Dmitry Medvedev

មន្ត្រីជំនិតរបស់ពូទីន ប្រកាសចាត់ទុកប៉ូឡូញជាសត្រូវដ៏គ្រោះថ្នាក់មួយ
កាលពីថ្ងៃទី០២ ខែវិច្ឆិកានេះ អតីតប្រធានាធិបតី លោក Dmitry Medvedev បានទម្លាយឲ្យដឹងថា រុស្ស៊ីបានចាត់ទុកប្រទេសប៉ូឡូញ ជាសត្រូវដ៏គ្រោះថ្នាក់មួយ និងបានព្រមានពួកគេថា ប្រយ័ត្នបាត់បង់ភាពជារដ្ឋរបស់ខ្លួន បើសិនជាបន្តដើរតាមគន្លងប្រឆាំងជាមួយរុស្ស៊ី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា មន្ត្រីជំនិតរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចាត់ទុកប៉ូឡូញ ជាសត្រូវ អំឡុងពេលថ្លែងពីទំនាក់ទំនង​រវាងរុស្ស៊ី និងប៉ូឡូញ។

“ពួកយើងបានចាត់ទុកប៉ូឡូញ ជាសត្រូវប្រចាំប្រវត្តិសាស្ត្រ។ ក្នុងករណីគ្មានការដោះស្រាយដោយសន្តិវិធីជាមួយសត្រូវ រុស្ស៊ីមានតែប្រើធម៌ក្ដៅ និងទុកឲ្យព្រហ្មលិខិត ជាអ្នកសម្រេចជោគវាសនារបស់រដ្ឋមួយនេះចុះ”។ នេះបើតាមសម្ដីរបស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានលើកឡើង។

លោក Medvedev បានព្រមានទៅកាន់ប៉ូឡូញទៀតថា៖ ប្រវត្តិសាស្ត្របានបង្រៀន និងបង្ហាញច្រើនដងហើយ មិនថាអ្នកមានមហិច្ឆតាធំប៉ុណ្ណា ប៉ុន្តែបើសិនជាអ្នកមិនអាចសម្រេចវា នោះលទ្ធផលគឺអាចធ្វើឲ្យរដ្ឋប៉ូឡូញ បាត់បង់ទាំងស្រុងក៏ថាបាន។

សូមជម្រាបដែរថា ប៉ូឡូញបានគាំទ្រចំពោះប្រទេសអ៊ុយក្រែន ដោយថ្កោលទោសរុស្ស៊ីថា ព្យាយាមលុបបំបាត់ប្រទេសអ៊ុយក្រែន តាមរយៈការធ្វើសង្គ្រាម និងផ្ដល់ព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលក្រុងមូស្គូ​ក៏ចេញមុខថ្កោលទោស ចំពោះការចោទប្រកាន់របស់​រដ្ឋាភិបាលទីក្រុង Warsaw ផងដែរ៕

The post មន្ត្រីជំនិតរបស់ពូទីន ប្រកាសចាត់ទុកប៉ូឡូញជាសត្រូវដ៏គ្រោះថ្នាក់មួយ appeared first on .

អតីតប្រធានាធិបតីរុស្ស៊ី៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយដល់រាប់សិបឆ្នាំ
អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាននិយាយថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាច​អូសបន្លាយពេលដល់រាប់ឆ្នាំ ឬអាចដល់ទសវត្សផងក៏ថាបានដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

“សង្គ្រាមនេះអាចអូសបន្លាយពេលដល់ឆ្នាំ ឬអាចទសវត្សក៏ថាបាន។ ពួកយើងមិនមានជម្រើសឡើយ ព្រោះបើពួកយើងមិនកំទេចរបបនយោបាយអរិភាពរបស់ពួកគេ នោះសមូហភាពលោកខាងលិច នឹងហែករុស្ស៊ីជាបំណែកៗ ហើយក្នុងករណីនេះវានឹងធ្វើឲ្យយើងវិនាសជាមួយ។ គ្មាននរណាម្នាក់ចង់ជួបរឿងបែបនេះទេ”។ នេះបើតាមសម្ដីរបស់លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានលើកឡើង។

ឥស្សរជនជាន់ខ្ពស់រុស្ស៊ីរូបនេះបានបញ្ជាក់ថា សង្គ្រាមមួយនេះសម្រាប់រុស្ស៊ី គឺជាការប្រយុទ្ធប្រឆាំង បង្ហាញពិភពលោកឲ្យដឹងពី​អត្ថិភាព​របស់ខ្លួន។

មនុស្សជំនិតរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីនក៏សង្កត់ធ្ងន់ផងថា រុស្ស៊ីត្រូវតែបំផ្លាញ និងរុះរើទាំងស្រុងនូវរដ្ឋអ៊ុយក្រែនដែលជា “តាំងខ្លួនជាភេរវករ” ដោយធ្វើឱ្យប្រាកដថា “ភាពកខ្វក់នេះ” មិនអាចកើតឡើងម្តងទៀតឡើយ៕

The post អតីតប្រធានាធិបតីរុស្ស៊ី៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយដល់រាប់សិបឆ្នាំ appeared first on .

