EU

EU ត្រៀមស្នើច្បាប់ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម និង AI Chatbots ចំពោះកុមារអាយុក្រោយ ១៥ឆ្នាំ
សហភាពអឺរ៉ុប (EU) នឹងស្នើច្បាប់ហាមឃាត់ ឬរឹតបន្តឹងកុមារ និងយុវជនដែលមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម វេទិកាចែករំលែកវីដេអូ AI chatbots និងហ្គេមអនឡាញ ដែលនេះត្រូវបានចាត់ទុកថាជាផែនការដ៏ម៉ឺងម៉ាត់បំផុតមួយដើម្បីការពារកុមារពីគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កង្វល់អំពីផលប៉ះពាល់លើសុខភាព និងសុវត្ថិភាពរបស់កុមារកំពុងតែកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក ដែលពាក់ព័ន្ធនឹងកម្មវិធីល្បីៗដូចជា Facebook និង Instagram របស់ក្រុមហ៊ុន Meta, TikTok, YouTube របស់ Google និង ChatGPT ជាដើម។

យ៉ាងណាមិញ ជុំវិញសំណើរបស់ EU នេះគឺជាផ្នែកមួយនៃ «លិខិតបទដ្ឋានច្បាប់ស្តីពីកុមាររបស់ EU» ឬ (EU Kids Act) ដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានផ្នែកបច្ចេកវិទ្យារបស់ EU លោកស្រី Henna Virkkunen នឹងត្រៀមដាក់បង្ហាញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ លោកស្រីប្រធានគណៈកម្មការអាចនឹងប្រកាសព័ត៌មានលម្អិតមួយចំនួនបន្ថែមទៀត នៅក្នុងថ្លែងការណ៍ស្តីពី «ស្ថានភាពសហភាពអឺរ៉ុប» ផងដែរ។

មិនតែប៉ុណ្ណោះ ឯកសារនោះបានបញ្ជាក់ថា៖”វិធីសាស្ត្ររបស់សហភាពអឺរ៉ុប គួរតែអនុញ្ញាតឱ្យអនីតិជនទទួលបានអត្ថប្រយោជន៍ពីសក្តានុពលដ៏ធំធេងនៃសេវាកម្មឌីជីថល ខណៈពេលដែលត្រូវការពារពួកគេពីការរំលោភបំពាន និងការកេងប្រវ័ញ្ច។ វាចាំបាច់ត្រូវរឹតបន្តឹងការចូលប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាមកកាន់កុមាររបស់យើង”។

គួរជម្រាបជូនថា សំណើរបស់គណៈកម្មការដែលនឹងរាប់បញ្ចូលទាំងវេទិកាហ្គេមវីដេអូផងនោះ នឹងអនុញ្ញាតឱ្យមានការចូលប្រើប្រាស់សេវាកម្មផ្សេងៗជាបណ្តើរៗទៅតាមអាយុ ខណៈពេលដែលកាតព្វកិច្ចដែលត្រូវដាក់លើក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ នឹងផ្អែកលើប្រភេទនៃសេវាកម្ម និងអាយុរបស់កុមារ៕​

The post EU ត្រៀមស្នើច្បាប់ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម និង AI Chatbots ចំពោះកុមារអាយុក្រោយ ១៥ឆ្នាំ appeared first on .

EU គ្រោងចាយលុយជាង ១១ពាន់លានដុល្លារ សង់រោងចក្រ AI ធំៗចំនួន៧ ប្រជែងអាមេរិក និងចិន
គណៈកម្មការអឺរ៉ុប (EC) បាននិយាយកាលពីពេលថ្មីៗនេះថា សហភាពអឺរ៉ុប EU នឹងផ្តល់មូលនិធិដល់រោងចក្របញ្ញាសិប្បនិម្មិត​ AI ចំនួនប្រាំពីរនៅទូទាំងតំបន់ ជាមួយទុនវិនិយោគចំនួន​ ១០ពាន់លានអឺរ៉ូ (១១,៥ពាន់លានដុល្លារ) បង្កើនសមត្ថភាពនិងរក្សាគម្លាតបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនមានគោលបំណងទាក់ទាញការវិនិយោគឯកជនយ៉ាងហោចណាស់ ២០ពាន់លានអឺរ៉ូបន្ថែមទៀត សម្រាប់គម្រោងទាំងនេះ។ ហើយយ៉ាងណាមិញចំនួនរោងចក្រ AI ដែលគ្រោងទុកនឹងត្រូវកើនឡើងពី ៥ ដល់ចំនួន ៧ ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រទេសក្នុងតំបន់អឺរ៉ុបទាំងមូល។

