Giorgia Meloni

Elon Musk ចេញមុខបដិសេធរឿងមានទំនាក់ទំនងស្នេហា ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានចេញមុខបដិសេធរាល់ទំនាក់ទំនងស្នេហារវាងរូបលោក និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បន្ទាប់ពីលោកបានធ្លោយមាត់សរសើរលោកស្រីថាជាមនុស្សស្រីមានសម្រស់ស្រស់ស្អាត អំឡុងពិធីប្រគល់ពានរង្វាន់មួយ នៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

គួរឲ្យដឹងថាពាក្យចចាមអារ៉ាមនៃទំនាក់ទំនងស្នេហាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង បន្ទាប់ពីលោក Musk បានចូលរួមផ្តល់ពានរង្វាន់ Global Citizen Award ពីក្រុមប្រឹក្សា Atlantic Council Think Tank ជូនដល់នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ មុនពេលនិយាយសរសើរថាលោកស្រីស្រស់ស្អាត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk បានចេញមុខបដិសេធវិញ ដោយបានសរសេរនៅលើបណ្តាញសង្គម X ក្រោមរូបភាពរបស់លោក និងលោកស្រី Meloni កំពុងមើលមុខគ្នាក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាចថា ៖” តាមពិតទៅខ្ញុំនៅទីនោះជាមួយម្តាយរបស់ខ្ញុំទេ។ មិនមានទំនាក់ទំនងស្នេហាណាមួយជាមួយលោកស្រីរដ្ឋមន្ត្រី Meloni ឡើយ”។

ជម្រាបជូនថា កំពូលមហាសេដ្ឋីជនជាតិអាមេរិក និងមេដឹកនាំអ៊ីតាលី តែងបានបង្ហាញទំនាក់ទំនងជិតស្និត និងបានជួបគ្នាជាច្រើនដងរួចមកហើយ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយថែមទាំងបានបង្ហាញគំនិតគាំទ្រដូចគ្នាជុំវិញការព្រួយបារម្ភលើការថយចុះអត្រាកំណើត និងការចាប់អារម្មណ៍លើសក្តានុពលនៃបញ្ញាសិប្បនិម្មិត ថែមទៀតផង៕

The post Elon Musk ចេញមុខបដិសេធរឿងមានទំនាក់ទំនងស្នេហា ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី appeared first on .

មេដឹកនាំអ៊ីតាលី សន្យាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយមហាអំណាចចិនឡើងវិញ
នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី Giorgia Meloni បានសន្យាថា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក អំឡុងពេលអ្នកស្រីបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសចិន ចាប់តាំងពីបានក្លាយជាមេដឹកនាំអ៊ីតាលី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Euronews បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចមួយនេះ អ្នកស្រី Meloni បានជួបជជែកការងារ ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នៅឯទីក្រុងប៉េកាំង និងបានចុះកិច្ចព្រមព្រៀងជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំង២។

គួររំលឹកបន្តិចថា កាលពីខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីអ៊ីតាលី បានប្រកាសដកខ្លួនចេញពីគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន ដែលធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ ចាប់ផ្ដើមជួបភាពរាំងស្ទះ ដោយសារមានការលូកដៃពីមហាអំណាចលោកខាងលិច។

យ៉ាងណា អំឡុងពេលបំពេញទស្សនកិច្ចលើកនេះ មេដឹកនាំប្រទេសទាំង២ បានសន្យាផ្សះផ្សារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ ដោយបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ លើវិស័យជាច្រើនដូចជា វិស័យចំណីអាហារ វិស័យអប់រំ និងវិស័យរថយន្តអគ្គិសនី ដែលកំពុងរីកសុះសាយដូចផ្សិតទូទាំងសកលលោកជាដើម៕

The post មេដឹកនាំអ៊ីតាលី សន្យាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយមហាអំណាចចិនឡើងវិញ appeared first on .

នាយករដ្ឋមន្ត្រីអ៊ីតាលី៖ មិនមានការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងជាមួយចិនឡើយ
រដ្ឋាភិបាលអ៊ីតាលី​នៅមិនទាន់​សម្រេចពីការ​បោះបង់​កិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” ជាមួយ​រដ្ឋាភិបាលចិនឡើយ ដោយ​កំពុង​ចរចា​ជាមួយគ្នាឡើងវិញ។ នេះបើតាមសម្ដី​របស់​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giorgia Meloni បាននិយាយ។

លោកស្រីក៏បាននិយាយថា៖ “ពួកយើងនៅមិនទាន់ធ្វើការសម្រេចចិត្តឡើយ ខណៈការចរចា​នៅតែ​បើកចំហរដដែល”។

គួររំលឹកដែរថា អ៊ីតាលីបានចុះកិច្ចព្រមព្រៀង “ខ្សែក្រវ៉ាត់ និងផ្លូវ” កាលពីឆ្នាំ ២០១៩ បើទោះជា​មានការ​ជំទាស់ពី​សហរដ្ឋអាមេរិក ស្របពេលកតិកាសញ្ញានេះនឹងត្រូវ​ចុះ​កិច្ចព្រមព្រៀងបន្តនៅចុងឆ្នាំនេះ ហើយលោកស្រី Meloni បាននិយាយថា សភានឹងចូលរួមក្នុងការពិភាក្សាអំពីអនាគតរបស់កិច្ចព្រមព្រៀងមួយនេះ។

សូមជម្រាបដែរថា គិតត្រឹមខែមីនា ឆ្នាំ ២០២២ សមាជិកនៃកិច្ចព្រមព្រៀង BRI មានរហូតដល់ ១៤៩ ប្រទេសឯណោះ ដោយក្នុងនោះ ៤៤ប្រទេសស្ថិតនៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក ៣៥ប្រទេសនៅអឺរ៉ុប និងអាស៊ីកណ្តាល ២៥ប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ២១ប្រទេសនៅអាមេរិកឡាទីន និងការាបៀន ១៨ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង និង ៦ប្រទេសនៅអាស៊ីអាគ្នេយ៍៕

The post នាយករដ្ឋមន្ត្រីអ៊ីតាលី៖ មិនមានការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងជាមួយចិនឡើយ appeared first on .