Fed

លោក Kevin Warsh ឡើងកាន់តំណែងជាប្រធានធនាគារកណ្តាលអាមេរិក ក្រោយការជ្រោមជ្រែងពីលោក ត្រាំ
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើជាអតិបតីក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Kevin Warsh ជាប្រធានធនាគារកណ្តាល (Fed) ថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ពិធីស្បថតំណែងនេះធ្វើឡើងនៅសេតវិមាន ដោយមានការចូលរួមពីឥស្សរជនលេចធ្លោជាច្រើនរូប រួមទាំងចៅក្រមតុលាការកំពូល លោក Clarence Thomas និង Brett Kavanaugh ប្រធានសភា លោក Mike Johnson និងអ្នកនយោបាយ សមាជិកគណៈរដ្ឋមន្ត្រីជាច្រើន។

លោក Warsh បានមានប្រសាសន៍បន្ទាប់ពីពិធីស្បថចូលកាន់តំណែងថា ៖”បេសកកម្មរបស់យើងនៅធនាគារកណ្តាល គឺដើម្បីលើកកម្ពស់ស្ថិរភាពតម្លៃ និងបង្កើនការងារឱ្យបានអតិបរមា”។

លោកបន្ថែមទៀតថា តាមរយៈការបន្តគោលដៅទាំងនោះ ដោយប្រាជ្ញា និងភាពច្បាស់លាស់ ឯករាជ្យភាព និងការសម្រេចចិត្ត អតិផរណាអាចទាបជាង កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ ប្រាក់ចំណូលពិតប្រាកដរបស់ប្រជាជនកាន់តែខ្ពស់ អាមេរិកកាន់តែមានវិបុលភាព និងសំខាន់ដូចគ្នានេះដែរ តំណែងរបស់អាមេរិកនៅក្នុងពិភពលោកអាចត្រូវបានពង្រឹងបន្ថែមទៀត។

ចាប់តាំងពីឆ្នាំមុនមក អតីតប្រធានធនាគារកណ្តាល លោក Jerome Powell ត្រូវបានរិះគន់ម្តងហើយម្តងទៀតដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះការមិនកាត់បន្ថយអត្រាការប្រាក់តាមអ្វីដែលលោកចង់បាន។

ហើយយ៉ាងណាមិញ ចំពោះពិធីស្បថចូលកាន់តំណែងរបស់ប្រធានថ្មី នៅថ្ងៃទី២២ ខែឧសភា កន្លងទៅនេះ ក៏បានបង្ហាញពីកម្រិតនៃការជ្រៀតជ្រែកដែលមិនធ្លាប់មានពីមុនមកដោយលោក ត្រាំ ជាមួយធនាគារកណ្តាលសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃអាណត្តិទីពីររបស់លោកផងដែរ។

គួរជម្រាបជូនថា លោក Warsh គឺជាប្រធាន Fed ដំបូងគេដែលបានស្បថចូលកាន់តំណែងនៅសេតវិមានចាប់តាំងពីលោក Alan Greenspan ក្នុងឆ្នាំ១៩៨៧ មក។ សូម្បីតែក្រោយពីការការប្រកាសនោះ ប្រធានាធិបតីអាមេរិក បាននិយាយថាអត្រាការប្រាក់នឹងធ្លាក់ចុះ “យ៉ាងឆាប់រហ័ស” ដែលបញ្ជាក់ពីការរំពឹងទុករបស់លោកចំពោះ Fed ក្រោមការដឹកនាំរបស់លោក Warsh៕​

The post លោក Kevin Warsh ឡើងកាន់តំណែងជាប្រធានធនាគារកណ្តាលអាមេរិក ក្រោយការជ្រោមជ្រែងពីលោក ត្រាំ appeared first on .

