EBA

សម្តេចតេជោ ហ៊ុន សែន៖ ទោះបីដក EBA ពីកម្ពុជា ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច
ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា «ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។ សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ»។

សូមជម្រាបជូនថា សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករកម្មការិនី គឺមានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។

នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

The post សម្តេចតេជោ ហ៊ុន សែន៖ ទោះបីដក EBA ពីកម្ពុជា ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច appeared first on .

សម្តេចតេជោ ហ៊ុន សែន៖ ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ ២១០០នាក់ នៅប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជុំវិញបញ្ហាដក EBA ពីសហភាពអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប មានប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីក្រោយពីសហភាពអឺរ៉ុប បានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ ក្នុងន័យនេះ សម្តេចបានបង្ហាញរបាយការណ៍ថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានសំឡឹងមើលឃើញវិស័យកាត់ដេរដែលកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។

គួររម្លឹកថា  ក្រោយ​ការ​ចូល​ជា​ធរមាន​នេះ​ ទំនិញ​របស់​កម្ពុជា​៤០​មុខ​ ភាគ​ច្រើន​ជា​សម្លៀកបំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​នាំ​ទៅ​អឺរ៉ុប​ក្នុង​តម្លៃ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀងរាល់​ឆ្នាំ​ នឹង​ត្រូវ​បង់​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​អាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​។ ការ​ដក​EBA​២០%​នេះ​ ជា​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​ តែ​អឺរ៉ុប​ក៏​នៅ​តែ​បាន​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​មក​វិញ​ដែរ​ បើ​សិន​ធ្វើ​តាម​ការ​តម្រូវ​របស់​អឺរ៉ុប​នោះ​។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញផងដែរនូវកំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ដែលត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។ សម្តេចតេជោថ្លែងថា៖ «បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិកឯណោះ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវាកម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ»។

បន្ថែមទៀតនោះ វិបត្តិកូវីដ-១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់៕

The post សម្តេចតេជោ ហ៊ុន សែន៖ ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ appeared first on .

ក្រសួងពា​ណិ​ជ្ជ​ក​ម្ម៖ ទំនិ​ញ​​កម្ពុជា​តែ​៤០មុខ​ប៉ុណ្ណោះ ដែល​​ត្រូវប​ង់​ព​​ន្ធ ខណៈ ៩ពាន់មុខទៀត អា​ច​នាំ​ចេញ​បាន
ភ្នំពេញ ៖  ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ទំនិញកម្ពុជា តែ៤០មុខប៉ុណ្ណោះ ដែល​ត្រូវបង់ពន្ធ ខណៈ ៩,០០០មុខទៀត អាចបន្តនាំចេញទៅសហភាពអឺរ៉ុប​ដោយ​មិនបង់ពន្ធ។ ការប្រកាសនេះ ធ្វើឡើង១ថ្ងៃក្រោយ សហភាពអឺរ៉ុបប្រកាសព្យួរ​មុខទំនិញរបស់កម្ពុជា មួយចំនួនទៅកាន់ទីផ្សារអឺរ៉ុប។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រសួងបានទទួលលិខិតកាលពីថ្ងៃទី ១២ កុម្ភៈ របស់គណៈកម្មការអឺរ៉ុប តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អំពីនីតិវិធី​នៃការព្យូរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញមួយចំនួន ក្រោមក្រប​ខ័ណ្ឌអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វារុធ។

តាមរយៈសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៣ កុម្ភៈ របស់ក្រសួងពាណិជ្ជកម្ម បានគូស​បញ្ជាក់ថា មុខទំនិញចំនួន ៤០មុខនៃបន្ទាត់ពន្ធ៦ខ្ទង់ ដែលផលិតនៅកម្ពុជា ហើយ​មានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជា មានលទ្ធភាព​អាចបង់ពន្ធនាំ​ចេញ​ទៅកាន់ទីផ្សារអឺរ៉ុបបាន។

ទន្ទឹមនឹងនេះ នៅសល់មុខទំនិញប្រមាណ ៩០០០មុខទៀត នៅតែទទួលបានភាពអនុ​គ្រោះពីសហភាពអឺរ៉ុប ក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ក្នុងគោល​បំណងបន្តជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភព​ចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា តាមនីតិវិធីនៃបទប្បញ្ញត្ថិស្តីពីក្របខ័ណ្ឌអនុ​គ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញ ដែលបានស្នើសុំព្យួរសប្បទាន​ពន្ធជាប​ណ្តោះអាសន្នចំនួន ៤០មុខនេះ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើ​ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០។

ក្នុងន័យនេះ សហភាពអឺរ៉ុប មានសិទ្ធិជំទាស់ ទៅនឹងសេចក្តីស្នើច្បាប់សុំព្យូរជា​បណ្តោះ​អា​​សន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុប​អាចប្រើពេល​វេលា២​ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា៕

The post ក្រសួងពា​ណិ​ជ្ជ​ក​ម្ម៖ ទំនិ​ញ​​កម្ពុជា​តែ​៤០មុខ​ប៉ុណ្ណោះ ដែល​​ត្រូវប​ង់​ព​​ន្ធ ខណៈ ៩ពាន់មុខទៀត អា​ច​នាំ​ចេញ​បាន appeared first on .

