Freelancer1

អ្នកជំនាញវាយ​តម្លៃ​ថា ៣​ខែដើម​ឆ្នាំ​​២០២០ ​ខុន​ដូប្រភេ​ទ​ប្រ​ណីត និង​មធ្យម​កំពុង​មាន​ការ​​ធ្លាក់​ថ្លៃ
តម្លៃអលនទ្រព្យកម្ពុជា កំពុងមានការធ្លាក់ចុះថ្លៃ ដោយសារតែសម្ពាធ និងផល​ប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ ។ ការរីករាលដាលនៃវីរុសកូរ៉ូណា បាន​ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើនបូករួមទាំងកម្ពុជាផងដែរ។ នេះបើយោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យដ៏ធំ CBRE Cambodia ដែលបានចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​  បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា នៅចុងបំ​ណាច់​ត្រីមាស​ទី១នៃឆ្នាំ ២០២០នេះ តម្លៃខុនដូដោយគិតជាម៉ែត្រការ៉េ ជាពិសេសខុន​ដូរប្រ​ភេទប្រណីត និងមធ្យមកំពុងមានការធ្លាក់ថ្លៃ។

អ្នកនាងបន្តថា សម្រាប់ខុនដូកំរិតធម្យមតម្លៃគិតជាម៉ែត្រការ៉េ​ត្រូវបានធ្លាក់ថ្លៃប្រ​ហែល១.៥% ខណៈដែលតម្លៃនៃខុនដូប្រណីតគិតជាម៉ែត្រការ៉េមាន​ការធ្លាក់ថ្លៃប្រ​ហែល ០.៥% ក៉៏ប៉ុន្ដែសម្រាប់ខុនដូដែលមានតម្លៃសមរម្យបែរជាមានការឡើងថ្លៃ ០.៣% ទៅវិញ។

អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ អ្នកនាងអះអាងថា មិនមែនត្រឹមតែការលក់​ខុនដូប៉ុណ្ណោះទេដែលរងផលប៉ះពាល់ ចំណែកឯការជួលខុនដូក៏រកផលប៉ះពាល់ ដែរដោយតម្លៃនៃការជួលខុនដូប្រណីតបានធ្លាក់ចុះប្រហែល ០.៤% ខណៈតម្លៃនៃ​ការជួលខុនដូកំរិតមធ្យមបានធ្លាក់ចុះចំនួន ០.៦%។

នៅក្នុង​របាយ​ការណ៍​របស់ CBRE Cambodia បានបញ្ជាក់ថា វីរុសកូរ៉ូណាបាន​ចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករា​ដែល​បច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់នៅ​ទូទាំងពិភព​លោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០​នេះ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា ផលប៉ះពាល់ទាំងនេះគឺស្ថិតនៅដំណាក់កាលដំបូងនៅឡើង។ជាងនេះទៀត  តម្លៃរបស់អចលនទ្រព្យទាំងការលក់ និងជួលអាចនឹងបន្ដធ្លាក់ចុះទៀត ប្រសិន​បើបញ្ហានៃវីរុសកូរ៉ូណាមិនថមថយ៕ អត្ថបទ៖ សិរីការ

The post អ្នកជំនាញវាយ​តម្លៃ​ថា ៣​ខែដើម​ឆ្នាំ​​២០២០ ​ខុន​ដូប្រភេ​ទ​ប្រ​ណីត និង​មធ្យម​កំពុង​មាន​ការ​​ធ្លាក់​ថ្លៃ appeared first on .

