Garmex Saigon

ក្រុមហ៊ុនកាត់ដេរខ្នាតយក្សវៀតណាមមួយ កាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ដោយសារតម្រូវការទាប
ក្រុមហ៊ុនកាត់ដេរខ្នាតយក្សរបស់ប្រទេសវៀតណាម Garmex Saigon បានកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន ១ ៩៧៤ នាក់ កាលពីឆ្នាំ២០២៣ កន្លងទៅ​ បន្ទាប់ពីបានជួបប្រទះជាមួយនឹងការខាតបង់យ៉ាងខ្លាំង ក្នុងអំឡុងពេលវិស័យកាត់ដេរក្នុងប្រទេសកំពុងជួបវិបត្តិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការកាត់បន្ថយចំនួនបុគ្គលិកលើកចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Garmex Saigon បានធ្វើការបញ្ឈប់បុគ្គលិករបស់ខ្លួន ចំនួន ១ ៨២៨ នាក់ រួចមកហើយ ក្នុងឆ្នាំ២០២២ ដែលនេះនាំឲ្យចំនួនបុគ្គលិកដែលត្រូវបញ្ឈប់សរុបទាំងអស់កើនឡើងដល់ ៣ ៧៧៥ នាក់ នៅក្នុងរយ:ពេលពីរឆ្នាំចុងក្រោយនេះ។

គួរឲ្យដឹងថា Garmex Saigon ដែល​បាន​ដំណើរការអាជីវកម្មរបស់ខ្លួន​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍​មកនេះ បាន​មើលឃើញ​ថា​ប្រាក់​ចំណូល​របស់ខ្លួន បាន​ធ្លាក់​ចុះដល់ ៣៥ដង​ មក​នៅ​ត្រឹមចំនួន ៨,៦ពាន់​លាន​ដុង (៣៥៣ ១៨៣ដុល្លារ) ប៉ុណ្ណោះ កាល​ពី​ឆ្នាំ​មុន ដោយសារតែ​តម្រូវការធ្លាក់ចុះខ្លាំង។

ចំពោះវិបត្តិចម្បងដែលធ្វើឲ្យក្រុមហ៊ុន Garmex Saigon ធ្លាក់ចុះខ្លាំងបែបនេះ ដោយសារតែអ្នកទិញមកពីតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បានកាត់បន្ថយការបញ្ជាទិញរបស់ពួកគេ ហើយរហូតទល់នឹងពេលនេះ វានៅតែមិនច្បាស់ថាពួកគេនឹងបន្តការទិញទៀតនៅពេលណានោះឡើយ។

ជម្រាបជូនផងដែរថា Garmex Saigon មានរោងចក្រចំនួនប្រាំនៅទីក្រុងហូជីមិញ និងនៅក្នុងខេត្ត Ba Ria – Vung Tau និងខេត្ត Quang Nam ខណ:នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុននេះបានជួលបុគ្គលិកសរុបចំនួន ៤ ០០០ នាក់ និងបានកត់ត្រាប្រាក់ចំណេញចំនួនប្រមាណ ១០០ពាន់លានដុង៕

The post ក្រុមហ៊ុនកាត់ដេរខ្នាតយក្សវៀតណាមមួយ កាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ដោយសារតម្រូវការទាប appeared first on .