មក​ស្គាល់ មុខ​ទំនិញ ដែល​គណៈ​កម្មការ​​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា
គណៈកម្មការ​អឺរ៉ុប​បាន​ចេញ​សេចក្ដីសម្រេច​នៅ​ថ្ងៃ​ទី១២
ខែ​កុម្ភៈ ឆ្នាំ២០២០
ដោយ​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ
“គ្រប់យ៉ាង​លើកលែង​តែ​អាវុធ
– EBA ” ពី​កម្ពុជា។
ការ​ដក​ផ្នែក​ខ្លះ​នេះ​
ធ្វើ​ឲ្យ​កម្ពុជា​បង់​ពន្ធ​ទៅ​តាម​ស្ដង់​ដា​របស់​អឺរ៉ុប
សម្រាប់​ទំនិញ​មួយ​ចំនួន​ដូច​ជា
ផលិតផល​កាត់ដេរ​សំលៀកបំពាក់
និង​ស្បែកជើង​មួយ​ចំនួន
ព្រមទាំង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ
និង​ស្ករស។

បើ​យោង​តាម​សេចក្ដី​សម្រេច​ចិត្ត​នេះ​បាន​ឲ្យ​ដឹង​ថា
ការ​នាំ​ចេញ​ផលិត​ផល​កាត់ដេរ​សំលៀកបំពាក់
និង​ស្បែក​ជើង​ដែល​មាន​តម្លៃ​ខ្ពស់
របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប
ព្រមទាំង​ឧស្សាហកម្ម​ដែល​ទើប​តែ​កើត​ថ្មី​នៅ​កម្ពុជា
នឹង​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​លើកលែង​ពន្ធ
និង​កូតា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដដែល។

ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ
មាន​តម្លៃ​ស្មើ​នឹង​ប្រមាណ
១ ភាគ​ ៥ នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​
ទៅ​កាន់​ទីផ្សារ​អឺរ៉ុប
ដែល​មាន​តម្លៃ​ជាង ១ប៊ីលាន​អឺរ៉ូ
(ប្រមាណ​
១.១ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក)។

សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន
នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ២០២០
ប្រសិន​បើ​គ្មាន​ការ​ជំទាស់​ពី​ក្រុមប្រឹក្សា
និង​សភា​អឺរ៉ុប។

គួរ​បញ្ជាក់​ផង​ដែរ​ថា
សហភាព​អឺរ៉ុប​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​របស់​កម្ពុជា
ខណៈ​នៅ​ឆ្នាំ២០១៨
ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ជាង
៤៥% នាំ​ចេញ​ទៅ​អឺរ៉ុប។
៩៥.៧%
នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ
EBA ដែល​មាន​តម្លៃ​ប្រមាណ​ជា
៥.២ប៊ីលាន​អឺរ៉ូ
(ប្រមាណ​
៥.៦ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក)
កាល​ពី​ឆ្នាំ២០១៨៕

The post មក​ស្គាល់ មុខ​ទំនិញ  ដែល​គណៈ​កម្មការ​​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា appeared first on .

លោក ​ឧកញ៉ា ​គីម​ ​ហ៊ា​ង ​​ពន្យល់ ៧ ​ចំណុច ​ពាក់​ព័ន្ធនឹង​ EBA
ភ្នំពេញ៖ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន
Keller
Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន
ខ្មែររៀល អ៊ីស្ទេត បានលើកយកចំនុចសំខាន់ៗចំនួន៧ចំនុច របស់ EBA ដើម្បីពន្យល់ឲ្យសារធាណៈជនបានយល់ច្បាស់។៧ចំនុចសំខាន់ៗទាំងនោះ ត្រូវបាន
លោក ឧកញ៉ា គីម ហ៊ាន បានធ្វើការបកស្រាយដូច្នេះថា៖

១. EBA = Everything but Arms = អ្វីៗគ្រប់យ៉ាងលើកលេងតែអាវុធ។ សម្រាប់ប្រ​ទេសកម្ពុជា EBA មានន័យថា យើងអាចនាំទំនិញកម្ពុជា​ ទៅលក់នៅ​តាមប្រទេស​នានា ដែលជាសមាជិករបស់សហគមន៍អឺរ៉ុប (EU) ដោយមិនបាច់បង់ពន្ធ។

២. បើកម្ពុជាបាត់បង់ EBA មួយផ្នែក គឺមានន័យថាទំនិញកម្ពុជាមួយចំនួន ដែលត្រូវយក​ទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់​ពន្ធក្នុង​កំរិតណាមួយនោះ!

