Gina Raimondo

ក្រុមហ៊ុនអាមេរិកជាច្រើន កំពុងសម្លឹងឃើញថៃ ជាគោលដៅវិនិយោគទ្រង់ទ្រាយធំរបស់ខ្លួន
យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយកាលពីថ្ងៃពុធ ទី១៣ ខែមីនាកន្លងទៅថា ប្រទេសថៃ កំពុងត្រូវបានចាត់ទុកថាជាគោលដៅអាទិភាពចម្បងមួយ សម្រាប់ក្រុមហ៊ុនអាមេរិកជាច្រើន ក្នុងការមកធ្វើចម្រុះកម្មលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាក់បញ្ចូលទឹកប្រាក់បន្ថែម សម្រាប់ការវិនិយោគនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

គួរឲ្យដឹងផងដែរថា លោកស្រី Raimondo កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងជំរុញដល់ការវិនិយោគបន្ថែមទៀត នៅក្នុងបណ្តាប្រទេសដែលជាផ្នែកមួយនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ហៅកាត់ IPEF។

ទន្ទឹមនឹងនេះ ដោយថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុងបាងកក លោកស្រី Raimondo បានលើកឡើងថា ការវិនិយោគនៅក្នុងវិស័យសំខាន់ៗ ដូចជារថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិក និងវិស័យឌីជីថល នៅក្នុងប្រទេសថៃ កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ជាពិសេស ពីសំណាក់បណ្តាក្រុមហ៊ុនអាមេរិក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិករូបនេះ បានបន្ថែមទៀតថា ខណ:ពេលដែលក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក កំពុងសម្លឹងរកមើលឱកាសក្នុងការធ្វើចម្រុះកម្មទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ហើយប្រទេសថៃ បានលេចចេញឡើង នៅក្នុងបញ្ជីគោលដៅកំពូល។

មិនតែប៉ុណ្ណោះ លោកស្រី Raimondo បានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃ និងប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត ដែលស្ថិតនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច IPEF គឺត្រូវបានផ្តល់អាទិភាពពិសេស សម្រាប់ការវិនិយោគលើវិស័យបន្ទះឈីប semiconductors របស់អាមេរិក។

ជម្រាបជូនផងដែរថា លោកស្រី Raimondo បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន កាលពីដើមសប្តាហ៍នេះ ដោយក្នុងអំឡុងពេលនោះលោកស្រីបាននិយាយថា ក្រុមហ៊ុនអាមេរិកជាច្រើន ក៏បានបេ្តជ្ញាចិត្តក្នុងការវិនិយោគដែលមានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្នុងប្រទេសដែលស្ថិតនៅតំបន់អាស៊ាននេះផងដែរ៕

The post ក្រុមហ៊ុនអាមេរិកជាច្រើន កំពុងសម្លឹងឃើញថៃ ជាគោលដៅវិនិយោគទ្រង់ទ្រាយធំរបស់ខ្លួន appeared first on .

ក្រុមហ៊ុនអាមេរិកធំៗ គ្រោងបោះទុនវិនិយោគទឹកប្រាក់ជាង ១ពាន់លានដុល្លារ នៅហ្វីលីពីន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយ ទៅកាន់ទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ ទី១១ ខែមីនាថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើន គ្រោងនឹងប្រកាសពីផែនការវិនិយោគដែលមានចំនួនទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោកស្រី Gina បានបញ្ជាក់បន្ថែមទៀតថា ការវិនិយោគទាំងនេះ អាចត្រូវធ្វើឡើងនៅក្នុងវិស័យធំៗដូចជា ថាមពលពន្លឺព្រះអាទិត្យ យានយន្តអគ្គិសនី និងប្រព័ន្ធឌីជីថល ជាដើម ។

គួរឲ្យដឹងថា លោកស្រី Gina កំពុងស្ថិតនៅទីក្រុងម៉ានីល សម្រាប់បេសកកម្មដំណើរទស្សនកិច្ចផ្តោតទៅលើពាណិជ្ជកម្ម និងការវិនិយោគរយ:ពេលពីរថ្ងៃ ក្នុងនាមជាអ្នកតំណាងរបស់ប្រធានាធីបតី លោក ចូ បៃដិន។ ហើយក្នុងដំណើរនោះ ក៏មានការចូលរួមពីសំណាក់គណ:ប្រតិភូផ្សេងទៀត ដែលជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុនធំៗដូចជា GreenFire Energy, Google Asia Pacific, Visa, United Airlines និង KKR ផងដែរ។

