Fox News

លោក ត្រាំ គ្រោងតែងតាំងពិធីករទូរទស្សន៍ Fox News​ ម្នាក់ ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិ
ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងតែងតាំងពិធីកររបស់ទូរទស្សន៍ Fox News លោក Pete Hegseth ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NPR។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា Pete គឺ​ម៉ត់ចត់​ ឆ្លាត និងជាអ្នកជឿពិតប្រាកដលើរដ្ឋបាល America First របស់លោក ហើយដោយមាន Pete ជាអ្នកកាន់តំណែង សត្រូវរបស់អាមេរិកនឹងត្រូវបានព្រមាន។ យោធារបស់យើងនឹងអស្ចារ្យម្តងទៀត ហើយអាមេរិកនឹងមិនថយក្រោយឡើយ។

គួរឲ្យដឹងថា លោក Pete Hegseth គឺជាអតីតយុទ្ធជនម្នាក់​ធ្លាប់បានធ្វើដំណើរទៅបំពេញបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងតំបន់ឈូងសមុទ្រ Guantanamo ក្នុងឋានៈជាទាហានថ្មើរជើង។ ក្នុង​អំឡុង​ពេល​បម្រើ​យោធា លោក​បាន​ទទួល​រង្វាន់​ផ្កាយ​សំរឹទ្ធ​ចំនួន​ពីរ និង​ផ្លាក​សញ្ញា​ទាហាន​ថ្មើរ​ជើង​ប្រយុទ្ធ។

ទន្ទឹមនឹងនេះ លោក Pete បានចូលរួមក្នុងយុទ្ធនាការព្រឹទ្ធសភារយៈពេលខ្លី នៅក្នុងរដ្ឋ Minnesota ដែលជាស្រុកកំណើត នៅក្នុងឆ្នាំ២០១២ មុនពេលឈប់រៀន។ លោកក៏ជានាយកប្រតិបត្តិនៃ Concerned Veterans for America ដែលជាអង្គការតស៊ូមតិអតីតយុទ្ធជន មុនពេលចូលរួមជាមួយទូរទស្សន៍ Fox News ក្នុងឆ្នាំ២០១៤។

ជម្រាបជូនផងដែរថា ខណៈពេលដែលបុគ្គលិករបស់ទូរទស្សន៍ Fox News ទាំងបច្ចុប្បន្ន និងអតីតមួយចំនួន បានសម្តែងការគាំទ្រដល់លោក ត្រាំ លោក Pete អាចរាប់បានថាជាបុគ្គលដំបូងគេដែលត្រូវបានជ្រើសតាំងសម្រាប់មុខដំណែង នៅក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតីអាណត្តិថ្មីរូបនេះ៕

The post លោក ត្រាំ គ្រោងតែងតាំងពិធីករទូរទស្សន៍ Fox News​ ម្នាក់ ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិ appeared first on .