៣. បើកម្ពុជាបាត់បង់ EBA ទាំងស្រុង គឺមានន័យថាទំនិញកម្ពុជាទាំងអស់ ដែលត្រូវ​យកទៅលក់នៅតាមប្រទេសនានា ដែលជាសមាជិករបស់សហគមន៌អឺរ៉ុប គឺត្រូវបង់​ពន្ធគ្រប់ចំនួន។

៤. បើកម្ពុជាបាត់បង់ EBA នឹងធ្វើអោយថ្លៃដើមនៃការផលិតទំនិញរបស់កម្ពុជា ដើម្បីទៅ​លក់នៅសហគមន៌អឺរ៉ុបកើនឡើង ប្រាក់ចំណេញថយចុះ អ្នកវិនិយោគ​ទុនមិន​សប្បាយចិត្ត ហើយគេអាចពិចារណាទៅផលិតនៅប្រទេសផ្សេង ដែលមាន EBA!

៥. ឧទាហរណ៌ថា ដើម្បីបានអាវមួយពីកម្ពុជា ទៅលក់នៅសហគមន៌អឺរ៉ុប ក្នុងតម្លៃ៩​ដុល្លារ គឺកម្ពុជាត្រូវនាំចូលក្រណាត់តម្លៃ១ដុល្លារ អំបោះពីបរទេស​អស់១ដុល្លារ វត្ថុធាតុ​ដើមផ្សេងទៀតពីបរទេសអស់១ដុល្លារ កម្លាំងពលកម្មអស់១ដុល្លារ ចំណាយទៅ​លើរោងចក្រ ភ្លើង ទឹក រដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម អំពើពុករលួយ … អស់២ដុល្លារ ហើយនៅចំណេញបាន ៣ដុល្លារក្នុង១អាវ។

៦. ឧទាហរណ៌ថា បើកម្ពុជាបាត់បង់ EBA នោះ EU នឹងតម្រូវអោយទំនិញកម្ពុជា​បង់ពន្ធលើ​​អាវមួយ គឺ១ដុល្លារ ដែលនាំអោយប្រាក់ចំណេញរបស់អ្នកវិនិយោគធ្លាក់ចុះ ពីការចំណេញ៣ដុល្លារក្នុង១អាវ មកត្រឹមចំណេញតែ២ដុល្លារក្នុងមួយអាវ។

៧. ដំណោះស្រាយ គឺកម្ពុជាត្រូវព្យាយាមរក្សា EBA អោយបានទាំងអស់ ឬអោយបាន​មួយផ្នែកតាមដែលអាចធ្វើទៅបាន! ព្យាយាមផលិតក្រណាត់ អំបោះ និងវត្ថុធាតុ​ដើមផ្សេងទៀតដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម។ កម្មករកម្ពុជា​ត្រូវតែមានជំនាញ​ជាងមុន តម្លៃភ្លើង ទឹក ជួលរោងចក្រត្រូវតែថោកជាងមុន! ត្រូវតែលុបបំបាត់ ឬកាត់​បន្ថយសេវាកម្មរដ្ឋបាលសាធារណៈស្មុគស្មាញ ការធ្វើបាតុកម្ម និងអំពើពុករលួយ។

ពាក់ព័ន្ធនឹងរឿងEBAនេះដែរ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅក្នុងពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ កាល​ព្រឹក​ថ្ងៃទី​១១
ខែកុម្ភៈ ឆ្នាំ២០២០ ថា រោងចក្រ​នៅ​កម្ពុជា​ខ្លះ
នឹងត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​នៅ​ខែមីនា​ខាងមុខ
ដោយសារ​ចិន​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម
ដោយសារ​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។ ទន្ទឹមគ្នានេះ សម្តេច បាន​សង្កត់ធ្ងន់ដែរថា
រោងចក្រ​បិទទ្វារ​នេះ មិនមែន​មកពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​ទេ​។ទន្ទឹមគ្នានេះ សម្តេច ក៏បានសំណូមពរ ​«សូម​កម្មករ​ទាំងអស់​កុំ​តក់ស្លុត នៅពេល​រោងចក្រ​បិទទ្វារ​»​ ព្រោះ​ ក្រៅពី​រោងចក្រ​ជួប​បញ្ហា​នោះ
ក៏មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​បាត់បង់​ភ្ញៀវទេសចរ
ដោយសារ​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ដែរ​៕ អត្ថបទ៖ សិរីកា

The post លោក ​ឧកញ៉ា ​គីម​ ​ហ៊ា​ង ​​ពន្យល់ ៧ ​ចំណុច ​ពាក់​ព័ន្ធនឹង​ EBA appeared first on .