Emirates Airline

មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលទាំង៥ នៅលើពិភពលោក
ចាប់តាំងពីជំងឺរាតត្បាតមានភាពធូរស្រាលឡើងវិញ វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្នហាក់មានសន្ទុះងើបឡើងវិញគួរឲ្យកត់សំគាល់ ដោយក្នុងនោះសារព័ត៌មាន VN Express បានចុះផ្សាយពីក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលបម្រើសេវាកម្មល្អបំផុតនៅលើពិភពលោក៖

1/ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ជាក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់ Airline Excellence Awards ពីអង្គភាព AirlineRating.com ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់ប្រភេទនេះនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ

2/ ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលឈ្នះជើងឯក Cargo Airline of the year

3/ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Cathay Pacific Airways ដែលទទួលបានពានរង្វាន់ Excellence in Long-haul Travel Award

4/ ក្រុមហ៊ុន Air New Zealand ដែលទទួលបានពានរង្វាន់ Best Economy Class

5/ ក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ជាម្ចាស់ពានរង្វាន់ Best Premium Economy និង Best In-flight Entertainment ។

គួរបញ្ជាក់ដែរថា ការវាយតម្លៃរបស់ AirlineRatings.com ត្រូវបានវិនិច្ឆ័យដោយមនុស្សចំនួនប្រាំនាក់ ដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មប្រភេទនេះជាង ១០០ឆ្នាំ។ ការវាយតម្លៃគឺផ្តោតលើកត្តាសុវត្ថិភាព និងសវនក​ម្មរបស់រដ្ឋាភិបាល ជាមួយនឹងលក្ខណៈវិនិច្ឆ័យចំនួន ១២ទៀតរួមមាន អាយុកាលយន្តហោះ ការវាយតម្លៃពីសំណាក់អ្នកដំណើរ ប្រាក់ចំណេញ ចំណាត់ថ្នាក់សុវត្ថិភាព ការវាយតម្លៃផលិតផល ការច្នៃប្រឌិត និងការបញ្ជាទិញយន្តហោះនៅពេលខាងមុខ៕

The post មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលទាំង៥ នៅលើពិភពលោក appeared first on .

មេធំ Emirates បញ្ជាក់ថាក្រុមហ៊ុនខ្លួន នឹងនៅតែបន្តផ្តល់សេវាកម្មដល់ប្រជាជនរុស្ស៊ី ដោយមិនគិតពីទណ្ឌកម្មឡើយ
ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates លោក Tim Clark បាននិយាយថា ប្រជាជនរុស្ស៊ី មានសិទ្ធិគ្រប់យ៉ាង ដើម្បីបន្តធ្វើដំណើរដោយមិនគិតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ ខណ:ក្រុមហ៊ុន នឹងនៅតែបន្តផ្តល់សេវាកម្មជាប្រចាំ បើទោះបីជាមានការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនក៏ដោយ ។

មិនតែប៉ុណ្ណោះ លោក Clark បាននិយាយប្រាប់សារព័ត៌មាន Bloomberg ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Emirates នឹងបន្តប្រតិបត្តិការ នៅកាន់ប្រទេសរុស្ស៊ី ដរាបណាមានការ​បញ្ជា​ពីម្ចាស់ក្រុមហ៊ុន និងរដ្ឋាភិបាលរបស់ទីក្រុងឌូបៃ។ បច្ចុប្បន្នក្រុមហ៊ុនកាសចរណ៍នេះ បានបម្រើការហោះហើរទៅកាន់ទីក្រុងម៉ូស្គូពីរលើក ក្នុងមួយថ្ងៃ និងទីក្រុងសាំងពេទឺប៊ឺមួយលើកក្នុងមួយថ្ងៃ ដោយតភ្ចាប់ទៅកាន់ទីក្រុងនានា ជាមួយនឹងបណ្តាញហោះហើរជាសកលរបស់ក្រុមហ៊ុន ។

បន្ថែមពីនេះ លោក Clark បាននិយាយថា ” ទណ្ឌកម្មទាំងនេះ គឺមិនមានគោលដៅទៅលើប្រជាជនរុស្ស៊ីនោះទេ។ ខ្ញុំសង្ស័យថា ប្រជាជនរុស្ស៊ីក៏កំពុងរងឥទ្ធពលពីអ្វីដែលកំពុងកើតមានឡើង នៅអ៊ុយក្រែន ដូចគ្នាទៅនឹងប្រជាជនដទៃទៀតដែរ ” ។