ជម្រាបជូនផងដែរថា ហ្វីលីពីន និង​អាមេរិក​ ត្រូវបានចាត់ទុកថាជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​មួយ ដោយចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញា​ការពារ​ទៅវិញទៅមក ​ដែលមាន​អាយុកាល ៧៣ឆ្នាំមកហើយ ស្របពេលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានព្យាយាមធ្វើឲ្យទំនាក់ទំនងនេះ កាន់តែមានភាពស៊ីជម្រៅលើសពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយនឹងការរួមបញ្ចូលជាដៃគូសេដ្ឋកិច្ច បន្ថែមទៀត៕

The post ក្រុមហ៊ុនអាមេរិកធំៗ គ្រោងបោះទុនវិនិយោគទឹកប្រាក់ជាង ១ពាន់លានដុល្លារ នៅហ្វីលីពីន appeared first on .

ជាន់ដីចិនភ្លាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ចង់ស្ដារវិស័យសំខាន់មួយ ជាមួយចិនវិញ
កាលពីអាទិត្យម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo បានធ្វើការ​ចុះចតដោយសុវត្ថិភាពនៅប្រទេសចិន ហើយបន្ទាប់ពីជាន់ដីចិនភ្លាម ឥស្សរជនអាមេរិករូបនេះ ចង់ពង្រឹង និងបង្កើនកំណើនវិស័យទេសចរណ៍រវាងមហាអំណាចទាំង ២ឡើងវិញ ខណៈវិស័យមួយនេះជាកត្តាសំខាន់នៃការបង្កើនកំណើនសេដ្ឋកិច្ចមហាអំណាចទាំង២ ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន BNN បានបង្ហាញថា វិស័យទេសចរណ៍របស់ចិន អាចផ្ដល់ផលប្រយោជន៍ធំសម្រាប់អាមេរិក ដ្បិតតាមរយៈកិច្ចព្រមព្រៀងមួយដែលបាន​ចុះក្នុងខែនេះ អនុញ្ញាតិឲ្យជើងហោះហើររវាងប្រទេសទាំង ២ មានការកើនឡើងទ្វេដង។

ជាមួយគ្នានោះ បើសិនជាវិស័យទេសចរណ៍នៅប្រទេសចិនអាច​វិលទៅរកសភាព កាលពីឆ្នាំ២០១៩ នោះវានឹងអាចចាក់លុយ ៣០ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងទំហំសេដ្ឋកិច្ចអាមេរិក និងបង្កើតឱកាសការងារ ៥០ ០០០កន្លែង។

សូមជម្រាបដែរថា អ្នកស្រី Gina Raimondo កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន រយៈពេល ៤ថ្ងៃ ជាមួយគោលបំណងពង្រឹងទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ ប៉ុន្តែ​ក្រុមអ្នកវិភាគយល់ឃើញថា វា​នឹង​មិនទទួលបានលទ្ធផលជាដុំកំភួននោះឡើយ៕

The post ជាន់ដីចិនភ្លាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ចង់ស្ដារវិស័យសំខាន់មួយ ជាមួយចិនវិញ appeared first on .

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក គ្រោងបំពេញទស្សនកិច្ចទៅចិននាសប្ដាហ៍ក្រោយ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នឹងចាប់ផ្ដើមបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសចិន រយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOA។

លោកស្រី Gina នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ដើម្បីជួបសំណេះ​សំណាលជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ចិន និងអ្នកធុរកិច្ចអាមេរិក ដែលកំពុងប្រកបអាជីវកម្មនៅទីនោះ។

មួយវិញទៀត ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីអាមេរិករូបនេះ ក៏មានបំណងចង់ពង្រឹងទំនាក់ទំនង​រវាងអាមេរិក និងចិន លើបញ្ហាការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏ដូចជា​ស្វែងរកកិច្ចសហប្រតិបត្តិការ ដែលមានសក្ដានុពលនាថ្ងៃអនាគតផងដែរ។

សូមជម្រាបដែរថា មុនការប្រកាសពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបានប្រកាសដកចេញក្រុមហ៊ុនចិន ២៧ក្រុមហ៊ុន ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវបានគេយល់ថា ជាការលួងលោមចិន ប៉ុន្តែក្រុមអ្នកវិភាគបញ្ចេញទស្សនៈថា ដំណើរទស្សនកិច្ចរបស់ឥស្សរជនអាមេរិកទៅចិនសារនេះ នឹងទទួលបានលទ្ធផលដូចមុនៗអញ្ចឹង ពោលគឺនឹងមិនបានលទ្ធផលជាដុំកំភួនឡើយ៕

The post រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក គ្រោងបំពេញទស្សនកិច្ចទៅចិននាសប្ដាហ៍ក្រោយ appeared first on .