UN បង្ហាញ​​ជំហរសហ​ការ​ជាមួយ​រដ្ឋា​ភិបាលដោះ​ស្រាយ​​វិបិត្តជំងឺ​កូវី​ដ ១៩ នៅ​កម្ពុជា
មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិនៅកម្ពុជា បានលើកឡើងពីការ​ងារដែល​អង្គការសហប្រជាជាតិនៅកម្ពុជាកំពុងធ្វើរួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមនៃវិបិត្តជំងឺកូវីដ ១៩។ នេះយោងតាមបណ្តាញ​សង្គម​ហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅថ្ងៃទី២៤ ខែ មេសានេះ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកខាងលើ បានដកស្រង់សម្តីរបស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គ្រាដែលលោកស្រីថ្លែងបើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុង​ការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុង​ស្ថានភាពរីករាលដាល នៃជំងឺកូវីដ ១៩។

ក្នុងនោះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការ​សហប្រជា​ជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ​នៅកម្ពុជាកំពុង​ធ្វើរួម​គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈម។ យ៉ាងណា លោកស្រីក៏បានបន្តថា ខណៈពេលដែលជំងឺកូវីដ១៩ នេះជា វិបត្តិសេដ្ឋកិ​ច្ចដ៏សា​ហាវ ប្រទេសកម្ពុជា អាចប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាឱកាស សម្រាប់ពង្រឹង និងផ្លាស់ប្តូរប្រព័ន្ធ សុខាភិបាលរបស់ប្រទេស ក៏ដូចជា​សង្គមដែល​មានភាពធនជាងមុន។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជារូបនេះ បានបញ្ជាក់​បន្ថែម​ទៀតថា​«យើង​ត្រូវតែធ្វើការរួមគ្នា ដោយប្រើប្រាស់ធនធាន និងសមត្ថភាព​ទាំងអស់របស់យើង ដើម្បីការពារ​ប្រជាជនកម្ពុជា។ហើយយើងមិនអាច​ទទួលជោគជ័យ​ដោយធ្វើការតែម្នាក់ឯងបានឡើយ បុន្តែរួមគ្នា​យើងនឹងអាចទទួលបានជោគជ័យ»៕ អត្ថបទ៖ សិរីការ

The post UN បង្ហាញ​​ជំហរសហ​ការ​ជាមួយ​រដ្ឋា​ភិបាលដោះ​ស្រាយ​​វិបិត្តជំងឺ​កូវី​ដ ១៩ នៅ​កម្ពុជា appeared first on .

រដ្ឋាភិបាល ព្រួយ​បារម្ភពីការរាល​ដា​លកូវីដ១៩ ខណៈ​ការ​ធ្វើដំណើរ​តាម​​ដងផ្លូវ ផ្តើម​កក់ស្ទះ​ចរា​ចរណ៍​ជាថ្មី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានបង្ហាញក្តីបារម្ភជាថ្មីទៀតថា  ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ប៉ុន្តែយើងត្រូវ​មានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ការបង្ហាញក្តីបារម្ភជាថ្មីនេះ បន្ទាប់ពីសម្តេច សង្កេត​ឃើញ​ថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវមានការធ្វើដំណើររណែនរកកស្ទះចរាចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែ មេសា បញ្ជាក់ដូច្នេះថា« ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួន​អ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវ​មានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុង​ប្រយ័ត្នទេ្វដង ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

បន្ថែមពីនេះ សម្តេច ក៏បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចង​ចាំនឹងបង្កើន​ការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាស់ការពារ មានទឹកអាល់កុល និងជែល​សម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយ​សារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថា ស្រុកយើងមិនអីទេនោះ។ សម្តេចបន្តថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន  គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។

យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា សូមឲ្យពលរដ្ឋ យកការព្រួយបារម្ភ និងភ័យខ្លាច​នេះទៅជាការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានការ​អនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នក​ជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លង​សរុប​១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ

The post រដ្ឋាភិបាល ព្រួយ​បារម្ភពីការរាល​ដា​លកូវីដ១៩ ខណៈ​ការ​ធ្វើដំណើរ​តាម​​ដងផ្លូវ ផ្តើម​កក់ស្ទះ​ចរា​ចរណ៍​ជាថ្មី appeared first on .