យ៉ាងណាមិញ រោងចក្រទាំងនេះនឹងរួមបញ្ចូលគ្នានូវប្រព័ន្ធដំណើរការបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ កម្មវិធី បច្ចេកវិទ្យា Cloud computing ការតភ្ជាប់ល្បឿនលឿន និងមជ្ឈមណ្ឌលទិន្នន័យផងដែរ។

លោកស្រី Henna Virkkunen ប្រធានបច្ចេកវិទ្យាសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការចូលប្រើប្រាស់ថាមពលកុំព្យូទ័រទ្រង់ទ្រាយឆៅនៅក្នុងរោងចក្រ AI Gigafactories គឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រសម្រាប់អឺរ៉ុប ខណៈពេលដែលការអភិវឌ្ឍ AI កំពុងបង្កើនល្បឿនយ៉ាងលឿន”។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុនខ្នាតយក្សដូចជា AMD, Nvidia និង Qualcomm បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងជាមួយគណៈកម្មការអឺរ៉ុប ដើម្បីផ្តល់បន្ទះឈីបដល់ក្រុមដែលពាក់ព័ន្ធទៅគម្រោងសាងសង់រោងចក្រ AI ធំៗទាំងនេះ៕​

The post EU គ្រោងចាយលុយជាង ១១ពាន់លានដុល្លារ សង់រោងចក្រ AI ធំៗចំនួន៧ ប្រជែងអាមេរិក និងចិន appeared first on .

EU ពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ ជុំវិញការបំពានច្បាប់ទីផ្សារឌីជីថល
សហភាពអឺរ៉ុប (EU) បានដាក់ពិន័យលើក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ៨៩០លានអឺរ៉ូ (១ពាន់លានដុល្លារ) ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះថាបានបំពានច្បាប់ផ្តាច់មុខឌីជីថល (DMA) ជាមួយនឹងការទាក់ទាញអ្នកប្រើប្រាស់ឲ្យទៅរកសេវាកម្ម និងកម្មវិធីរបស់ខ្លួន និងធ្វើឲ្យដៃគូប្រកួតប្រជែងខាតបង់។

យោងតាមគណៈកម្មការអឺរ៉ុប (EC) ក៏បានបង្ហាញឲ្យដឹងផងដែរថា ក្រុមហ៊ុន Google បានទាញយកផលប្រយោជន៍ពីកម្មវិធី Google Play និង Google Search ដែលជាម៉ាស៊ីនស្វែងរកដ៏ធំជាងគេបំផុតរបស់ពិភពលោក ដើម្បីទាក់ទាញអ្នកប្រើប្រាស់ នៅក្នុងវិស័យលេចធ្លោជាច្រើន ដូចជាការដើរទិញឥវ៉ាន់ ការធ្វីដំណើរ ហ្គេម និងការបកប្រែភាសាជាដើម។

ទន្ទឹមនឹងនេះ លោកស្រី Teresa Ribera អនុប្រធានប្រតិបត្តិនៃគណៈកម្មការសម្រាប់ការផ្លាស់ប្តូរស្អាត យុត្តិធម៌ និងប្រកួតប្រជែង បាននិយាយថា៖” អ្នកប្រើប្រាស់អឺរ៉ុបមានសិទ្ធិត្រូវបានប្រាប់ដោយអ្នកអភិវឌ្ឍកម្មវិធីថាត្រូវចុះឈ្មោះសម្រាប់ការផ្តល់ជូនល្អបំផុតនៅទីណា មិនមែនបង្ខំឲ្យអ្នកប្រើប្រាស់ត្រូវតែប្រើសេវាកម្មរបស់ខ្លួននោះឡើយ”។

គួរជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google ក៏បានចាញ់បណ្តឹងឧទ្ធរណ៍របស់ខ្លួនចំពោះការពិន័យប្រឆាំងនឹងច្បាប់ផ្តាច់មុខឌីជីថល ចំនួន ៤,៥ពាន់លានដុល្លារដែលដាក់ដោយសហភាពអឺរ៉ុបផងដែរ ចំពោះការរឹតបន្តឹងការប្រកួតប្រជែង និងការកាត់បន្ថយជម្រើសរបស់អ្នកប្រើប្រាស់តាមរយៈការត្រួតត្រានៃប្រព័ន្ធប្រតិបត្តិការ Android ចល័តរបស់ខ្លួន៕​

The post EU ពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ ជុំវិញការបំពានច្បាប់ទីផ្សារឌីជីថល appeared first on .

សហភាពអឺរ៉ុប ទំនងលក់ចេញប្រេងដែលរឹបអូសបានពីកប៉ាល់របស់រុស្ស៊ី
សហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ បានបង្កើតក្របខ័ណ្ឌច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យលក់ចេញប្រេង និងទំនិញរបស់រុស្ស៊ីដែលរឹបអូសបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

យន្តការថ្មីនេះ ដែលរួមបញ្ចូលនៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី២១ ប្រឆាំងនឹងរុស្ស៊ីដែលបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ គឺនឹងអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋជាសមាជិក EU អនុវត្ត “វិធានការដោះស្រាយសុវត្ថិភាព” ចំពោះការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលរឹបអូសបាន រួមទាំងការនាំចូល ផ្ទេរ រក្សាទុក គ្រប់គ្រង និងលក់។

យ៉ាងណាមិញ យោងតាមមន្ត្រីសហភាពអឺរ៉ុបម្នាក់បាននិយាយថា បទប្បញ្ញត្តិថ្មីនេះមានសារៈសំខាន់ជាពិសេស ដោយអនុញ្ញាតឱ្យរដ្ឋជាសមាជិករឹបអូសទំនិញនៅលើនាវាដែលជាកម្មសិទ្ធិរបស់ “កងនាវាស្រមោល” ដែលត្រូវបានស្ទាក់ចាប់ និងឆែកឆេរដោយអាជ្ញាធរសហភាពអឺរ៉ុប។ កងនាវាស្រមោល គឺសំដៅលើក្រុមនាវាដឹកប្រេង ឬទំនិញ ដែលប្រតិបត្តិការក្រៅប្រព័ន្ធផ្លូវការ និងមិនមានតម្លាភាព ដើម្បីគេចវាងពីទណ្ឌកម្មសេដ្ឋកិច្ច ឬការកម្រិតតម្លៃអន្តរជាតិ។

គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបបានបង្កើនសកម្មភាពអនុវត្តទណ្ឌកម្មតាមសមុទ្ររបស់ពួកគេ។ កាលពីខែមីនា ប្រទេសបែលហ្ស៊ិកបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងដែលសង្ស័យថាជា “កងនាវាស្រមោល” របស់រុស្ស៊ីនៅសមុទ្រខាងជើង។ នាវានេះមានសមត្ថភាពផ្ទុកប្រេងប្រហែល ៣៣០,០០០ បារ៉ែល ដែលមានតម្លៃប៉ាន់ស្មានប្រហែល ២៦លានដុល្លារ។

មិនតែប៉ុណ្ណោះ កាលពីខែមុន បារាំងបានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងដែលបានរំលោភលើទណ្ឌកម្មដោយផ្ទុកទំនិញនៅកំពង់ផែ Murmansk របស់រុស្ស៊ី។ នាវានេះមានសមត្ថភាពផ្ទុកប្រេងប្រហែល ៦០០,០០០ បារ៉ែល ដែលមានតម្លៃប៉ាន់ស្មានប្រហែល ៤៨លានដុល្លារ។

ជុំវិញវិធានការនេះ រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសនាវារបស់ខ្លួន ដោយបង្ហាញថាវាជាទង្វើ “ចោរសមុទ្រ” ហើយបានសន្យាថានឹងសងសឹក “ជាមួយនឹងវិធានការចាំបាច់ទាំងអស់”៕​

The post សហភាពអឺរ៉ុប ទំនងលក់ចេញប្រេងដែលរឹបអូសបានពីកប៉ាល់របស់រុស្ស៊ី appeared first on .

