបាលពីការទាញយក និងប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek នៅលើឧបករណ៍រដ្ឋាភិបាល៕

The post អាមេរិក ពិចារណាហាមឃាត់ការប្រើប្រាស់កម្មវិធី DeepSeek ពីឧបករណ៍រដ្ឋាភិបាល appeared first on .

រដ្ឋាភិបាលចិន ណែនាំមន្ត្រីរបស់ខ្លួនឲ្យប្រើប្រាស់ DeepSeek ដើម្បីបង្កើនប្រសិទ្ធភាពការងារ​
តំបន់រដ្ឋបាលជាច្រើននៅក្នុងប្រទេសចិន កំពុងអំពាវនាវឲ្យមន្ត្រីរបស់ខ្លួន ទាញយកអត្ថប្រយោជន៍ពីកម្មវិធីបញ្ញាសិប្បនិម្មិត (AI) DeepSeek មកប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការងារ ជាពិសេសទាក់ទងទៅនឹងការសម្រេចចិត្តផ្សេងៗនៅកន្លែងធ្វើការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

យោងតាម Zhengzhou Daily ដែលជាកាសែតរបស់រដ្ឋាភិបាលទីក្រុង Zhengzhou រដ្ឋធានីនៃខេត្ត Henan ប្រទេសចិន កាលពីចុងសប្តាហ៍មុន បានដកស្រង់សម្តីលេខាបក្សទីក្រុង An Wei ដោយបានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ឲ្យសិក្សាឲ្យបានស៊ីជម្រៅ និងធ្វើជាម្ចាស់លើការប្រើប្រាស់គំរូ AI ជំនាន់ថ្មីចុងក្រោយដូច DeepSeek ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះឲ្យបានពេញលេញ ដើម្បីគាំទ្រដល់ការសម្រេចចិត្ត ការវាយតម្លៃ និងការដោះស្រាយបញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារស្រាវជ្រាវនយោបាយក្នុងស្រុក ក៏បានចែកចាយសៀវភៅណែនាំបណ្តុះបណ្តាលដល់មន្ត្រីដោយបញ្ជាក់ថា AI អាចដើរតួជា ទីប្រឹក្សា និងជំនួយការដ៏ជំនាញ ដើម្បីបម្រើដល់ដំណើរការធ្វើការសម្រេចចិត្តបែបវិទ្យាសាស្ត្រ ផងដែរ។

ជាមួយគ្នានេះ មន្ត្រីនៅក្នុងទីក្រុង Laibin ខេត្ត Guangxi ក៏បានទទួលការជូនដំណឹង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដែលលើកទឹកចិត្តឲ្យពួកគេទទួលបាន និងសិក្សារៀនសូត្រពីបច្ចេកវិទ្យាថ្មីៗយ៉ាងសកម្ម ជាពិសេសលើការអនុវត្តបច្ចេកវិទ្យា AI ដើម្បីគាំទ្រដល់ការសម្រេចចិត្ត ការវិភាគ និងការដោះស្រាយបញ្ហា។

រដ្ឋាភិបាលក្នុងតំបន់រដ្ឋបាលមួយចំនួនផ្សេងទៀត នៅក្នុងប្រទេសចិន ក៏បានដាក់ឲ្យប្រើប្រាស់សេវាកម្មអនឡាញដោយប្រើកម្មវិធី AI របស់ DeepSeek នេះ ដើម្បីជួយសម្រួលកិច្ចការងាររបស់ពួកគេ ផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុន DeepSeek របស់ចិនបានប្រកាសនៅថ្ងៃទី២០ ខែមករា ថាម៉ូដែល V3 និង R1 ឥតគិតថ្លៃរបស់ខ្លួនត្រូវបានបំពាក់ដោយបន្ទះឈីបមានតម្លៃទាបរបស់ក្រុមហ៊ុន Nvidia ប៉ុន្តែពួកគេបានអះអាងថាមានសមត្ថភាពខ្លាំង ពោលគឺស្រដៀងគ្នាទៅនឹងកម្មវិធី AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក OpenAI ផងដែរ៕

The post រដ្ឋាភិបាលចិន ណែនាំមន្ត្រីរបស់ខ្លួនឲ្យប្រើប្រាស់ DeepSeek ដើម្បីបង្កើនប្រសិទ្ធភាពការងារ​ appeared first on .