អ្នកជំនាញ វាយ​តម្លៃថា​ ការរាត​ត្បាត​នៃកូវីដ ១៩ ប៉ះ​ពាល់​ខ្លាំង​ដល់​វិ​ស័យ​លក់​រាយ​នៅកម្ពុជា
បញ្ហាវីរុសកូវីដ ១៩  បានបង្កឲ្យវិស័យលក់រាយនៅកម្ពុជា រងផលប៉ះពាល់ខ្លាំងជាង​គេពីការរាតត្បាតនៃវីរុសនេះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកស្រី​ អាន​ សុធី​តា បានឲ្យ​ដឹងថា ការរីករាលដាលនៃវីរុសកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ទៅដល់​សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើន បូករួមទាំងកម្ពុជាផងដែរ។ អ្នកស្រីបន្តថា ដើម្បីធ្វើការ​ទប់ស្កាត់នៃការរីករាលដាល និងការឆ្លងនៃវីរុសកូវីដ ១៩ រាជរដ្ឋាភិ​បាល​បានដាក់ចេញនូវការណែនាំ និងវិធានការមួយចំនួនរួមបញ្ចូលទាំងការផ្អាក​ការប្រា​រព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងការលើកទឹកចិត្តឲ្យប្រជាជននៅ​ផ្ទះដែល​កត្តា​នេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យលក់រាយពីព្រោះមនុស្សភាគច្រើនបានសម្ងំនៅផ្ទះ។

បន្ថែមពីនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodiaរូបនេះ បានសង្កត់​ធ្ងន់​ទៀតថា តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសម្ពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ បើយោងទៅតាម​របាយការណ៍​ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០។

អ្នកស្រីអះអាងថា បើតាមរយៈរបាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បង្ហាញថាការធ្លាក់ចុះនៃចំនួនមនុស្សចេញទៅខាងក្រៅ ឧទាហរណ៍ ដូចជា ផ្សារ និងហាង​ទំនិញផ្សេងៗបានធ្វើឲ្យតម្លៃនៃការជួលតូប ឬទីតាំងលក់មានការ​ធ្លាក់ចុះរហូត​ទៅដល់ ១០.៥ % ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុត​នៅក្នុងរយៈពេល​៤ឆ្នាំចុងក្រោយនេះ។

គួរជម្រាបថា បើយោងតាមរបាយការណ៍របស់ CBRE Cambodia ទិន្នន័យពីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិលបានបង្ហាញថា ក្នុងរយៈពេលពីរ​ខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគក្នុងវិស័យសំណង់​រក្សាបាននូវភាពរឹងមាំ​ដោយ​គម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាតជាមួយទុនវិនិយោគសរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​ចំនួននេះមានការកើនឡើង​រហូតទៅ ដល់ ៤៧​%។ ប៉ុន្តែយ៉ាងណា ចាប់តាំងពីដើមខែមីនាមក ការវិនិយោគក្នុងវិ​ស័យសំណង់នៅកម្ពុជាមានការធ្លាក់ចុះ បន្ទាប់ពីបញ្ហានៃវីរុសកូវីដ ១៩ បន្ដរីករាល​ដាលខ្លាំងទាំង​នៅកម្ពុជា និងពិភពលោក៕ អត្ថបទ៖ សិរីកា

The post អ្នកជំនាញ វាយ​តម្លៃថា​ ការរាត​ត្បាត​នៃកូវីដ ១៩ ប៉ះ​ពាល់​ខ្លាំង​ដល់​វិ​ស័យ​លក់​រាយ​នៅកម្ពុជា appeared first on .