បញ្ជាក់ថា ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី និងក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនទៀត ដែលកំពុងទទួលរងការហាមឃាត់នៅលើដែនអាកាស និងរួមទាំងការទប់ស្កាត់ផ្សេងទៀត ដែលបានធ្វើឱ្យការហោះហើរមានការកាត់បន្ថយខ្លាំង ដូច្នេះ Emirates នៅតែបានផ្តល់នូវសេវាកម្មដ៏សំខាន់ ដើម្បីតភ្ចាប់ប្រទេសរុស្ស៊ី ជាមួយពិភពលោក ។ ហើយជាមួយគ្នានោះ លោក Clark បន្ថែមទៀតថា ក្រុមហ៊ុនហ៊ុនអាកាសចរណ៍របស់លោក ក៏មានសិទ្ធិសេរីភាព ក្នុងការហោះហើរលើប្រទេសរុស្ស៊ី និងរួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិកទៀតផង ៕

ប្រភព: Bangkok Post

The post មេធំ Emirates បញ្ជាក់ថាក្រុមហ៊ុនខ្លួន នឹងនៅតែបន្តផ្តល់សេវាកម្មដល់ប្រជាជនរុស្ស៊ី ដោយមិនគិតពីទណ្ឌកម្មឡើយ appeared first on .

ត្រឹម​​កន្លះ​ឆ្នាំ ក្រុមហ៊ុន​អាកាសចរណ៍​ល្បី​ឈ្មោះ Emirates ​បាត់​​ប្រាក់ចំណូល​ជាង ១ ពាន់​លាន​ដុល្លារ
ក្រុមហ៊ុន​អាកាសចរណ៍​ Emirates បាន​ប្រកាស​ពីការ​ខាតបង់​ចំណូល​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ ត្រឹម​រយៈ​ពេល ៦ ខែ​នៃ​ឆ្នាំ​នេះ ហើយ​បច្ចុប្បន្ន​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​កំពុង​ឈរ​លើ​បន្ទាត់​ក្រហម ដោយសារ​វិបត្តិ​កូវីដ ១៩។

យ៉ាងណា បើ​និយាយ​ពី​ចំណូល​ប្រចាំ​ឆ្នាំ​វិញ គឺ​មាន​ការ​កើនឡើង​ដល់​ទៅ ៨៦% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ទៅ ពោល​កាលពី​ឆ្នាំទៅ ក្រុមហ៊ុន​ទទួល​បាន​ចំណូល​ត្រឹម ៣,៤ ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ​នេះ​កើនដល់ ៥,៩ ពាន់​លាន​ដុល្លារ។

ដោយឡែក​នាយក​ប្រតិបត្តិ Sheikh Ahmed bin Saeed Al Maktoum បាន​និយាយ​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​ថា៖ “ស្ថានភាព​នៃ​ក្រុមហ៊ុន​ហាក់​ងើបឡើង​បន្តិច ក្រោយ​ប្រទេសខ្លះ​ចាប់ផ្ដើម​បន្ធូរបន្ថយ​ច្បាប់​រឹត​បន្តឹង​។ ដូច្នេះ​តម្រូវការ​ជើង​ហោះហើរ​ចាប់ផ្ដើម​​មាន​សន្ទុះ​ឡើង​វិញ​បន្តិចម្ដងៗ តាំងពី​រដូវក្ដៅ និង​បន្ត​រហូត​ដល់​រដូវរងា ឬអាច​លើស​នេះ​ក៏​ថាបាន។ យ៉ាងណា​ពួកយើង​នៅ​តែ​ស្ថិត​នៅ​ដំណាក់កាល​យ៉ាប់យ៉ឺន​នៅឡើយ បើ​ធៀប​ទៅ​នឹង​សម័យកាល​មុន​មាន​បញ្ហា​រាតត្បាត។ តែ​បច្ចុប្បន្ន​ពួកយើង​កំពុង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​កែប្រែ​ស្ថានការណ៍​ឡើង​វិញ​ហើយ”។

បញ្ជាក់​ដែរ​ថា កាលពី​ខែ​មិថុនា​កន្លង​ទៅ Emirates ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា​ បាន​ប្រកាស​ពី​ការ​ខាតបង់​ចំណូល​មិនធ្លាប់​មាន​ក្នុង​រយៈពេល ៣ ទសវត្ស​ចុងក្រោយ ដោយសារ​វិបត្តិ​កូវីដ ១៩ ដែល​បណ្ដាល​ឲ្យ​វិស័យ​អាកាសចរ​ជួប​ហានិភ័យ​មិន​ធ្លាប់​មាន។

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឌូបៃ បាន​អះអាង​ដែរថា ពួកគេ​អាច​ឈរជើង​ទប់ទល់​នឹង​ស្ថានការណ៍​មក​ទល់ពេលនេះ ក៏​ដោយសារ​មាន​ជំនួញ​ពី​មេធំ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ ៣,១ ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​ស្ថានការណ៍​កន្លង​ទៅ​ដែរ៕

ប្រភព: CNA

The post ត្រឹម​​កន្លះ​ឆ្នាំ ក្រុមហ៊ុន​អាកាសចរណ៍​ល្បី​ឈ្មោះ Emirates ​បាត់​​ប្រាក់ចំណូល​ជាង ១ ពាន់​លាន​ដុល្លារ appeared first on .