អតីតប្រធានាធិបតីរុស្ស៊ី៖ តាំងពីដើមឆ្នាំមកទល់ពេលនេះ រុស្ស៊ីមានកងទ័ពថ្មី ១៨៥ ០០០នាក់
អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាននិយាយកាលពីថ្ងៃអង្គារ ទី ០៤ ខែកក្កដាថា គិតតាំងពីដើមឆ្នាំ មកត្រឹមខែកក្កដានេះ រុស្ស៊ី​ទទួល​បាន​កងទ័ពថ្មីចំនួន ១៨៥ ០០០នាក់ ដែលបាន​ចូលរួម​ជាមួយ​កងកម្លាំងយោធា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។​

ដោយឡែក មនុស្សជំនិតពូទីនម្នាក់នេះបាននិយាយថា៖ យោងតាមរបាយការណ៍ពី​ក្រសួងការពារជាតិបានបង្ហាញថា ពីខែមករា ដល់ថ្ងៃទី ០៤ កក្កដារ​នេះ មានមនុស្សច្រើនជាង ១៨៥ ០០០នាក់ ត្រូវបានទទួលចូលជួរនៃកងកម្លាំងប្រដាប់អាវុធ ដែលក្នុងនោះប្រហែល ១០៩ ០០០នាក់ស្ថិតនៅក្នុងបម្រុងនៅឡើយ។

គួររំលឹកដែរថា កាលពីឆ្នាំទៅរុស្ស៊ី​ធ្លាប់បង្ហើបពីគម្រោង​បង្កើន​ចំនួនកងទ័ព​របស់ខ្លួន ឲ្យបាន​ច្រើនជាង ៣០% ពោល​គ្រោង​បង្កើន​ចំនួនកងប្រដាប់អាវុធ​ឲ្យដល់ ១,៥លាននាក់ ដើម្បី​ប្រយុទ្ធប្រឆាំងជាមួយ​កងទាហានអ៊ុយក្រែន។

គួររំលឹកដែរថា កាលពីខែមុន សមាជិកសភាជាន់ខ្ពស់ម្នាក់បានស្នើឲ្យ​រដ្ឋាភិបាល​រុស្ស៊ី ព្យាយាម​បង្កើនចំនួន​កងទ័ពឲ្យដល់ ៧លាននាក់ បន្ទាប់ពីពួកគេ​ជួប​ប្រទះ​ការបះបោរ​យ៉ាងធំ​មួយ ក៏ដូចជា​លើកហេតុផលថា រុស្ស៊ី​មិនគួរជួល​ទាហាន​ស៊ីឈ្នួល មក​ធ្វើការ​ក្នុងជួរ​កងទ័ពឡើយ៕

The post អតីតប្រធានាធិបតីរុស្ស៊ី៖ តាំងពីដើមឆ្នាំមកទល់ពេលនេះ រុស្ស៊ីមានកងទ័ពថ្មី ១៨៥ ០០០នាក់ appeared first on .

អតីតប្រធានាធិបតីរុស្ស៊ីព្យាករណ៍ថា អាចកើតមានសង្គ្រាមនៅអឺរ៉ុបនាឆ្នាំក្រោយ
អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាន​ទស្សន៍ទាយ​ថា នាឆ្នាំក្រោយ​អាច​កើតមាន​សង្គ្រាម​រវាង​អាល្លឺម៉ង់ និងបារាំង ខណៈនៅអាមេរិក​ក៏​អាច​នឹង​មាន​សង្គ្រាម​ស៊ីវិល​ទៀតផង។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

យោងតាម​ការ​បង្ហោះសារ​របស់​លោក​លើ Twitter បាន​បង្ហាញថា បើសង្គ្រាម​ស៊ីវិល​កើតឡើង​នៅ​អាមេរិក​មែន នោះ​មហាសេដ្ឋី​ Elon Musk នឹង​អាច​មាន​ឱកាស​ក្លាយជា​ប្រធានាធិបតី ប៉ុន្តែ​មេធំ Tesla ឆ្លើយតបភ្លាមៗថា នេះ​គឺជា​រឿងដែល​មិនអាច​ទៅរួច។

មនុស្សជំនិត​របស់​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ថែមទាំងអះអាងទៀតថា ចក្រភពអង់គ្លេស នឹង​ប្រកាស​ចូលជា​សមាជិក​នៃ​សហភាពអឺរ៉ុប​ម្ដងទៀត ដែល​វា​នឹង​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​នៅ​ EU។

ទាក់ទង​នឹង​ការ​ព្យាករ​ខាងលើ អ្នកវិទ្យាសាស្ត្រ​នយោបាយ Vladimir Pastukhov បាន​និយាយថា Medvedev បង្ហោះសារ​បែបនេះ ដើម្បី​យកចិត្ត​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ៕

The post អតីតប្រធានាធិបតីរុស្ស៊ីព្យាករណ៍ថា អាចកើតមានសង្គ្រាមនៅអឺរ៉ុបនាឆ្នាំក្រោយ appeared first on .