សម្តេច ហ៊ុន សែន ​បន្តដាស់តឿន​ពល​រដ្ឋកុំ​ឲ្យភ្លេច​ខ្លួន​ពី​ជំងឺ​កូវីដ ១៩
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែ មេសានេះ បានបញ្ជាក់ដូច្នេះថា«រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាព​ដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩»។

បន្ថែមពីនេះ សម្តេច ក៏សូមឲ្យពលរដ្ឋយកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរនូវម៉ាស  ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ ជាមួយគ្នានោះ សម្តេចបាន​រម្លឹកដល់ បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាង​សម្អាតដៃមុន​ពេល​ប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាម​ទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។

ហើយអ្វីដែលសំខាន់ សម្តេចក៏បានដាស់តឿនឲ្យជនរួមជាតិការពារខ្លួន​កុំនាំយកមេរោគ​ឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយយត្រូវ​មានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែ​នាំរបស់ក្រសួងសុខាភិ​បាលជានិច្ច។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ​ថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ចំណែកអ្នកកំពុងសម្រាក​ព្យាបាលជំងឺកូវីដ​ធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕អត្ថបទ៖ សិរីកា

The post សម្តេច ហ៊ុន សែន ​បន្តដាស់តឿន​ពល​រដ្ឋកុំ​ឲ្យភ្លេច​ខ្លួន​ពី​ជំងឺ​កូវីដ ១៩ appeared first on .

អ្នកជំ​នាញ​៖ ​កូវីដ ១៩ ​ធ្វើឲ្យម្ចាស់​អ​គារ​កា​រិយា​ល័យ​ប្រគួត​​ប្រជែង​ត​ម្លៃជួល
យោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេល​ថ្មីៗនេះ បានឲ្យដឹងថា បញ្ហាវីរុសកូរ៉ូណា ឬកូវីដ១៩ បានបង្កឲ្យមានការប្រគួតប្រជែង​ខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យជួលផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកស្រី អាន​ សុធី​តា​  បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា  នៅប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះតម្រូវការផ្នែកការិយាល័យមានការកើនឡើងយ៉ាងគំហុក។ អ្នកស្រីបន្តថា បើទោះបីជាមានបញ្ហានៃវីរុសកូរ៉ូណាក៏ដោយ អត្រានៃការជួលអគារការិយា​ល័យហាក់​ពុំទាន់រងផលប៉ះពាល់ខ្លាំងនោះទេដោយវាគ្រាន់តែកាត់បន្ថយនៃចំនួនអតិថិជនគោលដៅប៉ុណ្ណោះ ដែលកត្តានេះបង្កឲ្យមានការប្រគួតប្រជែង​ខ្លាំងក្នុងចំណោមម្ចាស់​អគារការិយាល័យជួល។

របាយការណ៍របស់ CBRE Cambodia បានឲ្យដឹងបន្ថែមថា តម្លៃជួលរបស់​អគារកា​រិយាល័យមានសភាពថេរពេញមួយត្រីមាសទី១ឆ្នាំ ២០២០នេះ បើទោះបីជាកាល​ពីខែមករាមានការកើនឡើងខ្ពស់នៃតម្រូវការការិយាល័យក៏ដោយ។ ក្នុងនោះ ដោយមានការប្រគួតប្រជែងខ្លាំងដែលបណ្ដាលមកពីវីរុសកូរ៉ូណានេះ មានម្ចាស់អគារ​ការិយាល័យជួលមួយចំនួនបានធ្វើការបញ្ចុះតម្លៃរយៈពេលខ្លីដើម្បីទាក់ទាញអ្នកជួលថ្មី។

គួរបញ្ជាក់ថា តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសំពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ បើយោងទៅតាមរបាយការណ៍​ទីផ្សារអច​លនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យ CBRE Cambodia។ វីរុសកូរ៉ូណាបានចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករាដែលបច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់​នៅទូទាំងពិភពលោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០​នេះ។ ការរីករាល​ដាលនៃ​វីរុសកូរ៉ូណាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ សេដ្ឋកិច្ចសង្គមនៃប្រទេស​ជាច្រើនបូករួមទាំងកម្ពុជាផងដែរ៕ អត្ថបទ៖ សិរីកា

The post អ្នកជំ​នាញ​៖ ​កូវីដ ១៩ ​ធ្វើឲ្យម្ចាស់​អ​គារ​កា​រិយា​ល័យ​ប្រគួត​​ប្រជែង​ត​ម្លៃជួល appeared first on .