កូរ៉េខាងត្បូង ហាមឃាត់ក្រសួង និងស្ថាប័នរដ្ឋជាច្រើន មិនឲ្យចូលទៅប្រើប្រាស់ DeepSeek លើកុំព្យូទ័រ
រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្លួនកំពុងរារាំងការចូលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek លើកុំព្យូទ័ររបស់ក្រសួង និងស្ថាប័នរដ្ឋជាច្រើន ជុំវិញការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការព្រួយបារម្ភនេះ ស្ថាប័នប៉ូលីសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបិទការចូលទៅប្រើប្រាស់ DeepSeek ទាំងស្រុង ស្របពេលក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា ការចូលទៅប្រើប្រាស់បច្ចេកវិទ្យា AI នេះ ត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្នលើកុំព្យូទ័រទាំងអស់របស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃដដែលនោះ ក៏បានប្រកាសថា ខ្លួននឹងបិទ DeepSeek មិនឲ្យប្រើលើកុំព្យូទ័រ ដែលភ្ជាប់ជាមួយព័ត៌មានសំខាន់ៗ ដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានសំខាន់ណាមួយ។

គួរឲ្យដឹងផងដែរថា កូរ៉េខាងត្បូង រួមជាមួយនឹងរដ្ឋាភិបាលប្រទេសផ្សេងទៀត ដូចជាបារាំង និងអ៊ីតាលី បានសួរសំណួរអំពីការអនុវត្តទាក់ទងទៅនឹងការទាញយកទិន្នន័យរបស់ DeepSeek ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន ដោយដាក់សំណើជាលាយលក្ខណ៍អក្សរសម្រាប់ព័ត៌មានលម្អិតស្តីពីរបៀបដែលក្រុមហ៊ុននេះគ្រប់គ្រងព័ត៌មានលើអ្នកប្រើប្រាស់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី DeepSeek បរាជ័យក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតពីក្រុមអ្នកឃ្លាំមើលទិន្នន័យរបស់ប្រទេសកូរ៉េខាងត្បូង ក្រសួងមួយចំនួនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងចាត់វិធានការដើម្បីកំណត់ការចូលប្រើដើម្បីការពារការលេចធ្លាយព័ត៌មានរសើបណាមួយ តាមរយៈសេវាកម្ម AI ជំនាន់ថ្មីចុងក្រោយនេះ។

​ជម្រាបជូនផងដែរថា DeepSeek ជាប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅពេលថ្មីៗ ដោយឥតគិតថ្លៃ ខណៈក្រុមហ៊ុនចិន បានចំណាយថវិកាត្រឹមតែជាង ៦លានដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតកម្មវិធី AI ថ្មីដ៏មានសមត្ថភាពនេះឡើង៕

The post កូរ៉េខាងត្បូង ហាមឃាត់ក្រសួង និងស្ថាប័នរដ្ឋជាច្រើន មិនឲ្យចូលទៅប្រើប្រាស់ DeepSeek លើកុំព្យូទ័រ appeared first on .

តៃវ៉ាន់ ហាមឃាត់មន្ត្រីរដ្ឋាភិបាលរបស់ខ្លួនមិនឲ្យប្រើ DeepSeek ព្រោះបារម្ភ​អំពី​សុវត្ថិភាព
ក្រសួង​ឌីជីថល​របស់​តៃវ៉ាន់​ បាន​ណែនាំ​ដល់​នាយកដ្ឋាន​រដ្ឋាភិបាលរបស់ខ្លួន​ទាំងអស់មិនឲ្យ​ប្រើប្រាស់​សេវា​បញ្ញា​សិប្បនិម្មិត​របស់ក្រុមហ៊ុនចិន DeepSeek នោះឡើយ ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពីបញ្ហា​សុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ជុំវិញការ​ព្រមាន​នេះ​ ត្រូវបានធ្វើឡើងចំពេលមានការ​ភ័យ​ខ្លាច​ជា​បន្ត​បន្ទាប់​អំពី​បច្ចេកវិទ្យា​របស់​ចិន ចំពេលកំពុងមានការដាក់សម្ពាធកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលទីក្រុង​ក្រុង​ប៉េកាំង​ជុំវិញ​កោះ​តៃវ៉ាន់ និង​ការ​គំរាម​កំហែង​ទាំងផ្នែក​នយោបាយ និង​យោធា។