លោក Powell នឹងបន្តកាន់តំណែងធំក្នុងធនាគារកណ្តាលអាមេរិក ទោះបីលែងជាប្រធានក៏ដោយ
លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) បាននិយាយថា លោកនឹងនៅតែបន្តជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Fed ដដែល បើទោះបីជាអាណត្តិជាប្រធានរបស់លោក ត្រូវបញ្ចប់ហើយក៏ដោយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

លោក Powell បានថ្លែងនៅថ្ងៃទី២៩ ខែមេសា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរបស់ Fed ថា ៖”បន្ទាប់ពីអាណត្តិរបស់ខ្ញុំជាប្រធានបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ខ្ញុំនឹងនៅតែជាក្រុមប្រឹក្សាភិបាលរបស់ធនាគារមួយរយៈពេលវែងទៀត”។

គួរឲ្យឹងថា អាណត្តិរបស់លោក Powell នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ Fed នៅតែបន្តរហូតដល់ឆ្នាំ២០២៨។ ជាធម្មតា ប្រធាន Fed នឹងត្រូវចាកចេញពីក្រុមប្រឹក្សាភិបាល នៅចុងបញ្ចប់នៃអាណត្តិរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់លោក Powell លោកបានសង្កត់ធ្ងន់ថា ការដែលលោកមិនទាន់ចាកចេញភ្លាមៗ គឺចង់បញ្ចប់ការស៊ើបអង្កេតផ្នែកច្បាប់ប្រឆាំងនឹងរូបលោកជាមុនសិន។

​ជម្រាបជូនថា នៅថ្ងៃទី២៩ ខែមេសា លោក Powell បានបញ្ជាក់សារជាថ្មីអំពីក្តីបារម្ភរបស់លោកថា បញ្ហាប្រឈមផ្នែកច្បាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងគំរាមកំហែងដល់សមត្ថភាពរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងការធ្វើការសម្រេចចិត្តដោយឯករាជ្យលើគោលនយោបាយរូបិយវត្ថុ៕​

The post លោក Powell នឹងបន្តកាន់តំណែងធំក្នុងធនាគារកណ្តាលអាមេរិក ទោះបីលែងជាប្រធានក៏ដោយ appeared first on .

ធនាគារកណ្តាលអាមេរិក Fed បន្តរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរជាលើកទីបីជាប់ៗគ្នា
ដូចការរំពឹងទុករបស់ទីផ្សារពិតមែន ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានបន្តរក្សាអត្រាការប្រាក់របស់ខ្លួនមិនផ្លាស់ប្តូរនោះឡើយ នៅក្នុងកិច្ចប្រជុំគោលនយោបាយលើកទីបី នៅក្នុងឆ្នាំ២០២៦ នេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែមេសា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាលអាមេរិក បានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនផ្លាស់ប្តូរ នៅចន្លោះ ៣,៥-៣,៧៥%។

ជុំវិញការវិធានការនេះ គឺស្រដៀងគ្នាទៅនឹងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងខែមករា និងខែមីនាដែរ ខណៈកាលពីឆ្នាំមុន Fed បានសម្រេចកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនចំនួនបីដងជាប់ៗគ្នា។

ធនាគារកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំថា ៖”អតិផរណាកំពុងកើនឡើង ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្លៃថាមពលសកលថ្មីៗនេះ។ ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងរួមចំណែកដល់ការកើនឡើងនៃភាពមិនប្រាកដប្រជាយ៉ាងខ្លាំង នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចអាមេរិក”។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានរក្សាការពិពណ៌នារបស់ខ្លួនអំពីរបៀបដែលធនាគារកណ្តាលសហរដ្ឋអាមេរិក នឹងវាយតម្លៃលើវិសាលភាព និងពេលវេលានៃការកែតម្រូវអត្រាការប្រាក់បន្ថែមទៀត។ ដែលឃ្លានេះ បញ្ជាក់ថាអត្រាការប្រាក់អាចនឹងត្រូវបានបន្ទាបនៅពេលក្រោយ។

ជម្រាបជូនថា បន្ទាប់ពីការប្រកាសរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្ថែមទៀត។ បច្ចុប្បន្ន ភាគហ៊ុន S&P 500 និង Nasdaq Composite បានធ្លាក់ចុះ ០,២៧% ខណៈភាគហ៊ុន DJIA បានធ្លាក់ចុះដល់ទៅ ០,៧%៕​

The post ធនាគារកណ្តាលអាមេរិក Fed បន្តរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរជាលើកទីបីជាប់ៗគ្នា appeared first on .