EU អនុម័តកញ្ចប់ជំនួយ ៧៥២លានដុល្លារ ដល់អាល្លឺម៉ង់ដើម្បីសង់រោងចក្រផលិតបន្ទះឈីបថ្មីៗ
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១៤ ខែកក្កដា បានអនុម័តកញ្ចប់ជំនួយចំនួន ៦៥៩លានអឺរ៉ូ (៧៥២លានដុល្លារ) ដល់ប្រទេសអាល្លឺម៉ង់ សម្រាប់គម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបចំនួន ៤ ក្នុងគោលបំណងពង្រឹងអធិបតេយ្យភាពបច្ចេកវិទ្យា និងសមត្ថភាពផលិតបន្ទះឈីបរបស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គណៈកម្មការអឺរ៉ុប (EC) បាននិយាយថា ការឧបត្ថម្ភធនទាំងនេះអនុលោមតាមច្បាប់ជំនួយរបស់រដ្ឋសហភាពអឺរ៉ុប ដែលជាអាទិភាពចម្បង និងការគាំទ្រដល់វិស័យបន្ទះឈីបរបស់ប្លុកនេះ។

ទន្ទឹមនឹងនេះ​ លោកស្រី Teresa Ribera អនុប្រធានប្រតិបត្តិគណៈកម្មការអឺរ៉ុបបានមានប្រសាសន៍ថា ការអនុម័តការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់គម្រោងថ្មីៗចំនួនបួន នៅក្នុងខ្សែសង្វាក់នៃការផលិតបន្ទះឈីបនេះ បានបង្ហាញថាអឺរ៉ុបកំពុងប្រែក្លាយមហិច្ឆតានៃច្បាប់បន្ទះឈីបរបស់សហភាពអឺរ៉ុបទៅជាសកម្មភាពជាក់ស្តែង”។

មិនតែប៉ុណ្ណោះ គណៈកម្មការអឺរ៉ុបបាននិយាយទៀតថា គម្រោងទាំងនេះនឹងពង្រីកសមត្ថភាពផលិតកម្មរបស់អឺរ៉ុប លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងពង្រឹងភាពធន់នៅក្នុងវិស័យដែលកំពុងមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន៕​

The post EU អនុម័តកញ្ចប់ជំនួយ ៧៥២លានដុល្លារ ដល់អាល្លឺម៉ង់ដើម្បីសង់រោងចក្រផលិតបន្ទះឈីបថ្មីៗ appeared first on .

EU ពង្រីកទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ជុំវិញបញ្ហាសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១៣ ខែកក្កដា បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ីបន្ថែមទៀត ដោយរួមបញ្ចូលទាំងបុគ្គល និងអង្គភាពដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មិនតែប៉ុណ្ណោះ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់រុស្ស៊ី Vkontakte និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ គឺ Communication Platform LLC ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះផងដែរ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងគ្រប់គ្រងទៅលើកម្មវិធី MaxApp។

យ៉ាងណាមិញ បណ្តាប្រទេសសហភាពអឺរ៉ុប បាននិយាយថាកម្មវិធី MaxApp ត្រូវបានប្រើសម្រាប់ការបង្ក្រាបអ្នករិះគន់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងមនុស្សដែលបានបង្ហោះខ្លឹមសារផ្សេងទៀតដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរ។