អាជ្ញាធរតៃវ៉ាន់ បានលើកឡើងពីហានិភ័យដែលអាចកើតមានពីការបញ្ជូនទិន្នន័យឆ្លងព្រំដែន និងការលេចធ្លាយព័ត៌មាន ដោយសង្កត់ធ្ងន់ទៅលើកម្មវិធីបញ្ញាសិប្បនិម្មិតថ្មីរបស់ DeepSeek ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ទន្ទឹមនឹងនេះ ក្រសួង​ឌីជីថល​របស់​តៃវ៉ាន់បាន​សន្យាថា​នឹងតាមដាន​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​កែសម្រួល​គោលនយោបាយ​សន្តិសុខ​ផ្សេងឲ្យស្រប​តាម​ច្បាប់របស់ខ្លួន។

ជាមួយគ្នានេះផងដែរ មិនត្រឹមតែតៃវ៉ាន់ប៉ុណ្ណោះទេ អង្គការឃ្លាំមើលឯកជនភាពរបស់ប្រទេសកូរ៉េខាងត្បូង ក៏កំពុងស៊ើបអង្កេតលើការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ DeepSeek ផងដែរ ស្របពេលនិយតករអ៊ឺរ៉ុបប្រចាំនៅប្រទេសបារាំង អ៊ីតាលី និងអៀរឡង់ ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេតស្រដៀងគ្នានេះ ទៅនឹងការ​គំរាម​កំហែងណាមួយដែលអាចកើតមានឡើងជុំវិញកម្មវិធី AI ថ្មីរបស់ចិននេះផងដែរ​​។

ជម្រាបជូនផងដែរថា ជំនួយការ AI ថ្មីរបស់ DeepSeek កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយបានវ៉ាដាច់កម្មវិធី AI របស់អាមេរិក ChatGPT ក្នុងការទាញយកនៅលើ AppStore របស់ Apple ផងដែរ។ ហើយមិនតែប៉ុណ្ណោះ ការបញ្ចេញកម្មវិធី AI ថ្មីរបស់ក្រុមហ៊ុនចិននេះ ក៏បានបណ្តាលឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Nvidia ធ្លាក់ចុះអស់ចំនួនប្រមាណជិត ៦០០ពាន់លានដុល្លារ ត្រឹមរយ:ពេលតែមួយថ្ងៃផងដែរ៕

The post តៃវ៉ាន់ ហាមឃាត់មន្ត្រីរដ្ឋាភិបាលរបស់ខ្លួនមិនឲ្យប្រើ DeepSeek ព្រោះបារម្ភ​អំពី​សុវត្ថិភាព appeared first on .

