Frederic Arnault

មហាសេដ្ឋីបារាំង តែងតាំងកូនប្រុសទីបួន ឲ្យកាន់តំណែងជាប្រធានក្នុងក្រុមហ៊ុនគ្រប់គ្រងដោយ LVMH
មហាសេដ្ឋីកំពូលរបស់ប្រទេសបារាំង លោក Bernard Arnault បានតែងតាំងកូនប្រុសរបស់ខ្លួន Frederic Arnault ឲ្យឡើងកាន់តំណែងជាប្រធានថ្មីរបស់ក្រុមហ៊ុនធំមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ LVMH។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Frederic វ័យ ២៩ឆ្នាំ ដែលជាកូនទីបួន ក្នុងចំណោមកូនទាំងប្រាំអ្នករបស់លោក Bernard Arnault នឹងត្រូវចូលទៅជំនួសតំណែងរបស់លោក Nicolas Bazire ក្នុងតួនាទីថ្មី នៅក្នុងក្រុមហ៊ុន Financiere Agache ។

ការឡើងកាន់តំណែងចុងក្រោយរបស់លោក Frederic នេះ បានកើតឡើងបន្ទាប់ពីលោក ត្រូវបានតែងតាំងឲ្យធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន LVMH Watches និងកាលពីអាណត្តិមុន ជានាយកប្រតិបត្តិនៃក្រុមហ៊ុន TAG Heuer ។

គួរឲ្យដឹងផងដែរថា Frederic បានចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមេ LVMH កាលពីក្នុងខែមេសា ដោយបានដើរតាមគន្លងរបស់បងៗ ដូចជា Alexandre ​, Delphine និង Antoine ផងដែរ។

ជម្រាបថា ការផ្លាស់ប្តូរមុខតំណែងជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃយុទ្ធរបស់លោក Bernard Arnault ដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន នាពេលអនាគត។ រាប់ចាប់តាំងពីដើមឆ្នាំ២០២៣ មក លោក Arnault បានរៀបចំយុទ្ធសាស្ត្រ ដោយដាក់កូនៗរបស់លោក ក្នុងតួនាទីសំខាន់ៗនៅក្នុងក្រុមហ៊ុន ដូចជា Delphine Arnault ត្រូវបានតែងតាំងជា CEO នៃក្រុមហ៊ុន Dior, Antoine តែងតាំងជានាយកគ្រប់គ្រងរូបភាព និងនិរន្តរភាពនៅ LVMH និង Jean Arnault គ្រប់គ្រងលើការផលិតនាឡិកា នៅ Louis Vuitton ជាដើម។

The post មហាសេដ្ឋីបារាំង តែងតាំងកូនប្រុសទីបួន ឲ្យកាន់តំណែងជាប្រធានក្នុងក្រុមហ៊ុនគ្រប់គ្រងដោយ LVMH appeared first on .