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស​សូរិ​យា ផ្ញើ​សារ​ក្រើ​​ន​រំលឹ​ក​​អំពី​ការ​ថែ​រ​ក្សា​សុខ​ភាព​ដល់ជន​រួមជាតិពី Covid 19
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានផ្ងើសារក្រើនរំលឹកអំពីការថែរក្សា​សុខភាព​ដល់​ជន​រួម​ជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់ព្រះអង្គ ខណៈដែលវីរុសថ្មី Covid 19 បាននិងកំពុងបង្កក្តីបារម្ភដល់បណ្តា​ប្រទេសជុំវិញ​ពិភពលោក ក៏ដូចជាកម្ពុជាផងនោះ។

សារក្រើនរំលឹកអំពីការថែរក្សាសុខភាពដល់ជនរួមជាតិនៃព្រះរាជាណាចក្រកម្ពុជា
ត្រូវបានព្រះរាជ ប្រកាស តាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ព្រះករុណា ព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី
៩ ខែ មេសា ឆ្នាំ២០២០។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានផ្ងើសារក្រើនរំលឹកអំពីការថែរក្សា​សុខភាព​ដោយមាន ព្រះរាជខ្លឹមសារដូច្នេះថា «សួស្តី ! ខ្ញុំសង្ឃឹមថាអ្នកទាំង​អស់គ្នាអនុ​វត្តការ​ឃ្លាតឆ្ងាយពីសង្គម( social distancing) តាមដែលអាចធ្វើទៅបាន។  វាហាក់ដូច​ជាពិបាកគួរឱ្យធុញទ្រាន់ហើយប្រហែលជាគ្មានប្រយោជន៍សម្រាប់មនុស្សមួយចំនួនប៉ុន្តែវាល្អបំផុតនិងសម្រាប់សង្គមទាំងមូលរបស់យើង។  វាគឺដើម្បីកាត់​បន្ថយអត្រាឆ្លង​និងរាលដាលទូទៅនៃវីរុស។  ខ្ញុំដឹងថាវាពិបាកក្នុងការប្រយុទ្ធនិង​យល់ពីអ្វីដែល​អ្នកមិន​អាច​មើលឃើញប៉ុន្តែនោះជាមូលហេតុដែល​យើងកំពុងតស៊ូវាដោយ​ស្នាក់នៅផ្ទះ​អោយអស់ពីសមត្ថភាពរបស់យើង»។

ជាមួយគ្នានោះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏អំពាវដល់ជនរួមជាតិ សូមលាងដៃឱ្យបានញឹកញាប់និងរក្សាអនាម័យទូទៅរបស់អ្នក និងកុំភ្លេចជម្រុញ​អភ័យឯកសិទ្ធិរបស់អ្នកទិញញ៉ាំអាហារដែលមានសុខភាពល្អនិងវីតាមីនផងដែរ។

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា គឺជាព្រះបុត្រីសម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស ត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់​ក្សត្រីយ៍ ត្រូវជាព្រះរាជនត្តា(ចៅស្រី) នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕  អត្ថបទ៖​សិរីការ

The post ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស​សូរិ​យា ផ្ញើ​សារ​ក្រើ​​ន​រំលឹ​ក​​អំពី​ការ​ថែ​រ​ក្សា​សុខ​ភាព​ដល់ជន​រួមជាតិពី Covid 19 appeared first on .