ស្ងាត់ៗ Alibaba បញ្ចេញកម្មវិធី AI ថ្មី ដែលអះអាងថាមានសមត្ថភាពលើស DeepSeek ទៅទៀត
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ​បានចេញផ្សាយកំណែថ្មីនៃកម្មវិធីគំរូបញ្ញាសិប្បនិម្មិត Qwen 2.5 របស់ខ្លួន ដែលអះអាងថាមានសមត្ថភាពលើសកម្មវិធី AI DeepSeek-V3 ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារសកលនាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការចេញផ្សាយកម្មវិធី Qwen 2.5-Max របស់ក្រុមហ៊ុន Alibaba នេះ បានកើតឡើង នៅចំពេលដែលមុខងារ AI ថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន DeepSeek កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់ទូទាំងពិភពលោក ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ។ DeepSeek-V3 មិនត្រឹមតែជាគូប្រជែងនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធី AI ជំនាន់ថ្មីចុងក្រោយនេះ ក៏មានការប្រកួតប្រជែងយ៉ាងខ្លាំងនៅទីផ្សារក្នុងស្រុកផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Alibaba បាននិយាយនៅក្នុងសេចក្តីប្រកាសមួយដែលបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា កម្មវិធី Qwen 2.5-Max ជំនាន់ចុងក្រោយនេះ គឺអាចដំណើរការបានល្អជាង ពោលគឺអាចវ៉ាដាច់ GPT-4o របស់ក្រុមហ៊ុន OpenAI , DeepSeek-V3 របស់ក្រុមហ៊ុន DeepSeek និង Llama-3.1-405B របស់ក្រុមហ៊ុន Meta ផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពី Alibaba ក្រោយការចេញផ្សាយជំនួយការ AI ថ្មីរបស់ DeepSeek ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTokក៏បានចេញផ្សាយការអាប់ដេតចំពោះម៉ូដែល AI ដ៏ល្បីរបស់ខ្លួនផងដែរ ដែលវាបានអះអាងថាអាចដំណើរការបានល្អជាងកម្មវិធី ChatGPT របស់ OpenAI ផងដែរ ដោយសារតែវាអាចយល់ និងឆ្លើយតបទៅនឹងសួរនាំដ៏ស្មុគស្មាញជាច្រើន៕

The post ស្ងាត់ៗ Alibaba បញ្ចេញកម្មវិធី AI ថ្មី ដែលអះអាងថាមានសមត្ថភាពលើស DeepSeek ទៅទៀត appeared first on .

ត្រឹមមួយថ្ងៃ មេធំ Nvidia របូតលុយអស់ជាង ២០ពាន់លានដុល្លារ ដោយសារ DeepSeek
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបកំពូលអាមេរិក Nvidia ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះអស់ ១៧% កាលពីដើមសប្តាហ៍នេះ ដែលបណ្តាលទ្រព្យសម្បត្តិរបស់​មហាសេដ្ឋី លោក Jensen Huang របូតអស់ជាច្រើនពាន់លានដុល្លារផងដែរ ដោយសារតែក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិមត្តិថ្មីរបស់ចិន DeepSeek ដែលកំពុងវាយលុកទីផ្សារសកលយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

គិតនៅត្រឹមការជួញដូរចុងក្រោយ នៅថ្ងៃទី២៧ ខែមករា ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះ មកត្រឹម ១១៨,៥ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ ដែលនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតសម្រាប់ក្រុមហ៊ុន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។ ហើយការធ្លាក់ចុះនេះ ក៏បណ្តាលឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សអាមេរិក របូតលុយអស់ប្រមាណ ៦០០ពាន់លានដុល្លារ ផងដែរ ដែលជាចំនួនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃអាជីវកម្មរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ទ្រព្យសម្បត្តិសរុបរបស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang ក៏បានធ្លាក់ចុះអស់ ២០,១ពាន់លានដុល្លារ មកត្រឹមចំនួនសរុប ១០១ពាន់លានដុល្លារ ដែលនេះបានធ្វើឲ្យលោកធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី១៥ ក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោក ដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

ជម្រាបជូនផងដែរថា ចាប់តាំងពីជំនួយការ AI របស់ Deekseek ផ្ទុះឡើង ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកជាច្រើន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែអ្នកវិនិយោគមានការព្រួយបារម្ភអំពីការលេចឡើងនៃការប្រកួតប្រជែងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនចិន។ DeepSeek កាលពីពេលថ្មីៗនេះ បានដាក់ឲ្យដំណើរការកម្មវិធីជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ឈ្មោះថា DeepSeek V3 ដោយឥតគិតថ្លៃតែម្តង ខណ:កម្មវិធីនេះ ត្រូវបានគេដឹងថា មានល្បឿនដំណើរការនៃប្រព័ន្ធ AI ឈានមុខគេ ពោលគឺដូចគ្នាទៅនឹង ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ផងដែរ៕

The post ត្រឹមមួយថ្ងៃ មេធំ Nvidia របូតលុយអស់ជាង ២០ពាន់លានដុល្លារ ដោយសារ DeepSeek appeared first on .