វិធានការរឹតត្បិតចុងក្រោយរបស់ EU នេះ ក៏ត្រូវបានដាក់លើ Citadel, VAS Experts និង Norsi-Trans ដែលជាក្រុមហ៊ុនដែលផលិត អភិវឌ្ឍ និងលក់ Hardware និងកម្មវិធីដែលទាក់ទងនឹងប្រព័ន្ធឃ្លាំមើលដែលត្រួតពិនិត្យការហៅទូរស័ព្ទ អ៊ីមែល សារជាអក្សរ និងបណ្តាញសង្គមផងដែរ។

លើសពីនេះ សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មលើមន្ត្រីមកពីសេវាស៊ើបការណ៍សម្ងាត់យោធារបស់រុស្ស៊ី GRU រួមទាំងឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងក្រុមហ៊ុនរុស្ស៊ីមួយចំនួនផ្សេងទៀតដែលបង្កហានិភ័យ និងផ្តល់អស្ថិរភាពដល់អឺរ៉ុប៕​

The post EU ពង្រីកទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ជុំវិញបញ្ហាសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត appeared first on .

ការនាំចេញដែកថែបរបស់ EU ធ្លាក់ចុះយ៉ាងគំហុក ដោយសារពន្ធគយខ្ពស់របស់លោក ត្រាំ
យោងតាមសមាគមដែកថែបអឺរ៉ុប Eurofer បាននិយាយថា ការដំឡើងពន្ធទ្វេរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយការនាំចេញដែកថែបរបស់សហភាពអឺរ៉ុប (EU) រហូតដល់ទៅ ៣៤%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការនាំចេញដែកថែបរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣៤% ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធដល់ ៥០% លើផលិតផលជាច្រើនប្រភេទ រួមទាំងម៉ាស៊ីនបោកគក់ និងម៉ូតូ ផងដែរ។

ការនាំចេញដែកថែបទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះមកត្រឹម ១,៩៤ លានតោន ក្នុងរយៈពេលបីត្រីមាស ចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលទ្វេដងលើដែកថែប និងអាលុយមីញ៉ូមពី ២៥% ដល់ ៥០% កាលពីមួយឆ្នាំមុន។

គួជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតដែកនៅសហភាពអឺរ៉ុប បាននាំចេញដែកថែបចំនួន ៣,៤ លានតោនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹង ៤,១ លានតោនក្នុងឆ្នាំ២០២៤ និង ៤,៧ លានតោនក្នុងឆ្នាំ២០១៧។ នេះបើយោងតាមសមាគម Eurofer៕

The post ការនាំចេញដែកថែបរបស់ EU ធ្លាក់ចុះយ៉ាងគំហុក ដោយសារពន្ធគយខ្ពស់របស់លោក ត្រាំ appeared first on .

EU ព្រមានថាតម្លៃប្រេង និងឧស្ម័ននៅអឺរ៉ុបបន្តស្ថិតនៅកម្រិតខ្ពស់ រហូតដល់ចុងឆ្នាំ២០២៧
មន្ត្រីសហភាពអឺរ៉ុប (EU) បានព្រមានថា តម្លៃប្រេង និងឧស្ម័ននឹងនៅតែហក់ឡើងខ្ពស់ជាងកម្រិតដែលរំពឹងទុក ក្នុងករណីមានជម្លោះជាមួយអ៊ីរ៉ង់ យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយមេដឹកនាំសហភាពអឺរ៉ុប (EU) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប (Eurogroup) នៅទីក្រុង Lefkosia ប្រទេស Cyprus កាលពីសប្តាហ៍មុន។

នៅដើមឆ្នាំ២០២៦ ប្រេងឆៅប្រភេទ Brent បានចាប់ផ្តើមជួញដូរក្នុងតម្លៃប្រហែល ៦០ដុល្លារក្នុងមួយបារ៉ែល និងទាបជាង ៧៥ដុល្លារក្នុងមួយបារ៉ែលមុនពេលមានជម្លោះជាមួយអ៊ីរ៉ង់។ ប៉ុន្តែបច្ចុប្បន្ន ប្រេងឆៅប្រភេទ Brent និង WTI កំពុងជួញដូរប្រហែល ៩៨ដុល្លារ និង ៩១ដុល្លារក្នុងមួយបារ៉ែលរៀងគ្នា។