លោកឧកញ៉ា​ គីម​ ហ៊ាង​ ប្រកាស​ទិញ​​បន្លែ​និ​ងផ្លែ​ឈើ​ធម្មជាតិ ទុក​ចែក​​អោ​យ​អ្នកជិតខាង និងអ្នក​ធ្វើ​ដំ​ណើរ​ដោ​យ​មិន​គិត​ថ្លៃ
លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន
Keller Williams Cambodia  នៅថ្ងៃទី៨ ខែ មេសានេះ បានប្រកាសថា
ទិញបន្លែនិងផ្លែឈើធម្មជាតិ ទុកចែកអោយអ្នកជិតខាង
និងអ្នកធ្វើដំណើរដោយមិនគិតថ្លៃ។

ការប្រកាសប្រកាសទិញបន្លែនិងផ្លែឈើធម្មជាតិ ទុកចែកអោយអ្នកជិតខាង និងអ្នកធ្វើ​ដំណើរដោយមិនគិតថ្លៃ ពីសំណាក់អគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត នាពេលនេះ គឺស្របពេលដែលវីរុសថ្មី Covid 19 បាននិងកំពុងបង្កក្តីបារម្ភដល់បណ្តា​ប្រទេសជុំវិញ​ពិភពលោក ក៏ដូចជាកម្ពុជាផងនោះ ហើយជំងឺនេះក៏កំពុងជំរុញឲ្យប៉ះពាល់​ដល់ការរស់​នៅ និង​កម្រិត​ជីវភាពបងប្អូនប្រជាពលរដ្ឋកម្ពុជាថែមទៀត។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា បានរៀបរាប់ដូច្នេះថា « បើបងប្អូន​មានបន្លែ និងផ្លែឈើធម្មជាតិខ្មែរ ដែលពិបាកលក់ ឬលក់បានថោកពេក ឬចង់ចាក់​ចោល នោះសូមយកមកលក់អោយខ្ញុំ ដើម្បីយកទៅចែកអោយអ្នកជិតខាង និងអ្នកធ្វើដំណើរដោយមិនគិតថ្លៃ»។

ទន្ទឹមគ្នានោះ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia ក៏បាន​ឲ្យដឹងបន្តថា លោកឧកញ៉ា នឹងចែកស្វាយគ្មានជាតិគីមី ១តោន នៅខាងមុខ​ការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (KW Khmer Real Estate) លើចំណី​ផ្លូវ​ទេពផន ដល់អ្នកជិតខាង និងអ្នកដំណើរ ដោយពួកគាត់អាចយកទៅហូបតាមចិត្ត នៅថ្ងៃ ១០ មេសា ២០២០ ចាប់ពីម៉ោង ១០:៣០នានីព្រឹកផងដែរ។ ជាងនេះទៀត លោកឧកញ៉ា ក៏នឹងត្រូវទៅចែកអង្ករដល់ប្រជាជនក្រីក្រ ២០០នាក់ នៅស្រុក​កៀនស្វាយ និងជួយដល់វត្តដូនសរ នៅថ្ងៃទី១០ មេសា ២០២០ ស្អែកនេះ​ផងដែរ។

គួរបញ្ជាក់ថា លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia  កាលពីពេលថ្មីៗនេះ រូបលោក ក៏ទើបតែបានចែកអង្ករប្រមាណ២តោន ដល់អ្នកធាក់​ស៊ីក្លូ ម៉ូតូឌុប កង់បី ចំនួន ២០០នាក់ ព្រមទាំងចែកអង្ករម្នាក់ ២០គក និងមី១កេះ ដល់បុ​គ្គលិក​ក្រុមហ៊ុន កីឡាករបាល់ទាត់ និងក្រុមការងារជាង ១០០នាក់ នៅថ្ងៃទី៩ ខែមេសា ២០២០ នេះផងដែរ៕

The post លោកឧកញ៉ា​ គីម​ ហ៊ាង​ ប្រកាស​ទិញ​​បន្លែ​និ​ងផ្លែ​ឈើ​ធម្មជាតិ ទុក​ចែក​​អោ​យ​អ្នកជិតខាង និងអ្នក​ធ្វើ​ដំ​ណើរ​ដោ​យ​មិន​គិត​ថ្លៃ appeared first on .

