GMAC

GMACចាប់ផ្តើមធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីត្រៀមខ្លួនមុនកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានអះអាងថានិងចាប់ផ្តើមធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមខ្លួនចាកចេញពីប្រទេស មានការអភិវឌ្ឍន៍តិចតួចឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ខាងមុខនេះ ។

នៅក្នុងសន្និបាតបូក សរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្មីៗនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លើកឡើងថាការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា GMAC មានកិច្ចសហការល្អជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយកិច្ចសហការនេះនឹងនៅតែបន្តមានលក្ខណៈកាន់តែស៊ីជម្រៅ និងប្រសើរ ឡើងថែមទៀត ជាពិសេសការធ្វើសមញ្ញណកម្មនៃនីតិវិធី នៃការស្នើរសុំវិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណផ្សេងៗដែលចេញដោយក្រសួង សម្រាប់គ្រឿងបរិក្ខាប្រើប្រាស់ដូចជា បរិក្ខាមាត្រាសាស្រ្ត, គ្រឿងម៉ាស៊ីន និងការនាំចេញនូវសាធាតុគីមីផ្សេងៗជាដើម។

លោក កាំង ម៉ូនីកា មានប្រសាសន៍ថា ចំពោះទិសដៅបន្ត សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងអនុវត្តការងារស្របតាមយន្តការជាយុទ្ធសាស្រ្ត ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាឆ្នាំ ២០២២-២០២៧ ក្នុងនោះ ការកសាងធនធានមនុស្ស និងផលិតភាពការងារ ដើម្បីជួយសម្រួលដល់ការកើនឡើងប្រាក់ឈ្នួលរបស់កម្មករ និងការបន្តកែលម្អលក្ខ ខណ្ឌការងារនិងសុខុមាលភាពរបស់កម្មករ ជាពិសេសលើកកម្ពស់ការវិនិយោគក្នុងស្រុក ។

ក្នុងទស្សន វិស័យយូរអង្វែងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា និងការទាក់ទាញការវិនិយោគលើវិស័យគាំទ្រ ផលិតនូវសម្ភារៈ និងវត្ថុធាតុ ដើម សម្រាប់ផ្គត់ផ្គង់ដល់ខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកទាំងអស់ ជាជាងការពឹងនាំចូលទាំងស្រុងពីក្រៅប្រទេស ព្រមទាំងជំរុញ ការធ្វើពិធិ កម្មទីផ្សារផ្សេងៗថែមទៀត តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ថែមទៅលើទីផ្សារមួយចំនួនដែលផ្តល់ភាព អនុគ្រោះ ពាណិជ្ជកម្មដល់កម្ពុជា។
លោក កាំង ម៉ូនីកា គូសបញ្ជាក់ថា«កត្តាដែលសំខាន់មួយទៀតគឺ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC និងចាប់ផ្តើមធ្វើការ ជាមួយ រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្ពុជា នៃការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច ដូច្នេះកម្ពុជានឹងត្រូវពឹងផ្អែក ទាំងស្រុងទៅលើសមត្ថភាពនៃការប្រកួតប្រជែងរបស់ខ្លួន»៕

អត្ថបទ៖សារេត

The post GMACចាប់ផ្តើមធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីត្រៀមខ្លួនមុនកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច appeared first on .

ណែនាំឱ្យស្គាល់ឧកញ៉ា ជាប់ជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា
ឧកញ៉ា គង់ សាង ជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC សម្រាប់អាណត្តិឆ្នាំ២០២២-២០២៣។ ការផ្តល់សេចក្តីទុកចិត្តដល់ឧកញ៉ា គង់ សាង ធ្វើជាប្រធានសមាគមតាមរយៈសន្លឹកឆ្នោត ធ្វើឡើងក្នុងសន្និបាតលើកទី១៥របស់សមាគម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

GMAC ជាសមគមរោងចក្រផ្នែកវិស័យកាត់ដេរដ៏ធំនៅកម្ពុជា។ មុនជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឧកញ៉ា គង់ សាង គឺជាអនុប្រធាន ហើយលោក វ៉ាន់ ស៊ូអៀង ជាប្រធាន។

រដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ ជាវិស័យដ៏សំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដំណើរការ២៥ឆ្នាំហើយ និងបានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ លើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ។

ថ្លែងក្នុងពិធីផ្ទេរដំណែងឧកញ៉ា គង់ សាង បង្ហាញការប្តេជ្ញាចិត្តថា លោក នឹងប្រឹងប្រែងជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលទើបនឹងជាប់ឆ្នោត ដើម្បីដឹកនាំបេសកកម្មរបស់សមាគម ឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត និងដើម្បីគាំទ្រដល់វិស័យកាត់ដេរនៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប។ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផលិតផល លើវិស័យកាត់ដេរមានចំនួនទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ៕

The post ណែនាំឱ្យស្គាល់ឧកញ៉ា ជាប់ជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា appeared first on .

អំឡុងពេលបិទខ្ទប់ GMAC ស្នើឲ្យថៅកែរោងចក្រជួយឧបត្ថម្ភថវិកាបន្ថែមដល់កម្មករកម្មការិនី តាមលទ្ធភាព
ស្របពេលដែលមានវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រោងចក្រនៅក្នុងវិស័យកាត់ដេរ ទាំងអស់ត្រូវបានផ្អាកដំណើរការរយៈពេល១៤ថ្ងៃ ដែលធ្វើឲ្យកម្មករកម្មការិនីក៏ត្រូវសម្រាកពីការងារ និងត្រូវស្នាក់នៅផ្ទះ ដើម្បីគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពកម្ពុជាថ្មី

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC កាលពី​ថ្ងៃ​ទី ២១ ខែមេសា​ ឆ្នាំ២០២១ បានចេញសេចក្តីអំពាវនាវ ដល់ថៅកែ​រោងចក្រ​ឲ្យ​ជួយ​ឧបត្ថម្ភ​ថវិកា​បន្ថែម​ដល់​កម្មករ​កម្មការិនី ​តាម​លទ្ធភាព​រោងចក្រ​នីមួយ​ៗ​ក្នុងអំឡុងពេល​ពួក​គាត់​ផ្អាក​ការងារ ដោយសារ​តែ​វិធានការ​បិទ​ខ្ទប់​នេះ​១៤​ថ្ងៃនេះ​។

ពិស្តារ៖

The post អំឡុងពេលបិទខ្ទប់ GMAC ស្នើឲ្យថៅកែរោងចក្រជួយឧបត្ថម្ភថវិកាបន្ថែមដល់កម្មករកម្មការិនី តាមលទ្ធភាព appeared first on .