ទន្ទឹមនឹងនេះ ឧស្ម័ននៅអឺរ៉ុប ដែលកំពុងជួញដូរនៅលើផ្សារហ៊ុនហូឡង់ TTF បច្ចុប្បន្នមានតម្លៃ ៤៦,៦៨អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង ពោលគឺបានកើនឡើងជិត ៥៧% បើធឿបទៅនឹងរយៈពេលពីបីខែមុន។

យ៉ាងណាមិញ លោក Valdis Dombrovskis ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បានព្យាករថា អតិផរណាសម្រាប់ប្លុកនេះ នៅឆ្នាំនេះនឹងមានកម្រិត ៣,១% ដែលខ្ពស់ជាងការប៉ាន់ស្មានពីមុន ១,៩%។ ចំពោះការហក់ឡើងនេះ ភាគច្រើនត្រូវបានកើតឡើងដោយសារតែការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ន ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានចាប់ផ្តើម។

មិនតែប៉ុណ្ណោះ លោក Dombrovskis ក៏បានសង្កត់ធ្ងន់ទៀតថា អតិផរណារបស់ EU ត្រូវបានគេព្យាករថានឹងឈានដល់ ២,៤% នៅក្នុងឆ្នាំ២០២៧ ដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់ជាប់លាប់៕​

The post EU ព្រមានថាតម្លៃប្រេង និងឧស្ម័ននៅអឺរ៉ុបបន្តស្ថិតនៅកម្រិតខ្ពស់ រហូតដល់ចុងឆ្នាំ២០២៧ appeared first on .

អឺរ៉ុប ស្នើវិធានការគាំទ្រសេដ្ឋកិច្ចបន្ទាន់ ក្រោយខាតបង់រាប់ពាន់លានដុល្លារ ដោយសារសង្គ្រាមអ៊ីរ៉ង់
គណៈកម្មការអឺរ៉ុប (EC) កាលពីពេលថ្មីៗនេះ​ បានស្នើឲ្យមានវិធានការគាំទ្រសេដ្ឋកិច្ចជាបន្ទាន់មួយ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាកំពុងធ្វើឲ្យអឺរ៉ុប ខាតបង់ទឹកប្រាក់ជិត ៦០០លានដុល្លារក្នុងមួយថ្ងៃ ដែលបង្ខំឲ្យមានការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់នឹងកង្វះខាតថាមពល។ នេះបើតាមការចុះផ្សាពីសារព័ត៌មាន CNN។

ទីភ្នាក់ងារនេះបាននិយាយថា សហភាពអឺរ៉ុប (EU) បានចំណាយប្រាក់បន្ថែមចំនួន ២៤ពាន់លានអឺរ៉ូ (២៨ពាន់លានដុល្លារ) ដែលស្មើនឹងជាង ៥៨៧លានដុល្លារក្នុងមួយថ្ងៃ លើការនាំចូលថាមពល គិតចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង។

យ៉ាងណាមិញ ដើម្បីការពារសេដ្ឋកិច្ចពីការកើនឡើងនៃតម្លៃថាមពល សហភាពអឺរ៉ុប បានស្នើឲ្យបង្កើតស្ថាប័នរួមគ្នាមួយដើម្បីកំណត់ហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងម៉ាស៊ូតយ៉ាងឆាប់រហ័ស។ ពួកគេក៏នឹងសម្របសម្រួលការចែករំលែកប្រេងឥន្ធនៈ ឬការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ក្នុងចំណោមរដ្ឋជាសមាជិកផងដែរ។

គួរឲ្យដឹងថា នៅមុននេះ​ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងសមាគមឧស្សាហកម្មអាកាសចរណ៍ ACI អឺរ៉ុប បានព្រមានថា អឺរ៉ុបអាចនឹងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈអាកាសចរណ៍ នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ បច្ចុប្បន្នសហភាពអឺរ៉ុបនាំចូលប្រហែល ៧០% នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍របស់ខ្លួន។