កម្មវិធី AI ថ្មីរបស់ក្រុមហ៊ុនចិន DeepSeek កំពុងវាយលុកពិភពលោកខ្លាំង ក្រោយដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ
DeepSeek ដែលជាក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិមត្តិ (AI) ថ្មីមួយរបស់ចិន បាននិងកំពុងវាយលុកទីផ្សារសកលយ៉ាងខ្លាំង ជាមួយនឹងការចាប់ផ្តើមបញ្ចេញកម្មវិធីគំរូ AI ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាច្រើន រហូតធ្វើឲ្យក្រុមហ៊ុន AI ធំៗដទៃទៀតធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនត្រឹមរយ:ពេលខ្លី។

យ៉ាងណាមិញ ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ កម្មវិធី AI របស់ DeepSeek បានក្លាយជាកម្មវិធីឥតគិតថ្លៃឈានមុខគេ ដែលត្រូវបានទាញយកច្រើនបំផុតនៅលើ App Store របស់ iPhone គិតត្រឹមថ្ងៃចន្ទ ទី២៧ ខែមករា។

មែនទែនទៅ DeepSeek ត្រូវបានបង្កើតឡើងដំបូងក្នុងអំឡុងឆ្នាំ២០២៣ ដោយលោក Liang Wenfeng ហើយកម្មវិធីជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ឈ្មោះថា DeepSeek-V3 ដែលមានល្បឿនដំណើរការនៃប្រព័ន្ធ AI ឈានមុខគេ ពោលគឺដូចគ្នាទៅនឹង ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI ផងដែរ។

គួរឲ្យដឹងដែរថា OpenAI បានចំណាយថវិកាអស់ខ្ទង់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ ChatGPT ប៉ុន្តែផ្ទុយទៅវិញ DeepSeek បានចំណាយទឹកប្រាក់អស់ប្រហែល ៦លានដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតកម្មវិធី AI របស់ខ្លួន។ យោងតាមរបាយការណ៍ធំៗជាច្រើន បានបង្ហាញឲ្យដឹងទៀតថា AI របស់ DeepSeek មានការចំណាយតិចជាង ១០ ទៅ ៥០ ដង​ឯណោះ បើធៀបទៅនឹងម៉ូដែលរបស់ OpenAI ក៏ដោយសារតែវា មានភាពឆ្លាតវៃខ្លាំងក្នុងការដំណើរការតែលើកិច្ចការងារណាដែលចាំបាច់ប៉ុណ្ណោះ។

ហើយអ្វីដែលកាន់តែពិសេសជាងនេះ គឺថា DeepSeek-V3 មិនតម្រូវឲ្យបង់ប្រាក់នោះឡើយ ពោលគឺត្រូវបានដាក់ឲ្យប្រើប្រាស់បានឥតគិតថ្លៃតែម្ដង។ ជុំវិញហេតុផលនេះហើយ ទើបមនុស្សជាច្រើនកំពុងងាកទៅប្រើប្រាស់មុខងារ AI របស់ DeepSeek ជំនួសឲ្យ AI របស់ក្រុមហ៊ុនធំៗផ្សេងទៀត។

ជម្រាបជូនផងដែរថា ចាប់តាំងពីជំនួយការ AI របស់ Deekseek ផ្ទុះឡើង វាបានធ្វើឲ្យក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស NVIDIA ធ្លាក់ចុះភាគហ៊ុនអស់ជិត ១៨% ដែលស្មើនឹងចំនួនទឹកប្រាក់ខ្ទង់ជិត ៦០០ពាន់លានដុល្លារ​ឯណោះ ស្របពេលតម្លៃភាគហ៊ុនរបស់ Microsoft និង Alphabet (Google) ក៏កំពុងធ្លាក់ចុះដូចគ្នា៕

The post កម្មវិធី AI ថ្មីរបស់ក្រុមហ៊ុនចិន DeepSeek កំពុងវាយលុកពិភពលោកខ្លាំង ក្រោយដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ appeared first on .