ឯកឧត្តម វេង សាខុន៖ ពូជដំឡូង​បារាំង៣​ប្រ​ភេទ ដែលសមស្របដាំ​ដុះ​ក្នុង​ខេត្តមណ្ឌលគិរី
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង​ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមរយៈលទ្ធផលនៃការពិសោធន៍ស្រាវជ្រាវ កន្លង​មករបស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជសំខាន់ៗ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមដូច្នេះថា« រដូវប្រមូលផល ដំឡូងបារាំង នៅខេត្តមណ្ឌលគីរី នាឆ្នាំ២០២០ នេះ ។ សូមបញ្ជាក់ថា៖ កន្លងមក សាកលវិទ្យាល័យភូមិន្ទកសិកម្មបាននាំយកពូជដំទ្បូងបារាំងផ្សេងៗ ពីប្រ​ទេស​​​មួយចំនួនដូចជា ប្រទេសអាល្លឺម៉ង់៤ពូជ ប្រទេសអៀកទ្បង់៤ពូជ ប្រទេសកូ​រ៉េ១៣​ពូជ និងប្រទេសវៀតណាម២ពូជ ។ តាមរយៈ លទ្ធផលនៃការ​ពិសោធន៍ស្រាវជ្រាវ កន្លង​មក របស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជ ដូចខាងក្រោមៈ១. ពូជ Tornado នាំចូលពី ប្រទេសអៀកឡង់២. ពូជ Madeira និង ពូជ Coronada នាំចូលពី ប្រទេស​អាល្លឺម៉ង់៣. ពូជ PO3 និង ពូជ PO7 នាំចូលពី ប្រទេសវៀតណាម»។

រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានអះអាងថា ចំពោះទិន្នផលអាចទទួលបាននៃការដាំ​ដុះប្រភេទពូជ​ទាំង៣នេះអាចទទួលបានផលពី ១៣តោន ទៅ ២៥តោន ក្នុងមួយហិច​តាឯណោះ។

ដោយទ្បែកពូជដទៃទៀត ឯកឧត្តម វេង សាខុន ក៏បានឲ្យដឹងដែរថា សាកលវិទ្យា​ល័យកំពុងធ្វើការតាមដាននៅទ្បើយ រង់ចាំពិនិត្យមើលលទ្ធផលនៅ​ពេលក្រោយបន្ត​ទៀត ទើបអាចធ្វើសេចក្តីសន្និដ្ឋាន ។

ជាមួយគ្នានោះរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទបាន​រៀបរាប់​បន្ថែម អំពីរដូវកាលដាំដុះនៃពូជទាំង៣នេះដែរថា យើងបាន​ពិនិត្យ​ឃើញថា រដូវដែលអាចដាំដុះបានគឺនៅ ចន្លោះពីចុងខែកញ្ញា ដល់ សប្តាហ៍ទី២ នៃ​ខែធ្នូ។ តែសមស្របបំផុត គឺចាប់ពី ពាក់កណ្តាលខែតុលា ដល់ ខែវិច្ឆិកា៕ អត្ថបទ៖ សិរីការ

The post ឯកឧត្តម វេង សាខុន៖ ពូជដំឡូង​បារាំង៣​ប្រ​ភេទ ដែលសមស្របដាំ​ដុះ​ក្នុង​ខេត្តមណ្ឌលគិរី appeared first on .

ប្រធានសហ​ព័ន្ធស្រូវ​អង្ករ ជំរុ​ញ​​ឲ្យអ្នក​​ពាក់​​ព័ន្ធរួមគ្នា​ទិញ​​ស្រូវ​ស្តុក​ទុក​​ដើម្បី​​ធានា​​ស​ន្តិ​សុខ​​ស្បៀង
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានអំពាវនាវតាម​លិខិត​ដល់សជិកទាំងអស់ ដែលជារោងមាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ រួមកំលាំងគ្នា ទិញស្រូវអោយអស់ពីវាលស្រែ។ការអំពាវនាវនេះ ធ្វើឡើងដើម្បីធានាសន្តិសុខស្បៀង ជាពិសេស​អង្ករសម្រាប់បង្កាត្រៀមទុក្ខ ក្នុងករណីកម្ពុជា មានការរីករាល​ដាលការឆ្លង​ជំងឺ​កូវីដ១៩ ក្នុងរយៈពេល​វែង។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានឲ្យដឹងពីមូលហេតុ ដែលអំពាវនាវដល់​សមាជិក​ទិញស្រូវជាថ្មីម្តងទៀតនេះ ដូច្នេះថា ដោយភាពវាង​វៃប្រ​កបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់​ក្រោម​​ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានធ្វើសេចក្តីសម្រេចឲ្យផ្អាកការនាំ​ចេញ​ស្រូវ និងអង្ករមួយរយៈពេល រហូតដល់​មានការជូនដំណឹងជាថ្មី ដែលត្រូវចូលជាធរមាន​ចាប់​អនុវត្ត​ពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២០ នេះតទៅ។

ហេតុនេះ លោកឧកញ៉ាថា ដើម្បីជួយដល់ប្រជាកសិក ដែលមានស្រូវនៅសល់​ត្រូវការ​លក់ រាជរដ្ឋា​ភិបាល​កម្ពុជា នឹងប្រើប្រាស់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ជាឥណទាន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់រោង​ម៉ាស៊ីនកិន​ស្រូវ និងក្រុមហ៊ុនដែលខ្វះ​ខាតទុនបង្វិល​ក្នុងការទិញ​ស្រូវ។

ពាក់ព័ន្ធនឹងការអំពាវនាវនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់សហ​ព័ន្ធស្រូវ​អង្ករកម្ពុជា ដែល​ចេញផ្សាយនៅថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២០នេះ បានឲ្យដឹងដែរថា ក្នុងឧកាសដ៏មានសារៈ​សំខាន់​នេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមជំរុញ និងលើក​ទឹកចិត្តសមាជិករបស់ខ្លួនទាំងអស់ សូមចូលរួមបន្ត​ការទិញ​ស្រូវអ៊ីអ៊ែរ៨៥ អ៊ីអ៊ែរ៥០៤ អូអឹម៥៤៥១ និងស្រូវប្រភេទផ្សេងទៀតពីកសិករដែលផលិតបាន ក្នុងតម្លៃមួយ​សមរម្យតាមតម្លៃទីផ្សារ។

យ៉ាងណាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន សូមបាន​ថ្លែង​អរគុណដល់ ឯឧត្តម កៅ ថាច អគ្គនាយកធនាគារ កសិកកម្ម និង អភិវឌ្ឍន៌ជនបទ ដែលបានគាំទ្រ ផ្តល់ប្រាក់កំច្ចីដល់សមាជិករោងម៉ាសីនកិនស្រូវផងដែរ។ ជាងនេះទៀត ប្រធានសហព័ន្ធស្រូវអង្កររូបនេះ ក៏ជំរុញឲ្យសមាជិករបស់ខ្លួន​ទាំងអស់ត្រូវប្តេជ្ងារួមគ្នា​កំទេច Covid ១៩ នៅកម្ពុជា ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នាថែមទៀត៕ អត្ថបទ៖ សិរីការ

The post ប្រធានសហ​ព័ន្ធស្រូវ​អង្ករ ជំរុ​ញ​​ឲ្យអ្នក​​ពាក់​​ព័ន្ធរួមគ្នា​ទិញ​​ស្រូវ​ស្តុក​ទុក​​ដើម្បី​​ធានា​​ស​ន្តិ​សុខ​​ស្បៀង appeared first on .