ជម្រាបជូនថា ការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នដោយសារតែជម្លោះនៅអ៊ីរ៉ង់ កំពុងមានផលប៉ះពាល់ខ្លាំងបំផុតលើអាស៊ី ប៉ុន្តែកំពុងរីករាលដាលបន្តិចម្តងៗទៅកាន់លោកខាងលិច។ យោងតាម​​គណៈកម្មការអឺរ៉ុប ទោះបីជាការចរចាសន្តិភាពអាចជួយបញ្ចប់ជម្លោះបណ្ណោះអាសន្ននៅសប្តាហ៍នេះក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចអឺរ៉ុបនឹងនៅតែរងផលប៉ះពាល់ពីការរំខានជាបន្តបន្ទាប់នៃការផ្គត់ផ្គង់ថាមពល៕​

The post អឺរ៉ុប ស្នើវិធានការគាំទ្រសេដ្ឋកិច្ចបន្ទាន់ ក្រោយខាតបង់រាប់ពាន់លានដុល្លារ ដោយសារសង្គ្រាមអ៊ីរ៉ង់ appeared first on .

សហភាពអឺរ៉ុប ពិចារណាដាក់ពន្ធបន្ថែមលើក្រុមហ៊ុនប្រេង និងឧស្ម័ន ចំពេលតម្លៃកើនឡើងខ្ពស់
មន្ត្រីសហភាពអឺរ៉ុប (EU) កំពុងសិក្សាពីលទ្ធភាពនៃការយកពន្ធលើប្រាក់ចំណេញមិនធម្មតារបស់ក្រុមហ៊ុនថាមពលជាច្រើន ខណៈពេលដែលតម្លៃប្រេងបានកើនឡើងខ្ពស់ដោយសារតែជម្លោះមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសអេស្ប៉ាញ អូទ្រីស អាល្លឺម៉ង់ អ៊ីតាលី និងព័រទុយហ្គាល់ បានជំរុញឲ្យថ្នាក់ដឹកនាមសហភាពអឺរ៉ុប ស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយបន្ទុកលើអ្នកប្រើប្រាស់។

លោក Valdis Dombrovskis ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ក៏បានបញ្ជាក់ទៅកាន់មេដឹកនាំអឺរ៉ុបផងដែរថា ពួកគេកំពុងពិចារណាដាក់ពន្ធលើប្រាក់ចំណេញមិនធម្មតារបស់ក្រុមហ៊ុនថាមពល ដើម្បីចៀសវាងមិនឲ្យក្រុមហ៊ុនទាំងនោះដំឡើងថ្លៃហួសហេតុពេក។

លោក Valdis បានមានប្រសាសន៍ទៀតថា ៖”ជាគោលការណ៍ គ្មានអ្វីរារាំងរដ្ឋជាសមាជិកពីការអនុវត្តពន្ធនេះទេ ព្រោះការប្រមូលដោយផ្ទាល់ភាគច្រើនស្ថិតនៅក្រោមច្បាប់របស់ប្រទេសនីមួយៗ។ យើងកំពុងពិចារណាថាតើវិធីសាស្រ្តសម្របសម្រួលបន្ថែមទៀតណាមខ្លះ ដែលអាចត្រូវបានណែនាំនៅកម្រិតអឺរ៉ុបដែរឬទេ។ បញ្ហានេះនៅតែត្រូវបានវាយតម្លៃ”។

ជម្រាបជូនថា នៅឆ្នាំ២០២២ អឺរ៉ុបបានអនុវត្តពន្ធបន្ទាន់ស្រដៀងគ្នានេះ ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ពន្ធនេះត្រូវបានអនុវត្តចំពោះក្រុមហ៊ុនប្រេង និងឧស្ម័នដែលធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញនៅក្នុងទីផ្សារសហភាពអឺរ៉ុប៕

The post សហភាពអឺរ៉ុប ពិចារណាដាក់ពន្ធបន្ថែមលើក្រុមហ៊ុនប្រេង និងឧស្ម័ន ចំពេលតម្លៃកើនឡើងខ្ពស់ appeared first on .